កម្មវិធី​ក្នុង​ទូរស័ព្ទ​អាច​ខ្សឹប​ប្រាប់​ពី​ក្លិន​ខ្លួន​ស្អុយ

0
999

អនាម័យ​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​អាច​រក​ឃើញ​តាម​រយៈ​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដែរ ហើយ​វា​នឹង​ប្រាប់​អ្នក​នូវ​ការ​ពិត​ដោយ​គ្មាន​ខ្វល់​ពី​រឿង​សុជីវធម៌​អ្វី​ទេ ។ វា​ជា​ឧបករណ៍​បំពាក់​ដោយ​ប្រព័ន្ធ Bluetooth ដែល​អាច​កំណត់ព្រំដែន​ក្លិន​ខ្លួន​របស់​មនុស្ស​បាន ។

ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន​មួយ​ឈ្មោះ​ថា Konica Minolta បាន​និយាយ​ថា ខ្លួន​មាន​គំរោង​នាំ​មក​នូវ​បច្ចេកវិទ្យា​មួយ​ប្លែក​ខុស​គេ ដែល​អាច​ប្រាប់​កម្រិត​ក្លិន​ខ្លួន​ដែល​កើត​ចេញពី​ការ​បែកញើស​របស់​អ្នក​ដែល​វា​បង្កើត​បានជា​ក្លិន​ខ្លួន​មិនល្អ​ព្រោះ​បង្ក​ឡើង​ដោយ​មេរោគ ។

ឧបករណ៍​នោះ​មានឈ្មោះ​ថា The Kun kun ជា​ភាសា​ជប៉ុន​ប្រែ​ថា «​ហិត​» ។ វា​មាន​រូបរាង​ស្រ​ដៀង​នឹង​ឧបករណ៍​ថត​សំឡេង​ទូទៅ និង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​តាម​រយៈ​កម្មវិធី​មួយ ។ នៅ​ពេល​អ្នក​ប្រើប្រាស់​វា​នឹង​ប្រាប់​អ្នក​ដោយ​ឥត​លាក់លៀម​ថា អ្នកមាន​ក្លិន​ខ្លួន​ហើយ ។ វា​អាច​រក​ឃើញ​សារធាតុ​ដែល​បង្ក​ឲ្យ​អ្នកមាន​ក្លិន​ខ្លួន ឬ​អ្នក​ចូល​វ័យ​ដែល​មាន​ក្លិន​ខ្លួន​ហើយ បន្ទាប់​មក​វា​បញ្ជូន​ទិន្នន័យ​ទាំងនោះ​ចូល​ទូរស័ព្ទ​ដៃ របស់​អ្នក​ដែល​ត្រូវ​បង្ហាញ​ក្នុង​រយៈ​កម្មវិធី​នេះ​ក៏​អាច​ប្រាប់​អ្នក​ថា តើ​អ្នកជា​មនុស្ស​ដែល​មាន​ក្លិន​ខ្លួន ឬទេ ? តាម​រយៈ​កម្រិត​លេខ​បញ្ជាក់​ក្លិន​អ្នក​កម្រិត​ណា​ដែរ ។ កន្លែង​ដែល​ច្រើន​បង្ក​ឲ្យ​មាន​ក្លិន​ខ្លួន មាន ក្លៀក និង​ជើង ហើយ Kun kun ជា​ឧបករណ៍​ល្អ​បំផុត​សម្រាប់​ប្រើប្រាស់ ។

ឧបករណ៍​នេះ​បង្កើត​ឡើង​ដោយហេតុ​ថា មាន​បុគ្គលិក​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចែករំលែក​ក្តី​បារម្ភ​ពី​មិត្ត​រួមការ​ងារ​ដែល​មាន​ក្លិន​ខ្លួន ឬ​អ្នក​ដែល​មិនសូវ​មាន​អនាម័យ​ហើយ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ។ ពិត​ណាស់​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​នៅ​កន្លែងធ្វើការ​ដូច​គ្នា ឬ បង្ក​ឲ្យ​មានការ​រើសអើង​ក៏​មាន​ដែរ ។

លោក Daisuke Koda ស្ថាបនិក Kun Kun របស់​ក្រុមហ៊ុន Konica Minolta បាន​និយាយ​ថា វា​ពិតជា​មានការ​លំបាក​ដើម្បី​ឲ្យ​ដឹង​ថា ខ្លួន​យើង​មាន​ក្លិន​ខ្លួន​មិនល្អ ។ យើង​គ្រាន់តែ​បាន​ជួយ​ប្រាប់​ការ​ពិត​នៃ​កំរិត​អ្នក​ដែល​មាន​ក្លិន​ខ្លួន ហើយ​មិនដឹង​ថា ខ្លួន​មាន​ក្លិន​មិនល្អ​នោះ​ទេ ។

ក្រុមហ៊ុន Konica Minolta គ្រោង​នឹង​លក់​ចេញ​នូវ Kun Kun នា​រដូវក្តៅ តែ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​វា​ឡើយ ៕