ដឹងអត់ថារមណីយដ្ឋានចំការស្នេហ៍ កៀកភ្នំពេញយើងមានអ្វីខ្លះ?

ថ្ងៃនេះយើងសូមណែនាំលោកអ្នកខ្លះៗ ពី រមណីយដ្ឋានចំការស្នេហ៍ដើម្បីអោយក្រុមគ្រួសារណាដែលគាត់មានបំណងចង់កំសាន្តអារម្មណ៍នៅថ្ងៃចុងសប្តាហ៍នេះបានស្គាល់ និងអាចទៅរំសាយកង្វល់នៅទីនោះបាន។ រមណីយដ្ឋានចំការស្នេហ៍ ជាតំបន់ទេសចរណ៍ មួយដ៏ទាក់ទាញ ហើយនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មាននោះទេ ស្ថិតក្នុង ភូមិកោះតូច ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយពីគល់ស្ពានជ្រោយចង្វារ ទៅប្រហែល ៧ គ.ម ។
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
silk-island-6 សំរាប់ការធ្វើដំណើរមកលេងរមណីយដ្ឋាននេះ លោកអ្នកធ្វើដំណើរតាមទូកបានផងដែរ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរអារម្មណ៍ ពីការធ្វើដំណើរដោយរថយន្ត ឬម៉ូត្ត។
រមណីយដ្ឋានចំការស្នេហ៍
ទូកធំៗ ជិះមកកំសាន្តនៅចំការស្នេហ៍
រមណីយដ្ឋាននេះអាចអោយលោកអ្នក អង្គុយញ៉ាំអីលេងជុំគ្រួសារ ដើរមើលសួនដែលគេរៀបចំបានយ៉ាងស្រស់ស្អាត, សត្វចិញ្ចឹមប្លែកៗ, អាងហែលទឹក, ផ្ទះជនជាតិភាគតិច និងជាពិសេសនោះគឺ សិប្បកម្មតម្បាញតែម្តង ដែលអាចអោយយើងដឹងពីរបៀបនៃការផលិត ហូល ផាមួង ក្រមា របស់ខ្មែរយើងដោយរបៀបណា បានថែមទៀតផង។
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
កញ្ចុះអង្គុយលេង
រមណីយដ្ឋានចំការស្នេហ៍
អាំងហែលទឹក ក្នុងទន្លេ
Silk Island Silk Island
តម្បាញសូត្រ
តម្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ការត្បាញសូត្រ
ផលិតផលដែលផលិតបានពីសូត្រ
ផលិតផលដែលផលិតបានពីសូត្រ
ហើយខាងក្រោមនេះជាវីដេអូ ដែលបង្ហាញពីដំណើរការ និងរបៀបនៃការផលិត ហូល ផាមួង ក្រមា របស់ខ្មែរយើងត្រួសៗ ដោយសូត្រ ឬហៅថាទឹកមាត់សត្វដង្កូវនាង ចឹងកុំអោយខាតពេលយូរតាមដានទាំងអស់គ្នាណា៖ ចឹងសង្ឃឹមថាលោកអ្នកអាចកំសាន្តអារម្មណ៍ និងបាត់រាល់កង្វល់ផ្សេងៗបានជុំគ្រួសារ ឬមិត្តភ័ក្រ្ត ជាមួយរមណីយដ្ឋាន ចំការស្នេហ៍ ក្នុងថ្ងៃចុងសបា្តហ៍នេះ។ វីដេអូអ្នកទេសចរមកលេងកំសាន្តនៅរមណីយដ្ឋានចំការស្នេហ៍ https://www.youtube.com/watch?v=PnF12DsclIE ប្រភពវីដេអូដោយ Channel: Heimkhemra Suy

ស៊ីអារម្មណ៍ ខ្សែភាពយន្តបែបរ៉ូមែនទិច សង្សារត្រឹមមួយថ្ងៃ ឬ One Day

0
Sponsor By: Legend Cinema អ្នកណាខ្លះចូលចិត្ត ខ្សែភាពយន្តស្នេហាបែបរ៉ូមែនទិច នេះនែ៎ ស្អែកនេះ មានការដាក់បញ្ចាំងហើយនូវភាពយន្តស្នេហាមួយបង្កើតដោយអ្នកផលិតរឿង Pee Mak នោះអី?  ចាំអត់ ? one-day- តួសម្តែង Denchi គឺជាបុគ្គលិកផ្នែកពត៌មានវិទ្យាវ័យដែលមិនមានការចាប់អារម្មណ៍ពីបុគ្គលិកដទៃក្នុងក្រុមហ៊ុន។ Nui គឺជាបុគ្គលិកផ្នែកទីផ្សារថ្មីម្នាក់ ដែលចាំឈ្មោះរបស់ Denchi។ វាធ្វើអោយ Denchi ចាប់អារម្មណ៍លើ Nui ហើយបាក់ចិត្តស្រលាញ់ Nui។ one-day- ក្នុងឱកាសដំណើរកំសាន្តទៅរមណីយដ្ឋានស្គីនៅកោះហុកកៃដូ Denchi បានបួងសួងនៅមុខជួងនាំសំណាង និងស្នេហា ដែលគេជឿថាជាកន្លែងស័ក្តិសិទ្ធក្នុងរមណីយដ្ឋាននោះ ដោយប្រាថ្នាអោយ Nui ក្លាយជាសង្សាររបស់ខ្លួនត្រឹមមួយថ្ងៃក៏គ្រប់គ្រាន់ដែរ។ ជាវាសនាក៏ថាបាន គាប់ជួនអី Nui ដួលសន្លប់បាត់ស្មារតីពេលទៅជិះស្គីតែម្នាក់ឯង ពេលដឹងខ្លួនវិញទើបដឹងថា នាងមានជម្ងឺបាត់បង់ការចងចាំបណ្តោះអាសន្នដ៏កម្រម្យ៉ាង ដែលភ្លេចរាល់អ្វីៗត្រឹមមួយថ្ងៃប៉ុណ្ណោះ។ one-day- ដោយយល់ថា នេះជាវាសនាទេវតាប្រទានតាមការបួងសួងនោះ Denchai សម្រេចចិត្តកុហកនារីក្នុងសុបិន ថាខ្លួនជាមិត្តប្រុសរបស់នាង ហើយថាពួកគេរៀបគំរោងធ្វើដំណើរជុំវិញកោះហុកកៃដូជាមួយគ្នា។ តើអ្នកហ៊ានប្រថុយគ្រប់បែបយ៉ាង ទោះដឹងថាទៅមិនរួចប៉ុណ្ណាក៏ដោយ លទ្ធផលយ៉ាងម៉េចក៏មិនខ្វល់ ឱ្យតែបាន ស្រលាញ់គ្នាត្រឹមមួយថ្ងៃឬទេ? តោះ មើល Trailer លេងៗសិនទៅព្រោះគេដាក់បញ្ចាំងនៅថ្អៃស្អែកហើយណា៎។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Show Time

សាកល្បងរៀនធ្វើ Ice Mocha ជាមួយខ្ញុំ

0
គ្រឿងផ្សំ 
  1. ម្សៅកាកាវ ២ស្លាបព្រាកាហ្វេ
  2. ទឹកដោះគោស្រស់ កន្លះកែវ
  3. ទឹកដោះគោខាប់ ២ស្លាបព្រាកាហ្វេ
  4. កាហ្វេឆុង តាមចំណង់ចំណូលចិត្ត
វិធីធ្វើ 
 

ស្តាប់ហើយឬនៅ ប្រុុសម្នាក់នេះសំខាន់នៅពេលណា ពី​ MUSTACHE BAND

0
សំរាប់ក្រុម MUSTACHE BAND គឺជាក្រុមចំរៀងថ្មីមួយដែលក្នុងក្រុមគាត់សហការគ្នាមានចំនួន ៣នាក់ ជាពិសេសដោយសារគាត់មានជំនាញផ្សេងៗពីគ្នា ទើបមានការផលិតចំរៀងមូយបទនេះដែលមានចំណងជើងថា ប្រុសម្នាក់នេះសំខាន់នៅពេលណា។ Mustache Band រាយនាម មានដូចជាលោក Chen គាត់គឺជា អ្នកចំរៀង ចំនែក Pav គាត់ខាងផ្នែក ហ្គីតា និង Manut ខាងផ្នែក ស្គរ ជាដើម ។ 13872953_1792483177636217_2867337832246184486_n ប្រុសម្នាក់នេះសំខាន់នៅពេលណា បានអង្រួនចិត្តយុវវ័យតាមបណ្តា Facebook ចែកចាយបន្តគ្នាជាហូរហែរ។ ឥលូវគាត់បានបញ្ចេញហើយ Official Audio  តើមានអ្នកណាខ្លះកំពុងរង់ចាំខបទនេះ ដូច្នេះសូមទស្សនាទាំងអស់គ្នា ។
ប្រភព៖ YouTube Channel  Mustache Official Channel

ក្តៅៗអ៊ុនៗ បទ ខូចចិត្ត របស់ ក្មេងខ្មែរ បញ្ចេញ MV ហើយ

0
ក្រុមចំរៀង ដែលកំពុងទាក់ទាញចំណាប់ អារម្មណ៍យុវវ័យ គឺក្រុមចំរៀង ក្មេងខ្មែរ បានបញេ្ចញវីដេអូបទចំរៀងរបស់គាត់ហើយ គឺ បទ ខូចចិត្ត រង់ចាំយូរហើយមែនទេ ? តោះចង់ដឹងថា ឡូុយប៉ុនណា សូមទស្សនាទាំងអស់គ្នា។ ក្មេងខ្មែរ https://www.youtube.com/watch?v=YHRVckNmkdo ប្រភព៖ YouTube Channel PUNLEUR-ពន្លឺ( Khmer rapper)

ស្រ្តីគួរតែយល់ដឹងពីការជ្រើសរើសប្រភេទអាហារដែលអាចរក្សាភាពវ័យក្មេងបានយូរ

0
សុភាពនារីទាំងឡាយអាចថែរក្សាសុខភាពឲ្យល្អប្រសើរដើម្បីជីវិតរស់នៅប្រកបដោយភាពស្រស់សោភាបានគ្រប់ពេលតាមរយៈការទទួលទានអាហារដូចខាងក្រោម ៖ ផ្កាខាត់ណា ខាត់ណាខៀវនិងបណ្នាបន្លែស្ពៃផ្សេងៗទៀត ៖ ប្រភេទបន្លែទាំងនេះត្រូវគេរកឃើញថាមានផ្ទុកសារធាតុឈ្មោះ di-indolylmethane(DIM) ដែលមានសមត្ថភាពប្រឆាំងតបតទៅនឹងមហារីកសុដន់ព្រមទាំងមហារីកផ្សេងទៀតដែលទាក់ទងនឹងអ័រម៉ូន ។ cauliflower-headspinach អត្ថប្រយោជន៍ក៏បានដឹងហើយ មោះមកមើលពីរបៀបធ្វើម្ហូបអាហារទាំងអស់គ្នា!
ប្រភព៖ YouTube Channel Allrecipes

អ្នកភ្នំពេញយើង ចង់ដឹងពីរបៀបចាប់ចង្រិតអត់?

0
ប្រភព សាយ ករុណា ៖  ចង្រឹតគឺជាប្រភេទសត្វល្អិតម៉្យាងដែលមនុស្សភាគច្រើន មិនថា ចាស់ក្មេងប្រុសស្រី តែងចូលចិត្តយកទៅបំពងដាក់គ្រឿង ទុកគ្រាន់បរិភោគលេងនាពេលទំនេរកំដរមាត់ ឬក្នុងពិធីជួបជុំក្នុងគ្រួសារជាដើម។ ជារៀងរាល់ឆ្នាំនៅខេត្តមណ្ឌលគិរី ឲ្យតែដល់រដូវភ្លៀង(ដើមខែតុលា រហូតដល់ដើមខែវិច្ឆិកា) គេតែងឃើញអ្នកភូមិក្មេងៗនិងមនុស្សចាស់មួយចំនួន បានដើរចាក់ចង្រឹតតាមរន្ធតាមព្រៃរបោះតូចៗ ដែលភាគច្រើនចង្រឹតទាំងនោះ ពួជចង្រឹតដូង មានមាឌធំៗនិងរស់នៅតាមបែបធម្មជាតិ។ ចង្រិត អ្នកភូមិរស់នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ បានឲ្យដឹងថា ដើម្បីបានចង្រឹតដូងដែលរស់នៅតាមរន្ធ គេត្រូវប្រើវិធីងាយៗដូចជា មុនដំបូងចាប់សង្អា(ដូចអង្ក្រងតែមានសម្បុរខ្មៅ និងមានពិសខ្លាំងប្រហែលឃ្មុំ)ឲ្យបានច្រើនដាក់ក្នុងដងសិន។នៅពេលដែលប្រមូលសង្អាបានច្រើនគួរសមហើយ អ្នកប្រម៉ាញ់សត្វចង្រឹតត្រូវការជាចាំបាច់នោះ គឺផ្ការស្មៅកន្ទុយឆ្កែ ដាក់ឲ្យសង្អាតោងដើម្បីចាក់ចូលទៅរន្ធចង្រឹត(បើមិនធ្វើចឹងទេ ច្បាស់ជាត្រូវសត្វសង្អាខាំឈឺចាប់ខ្លាំងណាស់) នៅពេលដែលគេយកសត្វសង្អាដាក់ចូលទៅក្នុងរន្ឋរួច បន្តិចក្រោយមកចង្រឹង និងវាចេញពីក្នុងរន្ធ ព្រោះតែវាមិនអាចទ្រាំនិងការខាំរបស់សត្វសង្អាបាន។ ក្រុមអ្នករកសត្វចង្រឹតធម្មជាតិបានបន្តថា បើសិនជាគេដាក់សត្វសង្អាច្រើនហើយ ចង្រឹតនៅតែមិនព្រមចេញពីរន្ធ គេនៅមានវិធីម៉្យាងទៀត គឺយកចបកាប់រន្ឋនោះតែម្តង ប៉ុន្តែវិធីនេះត្រូវការពេលយូរនិងកម្លាំងច្រើនបន្តិច ត្បិតរន្ឋរបស់សត្វចង្រឹតមានជម្រៅជ្រៅគួរសម។ បើតាមការបញ្ជាក់ពីអ្នកភូមិបានឲ្យដឹងថា ក្នុងមួយថ្ងៃគាត់អាចរកចង្រឹតបានពី៥០ទៅ១៥០ក្បាល ទៅតាមទីតាំងនិងពេលវេលា ព្រោះរដូវភ្លៀង ពេលខ្លះចេញរកបានបន្តិចក៏ធ្លាក់ភ្លៀងមិនអាចរកចង្រឹតបានទេ។ពួកគាត់ថា នៅពេលទំនេរចង្រឹតមិនត្រឹមតែពួកគាត់រកសម្រាប់ទទួលទានក្នុងគ្រួសារទេ គឺអាចលក់បានកម្រៃទៀតផង ដោយក្នុងចង្រឹតមួយក្បាលមានអ្នកទទួលទិញតម្លៃ២៥០៛ ហើយគេយកទៅលក់បន្តក្នុងផ្សារតម្លៃ៣០០៛ទៅ៣៥០៛ក្នុងមួយក្បាល។ ចង្រិត ចង្រឹតដូងដែលអ្នកភូមិរកបានសព្វថ្ងៃគឺមានរសជាតិឆ្ងាញ់ពិសារ ជាងសត្វចង្រឹតដែលគេធ្វើលក់នៅតាមដងផ្លូវឬកម្មវិធីនានាដែលសម្បូរមនុស្សចូលរួម ព្រោះចង្រឹងដែលគេដាក់លក់ស្រាប់ៗនោះភាគច្រើនគឺជាសត្វចង្រឹតចិញ្ចឹម។ ខេត្តមណ្ឌលគិរីដែលសម្បូទៅដោយព្រៃព្រឹក្សា និងសត្វព្រៃធំៗ តែគេសង្កេតឃើញថា អ្នករស់នៅតំបន់នេះ នៅតែមានការនិយមរកសត្វចង្រឹតតាមបែបធម្មជាតិ ទៅតាមរដូវកាលដើម្បីជាការកម្សាន្ត និងដើម្បីយកទៅទទួលទានយ៉ាងឆ្ងាញ់ពិសារ តាមគ្រួសារនិមួយៗ៕
 

កែច្នៃ ខ្សែសាកទូរស័ព្ទ ប្រែក្លាយអោយកាន់តែងាយស្រួលជាងមុន

0
សំរាប់ខ្សែសាកទូរស័ព្ទ មានមនុស្សមូយចំនួនមានការរក្សាទុកដាក់ធ្វើអោយវាទាក់ រញ៉ែរញៃ និងព័ន្ធគ្នា ។ ពេលខ្លះ ធ្វើអោយយើងមួរម៉ៅដោយសារតែខ្លួនឯង ថែមទៀតផង ។ ដូច្នេះ សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំ អំពីវិធីម្យ៉ាងដែលងាយស្រួលនិង ចំណាយពេលវេលាខ្លីតែប៉ុណ្ណោះ ។ លោកអ្នកនឹងអាចទទួលបានការកែច្នៃថ្មី ពីខ្សែសាករបស់អ្នក។ DIY-usb-coil DIY-usb-coil
ប្រភព៖ YouTube Channel Diply

គូស្នេហ៍មួយគូនេះអាចស្លៀកសំលៀកបំពាក់រៀបការតាំងពី៥០មុន!

0
គូស្នេហ៍យាយតាមួយគូបានធ្វើខួបអាពាហ៍ពិពាហ៍លើកទី៥០ ដោយពាក់ខោអាវនិងរ៉ូបរៀបការកាលពី៥០ឆ្នាំមុន។ យាយតាទាំងពីរនាក់បានរៀបការនៅឆ្នាំ ១៩៦៦ ហើយមកដល់ឥលូវពួកគេនៅតែពាក់ខោអាវនោះចូលខ្លួនបានទៀត ។ ជាការពិតណាស់ មិនសូវមានមនុស្សណាដែលអាចពាក់ខោអាវដែលខ្លួនពាក់កន្លះសតវត្សចូលទេ។ couple-wedding-clothes-50th-anniversary-carole-ann-jim-stanfield-6 លោកតា Jim Stanfield និង លោកយាយ Carole-Ann មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលបានសាកពាក់ខោអាវរៀបការរបស់ពួកគេ ព្រោះថាពួកគេនៅតែពាក់ចូលហើយសមដូចកាលពីមុន (កាលពី៥០ឆ្នាំមុន)។ លោកតា Jim ដែលមានអាយុ ៧១ឆ្នាំហើយនៅឆ្នាំនេះ មិនមានបំណងរកមើលខោអាវនោះទេ។ គាត់គ្រាន់តែចង់រករូបថតរៀបការរបស់គាត់ ដែលចៅស្រីរបស់គាត់ Hayley បានសួររក។ couple-wedding-clothes-50th-anniversary-carole-ann-jim-stanfield-8 តែនៅពេលដែលកំពុងរកនោះ គាត់បានឃើញសម្លៀកបំពាក់រៀបការដែលគាត់និងលោកយាយធ្លាប់ពាក់កាលពី ខែតុលាឆ្នាំ១៩៦៦។ ចៅស្រីរបស់គាត់ឃើញដូចនេះ ក៏សុំឲ្យគាត់ទាំងពីរសាកពាក់ តែពួកគាត់មិនព្រមទេព្រោះវាប្រលាក់សុទ្ធតែដី។ ដល់ពេលចៅស្រីរបស់គាត់សុំខ្លាំងពេក គាត់ក៏យល់ព្រម ហើយភ្ញាក់ផ្អើលថាពិតជាសមមែន។ ចៅស្រីរបស់ពួកគាត់ក៏ធ្វើពិធីរំលឹកខួបអាពាហ៍ពិពាហ៍ឲ្យពួកគាត់ ដោយឲ្យយាយនិងតាពាក់សម្លៀកបំពាក់ដែលបានរកឃើញ។ មានមនុស្សម្នាជាច្រើនស្រឡាំងកាំងពេលឃើញគូស្នេហ៍កន្លះសតវត្សនេះពាក់ចូល។ couple-wedding-clothes-50th-anniversary-carole-ann-jim-stanfield-7 មានគេសួរយាយតាពីវិធីធ្វើឲ្យនៅស្រឡាញ់គ្នាបានយូរ។ លោកយាយថា ចេះលេងសើចជាមួយគ្នាគឺជាវិធីដ៏ល្អបំផុត ព្រោះលោកតា Jim ក៏ជាមនុស្សលេងសើចច្រើនដែរ៕ https://www.youtube.com/watch?v=H-Ycxb_C16A ប្រភព៖ YouTube Channel BEBO SPORT

Taller Plus-ជួយបង្កើនដង់ស៊ីតេឆ្អឹង និងផ្តល់កម្លាំងជំរុញកំណើនឆ្អឹង

Ads-Banner-By-Post-Angkor Beauty លោកអ្នកធ្លាប់ត្រូវគេរចំអន់លេងសើច ដោយសារតែកម្ពស់ “មនុស្សតឿ” នោះទេ? លោកអ្នកធ្លាប់បាត់បង់ឪកាសការងារដោយសារកម្ពស់ទាបនោះទេ? អ្នកជំនាញនាំមុខគេនៅក្នុងការស្រាវជ្រាវទាំងអស់បានយល់ពីការព្រួយបារម្ភកម្ពស់ និងកំពុងតែព្យាយាមរកវិធីសាស្រ្តដើម្បីជួយអ្នកឱ្យយកឈ្នះលើភាពបរាជ័យនេះ ។ ហើយឥឡូវនេះយើងបានមកនៅទីនេះជាមួយនឹងដំណោះស្រាយថ្មីដើម្បីដោះស្រាយបញ្ហារបស់អ្នក ។ Taller Plus ជាជម្រើសល្អឥតខ្ចោះដែលអាចជួយអ្នកសម្រេចក្តីសុបិន្តនៃការរីកលូតលាស់ខ្ពស់មកជាការពិតបាន !!! angkor-beauty13 អំពីផលិតផល : –    Taller Plus គឺជាអាហារបំប៉នផលិតពីធម្មជាតិ 100% ដែលនឹងជួយអ្នកបាន រីកចំរើនកម្ពស់មានល្បឿនលឿន និងសុវត្ថិភាព ។ –    Taller Plus មានមុខងារជួយអភិវឌ្ឍ និងពង្រឹងឆ្អឹងឲ្យវែង ដែលសម្រាប់ដង់ស៊ីតេនៃកម្ពស់ឲ្យមានកំណើន ។ –    លើសពីនេះទៀត Taller Plus មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ អាបង្កាជម្ងឺមួយចំនួននិងការពារបានជំងឺពុកឆ្អឹង, ឆ្អឹងផុយ  ជួយពង្រឹងឆ្អឹងនិងធ្មេញទៀតផង។ –    ជួយឲ្យមានសុខភាពល្អ និងមានសុវត្ថិភាពទាំងស្រុងដោយគ្មានផលប៉ះពាល់អ្វីឡើយ ។ ផលិតផល Taller Plus នេះអាចប្រើបានទាំងប្រុសទាំងស្រី ដែលមានអាយុត្រឹមពី ១០ ឆ្នាំ ឡើងទៅដល់ ៣០ ឆ្នាំ ។ សូមរងចាំមើលលទ្ធផល ដែលខុសគ្នា ក្រោយពេលប្រើប្រាស់តែ 2-3 ខែប៉ុណ្ណោះអ្នកនឹងបានដឹងហើយ ។ ដូច្នេះ តើអ្វីដែលធ្វើឱ្យ Taller Plus ជាអាហារបំប៉នវេទមន្ត ? Taller Plus ជាទ្រង់ទ្រាយជាតិកាល់ស្យូមណាណូ ដែលជាធាតុផ្សំសំខាន់ និងសម្រាប់ការអភិវឌ្ឍឆ្អឹង ។ តើធ្វើដូចម្តេចដើម្បីឲ្យ Taller Plus អាចជួយអ្នកបូកបន្ថែមកម្ពស់លូតលាស់បាន?  បំណែកល្អិតតូចៗ នៃជាតិកាល់ស្យូមណាណូ ត្រូវបានរៀបចំដោយបច្ចេកវិទ្យាណាណូ ដើម្បីបង្កើតជាតិកាល់ស្យូម ដែលមានទំហំល្អិតតូច តែទំនើប (ចំនួន ២ ទៅ ៣ នៃការណាណូម៉ែត្រ) ។ ដោយសារចំណុចជ្រុលតូចនៃណាណូដែលជាកាល់ស្យូមអាចធ្វើឲ្យការដោះស្រាយ មានការរលាយខ្ពស់និង ការលេចជ្រាបដល់ពោះវៀន និងជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមជាអតិបរមា មានទំហំពីពោះវៀនទៅក្នុងឈាមបានយ៉ាងឆាប់រហ័ស ។ ដូច្នេះពោះវៀនរបស់អ្នក នឹងមិនមានជាតិកាល់ស្យូមលើសទេ Taller Plus អាចជួយអ្នកទប់ស្កាត់ការ ទល់លាមក និង ក្រួសក្នុងតម្រោងនោម ។ ការស្រូបយកជាតិកាល់ស្យូមរបស់ណាណូគឺ 200 ដងជាចំនួនច្រើនដូចជាកាល់ស្យូមផ្សេងទៀត ជាពិសេសជាតិកាល់ស្យូមណាណូអាចពង្រឹងឆ្អឹង ដែលជួយឱ្យអ្នកសម្រេចបាននូវកម្រិត កំពូលនៃកម្ពស់មួយបាន ។ ខណៈពេលដែលរាងកាយត្រូវការជាតិកាល់ស្យូមណាណូសម្រាប់កំណើនលូតលាស់របស់ឆ្អឹង យើងមិនអាចទទួលបាន ដូចជាមួយចំនួនធំនៃជាតិកាល់ស្យូមណាណូនៃអាហារឡើយ ។ ជាតិកាល់ស្យូមមិនអាចស្រូបយកបានយ៉ាងងាយស្រួលនៅក្នុងខ្លួននោះទេ ដោយសារតែវានៅក្នុង សំណុំបែបបទធម្មតា ។ នោះហើយជាមូលហេតុដែល Taller Plus នាំមកនូវឲ្យលោកអ្នកប្រភពនៃជាតិកាល់ស្យូមណាណូ ដែលអាចជួយពង្រឹងឆ្អឹងរបស់អ្នកយ៉ាងមានប្រសិទ្ធភាព ។ angkor-beauty13 ការបង្ហាញរបៀបប្រើប្រាស់: ផលិតផលនេះត្រូវបានបម្រុងទុកសម្រាប់មនុស្សពេញវ័យនិងកុមារ ដែលមានអាយុចាប់ពី10 ឆ្នាំ ឡើងទៅ  សម្រាប់អ្នកមានកាល់ស្យូមទាប និងកម្ពស់ខ្លី ។ –    ប្រើប្រាស់: 2-3 គ្រាប់ក្នុងមួយថ្ងៃបន្ទាប់ពីទទួលទានអាហារ ។ –    រក្សាផលិតផលនេះនៅក្នុងកន្លែងត្រជាក់ស្ងួត, នៅឆ្ងាយពីពន្លឺព្រះអាទិត្យ និងផុតដៃកុមារ ។ –    ប្រភពដើម: អាមេរិច –    ផលិតដោយ: TIGONPHARMA –    អាសយដ្ឋាន: 433G Pa, # 775, Olathe, KS 982513 8515 Olathe,USA យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះការនាំយកផលិតផលថែរក្សាសម្រស់និងរាងកាយ ដែលមានគុណភាពល្អបំផុតដល់អតិថិជន ។ យើងខ្ញុំតែងតែ មានការប្តេជ្ញាក្នុងការលក់ផលិតផលពិតប្រាកដ និងធ្វើអស់ពីសមត្ថភាព ដើម្បីបំពេញតាមការពេញចិត្តរបស់អតិថិជន ។ ពេលដែលធ្វើការបញ្ជាទិញTaller Plus អតិថិជននឹងទទួលបានការពិគ្រោះយោបល់ដោយឥតគិតថ្លៃផ្តល់ឆាប់រហ័ស, ការដាក់ការបញ្ជាទិញមានភាពងាយស្រួល, 100% ទទួលបានផលិតផលពិតប្រាកដ … ។
contact-angkor-beauty