Hudway Glass កញ្ចក់ GPS សម្រាប់​រថយន្ត

0
851

Hudway Glass ជា​កញ្ចក់ GPS សម្រាប់​ភ្ជាប់​ជាមួយ​រថយន្ត និង​ដំណើរការ​ដោយ​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ដៃ​លោក​អ្នក ។ វា​មិន​ត្រឹមតែ​ជា​កញ្ចក់ GPS ធម្មតា​នោះ​ទេ ព្រោះថា​ពេល​អ្នក​បំពាក់​វា​រួចរាល់​នៅ​ក្នុង​រថយន្ត​ហើយ​នោះ វា​មិន​បាន​រំខាន​ដល់​អ្នកបើកបរ​ទេ ដោយសារ​ការ​បន្ថែម​កញ្ចក់​មួយ​ជាន់​ទៀត ថែម​ទាំង​បង្ហាញផ្លូវ​នៅ​ខាង​មុខ​បាន​យ៉ាង​ច្បាស់​បើ​ទោះជា​លោក​អ្នក​កំពុង​បើកបរ​ក្នុង​ភ្លៀង​ខ្លាំង ឬ​អាកាសធាតុ​មិនល្អ ឬ​ផ្លូវ​ដែល​មាន​ពន្លឺ​មិន​ច្បាស់​យ៉ាងណា​ក៏​ដោយ ។

សមត្ថភាព​បង្ហាញផ្លូវ​យ៉ាង​ច្បាស់​នោះ ក៏​ដោយសារ​កា​រត​ភ្ជាប់​រវាង Hudway Glass ជាមួយនឹង​ទូរស័ព្ទ​ដៃ​របស់​អ្នក ។ ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដំឡើង​នៅ​លើ​រថយន្ត​ទៀត​ផង ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​យក​ទៅ​ដាក់​នៅ​ផ្នែក​ខាង​មុខ​ដែល​ជា​កន្លែង​អ្នកបើកបរ បន្ទាប់​ពី​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​ហើយ បន្ទាប់​មក​ទៀត​អ្នក​គ្រាន់តែ​បើក​ផែនទី​បង្ហាញផ្លូវ Google Maps នោះ​អ្នក​អាច​បើកបរ​ប្រកបដោយ​សុវត្ថិភាព ។ កត្តា​ដែល​នាំ​ឱ្យ​ការ​បើកបរ​ជាមួយ Hudway Glass ព្រោះថា​វា​មិន​ត្រឹម​បង្ហាញផ្លូវ​បាន​ច្បាស់​ក្នុង​ពេល​បើកបរ​ទេ តែ​ថែម​ទាំង​បង្ហាញ​នូវ​ល្បឿន​បើកបរ​ទៀត​ផង ។

ហេតុនេះ Hudway Glass មាន គុណសម្បត្តិ​ដូច​ជា បង្ហាញផ្លូវ​តាម​បច្ចេកវិទ្យា​ផែនទី​ទាំង Online និង Offline និង​ប្រាប់​ល្បឿន​ក្នុង​ការ​បើកបរ​ដើម្បី​សុវត្ថិភាព អាច​ឱ្យ​អ្នកបើកបរ​មើលផ្លូវ​កាន់តែ​ច្បាស់​ទោះបី​បើកបរ​ក្នុង​ស្ថានភាព​បែប​ណា​ក្តី​អាច​ធ្វើការ​ជាមួយ​ទូរស័ព្ទ​ទាំង iOS និង Android ។

ផែនទី​ដែល​ប្រើប្រាស់ Offline ជាមួយ​វា​គឺ Navmii អ្វី​ដែល​ពិសេស Hudway Glass ក៏​មាន​កម្មវិធី​បង្ហាញផ្លូវ​ក្នុង​ពេល​យប់ និង​កម្មវិធី​សម្រាប់​បង្ហាញ​ចរាចរណ៍ ល្បឿន​បើកបរ​ថែម​ទៀត ។

កញ្ចក់ Hudway Glass មាន​តម្លៃ ៤៩,៩៥​ដុល្លារ ហើយ​វា​អាច​ដំណើរការ​ជាមួយ​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​ប្រ​ព័​ន្ទ Android និង iOS ផង​ដែរ ។ ម្យ៉ាងទៀត​វា​ក៏​អាច​និយាយ​បាន​ថា ជា​កន្លែង​សម្រាប់​ដាក់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ហើយ​វា​ក៏​អាច​ប្រើប្រាស់​បាន​គ្រប់​យានយន្ត​ផង​ដែរ​៕​