កម្មវិធី Apple Watch ថ្មី​មាន Theater Mode

0
1141

ក្រុមហ៊ុន Apple ទើបតែ​បាន​បង្ហាញ​នូវ​ម៉ូ​ដែល​កម្មវិធី​ថ្មី​សម្រាប់​នាឡិកា​។ កម្មវិធី​ថ្មី​ដំណើរការ​ដោយ​ប្រព័ន្ធ WatchOS 3.2 ។ ម៉ូ​ដែល​កម្មវិធី​ថ្មី​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​នាឡិកា Apple Watch ទទួល​បាន​នូវ​កម្មវិធី ថ្មី​ៗ​ជា​ច្រើន ។ ប៉ុន្តែ​ក្រុមហ៊ុន Apple មិន​ទាន់​ប្រាប់​ឲ្យ​ច្បាស់​ថា ពេល​ណា​ម៉ូ​ដែល​កម្មវិធី WatchOS 3.2 នឹង​អាច​ដំឡើង (Update) នៅ​លើ​នាឡិកា​របស់​ក្រុមហ៊ុន​ខ្លួន​នៅឡើយ​ទេ ។

ចំណុច​ពិសេស​របស់​ម៉ូ​ដែល​កម្មវិធី​ថ្មី​នោះ​គឺ Theater Mode ឬ​កម្មវិធី​រោង​ភាពយន្ត និង​មាន​សមត្ថភាព​ឲ្យ Apps ផ្សេង​ធ្វើការ​ជាមួយ Siri នៅ​លើ Apple Watch ។ កម្មវិធី Theater Mode អាច​ឲ្យ​អ្នក​បិទ​សំឡេង​បាន​ឆាប់រហ័ស​លើ Apple Watch ហើយ​អ្នក​គ្រាន់តែ​លើកដៃ​អ្នក​ឡើង​នោះ អេ​ក្រង់ Apple Watch របស់​អ្នក​មិន​លោត​ពន្លឺ​នោះ​ទេ។ ប៉ុន្តែ​អ្នក​នៅ​តែ​ទទួល​បាន​សញ្ញា​ប្រាប់​ដំណឹង ឬ​រំ​ញ័រ​នៅ​កដៃ​របស់​អ្នក​ដើម្បី​អាច​មើល​សញ្ញា​ប្រាប់​ដំណឹង​ជា​អ្វី​អ្នក​ត្រូវ​ចុច​នៅ​លើ​អេ​ក្រង់ Apple Watch ឬ​ចុច​នៅ​លើ​ប៊ូ​តុង​លើ​នាឡិកា​អ្នក ។

សម្រាប់​ជំនួយ Siri នៅ​លើ​នាឡិកា​របស់​អ្នក​អាច​ជួយ​អ្នកជា​ច្រើន​ដូច​ជា កក់​សំបុត្រ​ធ្វើ​ដំណើរ​នានា ផ្ញើ​សារ​នានា ឬ​លុប​ចោលការ​ផ្ញើ​សារ ឬ​ការ​ចំណាយ ផ្សេង​ៗ ។ កម្មវិធី Apps ផ្សេង​ៗ​ដែល​អាច​ដំណើរការ​ជាមួយ Siri នៅ​លើ Apple Watch រួម​មាន​កម្មវិធី Apps សម្រាប់​ហាត់ប្រាណ ការ​ហៅ​ចេញ និង Apps សម្រាប់​រុករក​រូបថត ផ្សេង​ៗ ។ ម៉ូ​ដែល​កម្មវិធី​ថ្មី​របស់ Apple សម្រាប់​ទូរស័ព្ទ ឬ Ipad ដែល​មានឈ្មោះ​ថា iOS 10.3 នឹង​ដាក់​ឲ្យ​ដំណើរការ​នា​ពេល ឆាប់​ៗ ៕