បើមិនសូវមានពេលទំនេរចូលផ្ទះបាយចម្អិនដោយខ្លួនឯងនោះ លោកអ្នកក៏អាចទៅទទួលទាន ស៊ុបមាន់ខ្មៅ តែប្រហែលជាប្លែកបន្តិចហើយណា ស៊ុបនេះគឺប្លែកបន្តិច គឺម្ចាស់ហាងបានអោយឈ្មោះថា ស៊ុបមាន់ខ្មៅថាសហោះ គ្រាន់តែលឺឈ្មោះប្រហែលជាឆ្ងល់ហើយមែនទេ ?
ស៊ុបក្ដៅៗ គឺជាជម្រើស អាហារដ៏ប្រពៃបំផុត សម្រាប់ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ដោយសារតែអាហារប្រភេទនេះជួយបង្កើនថាមពល ជាពិសេស អ្វីដែល KSPG.TV ចង់លើកឡើងនោះគឺ ស៊ុបមាន់ខ្មៅ ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ ដែលពីមុនគឺគេធ្វើឡើងតែមូយចានៗសំរាប់ញាុំម្នាក់ឯង ប៉ុន្តែ សំរាប់ម្ចាស់ហាង ផ្ការំដួល បានកែប្រែរូបរាងថ្មីអោយស៊ុបនេះ ប្រែក្លាយជាទៅជាស៊ុបមាន់ខ្មៅថាសហោះ អាចពិសាបានលក្ខណះគ្រួសារ ឬ មិត្តភក្តិបានច្រើននាក់។
ម្យ៉ាងទៀត នោះវាអាចពិសាមានគ្រឿងផ្សំសាច់ជាច្រើន និងបន្លែស្រស់ៗ ដែលអាចបំពេញតាមចំណូលចិត្តរបស់អ្នកទទួលទានបានគ្រប់ៗគ្នា។
ហាងផ្ការំដួល កោះពេជ្រ
ទូរស័ព្ទ៖ 070 89 88 23 | 010 62 62 06
ទីតាំង៖ ក្នុងកោះពេជ្រ គល់ស្ពាននាគច្រកចេញបែរមុខទៅឌ្រីមលែន
វីដេអូ ស៊ុបមាន់ខ្មៅថាសហោះ