៣ថ្ងៃសោះ The Magnificent Seven រកចំណូល​បានជាង៣៤លានដុល្លារបាត់ទៅហើយ

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
ខ្សែភាពយន្តថ្មី កំពូលអ្នកក្លាហានទាំង៧ ឬ The Magnificent Seven របស់សហគ្រាស Metro-Goldwyn-Mayer ដែលសហការជាមួយ Columbia Pictures បានធ្វើអោយកក្រើកទៅផ្សារពិភពលោកនៅចុងសប្តាហ៍នេះ។ Magnificent-seven Magnificent-seven ខ្សែភាពយន្តនេះចំណាយពេលផលិតរយះពេល ១៥ ខែ ដែលធ្វើអោយទស្សនិកជនទស្សនាយ៉ាងជក់ចិត្តជាមួយស្នូរកាំភ្លើងដែលបានបាញ់បោះយ៉ាងកក្រើកធរណីនៅលើផ្ទាំងសំពត់សរជាមួយនឹងឈុត ឆាកកំប្លែងខ្លះៗថែមទៀតផង។ សំរាប់អ្នកវិភាគទីផ្សារបានព្យាករណ៍ថាការបង្ហាញវត្តមានខ្សែភាពយន្តនេះនឹងអាចផ្តួលខ្សែភាពយន្ត SULLY ដែលរកចំណួលបានច្រើនបំផុតរយះពេល២សប្តាហ៍កន្លងទៅហើយដោយសារ ខ្សែភាពយន្ត The Magnificent Seven គ្រាន់តែ៣ថ្ងៃប៉ុណ្ណោះអាចរកចំនូលបានរហូតដល់ជាង ៣៤លានដុល្លារសហរដ្ឆអាមេរិចបាត់ទៅហើយ ។ Magnificent-seven
ប្រភព៖ YouTube Channel Sony Pictures Entertainment

មកថ្មីទៀតហើយពី Fulet គឺបទ “មនុស្សចង្រៃ”

0
ម្ចាស់បទ “សន្យាស្រឡាញ់គ្នារហូត” គឺលោក Fulet បានបង្ហោះនៅបទចំរៀងថ្មីរបស់ខ្លួនក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន ក្រោមចំណងជើងថា “មនុស្សចង្រៃ”។ អត្ថន័យរបស់បទនេះ គឺចង់និយាយអំពីបុរសម្នាក់ ដែលចូល ទៅទាក់ទងជាមួយមនុសស្រីម្នាក់ ដោយមិនបានដឹងថានាងមានសង្សាររួចទៅហើយ។ ដោយសារមូលហេតុ នេះ បានធ្វើអោយសង្សាររបស់នាង បានសុំបែកគ្នាជាមួយនាង។ បើចង់ដឹងអត្ថន័យបទនេះកាន់តែច្បាស់ មិត្តទាំងអស់គ្នាអាចស្តាប់បទចំរៀងនៅខាងក្រោមបាន៖
Fulet
Fulet

គន្លឹះ៧យ៉ាង ជួយកាត់បន្ថយជាតិខ្លាញ់ពោះ

Ads-Banner-By-Post-Angkor Beauty

ការសម្រកជាតិខ្លាញ់ក្បាលពោះឲ្យរាបស្មើ គឺមានការលំបាកណាស់ មិនអាចទៅរួចទេ ។ ផែនការរបបអាហារត្រឹមត្រូវ នោះត្រូវមានការរួមផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណ អាចជំនួយការសម្រកខ្លាញ់ក្នុងរាងកាយមកទាបបាន ។

  1. ការផឹកទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃឲ្យបានទៀងទាត់
វាគ្រាន់តែជាវិធីំមួយ ជំនួយការលុបបំបាត់ខ្លាញ់ក្បាលពោះទេ ។ ទឹកក្រូចព៍ណលឿងមួយកែវ ដែលដាក់លាយជាមួយនឹងទឹកក្តៅ និងបន្ថែមអំបិលមួយចំនួនទៀត ។ អ្នកគួរតែបន្តផឹកវា រៀងរាល់ពេលព្រឹក ដើម្បីបង្កើនការរំលាយអាហាររបស់អ្នក និងដើម្បីកម្ចាត់ជាតិខ្លាញ់ ក្បាលពោះនោះចេញ ។ angkor-beauty8 2. ការសម្រាកគ្រប់គ្រាន់ ភាពតានតឹងបណ្តាលឱ្យរាងកាយរបស់យើង ងាយនឹងបូមចេញអរម៉ូន   ដែលគេហៅថាជា « cortisol » ជាមូលហេតុកសាងនិងធ្វើឲ្យខ្លាញ់ក្បាលពោះរបស់អ្នកមួយថ្ងៃកាន់តែកើនឡើង ។ ដូច្នេះ គួរតែគេងឲ្យបានគ្រប់គ្រាន់ ជំនួយការសម្រកទម្ងន់ល្អជាងការដែលគេងតិច។ គេងស្កប់ស្កល់ក្នុងមួយយប់អាចជួយឲ្យរាងកាយដុតរំលាយច្រើនជាតិខ្លាញ់ ការសកម្មផ្លាស់ប្ដូរសារជាតិកើតឡើងធម្មតា ងាយស្រួលក្នុងការរំលាយអាហារ និងកាត់បន្ថយចំណង់អាហារ។ angkor-beauty8 3. ការបាត់បង់សារជាតិអំបិល សូដ្យូមគឺ ជាសារជាតិមួយ ដែលបានរួមចំណែកដល់ការឃាត់ទឹក ដែលធ្វើឱ្យអ្នកមើលទៅនឹង មានអារម្មណ៍ថាហើមពោះ ។ការបរិភោគអាហារសព្វថ្ងៃ គឺមិនមានច្រើនទេទៅលើជាតិសូដ្យូម ដែលមិនលើសពី 2.400 មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែលមួយស្លាបព្រាកាហ្វេ) ប៉ុន្តែភាគច្រើនពួកយើងកំពុងតែទទួលបានច្រើនជាងពីរដងចំនួនការទូទាតនោះ ។ angkor-beauty8 4. ការចម្អិនអាហារដែលរួមផ្សំជាមួយនិង គ្រឿងទេស ការប្រើប្រាស់គ្រឿងទេសដូចជាការ ផ្លែផ្កាចន្ទ (cinnamon), ខ្ញីនិងម្រេចខ្មៅក្នុងការ ចម្អិនអាហារ របស់អ្នក ។ គ្រឿងទេសទាំងនេះ ត្រូវបានផ្ទុកជាមួយនឹងអត្ថប្រយោជន៍ច្រើនដល់សុខភាព របស់អ្នក ។ គ្រឿងទេសទាំងអស់ខាងលើ បានជួយឱ្យប្រសើរឡើងនូវភាពធន់ នឹង អាំងស៊ុយលីរបស់អ្នក និងបន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ។ angkor-beauty8    5. និយាយថាទេចំពោះគ្រឿងស្រវឹង កំណត់ការប្រើប្រាស់គ្រឿងស្រវឹងរបស់អ្នកឲ្យបានត្រឹមត្រូវ ។ ការសេពគ្រឿងស្រវឹងគឺមានជាតិ កាឡូរី និងខ្លាញ់ដែលកកកុញនៅជុំវិញចង្កេះ, ពោះប៉ោង ដែលធ្វើឲ្យអ្នកពិបាកក្នុងការស្លៀកពាក់ ។ ហេតុនេះហើយ អ្នកត្រូវតែគិតពីរទៅបីដងមុនពេលចាប់យកភេសជ្ជៈមួយមកពិសា ប្រសិនបើអ្នកចង់សម្រកទម្ងន់មែន ។ angkor-beauty8 6. ជៀសវាងការបរិភោគអាហារច្រើនពេល ការទទួលទានអាហារច្រើនពេល គឺមិនមែនជាការអនុវត្តបានល្អទេ ។ ការធ្វើបែបនេះអាច បណ្តាលនាំឱ្យរលាកបេះដូង, រលាកការរំលាយអាហារ និងធ្វើឲ្យពិបាកគេង ជាលទ្ធផលនៃឧស្ម័ន អាក្រក់ ។ ការបរិភោគមុនពេលចូលគេង គឺជាអត្រាមួយ ធ្វើឲ្យការរំលាយអាហារយឺតថ្មីម្ដងទៀត ដែលអាចជួយក្នុងការកសាងឡើងជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នក ។ តាមក្បួនមួយអាចជៀសវាង ការបរិភោគមុនពេលអ្នកចូលគេង ។ អាហារពេលល្ងាចរបស់អ្នកត្រូវ បានកំណត់ ពេលវេលាយ៉ាងហោចណាស់ 3 ម៉ោងមុនពេលដែលអ្នកគេង ។ ការធ្វើបែបនេះនឹងបងា្ករការ តម្រៀបនៃបញ្ហាណាមួយក្នុងអំឡុងការគេង និងការអភិវឌ្ឍរាងកាយរបស់អ្នកផង ដែលអាចយក ខ្លាញ់ក្បាលពោះចេញ ដើម្បីពន្យឺតការរំលាយអាហារ ។ angkor-beauty8 7. ការធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណត្រូវបានចាត់ទុកថាជាវិធីល្អបំផុតក្នុងការសម្រកខ្លាញ់ក្បាលពោះមានល្បឿនលឿនជាង ។ មានការធ្វើលំហាត់ប្រាណមួយចំនួនដូចជា:   ការរត់, ដើរញាប់និងការហែលទឹក ដែលជួយក្នុងការសម្រកខ្លាញ់ក្បាលពោះ ។ ប្រសិនបើអ្នកធ្វើវាជាមួយនឹងភាពសប្បាយរីករាយ, បន្ទាប់មកអ្នកមិន ដែលចង់បញ្ឈប់ការសាកល្បងនេះឡើយ ។ angkor-beauty8 បណ្តាគន្លឹះទាំងនេះសម្រាប់ការសម្រកខ្លាញ់ក្បាលពោះដែលមានល្បឿនលឿន គឺជាចំណុច ចាប់ផ្តើមមួយយ៉ាងធំ ។ ប្រសិនបើអ្នក  មិនចង់ចំណាលពេលយូរទៅលើអនុវត្តខាងលើនោះ អ្នកអាច ងាកមកប្រើប្រាស់ ផលិតផលអាហារបំប៉ន  Superior Fat Burner ដែលមានសមត្ថិភាពខ្ពស់ក្នុងការជួយសម្រកទម្ងន់បាន  ឆាប់រហ័ស ។  ហើយណាមួយនោះ ផលិតផល Superior Fat Burner នេះក៏បានគាំទ្រពីសំណាក់បងប្អួនអ្នកប្រើប្រាស់ ថាទទួលបានលទ្ធផលល្អ និងមានការពេញនិយមខ្លាំងណាស់ ។ ប្រញាប់ឡើងតើអ្នកចាំអីទៀត…!! angkor-beauty8
contact-angkor-beauty

“ទឹកភ្នែកព្រាននារី” ពីលោក ដួង វីរៈសិទ្ធ

0
មិត្តយុវវ័យប្រាកដជាស្គាល់ច្បាស់នៅម្ចាស់បទ “អ្នកថ្មីគេល្អជាង” រួចមកហើយ គឺលោក ដួង វីរៈសិទ្ធ។ គាត់ជា តារាចម្រៀងមួយរួប ដែលចេះទាំងនិពន្ធបទចំរៀង និងច្រៀងបានដោយខ្លួនឯង។ ហើយកាលពីម្សិលមិញនេះ Official Teaser បទថ្មីរបស់លោក ដែលមានចំណងជើងថា “ទឹកភ្នែកព្រាននារី” ក៏បានចេញជាផ្លូវការផងដែរ។ បើចង់ដឹងថាបទនេះពិរោះយ៉ាងណា អាចស្តាប់បទ “ទឹកភ្នែកព្រាននារី” នៅខាងក្រោមបាន៖
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ

“STOP” បានចេញ វីដេអូ Teaser

0
បទចម្រៀងដែលជាការបកស្រាយរួមគ្នារវាងកញ្ញា មាស សុខសោភា និងកំលោះសង្ហា Tena មានចំណងជើង ថា “STOP”។ ហើយឥលូវនេះ វីដេអូ Teaser របស់បទ “STOP” បានចេញមកហើយ និងកំពុងទទួលបានការ ចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។ បើចង់ដឹងថា វីដេអូ Teaser មួយនេះ ល្អ មើលយ៉ាងណា សូម មើលវីដេអូខាងក្រោម៖ Meas Soksophea and Tena

កម្មវិធីកំប្លែង! សាហាវណាស់ ត្រីលេបមនុស្សទាំងរស់

0
នៅក្នុងការប្រកួតរវាក្រុម Derby County ជាមួយក្រុម Blackburn Rovers ក្នុងក្រុមខណ្ឌ Championship របស់ប្រទេសអង់គ្លេស គឺមានការបង្ហាញនៅ Show មួយកំឡុងពេលម៉ោងសំរាក់។ នៅក្នុង Show នោះ គឺបង្ហាញពីការឈ្លោះគ្នារវាងតុក្កតាត្រី និងកីឡាករបាល់ទាត់ម្នាក់។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៏ នោះ គឺតុក្កតាត្រីនោះបានលេបមនុស្សនោះទាំងមូលតែម្តង។ បើចង់ដឹងថាតុក្កតាត្រីលេបមនុស្សយ៉ាង ណាសូម តាមដានវិដេអូខាងក្រោម៖
Fish swallows man
Fish swallows man
Fish swallows man
Fish swallows man
Fish swallows man
Fish swallows man
https://www.youtube.com/watch?v=iZCze5LQkpk

Diego Costa មិនអាចស៊ុតបញ្ចូលទីបានពីព្រោះ Koscielny តាមស្អិតពេក

0
ការប្រកួតកាលពីយប់ថ្ងៃសៅរ៍រវាងក្រុម Arsenal និងក្រុម Chelsea ត្រូវបានបញ្ចប់ក្នុងលទ្ធផល 3-0។ នៅក្នុង ការប្រកួតនេះផងដែរ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Diego Costa មានអាចជួយរក គ្រាប់បាល់ជួយក្រុមបានទេ។ ដោយសារមានការរារាំង ពីសំណាក់ខ្សែការពាររបស់ក្រុមកាំភ្លើងធំ គឺកីឡាករ Koscielny។ សកម្មភាពរារាំងបាល់របស់ Koscielny ទៅលើកីឡាករ Diego Costa បានធ្វើអោយអ្នកគ្រាំទ្រ របស់ក្រុម Arsenal មានការកោតសរសើរយ៉ាងខ្លាំង។ ពីព្រោះធ្វើអោយ Diego Costa មានឪកាសនឹងជួយ ក្រុមបាន សូម្បីតែមួយគ្រាប់។ បើចង់ដឹងថាការរារាំងរបស់កីឡាករ Koscienly ល្អយ៉ាងណាអាចមើល វីដេអូ ខាងក្រោមបាន៖
koscielny vs costa
koscielny vs costa
koscielny vs costa
koscielny vs costa
koscielny vs costa
koscielny vs costa
koscielny vs costa
koscielny vs costa
https://www.youtube.com/watch?v=c_3cBlZMy8c

ប៉ូវកំលាំង ជាមួយស៊ុបមាន់ខ្មៅថាសហោះ

0
បើមិនសូវមានពេលទំនេរចូលផ្ទះបាយចម្អិនដោយខ្លួនឯងនោះ លោកអ្នកក៏អាចទៅទទួលទាន ស៊ុបមាន់ខ្មៅ តែប្រហែលជាប្លែកបន្តិចហើយណា ស៊ុបនេះគឺប្លែកបន្តិច គឺម្ចាស់ហាងបានអោយឈ្មោះថា ស៊ុបមាន់ខ្មៅថាសហោះ គ្រាន់តែលឺឈ្មោះប្រហែលជាឆ្ងល់ហើយមែនទេ ?
ស៊ុបមាន់ខ្មៅថាសហោះ
ស៊ុបមាន់ខ្មៅថាសហោះ
ស៊ុបក្ដៅៗ គឺជាជម្រើស អាហារដ៏ប្រពៃបំផុត សម្រាប់ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ដោយសារតែអាហារប្រភេទនេះជួយបង្កើនថាមពល ជាពិសេស អ្វីដែល KSPG.TV ចង់លើកឡើងនោះគឺ ស៊ុបមាន់ខ្មៅ ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ ដែលពីមុនគឺគេធ្វើឡើងតែមូយចានៗសំរាប់ញាុំម្នាក់ឯង ប៉ុន្តែ សំរាប់ម្ចាស់ហាង ផ្ការំដួល បានកែប្រែរូបរាងថ្មីអោយស៊ុបនេះ ប្រែក្លាយជាទៅជាស៊ុបមាន់ខ្មៅថាសហោះ អាចពិសាបានលក្ខណះគ្រួសារ ឬ មិត្តភក្តិបានច្រើននាក់។
ស៊ុបមាន់ខ្មៅថាសហោះ
ស៊ុបមាន់ខ្មៅថាសហោះ 15000៛
ស៊ុបមាន់ខ្មៅថាសហោះ
ស៊ុបមាន់ខ្មៅថាសហោះ 15000៛
ម្យ៉ាងទៀត នោះវាអាចពិសាមានគ្រឿងផ្សំសាច់ជាច្រើន និងបន្លែស្រស់ៗ ដែលអាចបំពេញតាមចំណូលចិត្តរបស់អ្នកទទួលទានបានគ្រប់ៗគ្នា។ ហាងផ្ការំដួល កោះពេជ្រ ទូរស័ព្ទ៖ 070 89 88 23 | 010 62 62 06 ទីតាំង៖ ក្នុងកោះពេជ្រ គល់ស្ពាននាគច្រកចេញបែរមុខទៅឌ្រីមលែន វីដេអូ ស៊ុបមាន់ខ្មៅថាសហោះ

ស្រ្តីគួរយល់ដឹងពីអត្ថប្រយោជន៍របស់មើមការ៉ុត

0
ដោយ៖ ម៉ុក សេង ការ៉ុតជាមើមបន្លែមានគុណភាពខ្ពស់ដល់រាងកាយ ដូច្នេះលោកអ្នកគួរដឹងថា តើវាផ្ដល់ប្រយោជន៍អ្វីខ្លះដល់សុខភាពរាងកាយ ? ប៉ុន្ដែបើនិយាយឱ្យកាន់តែស៊ីជម្រៅឃើញថា ការ៉ុត មានប្រយោជន៍ដើម្បីសុខភាពរបស់ស្ដ្រី ប្រសិនបើស្ដ្រីណាម្នាក់ចង់មានរូបស្រស់ស្អាត និងសុខភាពល្អ គួរកុំខកខានពិសាការ៉ុត ព្រោះវាផ្ដល់ប្រយោជន៍ដល់រាងកាយសម្បើមណាស់ ។ ខាងក្រោមនេះជាការបង្ហាញពីអត្ថប្រយោជន៍របស់ការ៉ុត ៖ carrots-bunch ១-ជួយសម្រួលសុខភាពភ្នែក ៖ បើចង់ឱ្យភ្នែកមានភាពស្រស់ស្រាយ ភ្លឺច្បាស់ និងមានសុខភាពល្អ ការ៉ុតជាជម្រើសដ៏ល្អនៃអាហារដែលមានសុខភាពដល់ភ្នែក ព្រោះវាសម្បូរដោយវីតាមីន A និង «Beta-Carotene» ជួយការពារមិនឱ្យភ្នែកស្រវាំង ។ ២-ជួយការពារស្បែកឱ្យមានលក្ខណៈស្រស់ស្រាយ ៖ នៅពេលលោកអ្នកមានអាយុច្រើន ស្បែកក៏ជ្រីវជ្រួញ ប៉ុន្ដែបើមិនចង់ឱ្យចាស់ទៅតាមអាយុ គួរទទួលទានការ៉ុត ព្រោះសម្បូរដោយសារធាតុប្រឆាំងនឹងជាតិពុលក្នុងរាងកាយ បើកាន់តែទទួលទានច្រើននឹងធ្វើឱ្យអ្នកមានសម្រស់ក្មេងជាងវ័យ ។ ៣-ពន្យារការប្រឈមមុខលើកោសិកា ៖ ការបាត់បង់កោសិកានានាក្នុងខ្លួន សុទ្ធសឹងកើតពីសារធាតុពុលទៅបំផ្លាញដល់កោសិកាក្នុងរាងកាយ ។ បើនរណាម្នាក់មិនចង់ឱ្យខ្លួនប្រាណទ្រុឌទ្រោម ឬចាស់ទៅតាមអាយុ គួរទទួលទានការ៉ុត ឬទឹកការ៉ុតជាប្រចាំ ជួយឱ្យសុខភាពមាំមួនល្អ ។ ៤-ជួយសុខភាពស្ដ្រីមានផ្ទៃពោះ ៖ ការ៉ុត ជាអាហារសមប្រកបសម្រាប់ស្ដ្រីដែលពពោះព្រោះជួយទ្រទ្រង់សុខភាពទាំងម្ដាយនិងទារកក្នុងផ្ទៃបាន រួមទាំងកាត់បន្ថយស្ថានភាពខុសប្រក្រតី ដែលកើតទៅលើទារក ។ លើសពីនេះ ការ៉ុត ក៏ជួយឱ្យម្ដាយមានទឹកដោះគ្រាប់គ្រាន់ដែរ ។ ៥-ការពារស្បែកពីវិទ្យុសកម្ម «UV» ៖ វិទ្យុសកម្ម «UV» ចាត់ទុកថាជាអ្នកបំផ្លាញស្បែកប្រឈមមុខនឹងការកើតមហារីកស្បែក ។ ដូច្នេះចំពោះអាហារធម្មជាតិមានវីតាមីន A នៅក្នុងការ៉ុតក៏អាចការពារស្បែករបស់អ្នកបាន ។ ៦-កាត់បន្ថយការកើតមហារីកសុដន់ ៖ សារធាតុពុលដែលទទួលបានពីអាហារ និងជាតិពុលនៅជុំវិញដងខ្លួន អាចបង្កឱ្យកើតមហារីកនៅពេលចូលក្នុងខ្លួន វានឹងបំផ្លាញកោសិកា ។ ប្រសិនបើលោកអ្នកពិសាការ៉ុតជាប្រចាំ នឹងជួយរាងកាយទទួលបានសារធាតុប្រឆាំងនឹងជាតិពុល ជួយកាត់បន្ថយការកើតមហារីកសុដន់យ៉ាងមានប្រសិទ្ធភាព។ ៧-ជំរុញដំណើរការនៃប្រព័ន្ធរំលាយអាហារ ៖ ចំពោះស្ដ្រីដែលគិតចង់សម្រកទម្ងន់ សូមកុំភ្លេចពិសាការ៉ុត ព្រោះវាជួយបង្កើនដល់ការងារនៃប្រព័ន្ធរំលាយអាហារ អាចដុតបំផ្លាញថាមពលអាហារក្នុងខ្លួនបានច្រើន ។ ៨-ជួយបង្កើនសារធាតុដែលចាំបាច់ក្នុងពេលមានរដូវ ៖ ការ៉ុត ជាអាហារជួយបង្កើតសារធាតុផ្សេងៗក្នុងពេលមានរដូវ ព្រោះវាសម្បូរដោយសារធាតុច្រើនយ៉ាងទាំងជាតិដែក វីតាមីន A និង Beta-Cavotene ដែលស្ដ្រីបាត់បង់ច្រើនខុសប្រក្រតីក្នុងពេលមានរដូវ ។ ៩-ការពារការកើតមុន ៖ សារធាតុអាហារនៅក្នុងការ៉ុត មិនត្រឹមតែជួយទ្រទ្រង់ស្បែកឱ្យភ្លឺថ្លាប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចកាត់បន្ថយការកើតមុនយ៉ាងល្អ ។ ក្រៅពីនេះ ប្រសិនបើពិសាទឹកការ៉ុតលាយជាមួយទឹកឃ្មុំ ក៏ជួយព្យាបាលមុន និងទប់ស្កាត់មិនឱ្យកើតមុនបានផងដែរ ។ ១០-ថែរក្សាសុខភាពនិងមានសម្រស់ដ៏រលើបរលោង ៖ នៅក្នុងការ៉ុតមានវីតាមីន A និង «Beta-Carotene» ជួយទ្រទ្រង់ដល់សរសៃសក់ រួមទាំងធ្វើឱ្យរលើបរលោង ។ លើសពីនេះ វីតាមីន C ដែលនៅក្នុងការ៉ុតអាចជួយឱ្យសក់ស្វិត និងស្រស់ស្រាយជាងមុន ៕ តែឈប់សិនមិនត្រឹមតែប៉ុណ្ណោះនោះទេ មើមការ៉ុតក៏អាចធ្វើជានំCakeបានដែរ សូមមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel CookingwithKarma

រថយន្តដែលមានតម្លៃថ្លៃទាំង 10​ របស់ Floyd Mayweather

0
យើងទាំងអស់គ្នាបានស្គាល់ និងបានដឹងហើយថា Floyd Mayweather គឺជាស្តេចប្រដាល់របស់សហរដ្ឋអាមេរិក ។ Floyd Mayweather កើត 24 ខែកុម្ភៈ ឆ្នាំ 1977 (អាយុ 39ឆ្នាំ)  ហើយធ្លាប់ឆ្លងកាត់ការប្រកួត ចំនួន 49លើក ឈ្នះទាំង 49 លើក មិនដែលចាញ់ និងផ្តួលគូរប្រគួតឲ្យសន្លប់ 26លើក ហើយការប្រកួតចុងក្រោយ Floyd Mayweather បានយកឈ្នះ កីឡាករ  Manny Pacquiao ដោយពិន្ទុ ។ Floyd Mayweather គឺជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាគេក្នុងវិស្ស័យកីឡាប្រដាល់ ហើយបើកក្រលេកមើលសម្ភារប្រើប្រាស់សុទ្ធតែជារបស់របរមានតម្លៃថ្លៃៗ ជាក់ស្តែងរថយន្តចំនួន 10គ្រឿងរបស់ Floyd Mayweather ដែលមានតម្លៃថ្លៃជាងគេ។
FERRARI 599 GTB FIORANO មានតម្លៃ 310,543 ដុល្លារអាមេរិច
ferrari-599-gtb-fiorano
MCLAREN 650S មានតម្លៃ 441,000 ដុល្លារអាមេរិច
mclaren-650s
LAMBORGHINI MURCIELAGO មានតម្លៃ 510,000 ដុល្លារអាមេរិច
lamborghini-murcielago
LAMBORGHINI AVENTADOR មានតម្លៃ 750,000 ដុល្លារអាមេរិច
lamborghini-aventador
 BUGATTI 16.4 VEYRON មានតម្លៃ 1.5 លានដុល្លារអាមេរិច
bugatti-16-4-veyron
BUGATTI VEYRON GRAND SPORT VITESSE មានតម្លៃ 2.2 លានដុល្លារអាមេរិច
bugatti-veyron-grand-sport-vitesse
 A RARE FERRARI ENZO មានតម្លៃ 3 លានដុល្លារអាមេរិច
a-rare-ferrari-enzo
BUGATTI CHIRON មានតម្លៃ 3.5 លានដុល្លារអាមេរិច
bugatti-chiron
ROLLS-ROYCE PHANTOM LIMOUSINE មានតម្លៃ 3.8 លានដុល្លារអាមេរិច
rolls-royce-phantom-limousine
KOENIGSEGG CCXR TREVITA មានតម្លៃ 3.8 លានដុល្លារអាមេរិច
b-koenigsegg-ccxr-trevit [td_smart_list_end] ចង់ដឹងថាតើរថយន្តទាំង 10គ្រឿងនោះ មានម៉ាកអ្វីខ្លះ និងមានតម្លៃប៉ុន្មាន? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា…