បើនិយាយពីរសជាតិក្រុមការងារនិយាយបានថាឆ្ងាញ់ ឆ្ងាញ់បស់គេមែន ទាំងទឹកជ្រលក់ និងពោះគោ ផ្ទាប់ជាមួយបន្លែទៀតនោះកាន់តែអ៊ែម ហើយបើនិយាយពីតម្លៃវិញគឺកាន់តែពិសេសទៀតហើយ ព្រោះអីក្នុង១ដុំតម្លៃតែ ២ពាន់រៀលប៉ុណ្ណោះ ចឹងយើងចង់ចាយអស់ប៉ុន្មាននៅលើយើង។

ម្ចាស់ហាង អតីតហាងប្រហិតចៀនបញ្ញាសាស្ត្រ គាត់សុំប្រាប់ដំណឹងដល់បងប្អូនដែលជាម៉ូយរបស់គាត់ តាមរយៈអត្តបទនេះថា កាលពីមុនគាត់លក់ ជិតសាលាបញ្ញាសាស្ត្រវត្តបុទុម តែឥឡូវនេះគាត់បានប្តូរទីតាំងមក ទល់មុខជាប់របងក្រសួងបរិស្ថានចាស់វិញហើយ។ ហើយគាត់បន្តទៀតថា ច្បាស់ណាស់ថា បើជាម៉ូយធ្លាប់មកញ៉ាំនៅហាងគាត់ច្បាស់ជាស្គាល់ និងតែងតែហៅម្ហូបប៉ុន្មានមុខនេះដូចជា៖ ស្លាបមាន់ភ្លៅមាន់បំពង, ពោះគោទឹកប្រហុក, នំបញ្ចុក ឬក៏ប្រហិតជាមិនខាន។

ចឹងកុំភ្លេចណា បើនឹកឃើញកន្លែងចាស់ កន្លែងប្រចាំចិត្តលោកអ្នកអាចទៅញ៉ាំបានណាល្ងាចនេះ…
ហាងពោះគោទឹកប្រហុក មាន់បំពង ក្រសួងបរិស្ថានចាស់
ទូរស័ព្ទ៖ 012 24 70 07
ទីតាំង៖ នៅលើផ្លូវព្រះសីហនុ ២៧៤ ជិតរូបសំណាក់សម្តេចតា ជាប់របងក្រសួងបិរស្ថានចាស់
ផែនទី
វីដេអូ