៣ថ្ងៃសោះ The Magnificent Seven រកចំណូល​បានជាង៣៤លានដុល្លារបាត់ទៅហើយ

The Magnificent Seven

0
971
Magnificent-seven
Sponsor By: Legend Cinema
Sponsor By: Legend Cinema

ខ្សែភាពយន្តថ្មី កំពូលអ្នកក្លាហានទាំង៧ ឬ The Magnificent Seven របស់សហគ្រាស Metro-Goldwyn-Mayer ដែលសហការជាមួយ Columbia Pictures បានធ្វើអោយកក្រើកទៅផ្សារពិភពលោកនៅចុងសប្តាហ៍នេះ។

Magnificent-seven Magnificent-seven

ខ្សែភាពយន្តនេះចំណាយពេលផលិតរយះពេល ១៥ ខែ ដែលធ្វើអោយទស្សនិកជនទស្សនាយ៉ាងជក់ចិត្តជាមួយស្នូរកាំភ្លើងដែលបានបាញ់បោះយ៉ាងកក្រើកធរណីនៅលើផ្ទាំងសំពត់សរជាមួយនឹងឈុត ឆាកកំប្លែងខ្លះៗថែមទៀតផង។

សំរាប់អ្នកវិភាគទីផ្សារបានព្យាករណ៍ថាការបង្ហាញវត្តមានខ្សែភាពយន្តនេះនឹងអាចផ្តួលខ្សែភាពយន្ត SULLY ដែលរកចំណួលបានច្រើនបំផុតរយះពេល២សប្តាហ៍កន្លងទៅហើយដោយសារ ខ្សែភាពយន្ត The Magnificent Seven គ្រាន់តែ៣ថ្ងៃប៉ុណ្ណោះអាចរកចំនូលបានរហូតដល់ជាង ៣៤លានដុល្លារសហរដ្ឆអាមេរិចបាត់ទៅហើយ ។

Magnificent-seven

ប្រភព៖ YouTube Channel Sony Pictures Entertainment