កុំជោរ! ឆ្កែក៏សាក់មិនអោយចាញ់ម្ចាស់វាដែរ

0
ប្រេស៊ីល៖ សត្វឆ្កែមួយក្បាល ដែលមានស្នាមសាក់នៅលើមុខ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ ម្ចាស់របស់វាដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Emerson Damasceno ត្រូវបានគេចោទប្រកាន់ថាធ្វើបាបសត្វ បន្ទាប់ពីបានបង្ហោះរូបវានោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក។ វាមានស្នាមសាកធំៗនៅ លើច្រមុះ ក្បែរភ្នែក និងនៅត្រចៀក។ Dog បន្ទាប់ពីបានទទួលពាក្យរិះគន់ពីសំណាក់មហាជនក្នុងហ្វេសប៊ុករួចមក Emerson Damasceno បានប្តូរឈ្មោះគណនេយ្យហ្វេសប៊ុកទៅជា Emerson Candido ហើយក៏បានលុបរូបឆ្កែនោះចោល និងព្រមទាំងបានប្តូររូបរបស់ខ្លួន។ Emerson បានប្រកែកយកត្រូវថា ការសាក់ដូចនេះមិនមែនសាក់ដើម្បីល្អមើលទេ។ ពោលគឺសាកដើម្បីការពារវាកុំឲ្យកើតជម្ងឺមហារីក។ មិត្តស្រីរបស់គាត់ក៏បាននិយាយកាន់ជើងថា ឆ្កែនោះមិនបានសាក់យកមែនទែនទេ។ សង្សាររបស់នាងគ្រាន់តែគូរឲ្យវាតែប៉ុណ្ណោះ៕ https://www.youtube.com/watch?v=CDWMKEuHAw0 ប្រភព៖ YouTube Channel BBC NEWS AUDIO

Teaser បទ “សុំត្រឹមក្បែរអូន” ពី Rawyer Accord

0
សំរាប់មិត្តដែលនិយមចូលចិត្ត នឹងស្តាប់បទ Original Song។ ពេលនេះ លោក Rawyer Accord បានចេញនៅ Teaser បទ Original របស់ខ្លួន ដែលមានចំណងជើងថា “សុំត្រឹមក្បែរអូន”។ ហើយចំពោះ Teaser បទនេះ ក៏កំពុងតែ ទទួលបានការគ្រាំទ្រ ពីសំណាក់ មិត្តយុវវ័យ ផងដែរ។ ចាប់តាំងពីថ្ងៃដែលបានបង្ហោះនៅ Teaser បទនេះមក គឺមានអ្នកចូលទៅស្តាប់រហូតដល់ទៅជាង 4ម៉ឺន។ គ្រាន់តែចេញ Teaser មានការចាប់អារម្មណ៏ប៉ុណ្ណឹងទៅ ហើយ ចុះបើចេញ Full Audio វិញតែទទួលបានការគ្រាំទ្រ យ៉ាងណាទៅ? បើចង់ដឹងថា Teaser បទ “សុំត្រឹមក្បែរអូន” ពិរោះយ៉ាងណានោះ។ អាចស្តាប់នៅខាងក្រោមបាន៖
Rawyer Accord
Rawyer Accord

ចង់ថតរូបស្អាត ស្អាតបាន​តាស៎

0
សព្វថ្ងៃនេះការថតរូបកំពុងតែមានការពេញនិយមខ្លាំងណាស់ចំពោះយុវវ័យមិនថាប្រុសឬស្រីនោះឡើយ ។ ជាពិសេស គឺជាការថត Selfie តែម្តង សំរាប់កន្លងមក ការថតរូបនោះគឺពួកគាត់ប្រើប្រាស់ទូរស័ព្ទដៃ និងកម្មវិធីនានាដែលមាននៅក្នុងប្រព័ន្ធទូរស័ព្ទ ប៉ុន្តែ សម័យកាលកាន់តែជឿនលឿន មិនថាក្នុងប្រទេសកម្ពុជា ឬ តាមបណ្តាប្រទេសជិតខាង ការប្រើប្រាស់ឧបករណ៍ថតរូបគេងាយមកប្រើកាមេរ៉ាតែម្តង ។ 14699889_537302503132946_1826360853_n ជាការពិតណាស់ដោយសារតែមនុស្សម្នាភាគច្រើនសព្វថ្ងៃនេះ ទោះបីជាទៅញាំុុអី ការធ្វើដំណើរទៅទីជិតទីឆ្ងាយតែងតែមមាញឹកនៃការថតរូប រៀងៗខ្លួន។ អ្នកខ្លះក៏នាំគ្នា Selfie អ្នកខ្លះទៀតក៏ ថតរូបផ្តោតទៅលើរបស់របរផ្សេងៗ ខ្លះទៀតក៏ថតលក្ខណះទេសភាព តាមចំណង់ចំណូលចិត្តរៀងៗខ្លួន។  ចុះ យើងមានធ្លាប់គិតអត់ថា បើអ្នកមានការកាមេរ៉ាដែលមានមុខងារសព្វគ្រប់ ក្នុងកាមេរ៉ាតែមូុយនោះ តើអស្ចារ្យប៉ុណ្ណា ? 14741728_537302556466274_873524932_n 14628014_537302573132939_2079655425_n ដូច្នេះចង់ប្រាប់អ្នកទាំងអស់គ្នាថា មានកាមេរ៉ាមានលក្ខណៈពិសេសៗជាច្រើន ជំនួយស្បែកអោយសរ ម៉ត់រលោង បែបសុីជំពូរ មានប្រពន្ធ័ Wifi នឹង Bluetooth ដែលអាចផ្ញេីររូបថតចូល ទូរសព្ទដៃបានភ្លាមៗ ថតជាវីដេអូ HD បាន បញ្ជាការថតរូបបានដោយភ្ជាប់តាមទូរសព្ទដៃ មាន Effect ច្រេីនបត់បែនតាមតំរូវការ ងាយស្រួលប្រេី អាចដាក់តាមខ្លួនបានយ៉ាងងាយនឹងសីុវិល័យថែមទៀតផង។  14650693_191137321295996_518770125363354867_n
នេះនែ៎ Camera ថតរូបcute cute គ្រប់ម៉ូតទាំងអស់មានក្នុងហាងស្រាប់ៗ អាចតេស្តនឹងសាកបានគ្រប់ពណ៌? ហាងយើងខ្ញុំមានទីតាំង៖ ?ផ្សារផេនសលមាត់ទន្លេរតូបលេខ #G281 ជាប់នឹងចំនតឡានខាងក្រៅ ??មានសេវាដឹកជញ្ចូនដោយឥតគិតថ្លៃ មានកាតធានារយះពេល1ឆ្នាំទៀតផង។ Tel 069878887,086300008  , FaceBook page  : Camera Official

“អ្នកណា?” ពី Vincent Yun និង KZ

0
មិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ និងធ្លាប់ស្តាប់បទ “អ្នកណា?” រួចមកហើយ ដែលជាស្នាដៃរបស់ Vincent Yun និង KZ។ បទ “អ្នកណា?” នេះ គឺទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យយ៉ាងខ្លាំង។ ហើយពេលនេះ អ្នកទាំងពីរក៏បានចេញនៅវីដេអូបទ “អ្នកណា?” ដែលលេងភ្លេង និងច្រៀងដោយ ខ្លួនឯងផងដែរ។ ចំពោះវីដេអូនេះ ក៏អាចទាក់ទាយអ្នកមើលបានរហូតដល់ទៅជាង 4ម៉ឺននាក់ផងដែរ។ ចង់ដឹងថាវីដេអូពួកគាត់លេងភ្លេង និងច្រៀងឡូយយ៉ាងណា។ អាចមើលវីដេអូខាងក្រោមបាន៖
Vincent Yun
Vincent Yun
Vincent Yun
Vincent Yun

លោកតាចាស់អាយុម្នាក់រៀនរហូតដល់អាយុ​ ៨៩ឆ្នាំ

0
សហរដ្ឋអាមេរិក៖ លោកតា Abner Simon ត្រូវបានគេចាប់យកទៅធ្វើទាហានកាលពីគាត់អាយុ ១៨ឆ្នាំពេលនៅរៀនថ្នាក់វិទ្យាល័យ។ គាត់ត្រូវបង្ខំចិត្តវេចប្រវេចចេញទៅច្បាំងនៅសង្គ្រាមលោកលើកទី២ជាមួយជប៉ុនដោយអាក់ខានការរៀនសូត្រអស់។  Abner Simon អស់រយៈពេលច្រើនឆ្នាំតាំងពីគាត់មានអាយុ ១៨ឆ្នាំ មកដល់ឥលូវគាត់អាយុ ៨៩ឆ្នាំហើយ គាត់ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យកាលពីសប្តាហ៍មុនប៉ុណ្ណោះ។ លោកតាមានអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងនៅក្នុងពិធីទទួលសញ្ញាប័ត្រ។ គាត់សប្បាយចិត្តណាស់ដែលចុងក្រោយគាត់អាចបញ្ចប់ការសិក្សារបស់គាត់បានសម្រេច។ គាត់បាននិយាយថា គាត់មិនពេញចិត្តនឹងសង្គ្រាមទេ។ ដោយសារគាត់ជាអ្នកកាន់សាសនាគ្រឹស្តម្នាក់ គាត់មិនចង់សម្លាប់ជីវិតមនុស្សទេ ទោះបីជាការមុនគាត់នៅធ្វើជាទាហានក៏ដោយ។ ហើយគាត់ក៏មិនចង់ត្រូវបានគេសម្លាប់ដែរ។ គាត់បន្តថា គាត់សប្បាយចិត្តជាងគេនៅពេលដែលមេទាហានប្រាប់ទារយកកាំភ្លើងពីគាត់ ហើយប្រាប់គាត់ឲ្យត្រឡប់មកស្រុកវិញ។  Abner Simon ពេលមកដល់ស្រុកវិញ សាលាដែលគាត់ធ្លាប់រៀនបានហៅគាត់ឲ្យចូលរៀនវិញ ហើយនៅថ្ងៃនេះគាត់គឺជាសិស្សតំណាងឡើងមកថ្លែងសុន្ទរកថានៅក្នុងពិធីទទួលសញ្ញាប័ត្រនៅវិទ្យាល័យ Orangefieldx៕
ប្រភព៖ YouTube Channel Inside Edition

ចេញហើយ!!! Official Audio បទ “Exខ្ញុំរៀបការហើយ”

0
កាលពីម្សិលមិញនេះបទ “Exខ្ញុំរៀបការហើយ” បានចេញ Official Audio របស់ខ្លួនហើយ។ ក្នុងនោះបទនេះ ក៏ត្រូវបានបង្ហោះក្នុង គណនេយ្យហ្វេសប៊ុកផ្ទាស់របស់ Song Song ដែលជាម្ចាស់បទចម្រៀង នឹងជាអ្នក និពន្ធបទនេះផងដែរ។ ហើយអ្វីដែលពិសេសនោះ គឺមិនដល់ 12ម៉ោងផង Official Audio បទនេះ ទទួលបានចូលស្តាប់រហូតដល់ទៅជាង 7ម៉ឺននាក់ ដែលអាចបង្ហាញពិការគ្រាំទ្ររបស់មិត្តយុវវ័យចំពោះបទនេះ។ លើស ពីនេះទៅទៀត បើតាមសម្តីរបស់ Song Song ដែលជាម្ចាស់បទនេះបានបញ្ជាក់ថា “បទនេះ គឺជារឿងពិតរបស់ លោកកាលពី 3ឆ្នាំមុន។ ហើយគាត់សង្ឃឹមថាបទនេះនឹងទទួលបានការគាំទ្រពី សំណាក់មិត្តយុវវ័យទាំងអស់”។ បើចង់ដឹងថាបទនេះពិរោះ និងមានអត្ថន័យយ៉ាងណា? មិត្តទាំងអស់គ្នា អាចស្តាប់ Official Audio ខាងក្រោមបាន៖
Song Song
Song Song
Song Song ft. Vannda
Song Song ft. Vannda
https://www.youtube.com/watch?v=Fa-FFuVGpMI

ការ​ស្ងាប​អាច​ជួយ​ខួរក្បាល​របស់​អ្នក​ឱ្យ​ធូរស្រាល

0
ការស្ងាបអាចជាវិធីធម្មជាតិនៃការគ្រប់គ្រងសីតុណ្ហភាពខួរក្បាល នេះបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញ ។ ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានពិនិត្យពីភាពញឹកញាប់នៃការស្ងាបក្នុងចំណោមមនុស្ស៨០នាក់ នៅរដូវរងានិង៨០នាក់ផ្សេងទៀតនៅរដូវក្តៅ ហើយបានរកឃើញការប្រែប្រួលតាមរដូវកាល ។ yawning ការរកឃើញនេះបានបង្ហាញថា មនុស្សស្ងាបតិចនៅរដូវក្តៅ នៅពេលដែលសីតុណ្ហភាពនៅខាងក្រៅជាញឹកញាប់លើសពីសីតុណ្ហភាពក្នុងរាងកាយ ហើយការសិក្សារនេះក៏បង្ហាញផងដែរថា ការស្ងាបអាចជាយន្តការធម្មជាតិជួយបញ្ចុះកំដៅក្នុងខួរក្បាល នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Arizona ។ lady-yawns «ការសិក្សានេះបានបន្ថែមការគាំទ្រសម្រាប់ទស្សនៈនៃយន្តការគ្រប់គ្រងការស្ងាបបានចូលរួមនៅក្នុងការធ្វើឲ្យមានលំនឹងនៃកម្តៅសរីរវិទ្យា។ ទោះបីជាមានទ្រឹស្តីជាច្រើនបានលើកឡើងកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប៉ុន្តែមានការស្រាវជ្រាវពិសោធន៍តិចតួចណាស់ ដែលត្រូវបានគេធ្វើដើម្បីបង្ហាញមុខងារជីវសាស្ត្រនៃការស្ងាប ហើយនៅតែមិនមានការឯកភាពគ្នាក្នុងចំណោមអ្នកស្រាវជ្រាវជាច្រើន» ។ នេះបើយោងតាមអ្នកដឹកនាំការស្រាវជ្រាវលោក Andrew Gallup ដែលជាបណ្ឌិតផ្នែកស្រាវជ្រាវនៅនាយកដ្ឋាន Princeton នៃបរិស្ថានវិទ្យា និងការវិវឌ្ឍជីវវិទ្យាបាននិយាយនៅក្នុងការចេញផ្សាយរបស់សាកលវិទ្យាល័យ ។ លោក Andrew Gallup បានបន្ថែមថា «ការស្ងាបត្រូវបានរំញោចដោយការកើនឡើងនៃសីតុណ្ហភាពក្នុងខួរក្បាល ហើយលទ្ធផលសរីរវិទ្យានៃការស្ងាបបានជួយសីតុណ្ណភាពខួរក្បាលឲ្យចុះត្រជាក់ ។ ការស្ងាបអាចជួយឲ្យសីតុណ្ណភាពក្នុងខួរក្បាលចុះត្រជាក់តាមរយៈការ ដកដង្ហើមចូលខ្យល់ត្រជាក់បានវែង និងដោយបានបង្កើនលំហូរឈាមទៅកាន់ខួរក្បាលដែលបង្កឡើងដោយការលាតសន្ធឹងនៃថ្គាម» ៕ មើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel AsapSCIENCE

ទើបបើកថ្មី ថ្វីដៃទាខ្វៃដ៏ល្បីមកពីក្រៅប្រទេស

0
ភោជនីយដ្ឋាន Village Roast Duck ទើបតែបើកទ្វាស្វាគមន៍ភ្ញៀវ នៅអគារ Raintree 299 ផ្លូវ ព្រះអង្គដួង (១១០) ដែលភោជនីយដ្ឋាន ម្ហូបបែបចិននេះផ្តោតសំខាន់ទៅសាច់ទាខ្វៃដ៏ល្បីប្រចាំហាងរបស់ខ្លួន ចឹងថាតើម្ហូបអ្វី? នោះគឺ សាច់ខ្វៃបីមុខ ក្នុងចានតែមួយមានជម្រើសសាច់បីប្រភេទបញ្ចូលគ្នា ដូចជា ទាខ្វៃ, សាច់សាស៊ីវ និងសាច់ជ្រូកស្រួយ។
Village Roast Duck
Village Roast Duck
Village Roast Duck
Village Roast Duck
ទាខ្វៃ
ទាខ្វៃ
Village Roast Duck
Village Roast Duck
Village Roast Duck
Village Roast Duck
បើតាម Cameraman និងក្រុមការងារដែលចុះទៅថត បាននិយាយថា “គ្រាន់តែឈានចូលហាងភ្លាមមានអារម្មណ៍មានផាសុកភាព មានបុគ្គលិកទទួលស្វាគមន៍យ៉ាងកក់ក្តៅ អមជាមួយការតុបតែងហាងយ៉ាងស្រស់ស្អាត ហ៊ី! បងដឹងអត់ថា គេដាក់ទាខ្វៃព្យួរយ៉ាងច្រើនឃើញឃ្លានហ្មង! នៅទៀតបងបើនិយាយពីចុងភៅប្រចាំភោជនីយដ្ឋាននេះវិញ ពិតជាមានជំនាញ ទៅលើម្ហូប ទាខ្វៃនេះណាស់ ដោយសាច់ទាមានសភាពទន់ល្មើយ ឈ្ងុយ និងកាន់តែឆ្ងាញ់បើយើងញ៉ាំជាមួយទឹកជ្រលក់ដ៏ពិសេសប្រចាំហាងទៀតនោះ” ។
សាច់បីមុខ
សាច់បីមុខ
សាច់បីមុខ
សាច់បីមុខ
ទឹកជ្រលក់ប្រចាំហាង
ទឹកជ្រលក់ប្រចាំហាង
ក្រៅពីម្ហូបសាច់បីមុខ ភោជនីយដ្ឋាន Village Roast Duck ក៏មាននូវម្ហូបពិសេសៗជាច្រើនទៀតដើម្បីបំពេញចិត្តអតិថិជនរបស់ខ្លួនមិនអោយខកចិត្តឡើយ ដែលមានដូចជា៖
ឆ្នាំងដីពិសេសបីមុខ
ឆ្នាំងដីពិសេសបីមុខ
ស៊ុបគ្រឿងសមុទ្រជូរហឹរ
ស៊ុបគ្រឿងសមុទ្រជូរហឹរ
ស៊ុបគ្រឿងសមុទ្រជូរហឹរ
ស៊ុបគ្រឿងសមុទ្រជូរហឹរ
បង្គារបំពងស្រូវសាឡី
បង្គារបំពងស្រូវសាឡី
មីគោកសាច់ខ្វៃ
មីគោកសាច់ខ្វៃ
ភោជនីយដ្ឋាន Village Roast Duck ទូរស័ព្ទ៖ 077 69 20 20 ទីតាំង៖ នៅអគារ Raintree 299 ផ្លូវ ព្រះអង្គដួង (១១០) ចាប់បើកដំណើរការពីម៉ោង 10ព្រឹក-២ថ្ងៃត្រង់ និង ម៉ោង ៥ល្ងាច ដល់ម៉ោង ៩យប់ វីដេអូម្ហូបទាខ្វៃ ប្រចាំភោជនីយដ្ឋាន Village Roast Duck

ថ្មីប្លែកចង់បានអីទៀត? បុកល្ហុងងាវ បង្គារ ក្តាម និងឆ្អឹងជំនីជ្រូកអាំង

0
ប្រជាប្រិយភាពនៃការទទួលទានអាហារជួបជុំគ្នានាពេលល្ងាច ជួបជុំគ្រួសារ បងប្អូន មិត្តភក្តិកំពុងតែកើនឡើង។ ជាហេតុធ្វើអោយតាមបណ្តាហាងអាហារនានា ចេះតែបន្តរិះរកមុខម្ហូបថ្មីៗ ប្លែកៗ ឈ្ងុយឆ្ងាញ់ រកញាុំសឹងតែមិនទាន់។ មិនខុសពីហាងដទៃ ដែលនៅកោះពេជ្រ ចេះតែមានមុខម្ហូបថ្មីៗជាបន្តបន្ទាប់ ស្របជាមួយខែដែលសំបូរទៅងាវ បង្គារ ក្តាមល្អ ឥលូវម្ចាស់ហាង Cambo Meatball កោះពេជ្រ គាត់បានបង្ហាញមុខម្ហូបថ្មីទៀតហើយ គឺមុខម្ហូបដែលឃើញហើយទ្រាំលេបទឹកមាត់មិនបាននោះអី “បុកល្ហុង”។ តែ បុកល្ហុងលើកនេះមានការច្នៃបន្ថែមដោយ ត្រូវបានគាត់អោយឈ្មោះថា “បុកល្ហុងគ្រឿងសមុទ្រស្រស់ ជាមួយនឹងឆ្អឹងជំនីជ្រូកអាំង”។
ក្តាមស្រស់
ក្តាមស្រស់
បង្គារស្រស់
បង្គារស្រស់
ងាវស្រស់
ងាវស្រស់
បុកល្ហុងគ្រឿងសមុទ្រស្រស់
បុកល្ហុងគ្រឿងសមុទ្រស្រស់
ឆ្ងល់មែនអត់ ម៉េចបានជាឈ្មោះចឹងវិញ? គឺដោយសារ បុកល្ហុងនេះប្រើសុទ្ធតែគ្រឿងសមុទ្រដែលមានគុណភាពល្អ នៅស្រស់ៗ ហើយក៏ដោយសារ បង្គារ ក្តាម សុទ្ធតែនៅឆៅ ដោយគេមិនចំអិនវាទេ តែត្រូវប្រើទឹកក្រូចឆ្មាមកកាត់ឆ្អាបជំនួសវិញ ពិតជាប្លែក ហើយកាន់តែអ៊ែមទៀត បុកភ្លាមញ៉ាំភ្លែត តោះ! សាកទាំងអស់គ្នាថ្ងៃចុងសប្តាហ៍នេះ…
បុកល្ហុងបង្គារ
បុកល្ហុងបង្គារស្រស់ 12000៛
បុកល្ហុងបង្គារ
បុកល្ហុងបង្គារស្រស់ 12000៛
បុកល្ហុងងាវ
បុកល្ហុងងាវ 10000៛
បុកល្ហុងក្តាម
បុកល្ហុងក្តាមសេះ 12000៛
ឆ្អឹងជំនីជ្រូកអាំង
ឆ្អឹងជំនីជ្រូកអាំង 9000៛
ហាង Cambo Meatball កោះពេជ្រ ទូរស័ព្ទ៖ 070 89 88 23 | 010 62 62 06 ទីតាំង៖ ក្នុងកោះពេជ្រ ជិតគល់ស្ពាននាគច្រកចេញ ហាងបែរមុខទៅឌ្រីមលែន វីដេអូបុកល្ហុងងាវ បង្គារ ក្តាម និងឆ្អឹងជំនីជ្រូកអាំង
នំគ្រក់ ១ចាន ១២គ្រាប់
នំគ្រក់ ១ចាន 12000៛
វីដេអូនំគ្រក់បង្គារ

ចាំកាល់ រៀនធ្វើនំប័ុងស្លឹកតយញាុំលេង

0
គ្រឿងផ្សំ
  1. ស្លឹកតយកិនរួច ១កូនចានចង្កិះ
  2. ខ្ទិះដូង ១ចានចង្កិះ
  3. ទឹកដោះគោខាប់ ២ស្លាបព្រាកាហ្វេ
  4. ទឹកដោះគោឆៅ កន្លះចាន
  5. ស្្ករស ២ស្លាបព្រា
  6. ម្សៅឆា ១ស្លាបព្រាបាយ
  7. អំបិល ១ស្លាបព្រាកកាហ្វេ
  8. នំប័ុង តាមចំណង់ចំណូលចិត្ត
  9. ប័រ តាមចំណូលចិត្ត
វិធីធ្វើ