នៅក្នុងការដាក់តាំងពិព័រណ៍ពាណិជ្ជកម្មCES នៅអាមេរិកកន្លងទៅ ក្រុមហ៊ុនមួយបានបង្កើតកម្មវិធីនៅក្នុងទូរស័ព្ទសម្រាប់ជួយអ្នកពិការភ្នែក ឬខ្សោយចក្ខុវិញ្ញាណឲ្យបានដឹងពិវត្ថុនៅជុំវិញខ្លួន ។
កម្មវិធីនោះមានឈ្មោះថា Aipoly Apps ដែលមាននៅក្នុងApps Store របស់Iphone និងនៅក្នុង Play store សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធAndroid ។ វាជាកម្មវិធីដែលអាចដោនឡូតចូលទូរស័ព្ទ Iphone ទាំងអស់ដោយឥតគិតថ្លៃ ។ អ្វីដែលពិសេសសម្រាប់កម្មវិធីមួយនេះគឺវាដំណើរការដោយមិនចាំបាច់មានភ្ជាប់ប្រព័ន្ធអីុនធើរណេតអ្វីទាំងអស់ ។ Aipoly Apps មានសមត្ថភាពស្គាល់វត្ថុចំនួន១០០០មុខ តែប្រសិនបើអ្នកប្រើប្រាស់កម្មវិធីនេះឲ្យវាស្គាល់វត្ថុដល់ទៅ៥០០០មុខវិញ អ្នកត្រូវចំណាយប្រាក់ចំនួន៥ដុល្លារ សម្រាប់សេវាប្រចាំខែ ។ ការចំណាយសេវា៥ដុល្លារនេះមិនមែនមានន័យថា កម្មវិធីនេះស្គាល់ត្រឹមតែវត្ថុ៥០០០មុខនោះទេ គឺមានន័យថា ទិន្នន័យថ្មី ដែលគេបញ្ចូលក្នុងការម្មវិធីនោះអ្នកក៏ទទួលបានដែរ ។
Aiploy ស្គាល់វត្ថុតាមរយៈកាមេរ៉ាររបស់ទូរស័ព្ទ មានន័យថា បន្ទាប់ពីអ្នកបញ្ចូលកម្មវិធីនោះទៅ ក្នុងទូរស័ព្ទរបស់អ្នករួចរាល់ហើយ អ្នកអាចប្រើប្រាស់កម្មវិធីនេះតាមរយៈបង្វែរកាមេរ៉ាទូរស័ព្ទទៅលើវត្ថុណាមួយដែលអ្នកចង់ស្គាល់ ពេលនោះវានឹងឆ្លើយប្រាប់អ្នកតាមរយៈការវិភាគរបស់វាទៅលើអ្វីដែលកាមេរ៉ារបស់ចាប់បាន ។ ជាងនេះទៅទៀត Aipoly មានច្រើនភាសាសម្រាប់អ្នកប្រើប្រាស់ដូចជា ភាសាអង់គ្លេស, បារាំង, អាល្លឺម៉ង់, អេស្ប៉ាញ, ជប៉ុន, អារ៉ាប់, ភាសាអុីតាលី និងមានភាសា ផ្សេងៗ ទៀតជាច្រើនដែលត្រូវបញ្ចូលក្នុងកម្មវិធី ។ វាមិនត្រឹមតែប្រាប់ពីវត្ថុដល់អ្នកពិការភ្នែកប៉ុណ្ណោះទេ តែអាចប្រាប់ទាំងពណ៌ថែមទៀតផង ។ វាជាកម្មវិធីដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកពិការភ្នែក ។ Aipoly Apps កំពុងសិក្សាបន្ថែមនូវសមត្ថភាពដល់ Aipoly ឲ្យលើសពីការស្គាល់វត្ថុឈានដល់ការស្គាល់ស្ថានភាពជាក់ស្តែងដែលកើតមានឡើងដូចជាអាចប្រាប់អ្នកប្រើប្រាស់ថា មានសត្វឆ្កែនៅក្បែរបង្គោលភ្លើងជាដើម ៕