West Ham ដាក់លក់ Payet ក្នុងតំលៃ 35 លានផោន

0
បន្ទាប់ពីមានពត៌មានទាក់ទង់នឹងកីឡាករ Dimitri Payet ដែលបានសុំលោក Slaven Bill ក្នុងការចាកចេញពី ក្លឹប West Ham មិនបានប៉ុន្មានផង។ ពេលនេះក៏មានពត៌មានថ្មីមួយទៀត អំពីកីឡាករ Payet គឺក្លឹប West Ham អាចនឹងលក់រូបគាត់ក្នុងតំលៃ 35 លានផោន។ គួរបញ្ជាក់ផងដែរ កីឡាករ Payet គឺ ត្រូវបាននាំយកមក ពីក្រុម Marseille ក្នុងតំលៃ 10.7 លានផោន ជាមួយនឹងកុងត្រារយៈពេល 18ខែ។ ក្នុងការបង្ហាញខ្លួន 60ប្រកួត រូបគាត់អាចរកគ្រាប់បាល់បាន 15គ្រាប់។ https://www.youtube.com/watch?v=gXgBa4cf5rY  

ទីបំផុតកីឡាករឆ្នើម ចាន់ វឌ្ឈនាកា​ ត្រួវបានដោះដូរទៅក្លិប Fujieda MYFC

0
កីឡាករឆ្នើមរបស់ប្រទេសកម្ពុជា ចាន់​ វឌ្ឃនាកា ត្រូវបានដោះដូរទៅក្លិប Fujieda MYFC របស់ជប៉ុន ក្នុងលក្ខណៈខ្ចីជើង ជាមួយនឹងកិច្ចសន្យារយៈពេលមួយរដូវកាល។ សន្និសិទសារព័ត៌មានមួយបានធ្វើឡើង នៅថ្ងៃសុក្រ​ ទី13 ខែមករា ឆ្នាំ2017 នេះ រវាងវត្តមានអ្នកតំណាងក្លិបបឹងកេតអង្គរ និង​ក្លិប​ Fujieda MYFC ក្នុងសេចក្តីសម្រេចចុងក្រោយធ្វើការផ្លាស់ប្តូរកីឡាករជម្រើសជាតិរូបនេះ ទៅជាកីឡាករខ្សែរប្រយុទ្ធរបស់ប្រទេសជប៉ុន ដោយមិនបានបង្ហាញពីតម្លៃខ្លួនឡើយ។ វីដេអួ

សេចក្ដីថ្លែងការណ៍ស្ដីពីការផ្ទេរកីឡាករ ចាន់ វឌ្ឍនាកា

Posted by Boeung Ket Football Club on 13 មករា 2017

ប្តីប្រពន្ធវ័យចំណាស់មួយគូរជាប់កំណត់ត្រាពិភពលោក Guinness World Record

ប្តីប្រពន្ធវ័យជរាមួយគូ បានចូលក្នុងកំណត់ត្រាពិភពលោក ខាងផ្នែកមានរូបសាក់លើខ្លួនច្រើនជាងគេ ក្នុងចំណោមមនុស្សចាស់ជរាទាំងអស់លើពិភពលោក។ បច្ចុប្បន្នលោកយាយ Charlotte Guttenberg មានអាយុ ៦៧ឆ្នាំមានរូបសាក់លើខ្លួន៩១.៥% និងលោកតា Charles Helmke មានអាយុ៧៥ឆ្នាំមានរួបសាក់លើខ្លួន៩៣.៧៥%។ លោកយាយ Charlotte ចាប់ផ្តើមសាក់រូបនៅអាយុ១១ឆ្នាំ ដែលពេលនោះលោកយាយសាក់រូបមេអំបៅនៅទ្រូងរបស់គាត់ជាកាដូថ្ងៃខួបកំណើត។ តែក្រោយមក គាត់ចេះតែសាក់ច្រើនទៅៗ រហូតមកដល់សព្វថ្ងៃ។ គាត់មិនទប់ចិត្តរបស់គាត់ មិនឲ្យសាក់រូបនោះទេ។ គាត់បង្ហើបថា គាត់នឹងសាក់រូបខ្លះបន្ថែមលើក្បាលរបស់គាត់។ លោកយាយ បានទទួលកំណត់ត្រាពិភពលោក កាលពីឆ្នាំមុន ក្រោយពេលអ្នកជាប់ពីមុន Isobel Varley បានស្លាប់។ លោកយាយបានទទួលការគាំទ្រពីសំណាក់មនុស្សជាច្រើនក្នុងហ្វេសប៊ុក ហើយបានក្លាយជាអគ្គរាជទូតសុទិដ្ឋិនិយម ក្នុងវប្បធម៌សាក់រូប។​ ចំណែកឯលោកតា Charles វិញ គាត់ក៏ជាប់កំណត់ត្រាដូចប្រពន្ធគាត់ដែរ គ្រាន់តែជាប់ខាងបុរស។ ពួកគាត់ជួបគ្នា គ្រាស្នេហ៍ដំបូង ពេលទៅសាក់រូប។ ក្រោយពីដឹង ពួកគាត់មានចិត្តស្រឡាញ់ការសាក់រូបដូចគ្នា ពួកគាត់ក៏បានក្លាយជាប្តីប្រពន្ធមកដល់សព្វថ្ងៃទៅ៕ វីដេអូ https://www.facebook.com/kohsantepheap/videos/1251891661513139/

មនុស្ស២០នាក់ជាប់គាំង នៅពេលជិះរថភ្លើងហោះ (Roller Coaster)

មនុស្ស២០នាក់បានជាប់នៅលើកំពូលខ្ពស់ អស់រយៈពេលជិត២ម៉ោង កំឡុងពេលជិះរថភ្លើងហោះផ្តាច់ព្រលឹង Roller Coaster កាលពីថ្ងៃពុធកន្លងមកនេះ នៅឯប្រទេសអូស្ត្រាលី។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅឧទ្យានកំសាន្ត Warner Bros Movie World ក្នុង Australia’s Gold Coast។ អ្នកជិះត្រូវបានជាប់ក្នុងកៅអីអង្គុយអស់រយៈពេលរាប់ម៉ោង។ អ្នកជិះភាគច្រើន ត្រូវបានគេជួយយ៉ាងស្រួល តែចំពោះអ្នកជិះបួននាក់ទៀត ទាល់តែមានក្រុមជួយសង្គ្រោះដាក់ជណ្តើរជួយ ទើបបានសម្រេច។ អ្នកនាំពាក្យរបស់ភ្នាក់ងារជួយសង្គ្រោះបាននិយាយថា វាពិតជាសំណាងណាស់ ដែលគ្មាននរណាម្នាក់រងរបួស។ គួរបញ្ជាក់ផងដែរថា​ ហេតុការណ៍នេះក៏ធ្លាប់កើតឡើងកាលពីបីខែមុនដែរ តែកាលពីមុនគឺគ្រោះថ្នាក់ដល់ជីវិតនៅឧទ្យានកំសាន្តជិតនេះ ដែលធ្វើឲ្យមនុស្សបួននាក់ស្លាប់បាត់បង់ជីវិត៕ វីដេអូ https://www.facebook.com/kohsantepheap/videos/1251889501513355/

Nokia វិល​ចូល​សង្វៀន​ជាមួយ Nokia 6

0
ទីបំផុត​ម៉ាក Nokia បាន​វិល​ត្រឡប់​ចូល​សង្វៀន​ទីផ្សារ​ទូរស័ព្ទ​ឡើង​វិញ នៅ​ក្រោម​ស្លាក​ឈ្មោះ​ខ្លួនឯង​ផ្ទាល់​គឺ Nokia នៅ​ពេល​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ូ​ដែល​ថ្មី និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង Nokia 6 ។ អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ ទូរស័ព្ទ​វៃឆ្លាត​ម៉ូ​ដែល​ថ្មី​នេះ​មាន​លក់​នៅ​ទីផ្សារ​ចិន​មុន​សិន ហេតុនេះ​អ្នកគាំទ្រ Nokia នៅ​បណ្តា​ប្រទេស ផ្សេង​ៗ​ត្រូវ​រង​ចាំ​សិន​ដែរ ។ Nokia 6 ជា​ម៉ូ​ដែល​ដែល​មាន​តួ​ស្រោប​ដោយ​អាលុយមីញ៉ូម និង​បំពាក់​ដោយ​រ៉េ​ម 4GB មាន​កាមេរ៉ា​ខាងក្រោយ 16MP ហើយ​មាន​កាមេរ៉ា​ខាង​មុខ 8MP មាន​កញ្ចក់​ប្រភេទ 2.5D Gorilla Glass មាន Processor Snapdragon 430 chipset និង​មាន​អេ​ក្រង់​5.5​អ៊ី​ញ​Full HD ។ Nokia 6 មាន​អង្គ​ចង​ចាំ 64GB ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទុក​រូបថត វី​ដេ​អូ ឬ ឯកសារ​នានា​បាន​ច្រើន ហើយ​ក៏​អាច​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល់ 128GB និង​មាន​កម្លាំង​ថ្ម 3000mAh ចំណែក Home Buttom ក៏​ជា​កន្លែង​ស្គែ​ន​ម្រាមដៃ ។ Noka6 ដែល​នឹង​ត្រូវ​ដាក់​លក់​ក្នុង​ប្រទេស​ចិន​មុនគេ​នា​ដើមឆ្នាំ​២០១៧​នេះ មាន​តម្លៃ​ប្រហែល​២៤៥​ដុល្លារ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​ឈ្មោះ HMD Global បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង ការ​លក់​ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន​នេះ​និយាយ​ថា ខ្លួន​កំពុង​ផលិត​ទូរស័ព្ទ​វៃឆ្លាត​៤​ផ្សេង​ទៀត ដែល​មាន​ទំហំ​អេ​ក្រង់​ចាប់ពី​៥​ទៅ​៥,៧​អ៊ី​ញ​ឡើង ៕ https://www.youtube.com/watch?v=jrWK9LbT47o

Evra អាចទៅចូលរូមជាមួយ Crystal Palace

0
ពត៌មានចុងក្រោយរបស់កីឡាករ Patrice Evra គឺជិតនឹងចុះកុងត្រាជាមួយក្លឹប Crystal Palace ហើយ។ សម្រាប់តម្លៃក្នុងការផ្ទេរកីឡាករ Evra គឺខាងក្លឹបមិនបានបញ្ជាក់នោះទេ។ ប៉ុន្តែការពីពេលដែល​ កីឡាករ រូបនេះបានប្តូរទៅកាន់ Juventus ក្នុងតម្លៃ 5.5​ លានផោន។ ក្នុងនោះដែរ ការពីថ្ងៃព្រហស្បតិ៍ ក្លឹប Crystal Palace បានចំណាយប្រាក់ 12 លានផោន ក្នុងការនាំយកកីឡាករ ស្លាប Jeffery Schlupp របស់ក្រុម Leicester មកចូលរួមផងដែរ។

ផ្លាស់ប្តូររឿងទាំងនេះដើម្បីស្រកទម្ងន់

ធ្លាប់ឆ្ងល់ទេថា ទោះខំអត់អាហារយ៉ាងណាក៏រាងកាយនៅតែធាត់? ទាំងនេះមកពីអ្នកមិនទាន់ដឹងថា ដើម្បីស្រកទម្ងន់ទាមទារឲ្យមានការផ្លាស់ប្តូរច្រើនជាងការតមមិនញ៉ាំអីសោះ។
  • ផ្លាស់ប្តូរពីការញ៉ាំភេសជ្ជៈមានជាតិកំបោរ ដូចជាទឹកក្រួចកំប៉ុង ទៅជាទឹកដូងស្រស់ៗវិញ
  • ផ្លាស់ប្តូរពីការញ៉ាំទឹកកក ទៅជាទម្លាប់ញ៉ាំទឹកក្តៅអ៊ុនៗ
  • ផ្លាស់ប្តូរពីការញ៉ាំបាយអង្ករធម្មតា ទៅជាអង្ករបាយសម្រូប
  • ផ្លាស់ប្តូរពីការញ៉ាំនំធ្វើពីម៉្សៅមី ទៅជានំធ្វើពីម៉្សៅស្រូវសាលី
  • ផ្លាស់ប្តូរពីការញ៉ាំការ៉េម ទៅជាជ្រើសយកផ្លែឈើស្រស់ៗមកញ៉ាំវិញ
  • ផ្លាស់ប្តូរពីទម្លាប់គេងទ្រមក់ ទៅជាយកពេលវេលានោះមកធ្វើលំហាត់ប្រាណ
  • ផ្លាស់ប្តូរពីការប្រើប្រាស់ជណ្តើរយន្ត ទៅជាព្យាយាមប្រើជណ្តើរជើងតាមដែលអាចធ្វើបាន
ហើយរឿងដែលសំខាន់់បំផុតនោះ អ្នកមិនគួរសំងំពិបាកចិត្តអំពីរាងកាយដ៏ធាត់របស់អ្នកនោះទេ ឈប់តប់ប្រមល់ ត្រលប់មកសប្បាយចិត្តនូវអ្វីដែលខ្លួនមាន និងរស់នៅក្នុងជីវិតពោរពេញដោយផាសុកភាព។ វីដេអូ https://www.facebook.com/kohsantepheap/videos/1250889584946680/

ដឹងហើយថាការញិចមុនមិនល្អ តែនៅតែប្រថុយគ្រោះថ្នាក់

ទាំងយើងទាំងគេ ឲ្យតែមានមុនគឺតែងតែរមាស់ដៃចង់ញិចវាចេញ ទោះជាដឹងថាវាជាការបង្កើនឱកាសឲ្យបាក់តឺរីចូលក្នុងស្បែកក៏ដោយ។ ក្រៅពីនេះ ការញិចមុនអាចធ្វើឲ្យគ្រាប់មុនរបស់អ្នកក្លាយដំបៅធំជាងមុន ព្រមទាំងបន្សល់ស្នាម និងប្រហោងលើស្បែកផងដែរ។ តំបន់ដែលគ្រោះថ្នាក់បំផុតនោះគឺត្រង់បរិវេណច្រមុះ។ អ្នកអាចស្គាល់វាដោយយកប្រអប់ដៃរបស់អ្នកគ្របពីលើខ្ទង់ច្រមុះ។ កន្លែងដែលដៃរបស់អ្នកគ្របពីលើនេះ គឺជាមជ្ឈមណ្ឌលនៃសរសៃរឈាមតភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល។ ក្រៅពីបង្កើនឱកាសឲ្យមេរោគឆ្លងចូលទៅក្នុងខួរក្បាលហើយ មានការសិក្សាខ្លះបង្ហាញថា ពេលញិចមុនត្រង់ចំនុចនេះ អាចនឹងរុញជាតិខ្ទុះចូលទៅក្នុងឈាម យូរទៅវានឹងធ្វើឲ្យយើងជួបប្រទះបញ្ហាមិនប្រក្រតីជាច្រើន។
តំបន់គ្រោះថ្នាក់
តំបន់គ្រោះថ្នាក់
អិញ្ចឹងគួរធ្វើយ៉ាងណាពេលមានមុន? ដំណោះស្រាយដ៏ល្អគឺការប្រើប្រាស់ថ្នាំបន្តក់មុន តែបើអ្នកមានមុនច្រើន គួរណាស់តែទៅទទួលការព្យាបាលពីគ្រូពេទ្យសើរស្បែកល្អជាងការធ្វើវាដោយខ្លួនឯង។ វីដេអូ https://www.facebook.com/kohsantepheap/videos/1250893948279577/

ដល់ខេត្តបាត់ដំបង នឹកចង់ញ៉ាំភេសជ្ជៈប្រ៊េនៗ កុំភ្លេច Gloria Jean’s Coffees

0
ខេត្តបាត់ដំបង ជាខេត្តមួយដ៏ស្រស់ស្អាតហើយក៏ជាខេត្តដែលសំបូរទៅដោយ ភ្ញៀវទេសចរណ៍មកទស្សនាមិនថាតែតាមបណ្តាប្រទេសដទៃនោះទេ។ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏ ចង់ទៅលេងខេត្តដ៏អស្ចារ្យមួយនេះផងដែរ។
Gloria Jean's Coffees
Gloria Jean’s Coffees
ចឹងបើលោកអ្នកបានទៅដល់ទីរួមខេត្តបាត់ដំបង ហើយនោះ លោកអ្នកនឹកចង់ញ៉ាំកាហ្វេប្រ៊េនៗ ក៏លែងជាបញ្ហាទៀតហើយព្រោះអី ហាងកាហ្វេដ៏ល្បីឈ្មោះ Gloria Jean’s Coffees បានមកដល់ខេត្តបាត់ដំបងហើយ។
Mocha Caramel Latte - Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
Mocha Caramel Latte – Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
ព្រមជាមួយគ្នានេះដែរ សំរាប់ហាងកាហ្វេ Gloria Jean’s Coffees សាខាខេត្តបាត់ដំបងនេះ មានកាហ្វេ និងភេសជ្ជៈ ប្លែកៗ ខុសពីហាងដទៃ ដោយលើកនេះយើងនឹងលើកយករបៀបធ្វើភេសជ្ជៈ ម៉្យាងដែលមានឈ្មោះថា White Hot Chocolate មកបង្ហាញជូនលោកអ្នក ព្រោះអីវាមានលក្ខណៈពិសេសត្រង់ថា៖ រសជាតិរបស់វាផ្អែមលម្ម ហើយមិនតែប៉ុណ្ណោះវាល្អសំរាប់អ្នកផ្តាសាយថែមទៀតផង។ អូ៎ ភ្លេចនៅមានទៀត វាពិតជាអ៊ែមសំរាប់អ្នកមិនសូវចូលចិត្តកាហ្វេ ព្រោះ White Hot Chocolate អាចជំនួសបាន។
White Hot Chocolate - Gloria Jean's Coffees
White Hot Chocolate – Gloria Jean’s Coffees
នំ - Mocha Caramel Latte - Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
នំ – Mocha Caramel Latte – Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
ក្រៅពី White Hot Chocolate ហាង Gloria Jean’s Coffees សុំបង្ហាញពីរបៀបរចនារូបលើភេសជ្ជៈរបស់ខ្លួន ពីរមុខទៀត នោះគឺ Classic Hot Chocolate រចនាជារូបសត្វជ្រូក យ៉ាង Cute និង Mocha Caramel Latte ជារូបភាពស្លឹកឈើ ដ៏ស្រស់ស្អាតជូនអ្នកទស្សនា ខាងក្រោមនេះជារូបរាងរបស់ភេសជ្ជៈទាំងពីរនេះ។
Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
Mocha Caramel Latte - Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
Mocha Caramel Latte – Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
នំ - Mocha Caramel Latte - Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
នំ – Mocha Caramel Latte – Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
នំ - Mocha Caramel Latte - Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
នំ – Mocha Caramel Latte – Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
នំ - Mocha Caramel Latte - Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
នំ – Mocha Caramel Latte – Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
នំ - Mocha Caramel Latte - Classic Hot Chocolate - White Hot Chocolate - Gloria Jean's Coffees
នំ – Mocha Caramel Latte – Classic Hot Chocolate – White Hot Chocolate – Gloria Jean’s Coffees
ហាង Gloria Jean’s Coffees – សាខា បាត់ដំបង ទូរស័ព្ទ៖ 081 555 470 | 077​ / 087 577 555 ទីតាំង៖ ផ្លូវលេខ២ធ្នូ កែងផ្លូវលេខ១ កំពង់ក្របី ស្វាយប៉ោ ខេត្តបាត់ដំបង
Gloria Jean's Coffees
Gloria Jean’s Coffees
Gloria Jean's Coffees
Gloria Jean’s Coffees
ផែនទី
វីដេអូ

ធ្លាប់បានសាកទឹកកកឈូសប៊្រេនផ្អែមមុត ពីហាងទឹកស្ករនៅ?

0
មិនភ្លេចទេ ក្នុងការណែនាំ និងបង្ហាញនូវអ្វីដែលឆ្ងាញ់ៗ ប្លែកៗ ជូនលោកអ្នកទស្សនា ដោយថ្ងៃនេះដែរ យើងសូមលើកយក បង្អែមខ្មែរយើង និងទឹកកកឈូសបែបប្រ៊េនៗ ប្រចាំហាង ទឹកស្ករជូនលោកអ្នកម្តង។
ទឹកកកឈូស
ទឹកកកឈូស
ទឹកកកឈូស ប្រ៊េន នេះធានាថាឃើញហើយចង់ញ៉ាំហ្មង បើឃើញវីដេអូខាងក្រោមទៀតនោះ កាន់តែចង់មែនទែនហើយ ដោយសារទឹកកកឈូសនេះមាន គ្រឿងបន្ថែមច្រើនមុខសំរាប់អោយអ្នកជ្រើសរើស ពិសេសនោះគឺ ទឹកស្ករដ៏ផ្អែមមុត មិនមែនតាលាន់ហើយមានសាច់ដូង អ៎ូយស្រក់ទឹកមាត់ឃ្លានទៀតបាត់ហើយអ្នកសរសេរ ចុះអ្នកអានវិញ?
ទឹកកកឈូស
ទឹកកកឈូស
ក្រៅពីទឹកកកឈូស ហាងទឹកស្ករក៏មានជាបង្អែមបែបខ្មែរ ថៃ ជាច្រើនជម្រើសទៀតដែលសុទ្ធតែឆ្ងាញ់ដូចជា៖ បង្អែមផ្លែឈើ, បង្អែមសៀម, បាយដំណើរធុរេន, ចាក់ខ្វៃស្លឹកតយ, រៀបរាប់មិនអស់ទេ។ តែធានាម៉ាឆ្ងាញ់ អនាម័យ កន្លែងដេគ័រស្អាត ចឹងកុំល្ងាចនេះនឹកឃើញចង់ញ៉ាំបង្អែមកុំភ្លេចសាកកន្លែងប្រ៊េនលមើល៍ណា…
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ហាងទឹកស្ករ 087 555 715 | 061 77 44 13 ចាប់បើកលក់៖ 1ថ្ងៃត្រង់ ដល់ម៉ោង 9យប់ ទីតាំង៖ ទល់មុខឡានពន្លត់អគ្គីភ័យ, ផ្លូវ 360, សង្កាត់បឹងកេងកង៣, ខណ័្ឌចំការមន, រាជធានីភ្នំពេញ ផែនទី
វីដេអូ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ
ទឹកស្ករ