វិធីងាយៗជួយឲ្យស្រកគីឡូបានលឿន​ និងមិនត្រលប់មកធាត់វិញទៀត

Ads-Banner-By-Post-Angkor Beauty

ការសម្រកទម្ងន់ ជារឿងពិបាក និងគួរឲ្យធុញទ្រាន់បំផុតសម្រាប់អ្នកធាត់ កាន់តែចង់ស្គមគឺកាន់តែធាត់ ។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗជួយឲ្យអ្នកស្គមស្អាត ដោយមិនត្រលប់មកធាត់វិញទៀត ៖

១. បន្លែបៃតង ៖ បន្លែពណ៍បៃតង ផ្តល់គុណប្រយោជន៍ជាច្រើន ទៅលើសុខភាព សម្រស់ និង រាងកាយរបស់អ្នក ។ វាជួយឲ្យ ក្បាលពោះ រាបស្មើរ ស្អាតបាន ។ ព្រោះបន្លែប្រភេទនេះ ផ្ទុកនូវជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចកាត់បន្ថយកាឡូរី មានក្នុងរាងកាយបាន ។
angkor-beauty7
២. ដំឡូងជ្វា ៖ ដំឡូងជ្វា សំបូរដោយវីតាមីន អេ (vitamin A) វីតាមីន ស៊ី (vitamin C) និងម៉ង់ហ្កាណែស (Manganese) រុក្ខជាតិប្រភេទនេះសំបូរ ជាតិដែក និង ជាតិសរសៃ ជួយកាត់បន្ថយជាតិខ្លាញ់បានច្រើន ។ angkor-beauty7 ៣. តែបៃតង ៖ ជាតែមួយប្រភេទល្អបំផុត ក្នុងការស្រកទម្ងន់ ព្រោះថា វាផ្ទុកនូវ គ្រឿងផ្សំម្យ៉ាង ហៅថា Polyphenols ដែលអាច រំលាយជាតិខ្លាញ់ ទ្រីគ្លីសេរីដ (triglycerid) ដែលមាន ក្នុងរាងកាយរបស់អ្នក។ angkor-beauty7 ៤.ផឹកទឹកឲ្យបានច្រើន ៖ ទឹកជាសារធាតុមួយដែល ល្អចំពោះសរីរាង្គខាងក្នុង របស់អ្នក ។ វាជួយលាងសម្អាតជាតិពុល ពីក្នុងខ្លួន និងអាចអោយអ្នកឆ្អែតផងដែរ ពីព្រោះនៅពេលអ្នកពិសារទឹកចាប់ពី១៥កែវឡើងទៅ ក្នុងមួយថ្ងៃ អ្នកនឹងមានអារម្មណ៍ថា តឹងពោះ ដូច្នេះអ្នកនឹងមិននឹកឃើញ អាហារផ្សេងៗទៀតទេ។ angkor-beauty7 ៥ . ហាត់ប្រាណ ៖ វាជាវិធីមួយដែលអាច ជួយអ្នកអោយមាន សុខភាពល្អ និងអាចស្រកទម្ងន់បានទៀតផង ។ ជាពិសេសអ្នក គួរតែចំនាយពេល យ៉ាងហោចណាស់ ត្រឹម៣០នាទី មកហាត់ប្រាណដើម្បីកម្ចាត់ជាតិពុល និងជាតិខ្លាញ់ចេញពីរាងកាយ ។ angkor-beauty7 ដើម្បីសម្រកទម្ងន់បានឆាប់រហ័ស និង មានប្រសិទ្ធិភាពខ្ពស់ ងាយស្រួលជាងនេះ និងមិនប៉ះពាល់ដល់សុខភាព អ្នកអាចប្រើផលិតផលអាហារបំប៉ន Superior Fat Burner ផ្ដល់ឱ្យអ្នកនូវរាងកាយស្រលូនស្អាត គ្មានជាតិខ្លាញ់ តឹងណែន មិនយារធ្លាក់ បង្កើនភាពទាក់ទាញដល់រាងកាយ ជួយការពាររាងកាយមិនឲ្យធាត់ឡើងវិញ ។ angkor-beauty7 Superior Fat Burner ជាផលិតផលសម្រកទម្ងន់របស់អាមេរិក ដែរអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញនៅក្នុងផ្លែក្រូចថ្លុង វាមានគុណប្រយោជន៍ដុតរំលាយជាតិខ្លាញ់លើសក្នុងរាងកាយ ផ្សំពីធម្មជាតិសុទ្ធ ប្រើហើយគ្មានការប៉ះពាល់ដល់សុខភាព ។
contact-angkor-beauty

បានសាកនៅនឹង រសជាតិហឹរនៃ នំបញ្ចុកដុះផ្សិត Spicy

0
លក់ដាច់ដល់ហើយ បានពង្រីកហាងអោយធំជាងមុន មែនអត់បង? ម្ចាស់ហាង៖ មានអីអូនដាច់គ្រាន់បើ ព្រោះអីអ្នកមកញ៉ាំច្រើន ចឹងទៅអត់កន្លែងអោយពួកគាត់អង្គុយ តែឥឡូវយើងបានរៀបចំជាថ្មី ហើយពង្រីកកន្លែងអោយធំជាងមុន មានកៅអីអង្គុយច្រើនចាំទទួលពួកគាត់។ ដើម្បីជាការឆ្លើយតបនឹង ការពង្រីកហាងនេះ ម្ចាស់ហាងបាន បន្ថែមនូវរសជាតិហឹរមួយបែបទៀត ទៅលើនំបញ្ចុកដុះផ្សិត របស់គាត់ដើម្បីបំពេញចិត្តអតិថិជនណាដែលចូលចិត្តញ៉ាំហឹរ។ មិនទៅអន់អី ឡើងកប់ឆ្ងាញ់ប្លែកបស់គាត់មែន! “នំបញ្ចុកដុះផ្សិតSpicy” គ្រាន់តែចាប់ផ្តើមថតវីដេអូ អ្នកថតថា ហៀរទឹកមាត់បាត់ហើយនឹង អូយ៎ ទំនងឆ្ងាញ់ណាស់ហឹរចឹងញុមអ្នកសរសេរចូលចិត្ត ចុះអ្នកវិញ?។
 នំបញ្ចុកដុះផ្សិត
នំបញ្ចុកដុះផ្សិត 8000៛
 នំបញ្ចុកដុះផ្សិត
នំបញ្ចុកដុះផ្សិត 8000៛
ក្រៅពីនំបញ្ចុក ហាងនំបញ្ចុកដុះផ្សិត ក៏មានជា មី និងគុយទាវដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ មិនអោយខកចិត្តទេ ពេលចូលហាងគាត់ ហើយអ្វីដែលកាន់តែដកចិត្តមិនរួចទៀតនោះគឺ ទឹកភេសជ្ជៈត្រជាក់ៗ កកចិត្ត ញ៉ាំហើយចង់ញ៉ាំទៀតហ្មង។
គុយទាវ
គុយទាវ 9000៛
មី
មី 9000៛
img_6683 វីដេអូនំបញ្ចុកដុះផ្សិត, គុយទាវ និងមី
ហាង នំបញ្ចុកដុះផ្សិត នំបញ្ចុកដុះផ្សិត តម្លៃ៖ ១ ចាន ៨០០០៛ ទូរស័ព្ទ៖ 081 8888 31 | 077 78 77 73 អាស័យដ្ឋាន៖ – សាខាទី១ ផ្លុវលេខ ២០០ ជិតសាលាវិទ្យាល័យ ស៊ីសុវត្តិ ក្រោយធនាគារវឌ្ឍនៈ – សាខាទី២ ផ្លវលេខ ១១០ ចូលតាមកាច់ជ្រុង River House Lounge
ហាង នំបញ្ចុកដុះផ្សិត
សេវាកម្មដឹកជូនដល់កន្លែង៖ ហាង នំបញ្ចុកដុះផ្សិត

ដឹងអត់ថា អ្នកឆ្លាតដោយសារម្តាយអ្នកទេ?

0
ដោយ៖ គង់ រិទ្ធិរីណា គ្រប់ពេលដែលគេសួរថា “តើ់អ្នកឆ្លាតមកពីណាគេ?” ម្តាយរបស់អ្នកភាគច្រើនគាត់ឆ្លើយថា អ្នកឆ្លាតកាត់រកគាត់។ ត្រូវហើយ វាពិតជាត្រូវក្នុងករណីខ្លះបើតាមការសិក្សាស្រាវជ្រាវ។ យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា មនុស្សយើងទទួលសែនពីម្តាយនិងឪពុកយើង ហើយសែនដែលកំណត់ភាពឆ្លាតវៃរបស់យើងនោះ គឺបានមកពីម្តាយ។ 2c9727e2e66e40b80ffd4f3d4c6f5784c448dbf7 តាមពិតទៅនោះ ឪពុកក៏បានផ្តល់មកឲ្យយើងនូវសែនកំណត់ភាពឆ្លាតវៃរបស់គាត់ដែរ តែសែននោះមិនមានឥទ្ធិពលមកលើខ្លួនយើងទេ។ សែនដែលអាចមានឥទ្ធិពលមកលើកម្រិតឆ្លាតវៃរបស់យើង មានតែសែនរបស់ម្តាយ។ របាយការណ៍មកពីការស្រាវជ្រាវសរសេរថា៖ “ប្រសិនបើសែនកំណត់ភាពឆ្លាតវៃបានពីឪពុក វានឹងត្រូវបានហាមឃាត់មិនឲ្យមានឥទ្ធិពលមកលើខ្លួនយើងទេ។ ក៏ប៉ុន្តែបើវាបានមកពីម្តាយ នោះវានឹងមានសកម្មភាព។ តែក្រៅពីសែនកំណត់ភាពឆ្លាតវៃមួយនេះ សែនផ្សេងៗទៀតដែលបានមកពីឪពុក អាចមានឥទ្ធិពលមកលើខ្លួនយើង។ images ប្រភព៖ http://www.viral4real.com/study-shows-intelligence-comes-from-mothers/ បើចង់ដឹងយ៉ាងណានោះ សូមមើលវីដេអូទាំងអស់គ្នា!
 

បើមិនស្រលាញ់ម្តេចផ្តល់ក្តីសង្ឃឹម ពី Step

0
មិត្តទាំងអស់គ្នាដែលកំពុងរង់ចាំស្តាប់នៅបទ “បើមិនស្រលាញ់ម្តេចផ្តល់ក្តីសង្ឃឹម”។ ពេលនេះ បទចំរៀង ដែលបកស្រាយដោយ Step ត្រូវបានចេញនៅ Full Audio របស់ខ្លួនហើយ។ បទដែលមានអត្ថន័យស្នេហា ខូចចិត្ត ដោយសារខាងប្រុសយល់ច្រឡំ ចំពោះកាយវិការរបស់ខាងស្រី ដែលធ្វើស្និតស្នាល ប៉ុន្តែមិន ស្រឡាញ់។ តើអ្វីទៅដែលហៅថាលើសពីមិត្ត ប៉ុន្តែមិនមែនសង្សារ? បើចង់ដឹងថា បទនេះពិរោះយ៉ាងណា សូមមិត្តទាំងអស់គ្នាស្តាប់នៅបទខាងក្រោម៖ Step

ដឹងនៅ! បន្តិចទៀតនឹងមានអ្នកត្រួសត្រាយផ្លូវនៅតំបន់អង្គរហើយ

សម្រាប់តំបន់ទេសចរណ៍ ល្បីៗជាច្រើន និងតំបន់បេតិកភណ្ឌពិភពលោក គឺតែងតែមានគេហទំព័រផ្ទាល់ប្រចាំតំបន់ទាំងនោះ ដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃតំបន់ទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។ Angkor Wat ដូចគ្នានោះដែរអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដ៏ល្បីល្បាញ ក៏គ្រោងរៀបចំបង្កើតគេហទំព័រ www.angkor.com.kh សម្រាប់ផ្តល់ព័ត៌មានទូលំទូលាយអំពីសក្តានុពលវិស័យទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិបានដឹងពីតំបន់អង្គរ ។ Angkor Wat គោលបំណងនៃការរៀបចំគេហទំព័រ www.angkor.com.kh គឺដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ភ្ញៀវទេសចរទាក់ទងនឹងព័ត៌មានសំខាន់លើផ្នែកទេសចរណ៍ក្នុងតំបន់ឧទ្យានអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក និងជាកន្លែងកម្សាន្តប្រកបដោយសក្តានុពល ផ្សេងៗទៀតក្នុងខេត្តសៀមរាប។ Siem Reap Food Angkor Wat គេហទំព័រនេះ ក៏ជួយសម្រួលផងដែរដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឈ្វេងយល់ព័ត៌មានជាមុនអំពីទីតាំងភូមិសាស្ត្រ ប្រាង្គប្រាសាទ ការកក់សំបុត្រ ការពិនិត្យមើលពីតម្លៃសំបុត្រក្នុងការទស្សនានៅក្នុងតំបន់ឧទ្យានអង្គរ សហគមន៍ ទំនៀមទម្លាប់អ្នកស្រុក រួមទាំងប្រវត្តិសាស្ត្រ សេវាកម្មដឹកជញ្ជូន និងអាកាសធាតុជាដើម ។ Angkor Wat
ប្រភព៖ YouTube Channel Travel Inc

Watford ធ្វើអោយ Man Utd ចាញ់ជាលើកទី៣

0
ចប់៩០នាទី ក្រុមម្ចាស់ផ្ទះ Watford បានយកជ័យជំនះទៅលើក្រុមភ្ញៀវ Man Utd ក្នុងលទ្ធផល 3-1។ សំរាប់ លទ្ធផលនេះ គឺធ្វើអោយក្រុមបិសាចក្រហមបន្តចាញ់ជាប់គ្នារហូតដល់ទៅ ៣ប្រកួត។
Watford
Watford
ចំពោះ៣គ្រាប់របស់ក្រុម Watford គឺរកបានដោយកីឡាករ Etienne Capoue ក្នុងនាទីទី៣៤, កីឡាករ Juan Camilo Zunig នៅនាទីទី៨៤ និងគ្រាប់ចុងក្រោយដោយកីឡាករ Troy Deeney នៅនាទី ៩០+ ទៅហើយ។ សំរាបមួយគ្រាប់របស់ក្រុមបិសាចក្រហម គឺរកបានកីឡាករវ័យក្មេង Marcus Rashord នៅនាទីទី៦២។
Man Utd
Man Utd
Man Utd
Man Utd
Man Utd
Man Utd
Man Utd
Man Utd
https://www.youtube.com/watch?v=H7jwv69NhiY

តើ iPhone 7 អាចធន់នឹងទឹកដែលកំពុងពុះបានទេ?

0
ទៀតហើយ iPhone 7 ចេញលក់មិនបានប៉ុន្មានថ្ងៃផង ឃើញថាគេមានចំណាប់អារម្មណ៍ច្រើន។ ហើយក៏ឃើញមាន YouTube Channel មួយចំនួនបានធ្វើការតេស្ត ទៅលើគុណភាពរបស់វា តាមវិធីផ្សេងៗគ្នា ជាក់ស្តែងនៅពេលនេះគេបានធ្វើតេស្តមួយទៀត ដោយដាំទឹកឲ្យពុះរួចហើយដាក់ iPhone 7 ចូលក្នុងទឹកដែលកំពុងតែដាំពុះនោះ រួចហើយគេទុកមួយផ្លេតទើបគេសង់វាចេញពីទឹកក្តៅនោះវិញ ។ boiling-hot-water   boiling-hot-water boiling-hot-water ចង់ដឹងច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា…

តោះញ៉ាំ! ស៊ុបខ្ទិះដូងលៀសសពិសេស

0
តោះញ៉ាំ! ជាហាងមួយដែលទើបតែបើកដំណើរការក៏ពិតមែន ក៏ប៉ុន្តែហាក់មានភ្ញៀវជាច្រើនមកគាំទ្រនៅថ្វីដៃម្ហូបរបស់ចុងភៅហាងមួយនេះ មិនតិចឡើយ។ ហាងតោះញ៉ាំ! ដែលស្ថិតនៅផ្ទះលេខ ៨០A ផ្លូវ ១១៦ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ខាងលិចមន្ទីរពេទ្យកុមារជាតិ យើងនឹងឃើញហាងមួយដែលមាន ស្លាកយីហោ ជាអក្សរធំៗ ថា តោះញ៉ាំ!ហើយខាងក្នុងហាងដេគ័រដោយភ្លើងក្រហមព្រឹមៗ អមជាមួយរូបភាពម្ហូបប្រចាំហាងព្យួរតាមជញ្ចាំង ដូចជា៖ មឹកបំពងខ្ទឹមសទឹកជ្រលក់ពិសេស, ឆាលៀសហូលពិសេស, សាច់អាំងទឹកជ្រលក់ពិសេស, ស៊ុបខ្ទិះដូងលៀសសពិសេស… មើលហើយចង់ញ៉ាំតែម្តង។
សាច់អាំងទឹកជ្រលក់ពិសេស 12000៛
សាច់អាំងទឹកជ្រលក់ពិសេស 12000៛
មឹកបំពងខ្ទឹមសទឹកជ្រលក់ពិសេស 10000៛
មឹកបំពងខ្ទឹមសទឹកជ្រលក់ពិសេស 10000៛
ឆាលៀសហូលពិសេស
ឆាលៀសហូលពិសេស
ឆាលៀសហូលពិសេស
ឆាលៀសហូលពិសេស
ទឹកជ្រលក់ពិសេសប្រចាំហាង
ទឹកជ្រលក់ពិសេសប្រចាំហាង
អ្នកមីងម្ចាស់ហាង ហើយរូបគាត់ក៏ជាចុងភៅផងដែរនោះ សំរាប់ថ្ងៃនេះម្ហូបដែលរូបគាត់នឹងលើកយកមកបង្ហាញគឺ ស៊ុបខ្ទិះដូងលៀសសពិសេស។
តោះញ៉ាំ!
តោះញ៉ាំ!
តោះញ៉ាំ!
តោះញ៉ាំ!
ស៊ុបខ្ទិះដូងលៀសសពិសេស
ស៊ុបខ្ទិះដូងលៀសសពិសេស
ស៊ុបនេះអ្នកថតយើង បានប្រាប់ថា “បងៗ ពេលខ្ញុំថតបណ្តើរកូរពោះបណ្តើរហ្មងបង ព្រោះថាក្លិនស៊ុបភាយមក ចង់ញ៉ាំហ្មង ក្លិនខ្ទិះដូងឈ្ងុយណាស់ ហើយដាក់លៀសសធំៗ ចឹងទៀតកាន់តែ… ស្រក់ទឹកមាត់ហ្មងខ្ញុំបង”។‍ »»បានៗបានហើយអូន ឈប់និយាយទៀត បងអ្នកសរសេរឈឺក្រពះដោយសារអូនហើយ… នៅមិនបានទេតោះ!អ្នកទាំងអស់គ្នា ល្ងាចនេះទៅជាមួយខ្ញុំ ជួបគ្នា នៅហាងតោះញ៉ាំ!!!
ទីតាំង
ទីតាំង
អុះភ្លេច! មើលវីដេអូសិន៖ ហាងតោះញ៉ាំ! Tel: 016 51 35 51 | 015 789 599 Address: ផ្ទះលេខ ៨០A ផ្លូវ ១១៦ សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក ខាងលិចមន្ទីរពេទ្យកុមារជាតិ ***Promotion: ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែកញ្ញា ហាងតោះញ៉ាំ! មានការបញ្ចុះតម្លៃជូន ១០%

តោះ! ល្ងាចនេះជុំគ្នាកំដរអារម្មណ៍ ជាមួយស្ពៃស៊ីរួមមិត្ត និងហេបភីស្ពៃស៊ី

0
ថ្ងៃសុំបង្ហាញម្ហូបបែបគ្រឿងសមុទ្រ រៀងច្រើនមុខតិចហើយណា តែធានាប្លែកភ្នែក ហើយអ្វីដែលពិសេសនោះគឺ ក្តៅៗ ហុយៗ នៅលើភ្លើងតែម្តង ចឹងច្បាស់ណាស់ថាក្លិននៃម្ហូបនឹងភាយឡើង គ្រាន់តែនិយាយក៏ស្រក់ទឹកមាត់ដែរមែនអត់? ដឹងថាស្រក់ទឹកមាត់ហើយ ចឹងមិនលាក់ឈ្មោះទេយូរទេ ម្ហូបថ្ងៃនេះមាន បី បួន មុខដែរចង់បង្ហាញនោះគឺ ស្ពៃស៊ីរួមមិត្ត ម្ហូបនេះមានលាយគ្រឿងសមុទ្រ ជាមួយបន្លែមានរសជាតិបែបថៃ ផ្អែម ហឹរ និងមានក្លិនឈ្ងុយកាពិ តម្លៃ ២៥០០០៛ ចំណែក ហេបភីស្ពៃស៊ីវិញដូចបងប្អូនគ្នាចឹងតែ ម្ហូបនេះមានគ្រឿងសមុទ្រគ្រប់ប្រភេទសុទ្ធមិនមានលាយជាមួយបន្លែ តែមានរសជាតិបែបថៃ ផ្អែម ហឹរ និងប្រៃដូចគ្នា តម្លៃ ២៥០០០៛ ដែរ។
ស្ពៃស៊ីរួមមិត្ត
ស្ពៃស៊ីរួមមិត្ត
ហេបភីស្ពៃស៊ី
ហេបភីស្ពៃស៊ី
ហេបភីស្ពៃស៊ី
ហេបភីស្ពៃស៊ី
ងាកមក ២មុខទៀតនោះគឺ ខ្យងសែលអាំងឈីស ប្លែកជាមួយស្តាយ៍អាំងបែបថ្មី ភាយក្លិនឈ្ងុយឈីស និង ស្តេកសាច់គោម្រេចខ្ចី រសជាតិខ្មែរកូនកាត់អ៊ឺរ៉ុប ពិតជាអ៊ែមល្ងាចនេះ។
ខ្យងសែលអាំងឈីស
ខ្យងសែលអាំងឈីស 14000៛
ខ្យងសែលអាំងឈីស
ខ្យងសែលអាំងឈីស
ស្ពៃស៊ីរួមមិត្ត 25000៛ និងស្តេកសាច់គោម្រេចខ្ចី 25000៛
ស្ពៃស៊ីរួមមិត្ត 25000៛ និងស្តេកសាច់គោម្រេចខ្ចី 25000៛
ស្ពៃស៊ីរួមមិត្ត 25000៛ និងខ្យងសែលអាំងឈីស 14000៛
ស្ពៃស៊ីរួមមិត្ត 25000៛ និងខ្យងសែលអាំងឈីស 14000៛
ហាង 33 Spicy Seafood
Tel: 017 7777 67 | 010 2222 26
Address: ក្នុងបរិវេណទីក្រុងកោះពេជ្រជួរមាត់ទន្លេទល់មុខសណ្ឋាគារសុខា
ទីតាំង
ទីតាំង

ស្ងោរស្អំ អ្នកណាធ្លាប់ធ្វើញាុំខ្លះ?​

0
គ្រឿងផ្សំ
  1. សាច់ជ្រូកបីជាន់ចិញ្រាំ្ច ៣ ខាំ
  2. ស្ករស ១ស្លាបព្រាកាហ្វេ
  3. អំបិល កន្លះស្លាបព្រាកាហ្វេ
  4. ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
  5. ខ្ទឹមស ១កំពឹស
  6. ម្រេច ១ស្លាបព្រាកាហ្វេ
  7. ផ្សិតចំបើុង ១ខាំ
  8. ស្អំ ៣ដុំ
វិធីធ្វើ