សាមញ្ញតែប្លែក ចម្រាញគ្រប់រសជាតិឆាគ្រឿងទឹកដោះគោ

0
ប្រជាប្រិយភាពនៃការទទួលទានអាហារជួបជុំគ្នានាពេលល្ងាច ជួបជុំគ្រួសារ បងប្អូន មិត្តភក្តិកំពុងតែកើនឡើង។ ជាហេតុធ្វើអោយតាមបណ្តាហាងពិសារអាហារ ចេះតែបន្តរិះរកមុខម្ហូបថ្មីៗ ប្លែកៗ ឈ្ងុយឆ្ងាញ់ រកញាុំសឹងតែមិនទាន់។
ហាង Cambo Meatball
ហាង Cambo Meatball
មិនខុសពីហាងមួយ ដែលនៅកោះពេជ្រ ចេះតែមានមុខម្ហូបថ្មីៗជាលំដាប់ ឥលូវគាត់បានបង្ហាញមុខម្ហូបថ្មីទៀតហើយ គឺហឹរចង់ហោះតែម្តងតែចង្កិះចេះតែចង់លូកញាំុទំពារឥតឈប់ ដោយសារតែរសជាតិឆ្ងាញ់ជាប់មាត់គឺមុខម្ហូប ឆាគ្រឿងទឹកដោះគោ Cambo អូហូ៎ មុខម្ហូបសាមញ្ញ ដែលយើងធ្វើញាុំ តាមផ្ទះ ប៉ុន្តែក្នុងរដូវភ្ជុំនេះ Cambo បានច្នៃមុខម្ហូបឆាគ្រឿងនេះទៅជា មុខម្ហូបពិសេសប្រចាំខែ ដោយជំរើសសាច់ទៅតាមចិត្តចង់ នឹងបន្លែស្រស់ៗ ទឹកដោះគោឆៅស្រស់ និងពងអង្រ្កងជាដើម ។
ឆាគ្រឿងទឹកដោះគោ Cambo 12000៛
ឆាគ្រឿងទឹកដោះគោ Cambo 12000៛
ឆាគ្រឿងទឹកដោះគោ Cambo 12000៛
ឆាគ្រឿងទឹកដោះគោ Cambo 12000៛
ឆាគ្រឿងទឹកដោះគោ Cambo 12000៛
ឆាគ្រឿងទឹកដោះគោ Cambo 12000៛
ក្រៅពីមុខម្ហូបឆាគ្រឿងទឹកដោះគោនេះ ក៏មានមុខម្ហូបជាច្រើនជំរើសទៀត ដូចជា ច្រមុះជ្រូកអាំងអំបិលម្ទេស ក្តាមអាំងអំបិលុម្ទេស បង្គា ឬ ក្តាមអាំងអំបិលម្ទេសសណ្តែកដី បុកម្កាក់បង្គាស្រស់ និយាយរួម មានគ្រប់រសជាតិផងដែរ។
ច្រមុះជ្រូក
ច្រមុះជ្រូក 1ចាន ១២០០០៛
បង្គារអាំងអំបិលម្ទេសសណ្តែកដី
បង្គារអាំងអំបិលម្ទេសសណ្តែកដី 12000៛
ឆាគ្រឿងទឹកដោះគោ និងច្រមុះជ្រូក
ឆាគ្រឿងទឹកដោះគោ និងច្រមុះជ្រូក
បុកម្កាក់បង្គារស្រស់ព្រិល 12000៛
បុកម្កាក់បង្គារស្រស់ព្រិល 12000៛
វីដេអូឆាគ្រឿងទឹកដោះគោ ហាង Cambo Meatball កោះពេជ្រ ទូរស័ព្ទ៖ 093 325 789 | 010 62 62 06 ទីតាំង៖ ក្នុងកោះពេជ្រជិតស្ពាននាគច្រកចេញ

បានទស្សនា វីដេអូចំរៀង​ ផ្កាយព្រះអង្គារ របស់ សាន ផានិត​ នៅ?

0
ការបង្កើតបទចំរៀង Original កាន់តែមានការរីកចំរើនជាលំដាប់ នាពេលសព្វថ្ងៃនេះ មិនថាតារាចំរៀងថ្មី ចាស់ ពួកគាត់ កំពុងតែស្វះស្វែង រិះរក បទចំរៀង Original រៀងៗខ្លួន។ ទន្ទឹមនឹងនេះលោកសាន ផានិត តារា ចំរៀង ដែលបាត់បានមុខមួយរយះមកហើយ នោះ បានវិលត្រឡប់មកជាមួយនូវបទចំរៀងថ្មី ផ្កាយព្រះអង្គារ ម៉ោះទស្សនាវីដេអូចំរៀងទាំងអស់គ្នា។ https://www.youtube.com/watch?v=lJNa3SFqQkM ប្រភព៖YouTube Channel S O N Gs – Cover, Lyrics, Chord

ម៉ោះ ទស្សនាព្រះអាទិត្យរះនៅចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

បើយើងឈរបែរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខយើងត្រង់ បន្ទាប់មកទៀតរះទ្បើងត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោល និងតួខ្លួនត្រួតស៊ីគ្នា ។ ដោយគន់គូរតាមក្បួនតារាសាស្ត្រនិងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្កវាឡផង និងវដ្តសង្សាររបស់ចក្កវាទ្បផង ដោយយកប្រាង្គកណ្តាលនៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃ និងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង ។ តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាលនៃអង្គរវត្ត២ដងក្នុងមួយឆ្នាំជាទៀងទាត់ ។ Angkor Wat ជាក់ស្តែងនៅរាត្រីនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២និង២១នាទីម៉ោងសាកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង៩និង២១នាទី។ ប៉ុន្តែព្រឹត្តិការណ៍នៃព្រះអាទិត្យរះទ្បើងតាម និងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹម ស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។ Angkor Wat ជាការសង្ខេបមកវិញ ការរះឡើងនៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ។ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ YouTube Channel Chantha Dararith

តាមចាប់ឧក្រិដ្ឋជនឆ្លងប្រទេសជាមួយ Lee Min Ho ក្នុងរឿង Bounty Hunters

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
សំរាប់ប្រិយមិត្តដែលនិយមចូលចិត្តមើលរឿងប្រភេទ សើបអង្កេតតាមប្រម៉ាញ់ឧក្រិដ្ឋជន។ ពេលនេះ គឹអាច មើលនៅរឿង  Bounty Hunters ដែលជាប្រភេទរឿងសើបអង្កេត និងតាមប្រម៉ាញ់ឧក្រិដ្ឋជន ពីសំណាក់ អ្នកប្រម៉ាញ់ដល់ស្រស់ស្អាត និងសង្ហារចំនួន៥រូប។ ពួកគេទាំងអស់នោះតាមចាប់ ឧក្រិដ្ឋជន ដើម្បីទទួលបាន ប្រាក់រង្វាន់។ ចំពោះការតាមប្រម៉ាញ់នេះ គឺធ្វើឡើងដោយឆ្លងកាត់ប្រទេស មួយចំនួន ដូចជា ប្រទេសចិន ហុងកុង ប្រទេសកូរ៉េ និងប្រទេសថៃ។ ហើយនៅក្នុងរឿងនេះ ក៏មានការចូលរួម សម្តែងពិលោក Lee Min Ho ដែលយើងធ្លាប់ស្គាល់លោកតាមរយៈរឿង F4។ បើចង់ដឹងថារឿងនេះល្អមើលយ៉ាងណាអាចតាមដាន Trailer ខាងក្រោមនេះបាន៖
bounty-hunters
bounty-hunters
bounty-hunters
bounty-hunters
bounty-hunters
bounty-hunters
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Show Time

ម៉ាឆ្ងាញ់! បទពិសោធន៍ថ្មី រសជាតិស៊ុបបែបជប៉ុន

0
ម្ហូបញ៉ាំប្រចាំប្រទេសនីមួយៗ តែងមានរសជាតិប្លែកៗខុសគ្នា និងរបៀបនៃការញ៉ាំក៏ខុសគ្នាដែរ តាមទំលាប់រៀងៗខ្លួន។ ជាក់ស្តែងម្ហូបបែបជប៉ុន តែងមានរបៀបរបបនៃការញ៉ាំ ដែលប្រជាជនដទៃមួយចំនួនធំ មិនទាន់ដឹងពីរបៀបនៃការញ៉ាំ ដើម្បីទទួលបានរសជាតិឆ្ងាញ់របស់ម្ហូបនោះ។
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
ស៊ុបសាប៊ុ សាប៊ុ និង ស៊ុគិយ៉ាគិ ដែលអ្នកខ្លះបានធ្លាប់លឺពីមុនមក ហើយអ្នកខ្លះទៀតក៏មិនទាន់បានដឹងបានលឺពីវាអោយច្បាស់នៅឡើយ ចឹងថ្ងៃនេះយើងសូមលើកយកពីរបៀប ឬក្បួននៃការញ៉ាំស៊ុបទាំង២ប្រភេទនេះអោយបានឆ្ងាញ់៖ របៀបញាំុ សាប៊ុ សាប៊ុ ដំណាក់កាលទី ១ –  ពេលដែលទឹកស៊ុបចាប់ផ្តើមពុះ សូមដាក់បន្លែស្រស់ចូល។ ពួកយើងមានទឹកជ្រលក់២ប្រភេទគឺ Gomadare និង Ponzu។ ដំណាក់កាលទី ២ – ចម្អិនសាច់ម្តង១ចំនិតៗ ដោយត្រឡប់ទៅមកៗក្នុងស៊ុប។ ចម្អិន២ទៅ៣ វិនាទី រួចជ្រលក់ទៅក្នុងទឹកជ្រលក់មួយណាក៏បាន ឬទាំង២ក៏បាន។ បើអ្នកចង់បានសាច់បន្ថែម សូមប្រាប់មកពួកយើង។ ដំណាក់កាលទី ៣ – ដាក់បន្លែស្រស់ចូលទៅក្នុងស៊ុបរួចចម្អិន២ទៅ៣នាទី។ ញាំុជាមួយនឹងទឹកជ្រលក់មួយណាមួយ ឬទាំង២ក៏បាន។ អ្នកអាចយកបន្លែពីតុដាក់បន្លែបាន។ ដំណាក់កាលទី ៤ – ដាក់មី Udon ឬមីរ៉ាមេនចូលក្រោយគេ ហើយចម្អិន២ទៅ៣នាទី។ សូមប្រយ័ត្នកុំចម្អិនយូរជ្រុលនាំឲ្យខូចរសជាតិ។ សូមប្រើវែកដើម្បីស្រង់នូវពពុះឬកំទេចកំទីដែលកករឡើងលើផ្ទៃស៊ុប។ របៀបញាំុ ស៊ុគិយ៉ាគិ ដំណាក់កាលទី ១ – ពេលដែលស៊ុបនេះចាប់ផ្តើមពុះ សូមដាក់បន្លែស្រស់ចូល។ បន្ទាប់មកចម្អិនសាច់ម្តង១ចំនិតៗ ដោយត្រឡប់សាច់ទៅមកក្នុងស៊ុប។ ដំណាក់កាលទី ២ – បន្ទាប់មកត្រូវវាយពងមាន់ដាក់ចូលក្នុងចានចង្្កឹះរួចក្រឡុក។ ពេលទឹកពុះដាក់បន្លែចូលបន្ថែម (ប្តូរកម្តៅពីខ្លាំង ទៅកម្តៅល្មម)
  • អ្នកអាចយកបន្លែពីតុដាក់បន្លែបាន។ ដាក់មី Udon ឬមីរ៉ាមេនចូលក្រោយគេ ហើយចម្អិន២ទៅ៣នាទី។ សូមប្រយ័ត្នកុំចម្អិនយូរជ្រុលនាំឲ្យខូចរសជាតិ
  • លៃរសជាតិដោយថែមទឹក ឬទឹកស៊ុប Warishita
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
Mo-Mo-Paradise Cambodia
យ៉ាងណាដែរ សំរាប់ការរៀបរាប់ខាងលើ រៀងវែងបន្តិចតែមិនថ្វីទេ ដើម្បីកាន់តែច្បាស់អ្នកអាចមើលវីដេអូខាងក្រោមក៏បាន ចឹងកុំភ្លេចណាល្ងាចនេះទៅសាករសជាតិស៊ុបបែបជប៉ុនម្តងមើល៍ នៅហាង Mo-Mo-Paradise Cambodia អូ៎ភ្លេចប្រាប់ថា៖ ខាងហាងក៏មានជា Promotion សំរាប់ការញ៉ាំ២នាក់ ថែមជូនម្នាក់ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៦ ផងដែរ។
ហាង Mo-Mo-Paradise Cambodia Tel: 098 393 888 Address: #219 ផ្លូវប៉ាស្ទ័រ (51) កែងនឹងផ្លូវ 306 បឹងកេងកង ភ្នំពេញ

ទទួលទាន​ផ្លែ​គី​វី​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម

0
ដោយ៖ ឈិត គឹមឆុន ការសិក្សាថ្មីមួយបានរកឃើញថា ផ្លែគីវី(Kiwi)ដែលមានរោមទន់ៗអាចនឹងបញ្ចុះកម្រិតសម្ពាធឈាមបាន ។ ការទទួលទានផ្លែឈើនេះត្រឹម៣ផ្លែក្នុងមួយថ្ងៃមានអត្ថប្រយោជន៍ច្រើនជាងផ្លែប៉ោមមួយផ្លែ ។ 19-juicy-reasons-to-scoop-up-a-kiwifruit-everyday ការរកឃើញរបស់មន្ទីរពេទ្យសាកលវិទ្យាល័យ Oslo University របស់ប្រទេសណ័រវេសនេះត្រូវបានគេយកទៅធ្វើបទបង្ហាញនៅឯសម័យប្រជុំវិទ្យាសាស្ត្ររបស់សមាគមជំងឺបេះដូងអាមេរិកកាលពីពេលថ្មីៗនេះ ។ អ្នកដឹកនាំការស្រាវជ្រាវលោក Mette Svendsen និងសហការីរបស់ខ្លួនបានធ្វើការពិសោធដោយកម្រមួយលើបុរស៥០នាក់ និងស្ត្រី៦៨នាក់ភាគច្រើននៃពួកគេគឺជាអ្នកលើសឈាម។ រយៈពេល៨សប្តាហ៍ មនុស្សប្រុសស្រីទាំងនេះត្រូវគេឱ្យទទួលទានផ្លែគីវី៣ផ្លែឬក៏ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ ។ ជាលទ្ធផលគេពិនិត្យឃើញថា អ្នកដែលទទួលទានផ្លែគីវី សម្ពាធឈាមបានថយចុះ ៣,៦mg/Hg Systolic-ជាចំនួនខ្ពស់បំផុតធៀបនឹងអ្នកដែលទទួលប៉ោមតែមួយផ្លែ ។ អ្នកនិពន្ធការសិក្សាលើកនេះបានសរសេរថាទទួលទានគីវី៣ផ្លែក្នុងមួយថ្ងៃគឺពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងពិតប្រាកដ។ ដូច្នេះគេគួរតែរាប់បញ្ចូលគីវីទៅក្នុងរបបអាហារមួយដែលមានអត្ថប្រយោជន៍ដល់ការព្យាបាលជំងឺលើសឈាម ។ ការទទួលទានបន្លែនិងផ្លែឈើគ្រប់ពណ៌គ្រប់ប្រភេទគឺជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យមានតុល្យភាពចំណីអាហារ ។ គីវីជារបបអាហារបន្ថែមដ៏មានតម្លៃមួយ ៕ មើលពីការធ្វើទឹកផ្លែគីវីម្តងមើល សូមមើលវីដេអូទាំងអស់គ្នា!
ប្រភព៖YouTube Channel Fablunch

បើមិនចង់ខូចគុណភាពទឹកកាមទេ កុំ…….

0
ដោយ៖ គង់ រិទ្ធិរីណា ការសិក្សាថ្មីបានរកឃើញថា កម្រិតទឹកកាមរបស់បុរសដែលទុកទូរស័ព្ទដៃនៅក្នុងហោប៉ៅខោអស់ពេញមួយថ្ងៃ ត្រូវបានមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅភាគរយដែលអាចកើតឡើង ៤៧%។ www-phonearena-com_ អ្នកជំនាញសិក្សាពីការបន្តពូជ ធ្វើការព្រមានប្រាប់ជាមុនដល់បុរសៗដែលទុកទូរស័ព្ទក្នុងហោប៉ៅខោចោលពេញមួយថ្ងៃ ហើយដកវាមកប្រើតិចជាងមួយម៉ោងនោះ គឺកំពុងតែចំអិនមេជីវិតរបស់ខ្លួនឯងហើយ។ អ្នកជំនាញ លោកសាស្រ្តាចារ្យ Gedis Grudzinskas ប្រាប់ថា៖ “បើសិនជាអ្នកពាក់អាវធំ អ្នកគួរតែដាក់ទូរស័ព្ទនៅក្នុងអាវធំទៅ ជៀសវាងដាក់វានៅជិតគ្រាប់ពងស្វាស។ ការធ្វើបែបនេះអាចជួយកាត់បន្ថយអត្រាថយចុះនៃមេជីវិត។ s-l1000 លោកសាស្ត្រាចារ្យ Martha Dirnfeld មកពីសាកលវិទ្យាល័យ Technion University of Haifa បាននិយាយថា៖ “ពួកយើងបានធ្វើការពិនិត្យទៅលើចំនួនមេជិវិតដែលហែលក្នុងទឹកកាម ហើយឃើញថាវាមានចំនួនថយចុះ។ ពួកយើងគិតថាវាបណ្តាលមកពីការកម្តៅទឹកកាមដោយរលកអេឡិចត្រូម៉ាញ៉េទិចពីទូរស័ព្ទដៃ។” យើងគ្រប់គ្នាគួរតែកែទម្លាប់ពីថ្ងៃនេះទៅ។ 1422539521235 បើងចង់ដឹង មើលវីដេអូទាំងអស់គ្នា!
 

ចង់ដឹងពីវិធីសាស្ត្រក្នុងការថតរូបស្រស់ស្អាតទេ?

0
អ្នកជំនាញថតបានប្រើជំនាញរបស់ពួកគាត់ក្នុងការផ្តិតយករូបថតផ្សេងៗពីគ្នា ដើម្បីថតរូបដ៏ស្រស់ស្អាត រហូតដល់អ្នកខ្លះហានប្រថុយនឹងគ្រោះថ្នាក់ដើម្បីផ្តិតយករូបថតទាំងនោះ។ ប៉ុន្តែមានអ្នកជំនាញថតរូបជនជាតិជប៉ុនម្នាក់បាន បង្ហាញពីបច្ចេកទេសក្នុងការថតដែលមើទៅគួរឲ្យអស់សំណើចក្នុងផ្តិតយករូបថតរបស់គាត់ ដែលយើងទាំងអស់គ្នាគិតមិនដល់ នឹងវីធីសាស្រ្តដែលគាត់ប្រើ។ photography-snow photography-snow photography-snow photography-snow ចង់ដឹងសូមទស្សនាវីដេអូអំពីសកម្មភាពថតរូបទាំងអស់គ្នា… https://www.youtube.com/watch?v=CmI-i8QbqiU

បទ “កង់សាគួរ” របស់ Tena ទើបតែចេញ Audio ក្តៅ!!!!!

0
អ្នកទាំងអស់គ្នាធ្លាប់ស្គាល់ម្ចាស់បទលួចស្នេហ៍ដួងចន្ទ័រួចមកហើយ ដែលមានឈ្មោះថា Tena។ ហើយមិនដល់មួយម៉ោងមុននេះ Tena បានចេញនៅ Official Audio ថ្មី ដែលមានចំណងជើងថា “កង់សាគួរ”។ អត្ថន័យរបស់បទនេះ ចង់និយាយពីបុរសម្នាក់ដែលលួចស្រលាញ់ មនុស្សមួយរូប ប៉ុន្តែអ្វីដែលជាបញ្ហា គឺនារីម្នាក់នោះមានម្ចាស់ចិត្តរួចទៅហើយ។ មូលហេតុ នេះ បានធ្វើអោយបុរសម្នាក់នោះព្រមធ្វើគ្រប់យ៉ាង ទោះត្រឹម កង់សាគួរ របស់នាងនៅពេល ដែលនាងមានបញ្ហាជាមួយគូរស្នេហ៍។ ចង់ដឹងអត្ថន័យរបស់បទ “កង់សាគូរ” អាចស្តាប់បទចំរៀងខាងក្រោមនេះបាន៖
Photo From Facebook Page Tena
Photo From Facebook Page Tena

ស្រីស្អាតម្នាក់នេះ ថាការកែភេទជាប្រុសគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

ដោយ៖ គង់ រិទ្ធិរីណា ស្រីស្អាត Bailar ដែលជាកីឡាករហែលទឹកនៅសាកលវិទ្យាល័យ Harward ដែលជាសាកលវិទ្យាល័យល្បីលំដាប់ពិភពលោកនិយាយថា៖ “ខ្ញុំដឹងថាខ្ញុំបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។ តែនៅពេលខ្លះខ្ញុំចង់ត្រលប់ទៅប្រកួតនៅការប្រកួតហែលទឹកនារីដែរព្រោះវាពិតជាសប្បាយណាស់នៅពេលឈ្នះ។ វាពិតដូចជាពិភពមួយទៀតអញ្ចឹងនៅពេលខ្ញុំបានកែភេទជាប្រុស ហើយប្រកួតជាមួយប្រុសៗ។” nadadora-harvard កាលពីនាងនៅជាភេទស្រី នាង Schuyler Bailar បានឈ្នះការប្រកួតហែលទឹកច្រើនដងរាប់មិនអស់នៅវិទ្យាល័យ។ 3117468624530_2401476193684 តែតាំងពីពេលនាងចាប់ផ្តើមចូលរៀននៅសាកលវិទ្យាល័យ Harward មក នាងបានសម្រេចចិត្តចូលប្រកួតជាមួយក្រុបហែលទឹកបុរសវិញ។ នាងបានក្លាយជាកីឡាករហែលទឹកដំបូងគេបង្អស់ ដែលព្រមប្រាប់ទៅកាន់សាធារណៈថាខ្លួនជាភេទទី៣ ហើយបានចូលប្រកួតនៅក្នុងការប្រកួតហែលទឹកផ្នែកបុរស NCAA Division I។ Bailar និយាយប្រាប់ដំណើររឿងរបស់នាងប្រាប់អ្នកយកព័ត៌មាន Lesley Stahl ប្រើរយៈពេល៦០នាទី។ ទោះបីជានាងមិនបានឈ្នះច្រើនដង ដូចកាលនាងនៅក្នុងក្រុមនារីក៏ដោយ ក៏នាងនៅតែសប្បាយចិត្តព្រោះនាងបានរកឃើញភាពពិតនៃខ្លួនឯង។ កាលពីដំបូងឡើយ នាងនៅហែលទឹកក្នុងក្រុមនារីទេ តែពេលនោះនាងមានការរស់នៅបែបបុរស។ នាងដឹងក្នុងចិត្តថា វាពិតជាពិបាកណាស់ក្នុងការធ្វើបែបនេះ តែនាងពិតជាគ្មានជម្រើសឡើយ។ ទាល់តែដល់ថ្ងៃមួយដែលគ្រូបង្វឹករបស់នាងបានមកពិភាក្សាឲ្យយោបល់នាងពីរឿងផ្លាស់ប្តូរភេទទាំងស្រុង។ 132627_1307702-jpg-799x570_q95_crop-smart_upscale គ្រូបង្វឹក អ្នកស្រី Stephanie Morawski ប្រាប់ថា៖ “ខ្ញុំពិតជាពិបាកក្នុងខ្លួនណាស់ពេលឃើញ Bailar ចង់ប្តូរភេទទៅជាប្រុសហើយ តែមិនហ៊ានព្រោះថានាងចង់នៅបន្តក្នុងក្រុមប្រកួតនារី។ នាងបានធ្វើការលៃលកយ៉ាងល្អិតល្អន់ថា តើគួរតែជ្រើសរើសយកជ័យជំនះក្នុងការប្រកួត ឬ យកភាពសប្បាយដែលខ្លួនពិតជាចង់បានបំផុត។” សូមលោកអ្នកក្រឡេកមើលរូបថតរបស់នាងកាលពីមិនទាន់កែភេទ និង នៅពេលដែលកែភេទហើយ។ ពេលមិនទាន់កែ គឺជាស្រីស្អាត។ ពេលកែហើយ ក៏ក្លាយទៅជាប្រុសសង្ហា។ ស្អាតនិងសង្ហារហូតតែម្តង! transform មោះមើលវីដេអូគាត់ទាំងអស់គ្នា! តាំងពីស្រីស្អាតក្លាយទៅជាប្រុសសង្ហា