ដោយ៖ ម៉ុក សេង
ការ៉ុតជាមើមបន្លែមានគុណភាពខ្ពស់ដល់រាងកាយ ដូច្នេះលោកអ្នកគួរដឹងថា តើវាផ្ដល់ប្រយោជន៍អ្វីខ្លះដល់សុខភាពរាងកាយ ? ប៉ុន្ដែបើនិយាយឱ្យកាន់តែស៊ីជម្រៅឃើញថា ការ៉ុត មានប្រយោជន៍ដើម្បីសុខភាពរបស់ស្ដ្រី ប្រសិនបើស្ដ្រីណាម្នាក់ចង់មានរូបស្រស់ស្អាត និងសុខភាពល្អ គួរកុំខកខានពិសាការ៉ុត ព្រោះវាផ្ដល់ប្រយោជន៍ដល់រាងកាយសម្បើមណាស់ ។ ខាងក្រោមនេះជាការបង្ហាញពីអត្ថប្រយោជន៍របស់ការ៉ុត ៖
១-ជួយសម្រួលសុខភាពភ្នែក ៖ បើចង់ឱ្យភ្នែកមានភាពស្រស់ស្រាយ ភ្លឺច្បាស់ និងមានសុខភាពល្អ ការ៉ុតជាជម្រើសដ៏ល្អនៃអាហារដែលមានសុខភាពដល់ភ្នែក ព្រោះវាសម្បូរដោយវីតាមីន A និង «Beta-Carotene» ជួយការពារមិនឱ្យភ្នែកស្រវាំង ។
២-ជួយការពារស្បែកឱ្យមានលក្ខណៈស្រស់ស្រាយ ៖ នៅពេលលោកអ្នកមានអាយុច្រើន ស្បែកក៏ជ្រីវជ្រួញ ប៉ុន្ដែបើមិនចង់ឱ្យចាស់ទៅតាមអាយុ គួរទទួលទានការ៉ុត ព្រោះសម្បូរដោយសារធាតុប្រឆាំងនឹងជាតិពុលក្នុងរាងកាយ បើកាន់តែទទួលទានច្រើននឹងធ្វើឱ្យអ្នកមានសម្រស់ក្មេងជាងវ័យ ។
៣-ពន្យារការប្រឈមមុខលើកោសិកា ៖ ការបាត់បង់កោសិកានានាក្នុងខ្លួន សុទ្ធសឹងកើតពីសារធាតុពុលទៅបំផ្លាញដល់កោសិកាក្នុងរាងកាយ ។ បើនរណាម្នាក់មិនចង់ឱ្យខ្លួនប្រាណទ្រុឌទ្រោម ឬចាស់ទៅតាមអាយុ គួរទទួលទានការ៉ុត ឬទឹកការ៉ុតជាប្រចាំ ជួយឱ្យសុខភាពមាំមួនល្អ ។
៤-ជួយសុខភាពស្ដ្រីមានផ្ទៃពោះ ៖ ការ៉ុត ជាអាហារសមប្រកបសម្រាប់ស្ដ្រីដែលពពោះព្រោះជួយទ្រទ្រង់សុខភាពទាំងម្ដាយនិងទារកក្នុងផ្ទៃបាន រួមទាំងកាត់បន្ថយស្ថានភាពខុសប្រក្រតី ដែលកើតទៅលើទារក ។ លើសពីនេះ ការ៉ុត ក៏ជួយឱ្យម្ដាយមានទឹកដោះគ្រាប់គ្រាន់ដែរ ។
៥-ការពារស្បែកពីវិទ្យុសកម្ម «UV» ៖ វិទ្យុសកម្ម «UV» ចាត់ទុកថាជាអ្នកបំផ្លាញស្បែកប្រឈមមុខនឹងការកើតមហារីកស្បែក ។ ដូច្នេះចំពោះអាហារធម្មជាតិមានវីតាមីន A នៅក្នុងការ៉ុតក៏អាចការពារស្បែករបស់អ្នកបាន ។
៦-កាត់បន្ថយការកើតមហារីកសុដន់ ៖ សារធាតុពុលដែលទទួលបានពីអាហារ និងជាតិពុលនៅជុំវិញដងខ្លួន អាចបង្កឱ្យកើតមហារីកនៅពេលចូលក្នុងខ្លួន វានឹងបំផ្លាញកោសិកា ។ ប្រសិនបើលោកអ្នកពិសាការ៉ុតជាប្រចាំ នឹងជួយរាងកាយទទួលបានសារធាតុប្រឆាំងនឹងជាតិពុល ជួយកាត់បន្ថយការកើតមហារីកសុដន់យ៉ាងមានប្រសិទ្ធភាព។
៧-ជំរុញដំណើរការនៃប្រព័ន្ធរំលាយអាហារ ៖ ចំពោះស្ដ្រីដែលគិតចង់សម្រកទម្ងន់ សូមកុំភ្លេចពិសាការ៉ុត ព្រោះវាជួយបង្កើនដល់ការងារនៃប្រព័ន្ធរំលាយអាហារ អាចដុតបំផ្លាញថាមពលអាហារក្នុងខ្លួនបានច្រើន ។
៨-ជួយបង្កើនសារធាតុដែលចាំបាច់ក្នុងពេលមានរដូវ ៖ ការ៉ុត ជាអាហារជួយបង្កើតសារធាតុផ្សេងៗក្នុងពេលមានរដូវ ព្រោះវាសម្បូរដោយសារធាតុច្រើនយ៉ាងទាំងជាតិដែក វីតាមីន A និង Beta-Cavotene ដែលស្ដ្រីបាត់បង់ច្រើនខុសប្រក្រតីក្នុងពេលមានរដូវ ។
៩-ការពារការកើតមុន ៖ សារធាតុអាហារនៅក្នុងការ៉ុត មិនត្រឹមតែជួយទ្រទ្រង់ស្បែកឱ្យភ្លឺថ្លាប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចកាត់បន្ថយការកើតមុនយ៉ាងល្អ ។ ក្រៅពីនេះ ប្រសិនបើពិសាទឹកការ៉ុតលាយជាមួយទឹកឃ្មុំ ក៏ជួយព្យាបាលមុន និងទប់ស្កាត់មិនឱ្យកើតមុនបានផងដែរ ។
១០-ថែរក្សាសុខភាពនិងមានសម្រស់ដ៏រលើបរលោង ៖ នៅក្នុងការ៉ុតមានវីតាមីន A និង «Beta-Carotene» ជួយទ្រទ្រង់ដល់សរសៃសក់ រួមទាំងធ្វើឱ្យរលើបរលោង ។ លើសពីនេះ វីតាមីន C ដែលនៅក្នុងការ៉ុតអាចជួយឱ្យសក់ស្វិត និងស្រស់ស្រាយជាងមុន ៕
តែឈប់សិនមិនត្រឹមតែប៉ុណ្ណោះនោះទេ មើមការ៉ុតក៏អាចធ្វើជានំCakeបានដែរ សូមមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel CookingwithKarma