













តាមការបង្ហើបប្រាប់ពីអ្នកវិទ្យាសាស្ត្រទាំងនោះបានឲ្យដឹងថា ឈើថ្លាមានតម្លៃថោកនិងអាចយកមកកែឆ្នៃប្រើប្រាស់ឡើងវិញបាន ដែលវាអាចយកមកធ្វើជំនួសកញ្ចក់ដោយមានលទ្ធភាពអាចធ្វើកុំឲ្យអ្នកក្រៅមើលឃើញខាងក្នុងទៀតផង ព្រោះថាកម្រិតថ្លារបស់វាមិនដូចកញ្ចក់ទេ។ ណាមួយវិញទៀត គេក៏អាចយកវាទៅដាក់ជំនួសកញ្ចក់នៅលើបន្ទះសូឡាផងដែរ ព្រោះថាវាថោកជាកញ្ចក់ ហើយវាអាចកែច្នៃប្រើប្រាស់ឡើងវិញបាន។
វាមិនមែនជាឈើដែលដុះមកថ្លាស្រាប់នោះទេ។ វាគ្រាន់តែជាវិធីសាស្រ្តសម្រាប់បម្លែងឈើទូទៅឲ្យថ្លាតែប៉ុណ្ណោះ។ គេដកយកសារធាតុ Lignin ចេញពីក្នុងសាច់ឈើ ព្រោះថាសារធាតុនេះហើយដែលធ្វើឲ្យឈើមានភាពស្រអាប់មើលមិនឃើញធ្លុះ។ តែនៅពេលដែលគេដកសារធាតុនោះចេញហើយ ឈើនៅតែស្រអាប់អញ្ចឹងហើយឡើងពណ៌ស។ ដើម្បីឲ្យវាថ្លាបាន គេត្រូវថែមសារធាតុ Acrylic ទៅលើឈើនោះ។ ចុងបញ្ចប់ គេទទួលបានឈើមួយដុំដែលថ្លាស្រដៀងទៅនឹងកញ្ចក់៕
https://www.youtube.com/watch?v=OI2LrbVmryA
ប្រភព៖ YouTube Channel whatevvervideos 

























សូម្បីតែប៉ះបន្តិច ស្បែករបស់ Nicky នឹងឡើងទៅជាពងទឹកហើយបង្កទៅជាមានមេរោគចូលតាមស្បែក។ ដោយសារតែមេរោគចូលនេះហើយ ទើបម្រាមដៃរបស់ Nicky ត្រូវបានរលួយអស់។
តាមអាការៈរបស់ក្មេងជំទង់កំសត់ម្នាក់នេះ គេមិនអាចដើរបានដោយខ្លួនឯងទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្តាយរបស់គេនៅតែមើលថែនិងរុំក្រណាត់ឲ្យគេជារៀងរាល់ថ្ងៃតាំងពីគេនៅជាទារក។
កាលពី Nicky កើតមកភ្លាម គ្រូពេទ្យប្រាប់ម្តាយគេថា គេប្រហែលជាមិនអាចរស់ឆ្លងផុតអាយុ១ឆ្នាំទេ។ តែឥលូវនេះ គេអាចរស់ដល់អាយុ ១៩ឆ្នាំហើយ។ មានមនុស្សជាច្រើនសួរ Nicky ពីជីវិតប្រចាំថ្ងៃ ហើយ Nicky និយាយថា គេបានយកហ្គេមកុំព្យូទ័រមកបន្លប់ភាពឈឺចាប់លើស្បែក។ វាអាចជួយគេឲ្យភ្លេចអាការៈដ៏សែនលំបាកវេទនាបាន ៥០%។
វាពិតជាលំបាកណាស់ពេលដែលរស់នៅក្នុងជីវិតបែបនេះ៕
ប្រភព៖ YouTube Channel Silvia Corradin
ប្រភព៖ YouTibe Channel Silvia Corradin ផ្ទៃមុខ គឺជាផ្នែកសំខាន់មួយនៃរាងកាយដែលយើងគួរតែយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អបំផុត ដើម្បីមានភាពជឿជាក់ជាងមុនក្នុងការទំនាក់ទំនង។ ប្រសិនបើ អ្នកទាំងអស់គ្នាមិនធ្លាប់បានលឺពីវីធីសាស្រ្តប្រើប្រាស់ស៊ុត ធ្វើជាម៉ាសបិទមុខពីមុនមកទេ នៅពេលយើងខ្ញុំសូមណែនាំវិធីថែរក្សាស្បែកមួយនេះដោយចំណាយលុយតិចតួចបំផុត ហើយគ្មានផលប៉ះពាល់ រីឯអត្ថប្រយោជន៍ក៏ល្អទៀត។
នៅក្នុងស៊ុត មានផ្ទុកសារធាតុប្រូតេអ៊ីន ជាង 89 ប្រភេទឯណោះ ដែលសុទ្ធតែជាអាហារដ៏ល្អសម្រាប់កោសិកាស្បែក។ លើសពីនេះទៀត វាក៏សម្បូរវីតាមីន A និង សារធាតុ Collagen ផងដែរ ដែលមានប្រសិទ្ធភាពខ្ពស់អាចព្យាបាលកោសិកាចាស់ៗឲ្យផ្លាស់ជាថ្មី បំបាត់ស្នាមអុជខ្មៅ និងធ្វើអោយស្បែកមុខតឹងណែន មាំមួន ស្រស់ស្អាតជាងមុន។ ពិតជាពិសេសណាស់មែនទេ? ដើម្បីយល់កាន់តែច្បាស់ពីប្រសិទ្ធភាពរបស់វា មានតែសាកល្បងម្ដងទើបដឹង ហើយចំណែកធាតុផ្សំ និងរបៀបធ្វើវិញគឺងាយស្រួលខ្លាំងណាស់ សាកល្បងទាំងអស់គ្នាណា៎! ធាតុផ្សំ៖ – ស៊ុតមាន់មួយគ្រាប់ – ទឹកក្តៅឧណ្ហៗសម្រាប់លាងមុខ – កន្សែងសម្រាប់ជូតមុខ – ក្រូចឆ្មារមួយចំណិតតូច (មានក៏បាន អត់ក៏បាន ក៏ប៉ុន្តែវាល្អសម្រាប់អ្នកមានផ្ទៃមុខសំបូរជាតិខ្លាញ់) – ក្រដាសទន់មួយសម្រាប់បិទលើស៊ុត ( មានក៏បាន អត់ក៏បាន)
របៀបធ្វើ៖
– បំបែកស៊ុត បែងចែកជា ២ ផ្នែកច្បាស់ កុំអោយលាយគ្នា
– កូរស៊ុតផ្នែកស លាយជាមួយទឹកក្រូចឆ្មារ ឲ្យឡើងពពុះ
– លុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ណៗ ដើម្បីជំហររន្ធញើស ងាយស្រួលជ្រៀបចូលក្នុងស្បែក រួចជូតសំអាតអោយស្ងួតដោយកន្សែងទន់ស្អាត។
– យកស៊ុតពណ៌សដែលយើងបានលាយ លាបសព្វលើផ្ទៃមុខ ប៉ុន្តែហាមលាបលើត្របកភ្នែក និងបបូរមាត់អោយសោះ។
ដំណាក់កាលនេះអ្នកអាចយកក្រដាសបិទពីលើក៏បាន រឺមិនបិទក៏បានអាស្រ័យតាមចំណង់ចំណូលចិត្តរបស់អ្នក។
បន្ទាប់ពីទុកឲ្យស្ងួតរយៈពេលពី 20 ទៅ 30 នាទី ហើយលាងសំអាតវាជាមួយទឹកក្តៅឧណ្ណៗទៀត រួចជូតសំអាតអោយអស់ជាតិទឹក។
ពេលនេះលាបស៊ុតផ្នែកពណ៌លឿងដែលអ្នកបានលាយ ហើយលាបសព្វពេញផ្ទៃមុខទៀត និងទុកឲ្យស្ងួតពី 20 ទៅ 30 នាទីទៀត រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។
ដំណាក់កាលចុងក្រោយ លាងជាមួយទឹកត្រជាក់ ដើម្បីបិទរន្ធញើស រួចជួតមុខឲ្យស្ងួតជាការស្រេច។
វិធីបិទម៉ាសមុខដោយប្រើស៊ុតនេះ គឺមានប្រសិទ្ធភាពល្អណាស់ វាអាចជួយអោយស្បែកមុខកាន់តែស្រស់ថ្លា តឹងណែន បំបាត់ស្នាមខ្មៅ អាចមន៍រុយ មុនខ្សាច់ ដែលបង្កប់នៅក្នុងស្បែក។ អ្នកអាចបិទម៉ាសនេះបាន ពីរ ឬ បីដងក្នុងមួយសប្តាហ៍ ហើយធានាថា អ្នកនឹងឃើញប្រសិទ្ធភាព លើកទីមួយតែម្ដង។
ទន្ទឹមនឹងនោះ អ្នកអាចប្រើគួបផ្សំជាមួយនឹងផលិតផល Kamin Skin ជាប្រភេទឡេលាបដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ Kamin Skin ជួយបំបែកកោសិកាមេកានិចម៉ដ្ឋទន់រលោងនិងងាយស្រួល ជំនួយការជំរុញដំណើរការរបកនៃកោសិកាស្បែកដែលខួចខាតទន់ខ្សោយ ស្បែកដែលកើតមានស្នាមអុជខ្មៅ អាចម៍រុយ ស្នាមសម្លាកឬស្នាមជាំមកពីស្នាមមុន ។ ធ្វើឲ្យស្បែកម៉ដ្ឋរលីង និងស្រស់ស្អាត មានប្រសិទ្ធិភាពយូរអង្វែង។
កុមារាអភ័ព្វខាងលើមានជម្ងឺកម្រម្យ៉ាងហៅថា Progeria ដែលវាជាជម្ងឺធ្វើឲ្យក្មេងមានរូបរាងចាស់មុនអាយុ។ ជាទូទៅក្មេងដែលមានជម្ងឺនេះ មើលទៅដូចក្មេងធម្មតានៅពេលកើត តែនៅកំឡុងពេលអាយុ២ឆ្នាំ ក្មេងនោះនឹងវិវត្តន៍ទៅជាចាស់យ៉ាងឆាប់រហ័ស។
ម្តាយរបស់ Bayazid ដែលមានអាយុទើបតែ ១៨ឆ្នាំ បានប្រាប់ថា នាងមានសេចក្តីត្រេកអរណាស់ចំពោះភាពឆ្លាតវៃរបស់កូននាង តែនាងពិតជាឈឺចិត្តណាស់ពេលដែលឃើញកូននាងមានរូបរាងបែបនេះ។
នាងបានបន្តទៀតថា Bayazid ទើបតែចាប់ផ្តើមរៀនដើរនៅអាយុ ៣ឆ្នាំ តែគេដុះធ្មេញតាំងពីមានអាយុ ៣ខែ។ ថ្វីបើរូបរាងគេអញ្ចឹងមែន តែបើនិយាយពីប្រាជ្ញាស្មារតីនោះគឺមិនចាញ់មនុស្សធម្មតាទេ។
ពិតជាគួរឲ្យសោកស្តាយណាស់ចំពោះក្មេងៗដែលកើតជម្ងឺនេះ ព្រោះវាគ្មានថ្នាំព្យាបាលនៅឡើយទេ។ តែអ្នកវិទ្យាសាស្ត្របានកំពុងធ្វើការស្រាវជ្រាវរកវិធីព្យាបាល ហើយគេសង្ឃឹមថានឹងរកឃើញក្នុងពេលឆាប់ៗខាងមុខ៕
ប្រភព៖YouTube Channel Cover Asia Press