មានបានមើលវីដេអូពាណិជ្ជកម្ម របស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅ?

0
1322

គ្រាន់តែនិយាយអំពី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺអ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ នឹងធ្លាប់ទៅចូល រួមកាលពី ឆ្នាំកន្លងមករួចមកហើយ។ សម្រាប់ឆ្នាំ 2017 នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏នឹងធ្វើឡើងទៀងផងដែរ នៅក្នុង ទឹកដីនៃខេត្តសៀមរាប់ ដែលពោលពេញទៅដោយប្រាង្គប្រាសាទជាច្រើន និងជាតំបន់ ប្រវត្តិសាស្រ្ត ដែល​មនុស្សគ្រប់គ្នាបានស្គាល់។ ចំពោះថ្ងៃនៃកម្មវិធិនេះ គឺធ្វើឡើងនៅក្នុងកំឡុងពេលចូល ឆ្នាំប្រពៃណីជាតិខ្មែរ។ កាលពីប៉ុន្មានថ្ងៃមុន វីដេអូពាណិជ្ជកម្ម ដែលបង្ហាញពីកម្មវិធី អង្គរសង្ក្រាន្ត ត្រូវ បានដាក់បញ្ចាំងនៅលើប៉ុស្តិ៍​ទូរទស្សន៍ CNN។ បើចង់ដឹងថាវីដេអូនេះមានអ្វីទាក់ទាញ អាចមើលខាងក្រោមបាន។