TV
Home S-art
Facetaste
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
Search
GOSSIP
GOSSIP
KOH SANTEPHEAP TV
Your Lifestyle Magazine
Monday, June 30, 2025
search
អាហារ
ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
GOSSIP
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
តើតែអាចជួយទប់ស្កាត់មហារីកបានយ៉ាងដូចម្តេច?
សុខភាព
Sambo Ly
-
November 19, 2016
0
តែ គឺជាភេសជ្ជៈដែលមានអាយុកាលដ៏យូរលង់ និងពេញនិយមបំផុតនៅជុំវិញពិភពលោក។ តែខ្មៅ មានចំនួនប្រហែល៧៥ភាគរយនៃការប្រើប្រាស់តែនៅលើពិភពលោក ។ នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអឺរ៉ុប តែខ្មៅ គឺជាភេសជ្ជៈដែលគេនិយមពិសាបំផុត តែបៃតងពេញនិយមបំផុតនៅប្រទេសជប៉ុន និងប្រទេសចិន ។ ចំណែកឯតែអ៊ូឡុង និងតែ.សមានបរិមាណតិចតួចប៉ុណ្ណោះនៅជុំវិញពិភពលោក ។
ក្នុងចំណោមសកម្មភាពជីវសាស្ត្រជាច្រើនដែលមានក្នុងតែ សារជាតិPolyphenols ដែលមានក្នុងតែបៃតងដូចជា សារជាតិEGOG EGC EOG និង EC និងសារធាតុ Theaflavins និង Thearubigins នៅក្នុងតែខ្មៅ មានសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម ។ សារធាតុគីមីទាំងនេះ ជាពិសេសសារធាតុ EGOG និង EOG មានសកម្មភាពបំផ្លាញរ៉ាឌីកាល់សេរី និងអាចការពារកោសិកាពីការខូចខាត DNA ដែលបង្កឡើងដោយប្រភេទអុកស៊ីសែនដែលមានសកម្មភាពខ្លាំង ។ សារជាតិ Polyphenols ក៏អាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាដុំសាច់ និងនាំឱ្យមានការសម្លាប់កោសិកានៅក្នុងមន្ទីរពិសោធន៍ និងការសិក្សាលើសត្វ ។ ក្នុងការការសិក្សាលើសត្វ និងការពិសោធន៍ផ្សេងទៀត សារជាតិCatechins ដែលមានក្នុងតែ អាចរារាំងការបង្កើតសរសៃឈាមថ្មី និងការឈ្លានពាននៃដុំសាច់ទៅកន្លែងផ្សេងទៀតក្នុងរាងកាយ ។ លើសពីនេះទៅទៀត សារជាតិ Polyphenolsក្នុងតែ អាចការពារប្រឆាំងនឹងការខូចខាតដែលបង្កឡើងដោយអ៊ុលត្រា UV (កាំរស្មី UV) វិទ្យុសកម្ម B ដែលវាអាចធ្វើការផ្លាស់ប្តូរមុខងារប្រព័ន្ធភាពស៊ាំ ។
លើសពីនេះទៅទៀត តែបៃតង អាចភ្ញោចអង់ស៊ីមបន្សាបជាតិពុលនៅក្នុងរាងកាយដូចជា Glutathione Glutathione Stransferase និង Quinone ដែលអាចជួយការពារប្រឆាំងនឹងការលូតលាស់របស់ដុំសាច់ ។ ទោះបីជាផលប្រយោជន៍ដ៏មានសក្តានុពលនៃតែមានច្រើនដោយសារសកម្មភាពប្រឆាំងអុកស៊ីតកម្មខ្លាំងនៃសារធាតុ Polyphenols តែយន្តការដែលតែអាចជួយទប់ស្កាត់ជំងឺមហារីកមិនទាន់ត្រូវបានគេរកឃើញនៅឡើយ ៕ បើចឹងមកពីរបៀបធ្វើតែបៃតងទាំងអស់គ្នា!
ប្រភព៖ YouTube Channel
pinkmacprincess
គ្រូបង្វឹកក្លឹប Everton ចង់បាន Depay ទៅរួមក្រុម
Uncategories
Rayut
-
November 19, 2016
0
កីឡាករសញ្ជាតិហូឡង់ ដែលបានផ្ទេរពីក្លឹប PSV Eindhoven មកកាន់ទឹកដី Old Trafford កាលពីរដូវក្តៅមុន។ ហើយទើបតែបង្ហាញខ្លួនអោយក្លឹប Man Utd បានតែម្តង់គត់ពេលជួបជាមួយ Northampton ក្នុងកំឡុង ខែកញ្ញា។ កីឡាករ Depay ដែលអាចស៊ុតបញ្ចូលទីបានរហូតដល់ទៅ 2 គ្រាប់ ពេលប្រកួតជាមួយក្រុមជំរើស ជាតិ Luxembourg ត្រូវបានទទួលការចាប់អារម្មណ៏ពីលោក Koeman។
គ្រូបង្វឹកក្រុម Everton រូបនេះ ចង់បានកីឡាករ Depay មករួមក្រុម នឹងបានបញ្ជាក់ជាផ្លូវការថា នឹងផ្ទេរយករូប គេនៅពេលទីផ្សារដោះដូរកីឡាករបើកក្នុងខែមករាខាងមុខនេះ។ ប៉ុន្តែគេនៅមិនទាន់ ដឹងថាតើលោក Koeman នឹងស្នើទីកីឡាករ Depay ក្នុងតំលៃប៉ុន្មាន? ហើយក្រុម Man Utd នឹងយល់ព្រម លក់កីឡាកររូបនេះ ឫទេ?
https://www.youtube.com/watch?v=apokvMTTJX8
គ្រឿងសមុទ្រអាំងទឹកជ្រលក់កាពិ ប្លែកឆ្ងាញ់ ធូរថ្លៃតែ ១ម៉ឺនរៀលប៉ុណ្ណោះ
Uncategories
Sambo Ly
-
November 19, 2016
0
ធូរថ្លៃត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ លោកអ្នកអាចភ្លក្ស គ្រឿងសមុទ្រអាំងទឹកជ្រលក់កាពិ ដែលមានរសជាតិដ៏ឆ្ងាញ់បាន។ យើងក៏ដឹងហើយថាការលក់គ្រឿងសមុទ្រអាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែងតែមានរសជាតិខុសៗគ្នា និងងមានទឹកជ្រលក់ខុសគ្នាផងដែរ ហើយមួយទៀតនោះ មនុស្សមួយចំនួនធំ តែងគិតថាវាមានតម្លៃថ្លៃ សំរាប់អាហារសមុទ្របែបនេះ។
បង្គាអាំង តម្លៃ 10,000រៀល ក្នុង 1ចាន
បង្គងអាំង តម្លៃ 10,000រៀល ក្នុង 1ចាន
មឹកអាំង តម្លៃ 10,000រៀល ក្នុង 1ចាន
បបែលអាំង តម្លៃ 10,000រៀល (តូច) និង 20,000រៀល (ធំ)
តែមិនចឹងទាំងអស់ទេ សំរាប់ថ្ងៃនេះ យើងខ្ញុំសូមណែនាំនូវភោជនីយដ្ឋានមួយកន្លែង ដែលមានលក់គ្រឿងសមុទ្រអាំង ហើយប្រើទឹកកាពិជាទឹកជ្រលក់ ប្រចាំហាងរបស់ខ្លួន អមជាមួយតម្លៃដ៏សមរម្យ ដោយគ្រប់មុខត្រឹមតែ ១ម៉ឺនរៀលតែប៉ុណ្ណោះ។ ហាងនោះ មានឈ្មោះថា កាហ្វេ ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង ដោយខាងមុខហាងមានជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ដែលដោតជាចង្កាក់ៗដែលមើលទៅគួរឲ្យទាក់ទាញ ។
មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបាន។ ហើយសំរាប់ទីតាំងចតរថយន្ត គឺ មានលក្ខណៈធំទូលាយ។
ក្នុងនោះហាង កាហ្វេ ដី ក៏មានបំរើនៅម្ហូបជាច្រើនមុខទៀត ដែលមានរសជាឆ្ងាញ់ហើយប៉ូវកំលាំងដូចជា ស៊ុបលិង្គគោ និង Steak ជាដើម។ ក្នុងនោះដែល ក៏មានបំរើនៅកាហ្វេ និងម្ហូបថ្ងៃត្រង់សំរាប់អតិថិជនផងដែរ។
ស៊ុបមាន់ខ្មៅ តម្លៃ 4.5 ដុល្លា
Steak តម្លៃ 6.5ដុល្លា
មើលវីដេអូគ្រឿងសមុទ្រអាំងទឹកជ្រលក់កាពិទាំងអស់គ្នា!
គ្រាន់តែទទួលទានកាហ្វេ2ពែងក្នុងមួយថ្ងៃអាចបន្ថយហានិភ័យនៃជំងឺថ្លើម
សុខភាព
Sambo Ly
-
November 19, 2016
0
នេះជាដំណឹងល្អមួយសម្រាប់អ្នកដែលចូលចិត្តកាហ្វេ។ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញពីទំនាក់ទំនងនៃការទទួលទានកាហ្វេទៀងទាត់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺក្រិនថ្លើម។ ការទទួលទានកាហ្វេពីរពែងក្នុងមួយថ្ងៃអាចកាត់បន្ថយឱកាសនៃការវិវឌ្ឍទៅជាជំងឺនេះបាន44ភាគរយ ដោយផ្អែកលើទិន្នន័យដែលបានមកពីមនុស្សចំនួន430.000នាក់ នៅលើការសិក្សាចំនួនប្រាំបួន ។
អ្នកដឹកនាំការស្រាវជ្រាវលោក Oliver Kennedy មកពីសាកលវិទ្យាល័យ Southampton ក្នុងប្រទេសអង់គ្លេស បានប្រាប់កាសែត The Washington Postថា ជំងឺក្រិនថ្លើមអាចបង្កឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ និងមិនមានការព្យាបាលសម្រាប់ជំងឺនេះទេ ។ ដូច្នេះវាជាការសំខាន់ ដែលហានិភ័យនៃការវិវឌ្ឍទៅជាជំងឺក្រិនថ្លើម អាចត្រូវបានកាត់បន្ថយដោយការទទួលទានកាហ្វេដែលមានតម្លៃថោក និងមាននៅគ្រប់ទីកន្លែង ។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគលើការសិក្សាចំនួនប្រាំជំនាន់ និងការសិក្សាគ្រប់គ្រងចំនួនបួនករណី ដែលពាក់ព័ន្ធនឹង1.990ករណី និងមានអ្នកចូលរួម432.133នាក់ ហើយបានរកឃើញថា ការសិក្សាចំនួនប្រាំបីក្នុងចំណោមការសិក្សាចំនួនប្រាំបួន បានបង្ហាញថា ហានិភ័យនៃជំងឺក្រិនថ្លើមបន្តធ្លាក់ចុះ នៅពេលដែលបរិមាណនៃការទទួលទានកាហ្វេបន្តកើនឡើង នាំឱ្យពួកគេសន្មតថា ការបង្កើនការទទួលទានកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើមបានយ៉ាងច្រើន ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមិនអាចបែងចែករវាងប្រភេទផ្សេងគ្នានៃកាហ្វេ និងវិធីសាស្ត្រនៃការឆុងកាហ្វេបានទេ ។
លោក Oliver Kennedy បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះអាចជាការរកឃើញដ៏សំខាន់សម្រាប់អ្នកជំងឺ ដែលមានហានិភ័យនៃជំងឺក្រិនថ្លើម ដើម្បីអាចធ្វើឲ្យសុខភាពរបស់ពួកគេមានភាពប្រសើរឡើង ។ ទោះជាយ៉ាង យើងត្រូវការធ្វើតេស្តតាមបែបគ្លីនិក ដើម្បីសិក្សាពីផលប្រយោជន៍ និងប៉ះពាល់នៃកាហ្វេ ដើម្បីអាចឲ្យគ្រូពេទ្យធ្វើការណែនាំជាក់លាក់ដល់អ្នកជំងឺរបស់ពួកគេ ៕ កាហ្វេក៏អាចធ្វើជានំ cake បានដែរ តោះមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel
Titlis Busy Kitchen
គេងមិនគ្រប់គ្រាន់អាចបង្កការកើតមានជំងឺទឹកនោមផ្អែម
សុខភាព
Sambo Ly
-
November 19, 2016
0
ក្រុមអ្នកជំនាញបាននិយាយថា ការគេងយប់មិនបានគ្រប់គ្រាន់ អាចបង្កើនហានិភ័យនៃការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមប្រភេទ២ ។ អ្នកដែលគេងមិនបានគ្រប់គ្រាន់ ទំនងជាទទួលទានជាតិកាហ្វេអីុន និងភេសជ្ជៈមានជាតិស្ករខ្ពស់ជាងអ្នកដែលគេងបានគ្រប់គ្រាន់ ។ ខណៈដែលអ្នកគេងបានប្រាំមួយម៉ោងក្នុងមួយយប់ ទទួលទានភេសជ្ជៈទាំងនោះច្រើនជាងអ្នកដែលគេងបានប្រាំបីម៉ោង ។
លទ្ធផលធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមានការយល់ច្រឡំថា តើការទទួលទានភេសជ្ជៈមានជាតិស្ករ ទទួលខុសត្រូវចំពោះការរំខានដល់ការគេង ឬការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យពួកគេរឹតតែបង្កើនបរិមាណក្នុងការទទួលទានភេសជ្ជៈទាំងនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យកាលីហ្វញ៉ា ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបាននិយាយថា ការសិក្សាពីមុនបានបង្ហាញថា វាអាចមកពីការរួមបញ្ចូលនៃបញ្ហាទាំងពីរនេះ ។ លោកសាស្ត្រាចារ្យ Prather អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការទទួលទានដំណេកតិចពេក និងការទទួលទានភេសជ្ជៈមានជាតិស្ករច្រើនពេក មានទំនាក់ទំនងទៅនឹងបញ្ហាអវិជ្ជមាននៃការរំលាយអាហារ រួមទាំងជំងឺធាត់ ។ ការស្រាវជ្រាវដទៃទៀតបានបង្ហាញថា កុមារដែលគេងមិនបានគ្រប់គ្រាន់ បណ្តាលមកពីទទួលទានភេសជ្ជៈដែលមានជាតិស្ករ និងភេសជ្ជៈប៉ូវកម្លាំងក្នុងអំឡុងពេលថ្ងៃ ។ លោកសាស្ត្រាចារ្យ Prather បានបន្ថែមថា ការសិក្សាពីមុនក៏បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់នឹងបង្កើនភាពឃ្លានជាពិសេសការឃ្លានអាហារដែលមានជាតិស្ករ និងខ្លាញ់ច្រើន ៕
តើយើងគួរដេកប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? មើលវីដេអូទាំងអស់គ្នា
ប្រភព៖ YouTube Channel
AsapSCIENCE
ប្លែក! នៅគុយបាឥលូវស្ទូចត្រីប្រើស្រោមអនាម័យ
ជីវិតនិងសង្គម
Sambo Ly
-
November 18, 2016
0
តាមប្រភពព័ត៌មាន Odditycentral បានឲ្យដឹងថា របស់ដែលយើងគ្រប់គ្នាហៅថា “លោកជួយ” ត្រូវបានគេប្រើប្រាស់ជាឧបករណ៍សម្រាប់នេសាទត្រីហើយ នៅប្រទេសគុយបា។ ដោយសារតែរដ្ឋាភិបាលនៅប្រទេសគុយបា ភ័យខ្លាចប្រជាជនរបស់ខ្លួនលួចរត់ធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ទើបប្រទេសនេះមានការរឹតបន្តឹងលើ ការមានទូកផ្ទាល់ខ្លួន និង ការប្រើប្រាស់ទូកជាមធ្យោបាយនេសាទ។ ដូច្នេះហើយ ដើម្បីដោះទាល់រឿងមិនអាចប្រើប្រាស់ទូក អ្នកនេសាទត្រីនៅលើសមុទ្រ បានយកស្រោមអនាម័យ ដើម្បីធ្វើជាប្រដាប់ចាប់ត្រី ដែលមានតម្លៃជាច្រើននៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយ។
អ្នកនេសាទនៅតាមសមុទ្រហាវ៉ាណា ផ្លុំស្រោមអនាម័យដើម្បីឲ្យវាអណ្តែតនៅលើទឹកសមុទ្រ។ គេយកស្រោមអនាម័យជាច្រើនដែលមាននុយជាប់ជាមួយ មកចងភ្ជាប់នឹងខ្សែសន្ទូច ហើយបោះចូលក្នុងសមុទ្រឲ្យបានឆ្ងាយ ប្រហែល៩០០ហ្វីត។ នៅពេលដែលមានត្រីមកស៊ីនុយ ពួកគេគ្រាន់តែទាញខ្សែមកវិញជាការស្រេច។ និយាយទៅការប្រើប្រាស់បាល់ខ្យល់ក្នុងការនេសាទត្រី គឺជាមធ្យោបាយពេញនិយមសម្រាប់ប្រជាជននៅប្រទេសគុយបា តែវាមិនសូវជាថោកជាងការប្រើប្រាស់ស្រោមអនាម័យនោះទេ។ គ្រាន់តែចំណាយត្រឹមតែប៉ុន្មានសេនសោះ បានត្រីមកវិញលក់បានពី ១០ទៅ២០ដុល្លា។ បើប្រទេសអ្នកមានស្តាប់ទៅ វាដូចជាមិនសូវជាច្រើនផង។ តែវាពិតជាច្រើនណាស់ សម្រាប់ប្រទេសដែលចំនូលរបស់ប្រជាជនប្រចាំខែជាមធ្យម ត្រឹមតែ ២៥ដុល្លាសហរដ្ឋអាមេរិក៕
តោះមើលវីដេអូទាំងអស់គ្នា! https://youtu.be/ITphO8PTDbQ ប្រភព៖ YouTube Channel
XOxu TV
Real Madrid ចង់បាន Ramsey ទៅរួមក្រុម
Uncategories
Rayut
-
November 18, 2016
0
ក្លឹប Real Madrid កំពុងចាប់អារម្មណ៏ក្នុងការនាំយកកីឡាករ Aaron Ramsey របស់ Arsenal មកកាន់ទឹកដី Bernabeu។ ដោយក្រុមនេះ ហ៊ានអោយតំលៃក្នុងការផ្ទេររហូតដល់ 25 លានផោន។ លើសពីនេះទៅទៀត ក្លឹប Real Madrid ហ៊ានផ្តល់ប្រាក់ប្រចាំសប្តាហ៍ដល់ Ramsey ច្រើនជាង 90,000 ផោន។ ការនាំយកកីឡាកររូប នេះមក ក្នុងគោលបំណងចង់អោយចាប់ដៃគូរលេងជាមួយនឹងកីឡាករ Gareth Bale។
កីឡាករ វ័យ 19 ឆ្នាំ Lookman ទទួលបានការចាប់អារម្មណ៏ពីក្លឹបធំរបស់អង់គ្លេស
Uncategories
Rayut
-
November 18, 2016
0
បើតាមពត៌មានរបស់ Daily Mirror “សំណើរ 7លានផោន របស់ក្លឹប Everton ក្នុងការនាំយកកីឡាករ Lookman របស់ក្លឹប Charlton Athletic ត្រូវបានច្រានចោលហើយ “។
កីឡាករ Lookman គឺជាយុវជនដ៏មានសមត្ថភាព ដែលកំពុងនៅក្នុងក្របខណ្ខទាបរបស់អង់គ្លេស។ ក្លឹប នៅ លំដាប់កំពូល ពិតជាមិនមានការភ្ញាក់ផ្អើអំពីការផ្ទេររបស់តារាមួយរូបរបស់ Charton នេះទេ។ មូលហេតុ ដែល ក្រុម Charlton ច្រានចោលសំណើររបស់ Everton ពីព្រោះ Lookman មានតំលៃខ្លួនប្រហាក់ ប្រហែល 10លានផោនទៅហើយ។
កីឡាករ Lookman ទើបតែមានអាយុ 19ឆ្នាំ នៅទេ។ ហើយរូបគេ ក៏ធ្លាប់មានការចាប់អារម្មណ៏ពីសំណាក់ក្រុម មួយចំនួនដូចជា Arsenal, Tottenham, Liverpool និងក្រុមដ៏ទៃទៀត។
ចង់ជួយសង្រ្គោះបាល់ ប៉ុន្តែបែបទៅជាស៊ុតបញ្ចូលទីខ្លួនឯងទៅវិញ…..
Uncategories
Rayut
-
November 18, 2016
0
វាពិតជារឿងដែលមិនគួរអោយជឿ ដែលថាកីឡាករសញ្ជាតិស្វីលស៊ុតបាល់បញ្ចូលទីខ្លួនឯងយ៉ាងអស្ចារ្យ ដែលកីឡាករខ្សែរប្រយុទ្ធផ្សេងទៀតគួរសរសើរ។ នៅក្នុងការប្រកួតបាល់ទាត់មួយ ក្នុងក្របខណ្ឌ អ៊ីតាលី ទី2 ដែលបានកើតឡើងនៅរឿងនេះ។ កីឡាករ Matteo Fedele បានព្យាយាម ជួយសង្គ្រោះបានចេញពីមុខ ទីរបស់ខ្លួន ប៉ុន្តែបាល់នោះបែបជាចូលទីខ្លួនឯងទៅវិញ។
https://www.youtube.com/watch?v=Kxem_7lhIIE
គួរឲ្យសរសើរក្មេងប្រុសអាយុ១២ឆ្នាំសុខចិត្តរៀនដេរធ្វើតុក្កតា ព្រោះចង់ឃើញស្នាមញញឹម
ជីវិតនិងសង្គម
Sambo Ly
-
November 18, 2016
0
ដោយសារតែចង់ឲ្យក្មេងៗនៅតាមមន្ទីរពេទ្យមានភាពសប្បាយរីករាយ Campbell Remess ដែលឥលូវមានអាយុ១២ឆ្នាំ សុខចិត្តហាត់រៀនដេរតុក្កតាដោយខ្លួនឯង តាំងពីនៅអាយុ៩ឆ្នាំ។ រាប់តាំងពីមុនរហូតមកដល់ពេលនេះ ក្មេងប្រុសមិនធម្មតារូបនេះ បានដេរធ្វើតុក្កតាចំនួន៨០០ហើយ សម្រាប់ក្មេងៗនៅមន្ទីរពេទ្យ។
កាលពី៣ឆ្នាំមុន Campbell ធ្លាប់សុំម្តាយឪពុករបស់ខ្លួន ទិញតុក្កតាក្មេងលេងពេលបុណ្យណូអែល ឲ្យក្មេងដែលដេកនៅពេទ្យ ម្តាយឪពុកមិនព្រម ព្រោះថា បើទិញឲ្យក្មេងៗទាំងអស់នោះ គឹពិតជាអស់លុយមិនស្ទើរទេ។ ម្យ៉ាងវិញទៀត រាប់ទាំង Campbell គឺទាំងអស់៩នាក់ហើយ ដែលជាកូនក្នុងសមាជិកគ្រួសារ។ គ្រាន់តែទិញតុក្កតាពេលបុណ្យណូអែលហ្នឹង ក៏អស់លុយច្រើនគួរសមទៅហើយ។
ការជំទាស់ពីម្តាយឪពុក មិនបានធ្វើគោលបំណងរបស់ Campbell រលត់ទេ។ គេបានសុំម៉ាស៊ីនដេរពីម្តាយគេ ហើយក៏រៀនដេរតុក្កតាដោយខ្លួនឯង។ ចំពោះតុក្កតាដំបូងគេបង្អស់ គឺត្រូវចំណាយពេលដល់ទៅ ៥ម៉ោងទម្រាំរួច។ ក្នុងរយៈពេល៣ឆ្នាំនេះ Campbell បានធ្វើតុក្កតាចំនួន ៨០០ ហើយ។ តុក្កតាទាំងនោះគឺសម្រាប់ជូនដល់ក្មេងៗដែលដេកសម្រាកនៅពេទ្យ។ កាលពីដំបូងឡើង Campbell យករបស់របររបស់ម្តាយឪពុកទៅធ្វើជាតុក្កតា តែឥលូវគេបានប្រើប្រាស់លុយដែលបានមកពីការបរិច្ចាគ យកមកចំណាយ។ ជាមួយគ្នានេះដែរ ក្មេងប្រុសម្នាក់នេះ មានកម្មវិធីសប្បុរសធម៌មួយហៅថា “គម្រោង៣៦៥” ឬ “Project365”៕
តោះមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel
David Pires
1
...
286
287
288
...
396
Page 287 of 396