ស្នូរបាញ់កាំភ្លើង នៅក្នុងរឿង កំពូលអ្នកការពារទាំង៧ ឆក់បេះដូងអ្នកទស្សនាបាត់ហើយ

0
1199
M7
Sponsor By: Legend Cinema
Sponsor By: Legend Cinema

រឿង កំពូលអ្នកការពារទាំង៧ គឺជាខ្សែភាពយន្តដែលបានធ្វើអោយទស្សនិកជនមានអារម្មណ៏ថាញាប់ញ័រនូវ ចង្វាក់បេះដូង ជាមួយស្នូរកាំភ្លើងដែលបានបាញ់បោះយ៉ាងកក្រើកធរណីនៅលើផ្ទាំងសំពត់សរជាមួយ នឹងឈុត ឆាកកំប្លែងខ្លះដែលធ្វើ អោយទស្សនិកជនអស់សំណើចតាមដំណើររឿង។ បន្ទាប់ពីបានទស្សនាមុនថ្ងៃចាក់ បញ្ចាំងឃើញថាមានការកោត សរសើរខ្លាំងពីសំណាក់ទស្សនិកជនបាននិយាយថារឿងនេះធ្វើអោយគាត់បាន យល់ពីទិដ្ឋភាពនៅក្នុងសង្គមនាសម័យមុន ជាមួយការរៀបចំនូវយុទ្ធសាស្រ្តប្រយុទ្ធយ៉ាងម៉ត់ចត់ របស់អ្នក ក្លាហានទាំង៧ ជួយប្រជាជនអោយផុតពីការគាប់សង្កត់ របស់អ្នកមានអំណាចមួយក្រុមនោះ ព្រមទាំងទទួលបាន ស្នូរទះដៃខ្លាំងៗពីទស្សនិកផងដែរ។ ចាក់បញ្ចាំងនៅលើផ្ទាំង សំពត់សខ្នាតធំ គ្រប់រោងភាពយន្តទាំងអស់ជាមួយ ខ្សែភាពយន្តដែលធ្វើអោយទស្សនិកជនមានអារម្មណ៏ថារំជួលចិត្ត គឺរឿង កំពូលអ្នកការពារទាំង៧ ឬ The Magnificent Seven ដែលនឹងចាក់បញ្ចាំងនាចាប់ពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦នេះតទៅ គ្រប់រោងភាពយន្តជា ប្រភេទ 2D និង 4Dx។

M7
M7
M7
M7
M7
M7

 

អ្នកដឹកនាំ Antoine Fuqua នាំយកចក្ខុវិស័យទំនើបមកផលិតភាពយន្តសម័យដើមមួយ ក្នុងផលិតកម្ម Metro-Goldwyn-Mayer Pictures និង Columbia Pictures ដែលមានចំណងជើងថា កំពូលអ្នកការពារទាំង7។ នៅ ក្នុងក្រុងតូចដាច់ស្រយ៉ាល ដែលគ្រប់ គ្រងទៅដោយអំណាចរបស់ម្ចាស់ឧហ្សាហកម្ម Bartholomew Bogue (Peter Sarsgaard) អ្នកស្រុកដែលធ្វើការ ទីនោះត្រូវបាន ការពារដោយជើងអ្នកលេងទាំង7 រួមមានអ្នក ប្រមាញ់យករង្វាន់ អ្នកលេងល្បែងនិងអ្នកលេងកាំភ្លើង– Sam Chisolm (Denzel Washington), Josh Farraday (Chris Pratt), Goodnight Robicheaux (Ethan Hawke), Jack Horne (Vincent D’Onofrio), Billy Rocks (Byung-Hun Lee), Vasquez (Manuel Garcia-Rulfo), and Red Harvest (Martin Sensmeier) នៅពេលដែល អ្នកទាំង7ប្រុងខ្លួនទាក់ទាមនឹងហឹង្សាវាលខ្សាច់ ពួកគេបានដឹងថា ពួកគេមិនប្រយុទ្ធដើម្បីតែលុយនោះទេ។ អ្វីដែលសំខាន់គឺ ហាមមិនអោយក្មេងក្រោមអាយុ ១៥ឆ្នាំ អ្នកមាន ជម្ងឺខ្សោយបេះដូង និងស្រ្តីមានផ្ទៃពោះ មិនត្រូវអនុញ្ញាតឲ្យទស្សនារឿងនេះ នោះទេ។ ចង់ដឹងថារឿង កំពូលអ្នក ការពារទាំង៧ ឬ The Magnificent Seven មានភាពញាប់ញ័រ យ៉ាងណានោះ មានតែរង់ចាំ ទស្សនាទាំងអស់ គ្នា ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ២២ កញ្ញា ឆ្នាំ២០១៦នេះតទៅនៅគ្រប់រោងភាពយន្ត ជា ប្រភេទ 2D/4DX។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Legend Promotion
Legend Promotion

Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time