បើនិយាយពីនំបញ្ចុកពុះ ហាក់ប្លែកសំរាប់មនុស្សគ្រប់គ្នាព្រោះអ្វី យើងតែងតែលឺនំបញ្ចុកសម្លរការី នំបញ្ចុកសម្លរណាំយ៉ា នំបញ្ចុកសម្លរខ្មែរ។ ចុះនំបញ្ចុកពុះ វិញមានគ្រឿងផ្សំអ្វីខ្លះទៅណ៎? ចង់ប្រាប់ថាទឹកសម្លរមានពណ៌ស្រដៀងនឹង សម្លរខ្មែរយើងចឹង គ្រាន់តែវាខុសត្រង់ថា ត្រូវញ៉ាំនៅលើភ្លើង ពេលពុះ យើងដាក់សាច់គោ បង្គារ មឹក និងបន្លែស្រស់ៗ តាមក្រោយលាយគ្នាញ៉ាំដូចយើងញ៉ាំស៊ុបចឹង។ ស្តាប់ទៅប្លែកអារម្មណ៍ណាស់មែនអត់?


ដោយសារតែរសជាតិ និងភាពខុសប្លែកពីនំបញ្ចុកដទៃបានធ្វើអោយនំបញ្ចុកពុះ ប្រចាំត្រកូលមួយនេះ កាន់តែល្បីក្រោយ លូកដៃចូលទីផ្សារ ព្រោះអី ហាងមួយដែលចាំទទួលភ្ញៀវនៅទីតាំងក្រោយ សាលាបឋមនរោត្តម ផ្ទះលេខ 135A3, ផ្លូវ 19, សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ មានភ្ញៀវច្រើនគាំទ្រនូវរសជាតិ និងនិយាយតៗគ្នាថា ឆ្ងាញ់។ ឃើញដូចនេះម្ចាស់ហាង ក៏នឹងគ្រោងពង្រីកសាខាមួយកន្លែងទៀត ដើម្បីអោយកាន់តែងាយស្រួលរក និងបំពេញទីផ្សារ។
សុំបញ្ជាក់បន្តិចថា នំបញ្ចុកពុះ មានជាឈុតដូចស៊ុបចឹង ដោយឈុតតូចតម្លៃ 12000៛ ញ៉ាំបានគ្នា ១ទៅ២នាក់ និងឈុតធំ 25000៛ ញ៉ាំបានគ្នា ២ទៅ៤នាក់ តែបើអ្នកទៅញ៉ាំតែម្នាក់ឯងក៏នៅអ៊ែមបាន ដោយហាងនំបញ្ចុកពុះ ក៏មាននំបញ្ចុកប្រចាំត្រកូលមួយបែបទៀតផងដែរ គឺ នំបញ្ចុកសម្លរព្រៃ ១ចាន 8000៛។ ព័ត៌មានបន្ថែម៖ Tel: 015 28 98 03 | 098 32 26 19




ផែនទី ហាងនំបញ្ចុកពុះ
វីដេអូ ហាងនំបញ្ចុកពុះ