យប់មិញនេះ មានការប្រកួតក្នុងពានរង្វាន់EFL Cup។ ក្នុងនោះ ក៏មានក្រុមបិសាចក្រហមត្រូវប្រកួតជា មួយក្រុម Northampton ផងដែរ។ សំរាប់ការប្រកួតយប់មិញនេះ គឺក្រុមបិសាចក្រហម Man Utd អាច ស្វែងរកនៅ ជ័យជំនះរបស់ខ្លួនមកវិញហើយ បន្ទាប់ពីប្រកួតចាញ់ ៣ប្រកួតជាប់គ្នា។ សំរាប់ជ័យជំនះយប់មិញ គឺ Man Utd 3-1 Northampton។ សម្រាប់ ៣ គ្រាប់របស់បិសាចក្រហម គឺរកបានដោយកីឡាករ M. Carrick នៅនាទី ទី17, កីឡាករ A. Herrera នៅនាទីទី 68 និងគ្រាប់ចុងក្រោយ រកបានដោយកីឡាករ M. Rashford នៅនាទីទី 75។ ចំណែកមួយគ្រាប់របស់ Northampton គឺរកបានដោយការស៊ុតបានពិន័យ 11 ម៉ែត្ររបស់កីឡាករ A Revell ក្នុងនាទីទី 42។



ហើយសំរាប់វគ្គ ១៦ក្រុម បន្ទាប់ គឺក្រុមបិសាចក្រហម Man Utd និងបើកទ្វារផ្ទះទទួលស្វាគមន៏ក្រុមមេឃ ខៀវ Man City។
https://www.youtube.com/watch?v=WWDAibHPTbE