- ពងមាន់ស្ងោរ ៣ គ្រាប់
- ប្រេងឆា ១កូនចានចង្កិះ
- ស៊ីអ៊ីវខាប់ ១ កូនចានចង្កិះ
- ខ្ទឹមស ៣កំពឹស
- ម្ទេស តាមចំណង់ចំណូលចិត្ត
- ស្ករស ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្រាបព្រាកាហ្វេ
វិធីធ្វើ ស៊ុតបំពងគ្រឿងទេស
គ្រឿងផ្សំ
កុំភ្លេចចូលរួមដំណើរផ្សងព្រេងជាមួយ Junior ក្នុងរឿង “Storks”






នំបញ្ចុកពុះប្រចាំត្រកូល ខិតចូលទីផ្សារ ល្បីខ្លាំង
បើនិយាយពីនំបញ្ចុកពុះ ហាក់ប្លែកសំរាប់មនុស្សគ្រប់គ្នាព្រោះអ្វី យើងតែងតែលឺនំបញ្ចុកសម្លរការី នំបញ្ចុកសម្លរណាំយ៉ា នំបញ្ចុកសម្លរខ្មែរ។ ចុះនំបញ្ចុកពុះ វិញមានគ្រឿងផ្សំអ្វីខ្លះទៅណ៎? ចង់ប្រាប់ថាទឹកសម្លរមានពណ៌ស្រដៀងនឹង សម្លរខ្មែរយើងចឹង គ្រាន់តែវាខុសត្រង់ថា ត្រូវញ៉ាំនៅលើភ្លើង ពេលពុះ យើងដាក់សាច់គោ បង្គារ មឹក និងបន្លែស្រស់ៗ តាមក្រោយលាយគ្នាញ៉ាំដូចយើងញ៉ាំស៊ុបចឹង។ ស្តាប់ទៅប្លែកអារម្មណ៍ណាស់មែនអត់?

នំបញ្ចុកពុះ

នំបញ្ចុកពុះ
ដោយសារតែរសជាតិ និងភាពខុសប្លែកពីនំបញ្ចុកដទៃបានធ្វើអោយនំបញ្ចុកពុះ ប្រចាំត្រកូលមួយនេះ កាន់តែល្បីក្រោយ លូកដៃចូលទីផ្សារ ព្រោះអី ហាងមួយដែលចាំទទួលភ្ញៀវនៅទីតាំងក្រោយ សាលាបឋមនរោត្តម ផ្ទះលេខ 135A3, ផ្លូវ 19, សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ មានភ្ញៀវច្រើនគាំទ្រនូវរសជាតិ និងនិយាយតៗគ្នាថា ឆ្ងាញ់។ ឃើញដូចនេះម្ចាស់ហាង ក៏នឹងគ្រោងពង្រីកសាខាមួយកន្លែងទៀត ដើម្បីអោយកាន់តែងាយស្រួលរក និងបំពេញទីផ្សារ។
សុំបញ្ជាក់បន្តិចថា នំបញ្ចុកពុះ មានជាឈុតដូចស៊ុបចឹង ដោយឈុតតូចតម្លៃ 12000៛ ញ៉ាំបានគ្នា ១ទៅ២នាក់ និងឈុតធំ 25000៛ ញ៉ាំបានគ្នា ២ទៅ៤នាក់ តែបើអ្នកទៅញ៉ាំតែម្នាក់ឯងក៏នៅអ៊ែមបាន ដោយហាងនំបញ្ចុកពុះ ក៏មាននំបញ្ចុកប្រចាំត្រកូលមួយបែបទៀតផងដែរ គឺ នំបញ្ចុកសម្លរព្រៃ ១ចាន 8000៛។ ព័ត៌មានបន្ថែម៖ Tel: 015 28 98 03 | 098 32 26 19

នំបញ្ចុកសម្លរព្រៃ 8000៛

នំបញ្ចុកសម្លរព្រៃ 8000៛

នំបញ្ចុកសម្លរព្រៃ 8000៛

គោដេក ១ឈុត ១២០០០៛
ផែនទី ហាងនំបញ្ចុកពុះ
វីដេអូ ហាងនំបញ្ចុកពុះ






កែច្នៃរសជាតិថ្មី សាច់មាន់បង្គាក្រៀម
គ្រឿងផ្សំ
- សាច់មាន់ (សាច់ទ្រូង ៣ខាំ)
- ម្រះព្រៅ តាមចំនង់ចំនូលចិត្ត
- ទឹកស៊ីអ៊ីវ (២ស្លាបព្រា កាហ្វេ)
- ខ្ទឹមស (៣កំពឹស)
- ម្ទេស (៣គ្រាប់)
- ទឹក (៣ស្លាបព្រាកាហ្វេ)
- ស្ករស (១ស្លាបព្រាបាយ)
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ទឹកត្រី (កន្លះស្លាបព្រាកាហ្វេ)
- ប្រេងខ្ចង(២ស្លាបព្រាកាហ្ចេ)
- ប្រេងឆា (២ស្លាបព្រាបាយ)
ស្នូរបាញ់កាំភ្លើង នៅក្នុងរឿង កំពូលអ្នកការពារទាំង៧ ឆក់បេះដូងអ្នកទស្សនាបាត់ហើយ





ប្លែកទៀតហើយ!! ជាមួយរឿង “ជំនួញអាគម”




ទទួលទានបន្លែជួយសម្អាតសួត និងការពារការកើតមហារីកសួតដ៏អាក្រក់
ដោយ ៖ ម៉ុក សេង
មហារីកសួតជាជំងឺដ៏អាក្រក់មួយបានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ ពិសេសអ្នកជក់បារី ។ បើគិតជាមធ្យមតាមតួលេខពីអង្គការសុខភាពពិភពលោក ក្នុងមួយម៉ោងស្លាប់ប្រហែល៨នាក់ និងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃដោយសារបញ្ហាសួត ។ លើសពីនេះទៀតជំងឺខាងលើ មិនមែនកើតតែទៅលើអ្នកជក់បារីទេ សូម្បីអ្នកមិនជក់ប្រឈមដែរ តែថាអ្នកជក់ធ្ងន់ជាង ដូច្នេះលោកអ្នកគួរចៀសវាង ។
សម្រាប់វិធីសាស្ត្រដែលអាចជួយការពារការកើតមហារីក លោកអ្នកគួរលាងសម្អាតសួតរបស់ខ្លួនឱ្យបានស្អាតតាមរយៈការទទួលទានបន្លែ ៖
-ខ្ទឹមបារាំងមួយថ្ងៃមួយមើម ៖ ខ្ទឹមបារាំងជាបន្លែមានវីតាមីន C ខ្ពស់ និងមានសារធាតុ «Quercetin» ជួយប្រឆាំងនឹងជាតិពុលសេរីក្នុងខ្លួនបាន ការសិក្សាស្រាវជ្រាវរបស់គ្រូពេទ្យរកឃើញថា សារធាតុប្រឆាំងនឹងជាតិពុលសេរី អាចលាងសារធាតុពុលដែលមាននៅក្នុងសួត ប្រសិនបើទទួលទានជាបន្តបន្ទាប់ក្នុងរវាងពី១ដល់៧ផ្លែ ក្នុងមួយសប្តាហ៍ ។ ពិសេសជាងនេះ ខ្ទឹមបារាំងក៏មានគុណសម្បត្តិប្រឆាំងនឹងជំងឺផ្សេងៗទៀតដូចជា ជួយកាត់បន្ថយការប្រឈមនឹងមហារីកពោះវៀនធំ មហារីកស្បូន មហារីកបំពង់រំលាយអាហារ និងពន្យារពេលការរីកធំរបស់កោសិកាមហារីកបាន ។
មិនត្រឹមតែប៉ុណ្ណោះទេបន្លែប្រភេទនេះក៏អាចយកទៅធ្វើជាPizza បានទៀតផង សូមមើលវីដេអូទាំងអស់គ្នា!
https://www.youtube.com/watch?v=-kvhN_BSIb0
ប្រភព៖ YouTube Channel Tasty Meals

Vitamin សំខាន់សម្រាប់មនុស្សវ័យចាស់

ចំពោះអ្នកមានវ័យចំណាស់ គប្បីញ៉ាំអាហារដែលងាយស្រួលក្នុងការរំលាយម្សៅធម្មជាតិនិងផ្លែឈើ ដើម្បីបង្កើនសុខភាព ការពារជម្ងឺគ្រប់យ៉ាង។
សួរ៖ ប៉ាម៉ាក់ខ្ញុំអាយុជាង ៧០ ឆ្នាំហើយ ដូច្នេះសកម្មភាពយឹតយ៉ាវជាងមុន ការឈឺចាប់សន្លាក់កើតឡើងចំពោះគាត់ជាទៀងទាត់។ ខ្ញុំបានបន្ថែម វីតាម៉ីននិងសារជាតិរ៉ែចូលក្នុងរបបអាហាររាល់ថ្ងៃដែរ ប៉ុន្តែគ្មានប្រសិទ្ធភាពសោះ។ បងជួយណែនាំខ្ញុំផង មានថ្នាំណាជួយការពារជម្ងឺពុកឆ្អឹងកើតឡើងចំពោះមនុស្សចាស់ដែលធានាប្រសិទ្ធភាពខ្ពស់ទេ? សូមអរគុណ!
ធារី (សៀមរាប)
ឆ្លើយ៖ សួស្ដី! ពុកម្ដាយអ្នកអាយុជាង ៧០ ការបន្ថែមជាតិកាល់ស្យូម វីតាមីន និងសារជាតិរ៉ែជាការចាំបាច់និងសំខាន់ខ្លាំងណាស់។ លើសពីនេះទៀត ចំពោះអ្នកមានវ័យចំណាស់ គប្បីញ៉ាំអាហារដែលងាយស្រួលក្នុងការរំលាយម្សៅធម្មជាតិនិងផ្លែឈើ ដើម្បីបង្កើនសុខភាព ការពារជម្ងឺគ្រប់យ៉ាង ។
- វីតាមីន A ៖ ដើរតួនាទីក្នុងការការពារភាពស៊ាំរាងកាយនិងការពារប្រព័ន្ធកោសិកា មានមុខងារសំខាន់ក្នុងការលូតលាស់ ជាលិកា ស្បែកចក្ខុវិស័យ…
- វីតាមីន C ៖ ស្ថេរភាពនៃស្រទាប់សសៃ ការពារកោសិកាប្រឆាំងនឹងភាពចាស់…។
- ក្រុមវីតាមីន D ៖ ព្យាបាលជម្ងឺខ្វះឈាម ជំងឺសរសៃប្រសាទ (B12) ការពារជម្ងឺពាក់ពន្ធស្បែក ខ្វះ pyridoxin ក្នុង B6 នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំមិនកើតឡើង ការរលាកស្បែក, ការរលាកនៃអណ្តាត …
- Vitamin E ៖ មុខងារសំខាន់ក្នុងការប្រឆាំងអុកស៊ីតកម្មនិងការពារស្រទាប់ សរសៃឈាមក្នុងបន្លែនិងផ្លែឈើស្រស់មាន ផ្ទុកច្រើនវីតាមីន និងជាតិអំបិល រ៉ែ។ ទន្ទឹមនឹងនោះ បន្លែពណ៌ខៀវនៅផ្គត់ផ្គង់ជាតិសសៃ បន្ថយការទល់លាមក។ ទម្លាប់ពិសាបណ្ដាភេសជ្ជៈដូចជា៖ តែបៃតង បណ្ដូលឈូក ក្ដឹបផ្លែព្រីង ទឹកដោះគោ ទឹកក្រឡុកផ្លែឈើ …ល្អសម្រាប់អ្នកមានវ័យចំណាស់ ។



ក្រុមបិសាចក្រហម អាចរកបានជ័យជំនះរបស់ខ្លួនមកវិញហើយ
យប់មិញនេះ មានការប្រកួតក្នុងពានរង្វាន់EFL Cup។ ក្នុងនោះ ក៏មានក្រុមបិសាចក្រហមត្រូវប្រកួតជា មួយក្រុម Northampton ផងដែរ។ សំរាប់ការប្រកួតយប់មិញនេះ គឺក្រុមបិសាចក្រហម Man Utd អាច ស្វែងរកនៅ ជ័យជំនះរបស់ខ្លួនមកវិញហើយ បន្ទាប់ពីប្រកួតចាញ់ ៣ប្រកួតជាប់គ្នា។ សំរាប់ជ័យជំនះយប់មិញ គឺ Man Utd 3-1 Northampton។ សម្រាប់ ៣ គ្រាប់របស់បិសាចក្រហម គឺរកបានដោយកីឡាករ M. Carrick នៅនាទី ទី17, កីឡាករ A. Herrera នៅនាទីទី 68 និងគ្រាប់ចុងក្រោយ រកបានដោយកីឡាករ M. Rashford នៅនាទីទី 75។ ចំណែកមួយគ្រាប់របស់ Northampton គឺរកបានដោយការស៊ុតបានពិន័យ 11 ម៉ែត្ររបស់កីឡាករ A Revell ក្នុងនាទីទី 42។

Man Utd

Man Utd

Man Utd
ហើយសំរាប់វគ្គ ១៦ក្រុម បន្ទាប់ គឺក្រុមបិសាចក្រហម Man Utd និងបើកទ្វារផ្ទះទទួលស្វាគមន៏ក្រុមមេឃ ខៀវ Man City។
https://www.youtube.com/watch?v=WWDAibHPTbE



ម៉ាអ៊ែម Tea Plus ស្វែងយល់ការងាររៀនសូត្រ កំដរមាត់ជាមួយនំរសជាតិថ្មី
ពេលបច្ចុប្បន្ននេះយើងកត់សំគាល់ឃើញថា មនុស្សយើងម្នាក់ៗ មានការមមាញឹកនឹងការងារ ឬការសិក្សាខ្លាំងចឹងហើយ មិនថាទីណាទេ ទោះមិនមែនជា កន្លែងការងារ ឬសាលារៀន ក៏ដោយ យើងតែងឃើញមានអ្នកខ្លះ គាត់មកពិភាក្សាការងារ រៀនសូត្រ តាមហាងមួយចំនួនដែលមានជាទីតាំង សមរម្យ និងមានជា Internet ដើម្បីបង្កជាភាពងាយស្រួលក្នុងការជួបជុំពិភាក្សាការងារ ឬការរៀនសូត្ររបស់ពួកគាត់។

ហាង Tea Plus

ហាង Tea Plus

Tea Plus Inside
Tea Plus ជាហាងមួយដែលមានលក់ជាប្រភេទទឹកភេសជ្ជៈ, នំពុម្ព ឬហៅថានំ Waffles និងជាពិសេសនោះគឺថាហាង ដែលមានការរចនាម៉ូត និងមានពណ៌ខៀវលាយស យ៉ាងស្រស់ស្អាត ជាលក្ខណៈកន្លែងសំរាប់អង្គុយរៀន ពិភាក្សាការងារ ហើយព្រមទាំងមាន Internet ល្បឿនលឿនថែមទៀតផង។

នំ Fruit Ice-Cream Waffles 6$ និងទឹកភេសជ្ជៈ Pudding Milk Tea + Red Bean 2.8$

Oreo Chocolate Ice-Cream Waffles 5$
តែកុំភ្លេចណានំពុម្ពរសជាតិថ្មី រូបរាងថ្មី ដែលមានឈ្មោះថា Fruit Ice-Cream Waffles និងទឹកភេសជ្ជៈ Pudding Milk Tea + Red Bean។ Fruit Ice-Cream Waffles ឬអាចហៅជាភាសាយើងថា នំពុម្ពការ៉េមផ្លែឈើ ព្រោះថានំនេះមានរបៀបនៃការធ្វើដូចទៅនឹងនំពុម្ពខ្មែរយើងណាស់ ខុសត្រង់វាមានទំហំធំបន្តិច ហើយរាងមូល បន្ទាប់មកគេដាក់ការ៉េមពីលើ បូកផ្សំបន្ថែមជាមួយការតុបតែងផ្លែឈើយ៉ាងស្រស់ស្អាត ទៀតនោះកាន់តែធ្វើអោយយើងចង់ញ៉ាំតែម្តងព្រោះអី ក្លិនរបស់នំឈ្ងុយខ្លាំង ហើយបើបានទឹក Pudding Milk Tea + Red Bean ដូចក្នុងវីដេអូបង្ហាញខាងក្រោមទៀតនោះកាន់តែអ៊ែមហ្មង។

នំ Fruit Ice-Cream Waffles 6$ និងទឹកភេសជ្ជៈ Pudding Milk Tea + Red Bean 2.8$






កម្មវិធីពិសេសសំរាប់ការអបអរថ្ងៃភ្ជុំបិណ្ឌ ខាងមុខនេះ ហាង Tea Plus មានការលក់ជូនជាពិសេស ដោយលោកអ្នកទិញភេសជ្ជៈ ២ កែវនឹងថែមជូន ១កែវដោយឥតគិតថ្លៃ។បញ្ជាក់៖ ឪកាសដ៏ពិសេសនេះមានរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃ ទី ២៤ និង ២៥ ខែកញ្ញានេះ កុំអោយឪកាសនេះកន្លងផុតអោយសោះ។ ហាង Tea Plus ទីតាំងត្រង់ចំនុចផ្ទះលេខ១៥២ ផ្លូវ៥១ ប៉ាស្ទ័រ បឹងកេងកង ព័ត៌មានបន្ថែមសូមទាក់ទងលេខ 023 989 500 វីដេអូនំ Fruit Ice-Cream Waffles និងទឹកភេសជ្ជៈ Pudding Milk Tea + Red Bean