ពេលបច្ចុប្បន្ននេះយើងកត់សំគាល់ឃើញថា មនុស្សយើងម្នាក់ៗ មានការមមាញឹកនឹងការងារ ឬការសិក្សាខ្លាំងចឹងហើយ មិនថាទីណាទេ ទោះមិនមែនជា កន្លែងការងារ ឬសាលារៀន ក៏ដោយ យើងតែងឃើញមានអ្នកខ្លះ គាត់មកពិភាក្សាការងារ រៀនសូត្រ តាមហាងមួយចំនួនដែលមានជាទីតាំង សមរម្យ និងមានជា Internet ដើម្បីបង្កជាភាពងាយស្រួលក្នុងការជួបជុំពិភាក្សាការងារ ឬការរៀនសូត្ររបស់ពួកគាត់។



Tea Plus ជាហាងមួយដែលមានលក់ជាប្រភេទទឹកភេសជ្ជៈ, នំពុម្ព ឬហៅថានំ Waffles និងជាពិសេសនោះគឺថាហាង ដែលមានការរចនាម៉ូត និងមានពណ៌ខៀវលាយស យ៉ាងស្រស់ស្អាត ជាលក្ខណៈកន្លែងសំរាប់អង្គុយរៀន ពិភាក្សាការងារ ហើយព្រមទាំងមាន Internet ល្បឿនលឿនថែមទៀតផង។


តែកុំភ្លេចណានំពុម្ពរសជាតិថ្មី រូបរាងថ្មី ដែលមានឈ្មោះថា Fruit Ice-Cream Waffles និងទឹកភេសជ្ជៈ Pudding Milk Tea + Red Bean។ Fruit Ice-Cream Waffles ឬអាចហៅជាភាសាយើងថា នំពុម្ពការ៉េមផ្លែឈើ ព្រោះថានំនេះមានរបៀបនៃការធ្វើដូចទៅនឹងនំពុម្ពខ្មែរយើងណាស់ ខុសត្រង់វាមានទំហំធំបន្តិច ហើយរាងមូល បន្ទាប់មកគេដាក់ការ៉េមពីលើ បូកផ្សំបន្ថែមជាមួយការតុបតែងផ្លែឈើយ៉ាងស្រស់ស្អាត ទៀតនោះកាន់តែធ្វើអោយយើងចង់ញ៉ាំតែម្តងព្រោះអី ក្លិនរបស់នំឈ្ងុយខ្លាំង ហើយបើបានទឹក Pudding Milk Tea + Red Bean ដូចក្នុងវីដេអូបង្ហាញខាងក្រោមទៀតនោះកាន់តែអ៊ែមហ្មង។

កម្មវិធីពិសេសសំរាប់ការអបអរថ្ងៃភ្ជុំបិណ្ឌ ខាងមុខនេះ ហាង Tea Plus មានការលក់ជូនជាពិសេស ដោយលោកអ្នកទិញភេសជ្ជៈ ២ កែវនឹងថែមជូន ១កែវដោយឥតគិតថ្លៃ។
បញ្ជាក់៖ ឪកាសដ៏ពិសេសនេះមានរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃ ទី ២៤ និង ២៥ ខែកញ្ញានេះ កុំអោយឪកាសនេះកន្លងផុតអោយសោះ។
ហាង Tea Plus
ទីតាំងត្រង់ចំនុចផ្ទះលេខ១៥២ ផ្លូវ៥១ ប៉ាស្ទ័រ បឹងកេងកង
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 023 989 500
វីដេអូនំ Fruit Ice-Cream Waffles និងទឹកភេសជ្ជៈ Pudding Milk Tea + Red Bean