Barcelona លុត PSG 6-1 បន្តឡើងទៅវគ្គបន្ទាប់

0
792

នៅក្នុងការប្រកួតក្របខណ្ឌ Champions League រវាងក្រុម Barcelona បើកទ្វាផ្ទះទទួលក្រុមភ្ញៀវមកពី បារាំង PSG កាលពីយប់មិញ គឺមានរឿងដែលនឹកស្មានមិនដល់កើតឡើងទៀត។ បើតាមគ្រូបង្វឹករបស់ Barcelona បានបញ្ជាក់មុនការប្រកួតថា “កូនក្រុមរបស់លោកនឹកអាចរកគ្រាប់បាល់បានរហូតដល់ទៅ 6គ្រាប់ នៅពេលប៉ះ ជាមួយ PSG ក្នុងជើងទី2”។ ហើយយប់មិញនេះ គឺBarcelona អាចរកបាន 6គ្រាប់ ទៅតាមអ្វីដែលគ្រូបង្វឹកបាន និយាយមែន។ 6​គ្រាប់របស់ Barcelona គឺរកបានដោយ Suarez, Kurzawa (OG), Messi, Neymar (2គ្រាប់) និង Sergi។ ចំណែកក្រុម PSG ក៏រកបានមួយគ្រាប់ដែរ ដោយកីឡាករ Cavani។ បញ្ចប់ការប្រកួត Barcelona យកឈ្នះ PSG ក្នុងលទ្ធផល 6-1 បើសរុបទាំង 2ជើង គឺក្រុម Barcelona យកឈ្នះ 6-5។

https://www.youtube.com/watch?v=olWy3l0ml3A