បិសាចក្រហមបានត្រឹមស្មើរ ក្នុងទឹកដីរបស់ខ្លួន

0
សម្រាប់ការប្រកួតក្នុងសប្តាហ៏ទី 10 នៅក្នុងក្របខណ្ឌ័អង់គ្លេស រវាងក្រុមបិសាចក្រហម Manchester United បើកទ្វាកីឡដ្ឋាន Old Trafford ទទួលក្រុមភ្ញៀវ Burnley។ នៅក្នុងការប្រកួតនេះ គឺក្រុមម្ចាស់ផ្ទះ ធ្វើការសម្រុក ទៅលើក្រុមភ្ញៀវ Burnley យ៉ាងខ្លាំងតាំងពីដើមតង់ទី1 មកម្ល៉េះ ប៉ុន្តែនៅតែមិនអាច រកគ្រាប់បាល់បាន។ ការប្រកួតបានឈានមកដល់តង់ទី2 ក៏ប៉ុន្តែក្រុមបិសាចក្រហមនៅតែមិនអាចធ្វើ អ្វីទៅលើក្រុមភ្ញៀវបានដដែរ។ ហើយលើសពីនេះទៅទៀត គឺកីឡាករ Herrera បានទទួលកាត់លឿងលើក ទី2 ដែលស្មើរទៅនឹងកាត់ក្រហម នៅនាទី 68។ បញ្ចប់ការប្រកួត 90 នាទី របស់ក្រុមទាំង2 គឺត្រឹមទទួលបានម្នាក់ 1 ពិន្ទុ ប៉ុណ្ណោះ។ នៅក្នុងការ ប្រកួតយប់មិញនេះ គឺក្រុមបិសាចក្រហមស៊ុតបាល់សរុបទាំងអស់មានចំនួន 37 ជើង ដែលជាចំនួនស៊ុតដ៏ច្រើន បំផុតក្នុងក្របខណ្ឌអង់គ្លេស ចាប់តាំងពីឆ្នាំ 2003 មក។
Man United vs Burnley
Man United vs Burnley
Man United vs Burnley
Man United vs Burnley
Man United vs Burnley
Man United vs Burnley
Man United vs Burnley
Man United vs Burnley
https://www.youtube.com/watch?v=PQrvX4LWVK4

មានដឹងថា ផ្ទះផាក់ឡូវឆ្នាំ ១៩៨០ ល្បីឆ្ងាញ់អីអត់ហ្នឹង?

0
គ្រាន់តែឃើញឈ្មោះហាង ថាផ្ទះផាក់ឡូវឆ្នាំ ១៩៨០ ក៏អ្នកទាំងអស់គ្នាស្មានដឹងថាហាងនេះលក់អីដែរមែនអត់? តែអ្វីដែលមិនទាន់ដឹងច្បាស់នោះគឺ មុខម្ហូបឆ្ងាញ់ៗ ប្រចាំហាងនេះ, មិនថ្វីទេ យើងនឹងបង្ហាញប្រាប់អ្នកទាំងអស់គ្នា មិនលាក់លាមទេនោះគឺ បាយឆាផាក់ឡូវ, ផាក់ឡូវ, នំប័ុងផាក់ឡូវ តែសំរាប់ម្ហូបផ្សេងទៀតក៏មិនអន់ដែរ សុទ្ធឆ្ងាញ់ៗ អាចបំពេញចិត្តអ្នកបាន។
ផាក់ឡូវសាច់ចំរុះ
ផាក់ឡូវសាច់ចំរុះ 12000៛
បាយឆាផាក់ឡូវ
បាយឆាផាក់ឡូវ 10000៛
ផាក់ឡូវអាំងអំបិលម្ទេស
ផាក់ឡូវអាំងអំបិលម្ទេស 10000៛
នំប័ុងផាក់ឡូវ
នំប័ុងផាក់ឡូវ 5000៛
ហើយអ្វីដែលអាចបំពេញចិត្តអ្នកអោយចូលចិត្តហាងនេះទៀតនោះគឺ តម្លៃសមរម្យអាចទទួលយកបាន សមនឹងម្ហូប ញ៉ាំហើយមិនស្តាយលុយ ក្នុងចំណាយនោះទេ។ ចឹងប្រសិនបើនឹកឃើញចង់ញ៉ាំ ផាក់ឡូវ កុំភ្លេចនឹកឃើញហាង ផ្ទះផាក់ឡូវ ឆ្នាំ ១៩៨០ ណាមានគ្រប់ប្រភេទហើយមិនបាច់រកនៅណាទៀតទេ… ហាងផ្ទះផាក់ឡូវ ឆ្នាំ១៩៨០ ទូរស័ព្ទ៖ 012 60 96 24 | 081 57 57 79 ទីតាំង៖ ផ្ទះលេខ 73 ផ្លូវ 105 សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ វីដេអូផ្ទះផាក់ឡូវ

៤មុខចំអិនលើភ្លើងភ្លាមៗ ដ៏ពេញនិយមប្រចាំ Le TJ Cafe

0
ម្ហូបអាហារជាលក្ខណៈសាច់ដែលក្តៅៗ តែងតែមានរសជាតិគ្រាន់បើជាងពេលដែលវាត្រជាក់ តែបើបានក្តៅៗ រហូតស្របជាមួយពេលកំពុងញ៉ាំទៀតនោះកាន់តែអ៊ែមហើយ។ នេះណែ៎ ៤មុខនេះសុទ្ធតែជាមុខម្ហូបដែលចំអិនភ្លាមៗ ដែលភ្ញៀវប្រចាំហាង Le TJ Cafe មកទីនេះតែងតែជ្រើសរើសយកវា ជាជម្រើសដំបូងរបស់ពួកគាត់។
ឆ្ងាញ់ៗណាស់មែនអត់?
ឆ្ងាញ់ៗណាស់មែនអត់?
ឆ្ងាញ់ៗណាស់មែនអត់?
ឆ្ងាញ់ៗណាស់មែនអត់?
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
Mixed Fun | សាច់ចំរុះរសជាតិខ្ទិះនំគ្រក់
នេះជាឈ្មោះម្ហូបទាំង៤ រួមមានដូចជា៖ Mixed Fun ១ឈុត ១០ដុល្លារ, Korean Red Stew ១ឈុត ១០ដុល្លារ, TJ’s Wrapped Fish ១ឈុត ១០ដុល្លារ និង Hot Hotpot ១ឈុតធំ ១២.៥ដុល្លារ និង១ឈុតតូច ៧.៥ដុល្លារ។ តម្លៃនេះពិតជាសមរម្យ មិនថាយុវវ័យ ឬវ័យណាទេសុទ្ធតែអាចទទួលយកបាន ហើយរីករាយសប្បាយជុំមិត្តភ័ក្រ្ត ក្រុមគ្រួសារ ជាមួយនឹងការចំណាយដ៏សមរម្យនេះ។
ឆ្ងាញ់ៗណាស់មែនអត់?
ឆ្ងាញ់ៗណាស់មែនអត់?
Korean Red Stew | ស៊ុបក្រហម
Korean Red Stew | ស៊ុបក្រហម
Hot Hotpot | ស៊ុបម្ទេស
Hot Hotpot | ស៊ុបម្ទេស
Hot Hotpot | ស៊ុបម្ទេស
Hot Hotpot | ស៊ុបម្ទេស
TJ's Wrapped Fish | ត្រីខ្ចប់ TJTJ's Wrapped Fish | ត្រីខ្ចប់ TJ
TJ’s Wrapped Fish | ត្រីខ្ចប់ TJ
TJ's Wrapped Fish | ត្រីខ្ចប់ TJ
TJ’s Wrapped Fish | ត្រីខ្ចប់ TJ
មិនមែនមានគ្រឿងញុាំប៉ុណ្ណោះទេ សំរាប់ហាង Le TJ Cafe ក៏មានជាភេសជ្ជៈប្លែកៗ គួរអោយចង់ញ៉ាំផងដែរ សុំរៀបរាប់ខ្លះទេ ព្រោះអីមានច្រើនប្រភេទណាស់សុទ្ធតែចង់ញ៉ាំ។ Jelly Fruit Soda ១កែវ ៣.៥ដុល្លារ និង Whatever ៤ដុល្លារ។ មិនសាកមិនបានទេ កន្លែងក៏ស្អាត សេវាកម្មក៏ល្អ ហើយជាពិសេសនោះ កុំភ្លេចថតរូប Selfie អួតមិត្តភ័ក្រ្តផងណា…
ភេសជ្ជៈប្រចាំហាង
ភេសជ្ជៈប្រចាំហាង
ភេសជ្ជៈប្រចាំហាង
ភេសជ្ជៈប្រចាំហាង
Le TJ Cafe
Le TJ Cafe
Le TJ Cafe
Le TJ Cafe
ហាង Le TJ Cafe Tel: 015 537 135 | 077 757 987 ទីតាំង៖ #29AE ផ្លូវ 113 កែវ 320 ជិតគុកទួលស្លែង ផែនទីហាង វីដេអូ ម្ហូបទាំង៤មុខនៅ Le TJ Cafe

ស៊ុបភ្នំភ្លើងផ្ទុះ ដឹងតែទៅញ៉ាំទៀតហើយ! ចឹងៗអីទ្រាំម៉េចបាន

0
អូយ៎ ស៊ុបភ្នំភ្លើងផ្ទុះ គ្រាន់តែឃើញម្ហូប និងឈ្មោះដ៏ប្លែកនេះភ្លាម ញុមអ្នកសរសេរក៏ស្រក់ទឹកមាត់ ទប់អារម្មណ៍ទ្រាំមិនបាន ចង់ទៅញ៉ាំភ្លាមដែរ។ ពិតជាមិនសរសើរមិនបានមែន នៅគំនិតច្នៃម្ហូបអោយប្លែកៗ របស់មេចុងភៅ ប្រចាំហាង Best Food ដែលថ្ងៃនេះគាត់ នឹងធ្វើអោយអ្នកទាំងអស់គ្នាកូរពោះ មិនខានជាមួយ ស៊ុបភ្នំភ្លើងផ្ទុះ និងមួយមុខទៀតនោះគឺ ការ៉េមឋានសួគ៌។
ស៊ុបភ្នំភ្លើងផ្ទុះ
ស៊ុបភ្នំភ្លើងផ្ទុះ
ស៊ុបភ្នំភ្លើងផ្ទុះ
ស៊ុបភ្នំភ្លើងផ្ទុះ 25000៛
ការ៉េមឋានសួគ៌
ការ៉េមឋានសួគ៌
អីយ៉ា! អានរួចកំពុងគិតពីតម្លៃហើយមែនអត់ហ្នឹង? កុំគិតថាថ្លៃអីណា តម្លៃអាចទទួលយកបានសំរាប់ការញ៉ាំជុំមិត្តភ័ក្រ្ត ធានាថាសមរម្យ ដោយស៊ុបភ្នំភ្លើងផ្ទុះតម្លៃ១ឆ្នាំង ២៥០០០៛ និងការ៉េមឋានសួគ៌ ១កូនក្អមតម្លៃ ៥០០០៛។ ឃើញតម្លៃហើយ ធូរចិត្តហើយមែនអត់? ចឹងកុំភ្លេចណាទៅសាកជុំពួកម៉ាក់ ល្ងាចថ្ងៃសុក្រនេះ ដឹងតែសប្បាយមាត់ហ្មង…អើសចង់ភ្លេចប្រាប់ កុំភ្លេចថតរូបឌឺពួកម៉ាកដែលអត់ទាន់បានញ៉ាំផង!!!
ស៊ុបភ្នំភ្លើងផ្ទុះ
ស៊ុបភ្នំភ្លើងផ្ទុះ
ស៊ុបភ្នំភ្លើងផ្ទុះ
ស៊ុបភ្នំភ្លើងផ្ទុះ 25000៛
កុំភ្លេចថតរូបលេងផងណា!
កុំភ្លេចថតរូបលេងផងណា!
ហាង Best Food Tel: 093 21 09 90 | 092 61 61 66 អាស័យដ្ឋាន៖ នៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម វីដេអូស៊ុបភ្នំភ្លើងផ្ទុះ និងការ៉េមឋានសួគ៌

តើមានដឹងថាក្រុមឈាមមានប៉ុន្មានប្រភេទ ឫទេ?

0
មិត្តទាំងអស់គ្នាមានដឹងរឿងទេថា រៀងរាល់ ២វិនាទីម្តង គឺមានមនុស្សម្នាក់នៅលើពិភពលោកយើង តែងតែត្រូវ ការបញ្ចូលឈាម។ ហើយក្នុងនោះ ក្រុមឈាមទាំងអស់ គឺមានរហូតដល់ទៅ ៨ក្រុម។ ដែលក្រុម ឈាមទាំង នោះរួមមាន AB-, AB+, A-, A+, B-, B+, O- និង O+។ ហើយក្រុមឈាមនីមួយៗ គឺមានគុណ សម្បត្តិរៀងៗ ខ្លួន។ អាស្រ័យហេតុនេះ ក្រុមការងាររបស់ KSPG TV នឹងលើកយកនៅវីដេអូ មួយដែល ទាក់ទងទៅនឹងក្រុម ឈាម និងថាតើក្រុមឈាមប្រភេទណាអាចជួយប្រភេទណាបាន? main-qimg-270b175fef4ab27229448ec2272f1250blood-type-percentage

គាត់បរិច្ចាគថ្លើមឲ្យនាង នាងប្រគល់បេះដូងជូនគាត់

សហរដ្ឋអាមេរិក៖ នៅពេលដែលអ្នកសរសេរកូដ Chris Dempsey  លឺប្អូនជីដូនមួយរបស់លោកនិយាយពីនារី ម្នាក់ត្រូវការអ្នកបរិច្ចាគថ្លើមដើម្បីរស់ ចិត្តរបស់គាត់ស្រាប់តែទទូចចង់ទៅផ្តល់ឲ្យភ្លាមៗ ទោះបីជាគាត់មិនដឹងថា នាងជានរណាក៏ដោយ។ នារីម្នាក់នោះមានឈ្មោះថា Heather Kruger អាយុ២៧ឆ្នាំ ត្រូវបានរកឃើញថាមានជម្ងឺមហារីកថ្លើមដំណាក់ កាលទី៤ កាលពីខែមិនាឆ្នាំ២០១៤ ដែលនាងត្រូវរកអ្នកបរិច្ចាគឲ្យថ្លើមពាក់កណ្តាល។ ពេលនោះនាងភ័យខ្លាំង ណាស់ព្រោះថាពេលវេលានៅរស់របស់នាងនៅខ្លីណាស់ ហើយវាមិនងាយរកនរណាម្នាក់មកបរិច្ចាគឲ្យនោះ ទេ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺនៅពេលដែលលោក Chris ទៅធ្វើតេស្តរកថាប្រភេទថ្លើមរបស់គាត់ត្រូវ គ្នាជាមួយ នឹងប្រភេទថ្លើមរបស់នាងដែរឬអត់ គ្រូពេទ្យបានប្រាប់ថាថ្លើមអ្នកទាំងពីរគឺត្រូវគ្នាមួយរយភាគរយ។ 2 នៅពេល Heather លឺថាមានអ្នកសុខចិត្តបរិច្ចាគថ្លើមនោះ នាងសប្បាយចិត្តណាស់ ហើយស្ទើរតែមិនជឿ រឿងនេះ។ គេទាំងពីរនាក់ក៏បានទៅជួបគ្នានៅមន្ទីរពេទ្យដើម្បីស្តាប់គ្រូពេទ្យពន្យល់ពីការវះកាត់ដាំថ្លើម។ បន្ទាប់មកអ្នកទាំងពីរក៏ត្រូវបានចូលក្នុងបន្ទប់វះកាត់នាមន្ទីរពេទ្យសាកលវិទ្យាល័យ Illinois ដើម្បីធ្វើការវះកាត់។ ក្រោយពេលការវះកាត់បានទទួលជោគជ័យ លោក Chris ប្រាប់នាងថា នាងមិនបានជំពាក់អ្វីគាត់ទេ ហើយ លោក និងនាងអាចដើរផ្លូវជីវិតរៀងៗខ្លួន។ តែវាមិនងាយស្រួលធ្វើបែបនេះទេ។ ពួកគេនៅតែទាក់ទងគ្នាជាប់លាប់ជានិច្ច។ Heather មានអារម្មណ៍ថាចូលចិត្តនិងស្រឡាញ់ Chris យ៉ាងខ្លាំង តែនាងចេះតែគិតថានេះប្រហែលមកពី Chris បានជួយនាង។ តែក្រោយមកទើបដឹងថានាងធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់ Chris ហើយ។ នៅខែធ្នូឆ្នាំមុន លោក Chris បានសុំនាងរៀបការ ហើយនាងក៏យល់ព្រមដោយរីករាយ ក្នុងចិត្តយ៉ាងខ្លាំង។ សូមជូនពរពួកគេឲ្យរស់នៅជាមួយគ្នាដោយមានសុភមង្គល៕

មុខរបរលក់ខ្យល់បរិសុទ្ធ កំពុងមានហាំងឆេងនៅទីក្រុង ប៉េកាំង

ចិន៖កាលពីមុន យើងឃើញមានក្រុមហ៊ុនចិនមួយចំនួន បាននាំចូលយកខ្យល់បរិសុទ្ធពីប្រទេសកាណាដា និងប្រទេសដទៃទៀត ដើម្បីមកលក់ឲ្យប្រជាជននៅប្រទេសចិន ជាពិសេសគឹទីក្រុងប៉េកាំង ព្រោះថាខ្យល់ នៅក្នុងទីក្រុងនេះគឺមានភាពកខ្វក់ជាខ្លាំង។ តែអ្នកជំនួញម្នាក់បានរកស៊ីផ្ទុយពីពួកគេ។ លោក Dominic Johnson-Hill ជនជាតិអង់គ្លេសកើតនៅ ទីក្រុង ប៉េកាំង និយាយថា៖ “ខ្ញុំឃើញមនុស្សជាច្រើនបោលទៅទិញខ្យល់ដែលគេយកមកពីប្រទេសកាណាដា និង ប្រទេសអូស្រ្តាលី ហើយខ្ញុំក៏សម្រេចចិត្តធ្វើផ្ទុយពីនេះ។ វាជាកាដូមួយដ៏ល្អ សម្រាប់អ្នកដែលចាកចេញពីទី ក្រុងប៉េកាំងទៅនៅកន្លែងផ្សេងៗ។ គ្មានអ្វីដែលអាចយកមកជំនួសខ្យល់ក្នុងទីក្រុងខ្ចប់ដាក់ក្នុងកំប៉ុងនោះទេ នៅពេលដែលយើងចង់មានអារម្មណ៍ថាចង់នៅក្នុងទីក្រុងនេះ។ វាស្រាលស្រួលវេចយកទៅតាមខ្លួន។” កំប៉ុងខ្យល់នេះ មានតម្លៃ ៤ដុល្លាសហរដ្ឋអាមេរិក ហើយអាចរកទិញបាននៅតាមហាង ក៏ដូចជាតាមអនឡា ផងដែរ។ លោក Johnson-Hill ថាតាមហាងទាំងនោះអាចលក់ខ្យល់រាប់រយកំប៉ុងក្នុងមួយថ្ងៃមួយថ្ងៃ៕ beijingpollution2015 05223272 china-pollution_3526951b

MacBook Pro 2016 រូបរាងកាន់តែស្អាត​ ​ស្តើង-តូចជាងមុន និងមានសមត្ថភាពកាន់តែអស្ចារ្យ

0
MacBook Pro 2016 រូបរាងកាន់តែស្អាត ស្តើង-តូច និងមានទ្រនាប់ស្កេនម្រាមដៃ! ធ្វើឲ្យ ប្រិយមិត្តដែលនិយមគាំទ្រផលិតផលលរបស់ Apple មិនខកចិត្តនោះទេ។ ដោយនៅក្នុងឆ្នាំ2016 នេះ Apple ធ្វើការផ្លាស់ប្តូរ រូបរាងថ្មីនៃកុំព្យូទ័រ MacBook Pro retina អេក្រង់ជាប្រភេទ Retina ដដែល តែវាអាចបង្ហាញពន្លឺ បានល្អជាងមុន 67%, Contrast ល្អជាងមុន 67% និងពណ៌បានល្អជាងមុន 25% មាន កម្រាស់ស្តើងជាងមុន តូចជា មុន ហើយក៏ស្រាលជាងមុនត្រឹម 1.36 គីឡីក្រាមប៉ុណ្ណោះនិងមានពណ៌ ប្រផេះចាស់ (Space-gray) ផងដែរ ។ mac-pro-2016 mac-pro-2016 ហើយអ្វីដែលពិសេសទៅទៀតនោះ Apple មុខងារ Touch Bar Function Key ដែលអាចសំរួលក្នុងកបំពេញកិច្ចការងារ ឲ្យកាន់តែងាយស្រួល និងកាន់តែលឿន រហ័សហើយវាក៏នឹងបង្ហាញ រាល់មុខងារ ពេលយើងបើកកម្មវិធីនានា ចំពោះប៊ូតុងស្កេនម្រាមដៃ វាក៏អាចដំណើរការបានលឿន ជាងមុនផងដែរ ។ mac-pro-2016 mac-pro-2016 mac-pro-2016 mac-pro-2016 អ្វីដែលអ្នកប្រើប្រាស់មិនពេញចិត្តនោះគឺ គ្មានរន្ធប្រភេទ USB 2.0 រឺ 3.0 ទេ តែដោយក្រុមហ៊ុន បានប្រើនៅរន្ធប្រភេទ 3.1 Thunderbolt ជំនួនបួន រឺយើងអាចនិយាយថា USB ប្រភេទ C។ កម្លាំងម៉ាស៊ីនវិញ គឺវាត្រូវបានកែសម្រួល អោយកាន់តែដំណើរការ បានលឿនខ្លាំងល្អ ជាងជំនាន់មុនផងដែរ ទាំងម៉ូឌែល 13 អ៊ីង និង 15 អ៊ីង។ សម្រាប់ម៉ូឌែល 13 អ៊ីង ក្រុមហ៊ុនបំពាក់ CPU Core i5/i7 ជំនាន់ទីប្រាំមួយ, ប្រើ GPU Intel Iris, និង SSD ជំនាន់ថ្មី។ តាមការអះអាង វាដំណើរការហ្គេម លឿនជាងជំនាន់មុន និង លេងហ្គេម 3D បានលឿនជាងមុនច្រើន។ ចំពោះម៉ូឌែល 15 អ៊ីងវិញ វាកាន់តែខ្លាំងក្លា ជាមួយ CPU Core i7 Skylake 2133mhz, និងប្រើ GPU Radeon Pro។ https://www.youtube.com/watch?v=wJdeVtnUxuk
 

Official Audio បទ “ក្តីសុខតិចៗ” ពី Manith

0
សម្រាប់មិត្តដែលគ្រាំទ្របទចម្រៀងរបស់ Manith ពេលនេះ គាត់បានចេញនៅ Official Audio បទ “ក្តីសុខតិចៗ” ហើយ។ បទនេះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ Manith ផងដែរ។ មកដល់ពេលនេះ បទចម្រៀងថ្មីរបស់ Manith គឺអាចទាក់ទាញអ្នកមើលរហូតដល់ទៅ ជាង 2ម៉ឺននាក់ ហើយ។ ចង់ដឹងថាបទ “ក្តីសុខតិចៗ” ពិរោះយ៉ាងណា សូមមើលវីដេអូខាងក្រោម៖
Manith
Manith
Manith
Manith
Manith
Manith

គ្រាន់តែចាប់ផ្តើមដាក់បញ្ចាំងភ្លាម រឿង “Havenhurst” ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

Sponsor By: Legend Cinema
Sponsor By: Legend Cinema
សម្រាប់មិត្តយុវវ័យដែលចូលចិត្តមើលរឿងភ័យរន្ធត់ សូមកុំភ្លេចមើលរឿង “Havenhurst”។ នៅក្នុងសាច់ រឿង នេះ គឺចង់និយាយអំពីអាគារដ៏ធំមួយនៅក្នុងទីក្រុងញូវយ៉ក ដែលមានអាថ៌កំបាំងធ្វើអោយអោយមនុស្ស ស្លាប់ បាន។ សាច់រឿងនេះ គឺមានស្ត្រីវ័យក្មេងម្នាក់ឈ្នោះថាជែកគី (ស្រី Julie-Benz) ដែលមានបញ្ហាជាមួយ នឹង ការញៀនគ្រឿងស្រវឹងយ៉ាងខ្លាំង។
Helloween Legend
Helloween Legend
លើសពីនេះទៅទៀត នាងតត្រូវបានដោះលែងពីស្តារនីតិសម្បទា និងបាន ផ្តល់ឱកាសលើកទីពីរជាមួយនឹងការងារថ្មីក្នុងផ្ទះល្វែងនៅ Havenhurst ។ កំហុសជិះលើការខាតបង់ សោកនាដកម្មរបស់កូនស្រី 8 ឆ្នាំម្នាក់របស់នាងជែកគី ត្រូវបានចូលយ៉ាងលឿនចូលទៅក្នុងអាថិ៍កំបាំងនៃ Havenhurst ពិសេសការបាត់ខ្លួនមិនទាន់ដោះស្រាយនៃអ្នកកាន់កាប់មុនផ្ទះល្វែងនេះ។ ស្ត្រីវ័យក្មេងម្នាក់ (ដានីយ៉ែហារី) នាងជាមិត្តក្នុងការស្តារនីតិសម្បទាដែលបានបាត់ខ្លួន ពេលនេះដោយគ្មានដានមួយ។
Helloween Legend
Helloween Legend
Havenhurst
Havenhurst
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time