
សើរើវិញមើល៎ ជាប់រវល់ របស់ សាន ផានិត កប់សារី
អ្នកទាំងអស់គ្នាប្រហែលជាចាំតារាចំរៀងដែលបានបាត់មុខមួយរយះដោយសារតែគាត់មានភាពមមាញឹកជាមួយការរកស៊ីនិងជីវិតគ្រូសាររបស់លោកផងដែរ ។ យ៉ាងណាមិញ តារាចំរៀងដែលមានរូបសង្ហា លោក សាន ផានិត បានគាស់កកាយ ជាមួយនឹងបទចំរៀងមួយបទដែលនៅតែជាការចងចាំ របស់យុវវ័យមួយចំនួន ដែលមានចំនងជើងថា ជាប់រវល់ ។ រូបលោកបាន បញ្ចេញ MV Teaser បទ ជាប់រវល់នេះ សារជាថ្មី ជាមួយនឹងការសំដែងថ្មីផងដែរ ។
តើមានការចាប់អារម្មណ៍យ៉ាងណា សូមទស្សនាទាំងអស់គ្នា ។
ប្រភព៖ YouTube Chennel g-rise

បច្ចេកវិទ្យាកែសម្ផស្សឥឡូវ មិនគួរឲ្យជឿ!
លោក Patrick Hardison វ័យ 42ឆ្នាំ ជាមន្ត្រីផ្នែកពន្លត់អគ្គីភ័យ ដោយសារតែអំឡុងពេល បំពេញបេសកម្មការងារ ចូលខ្លួនជួយសង្គ្រោះនារីម្នាក់ ដែលបានជាប់គាំងក្នុងផ្ទះមួយកន្លែង អំឡុងពេលអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងទីក្រុង Senatobia រដ្ឋ Mississippi សហរដ្ឋអាមរិក នៅក្នុងឆ្នាំ2001 ទើបបណ្តាលឲ្យជីវិតរបស់គាត់ បានផ្លាស់ប្តូរ ដោយនៅពេលនោះរូបលោកជួបគ្រោះថ្នាក់ ដ៏សែនអាក្រក់មួយ និងមិននឹកស្មានដល់ បាក់ដំបូលផ្ទះ ដែលបានបណ្តាលឲ្យផ្ទៃមុខរបស់គាត់ រងការឆាបឆេះ សឹងមើលលែងយល់។
អស់រយៈពេលជាង 14ឆ្នាំកន្លងមកហើយ ដែលលោក Hardison បានរស់នៅជាមួយនឹងទុក្ខព្រួយ រងភាពអាម៉ាស់យ៉ាងខ្លាំង ដោយមនុស្សនៅជុំវិញខ្លួនលោក មួយចំនួន មិនហានមើលមុខគាត់ឡើយ ដោយផ្ទៃមុខដ៏គួរឲ្យខ្លាច របស់លោក ។
នៅក្នុងឆ្នាំ2015 រហូតមកទល់ពេលបច្ចុប្បន្ននេះ លោក Hardison បានទទួលការព្យាបាល វះកាត់ផ្លាស់ប្តូរមុខមាត់ថ្មី ដែលមានគ្រូពេទ្យជំនាញ បូករួមជាមួយនឹង បុគ្គលិកជំនួយការពេទ្យ ជាច្រើននាក់ ដែលចំណាយពេលវេះកាត់អស់ប្រមាណជា ២៦ម៉ោង ដើម្បីបញ្ចប់ក្នុងប្រត្តិបត្តិការនេះ នៅមន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ទទួលបានជោគជ័យដែលមិនគួរឲ្យជឿ។
លោក Hardison បាននិយាយថា «ចាប់ពីពេលនេះទៅ ខ្ញុំលែងមានអារម្មណ៍ថា ខ្មាសគេដូចមុនហើយ ខ្ញុំមិននឹកស្មានដល់ដែរ ថាវានឹងអាចត្រឡប់ម្តងទៀត យ៉ាងដូច្នេះសោះ។ ឥឡូវនេះ ខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ ដែលមុខមាត់ស្អាតបាត ដូចគេដូចឯង ហើយក៏អាចដើរចេញ ទៅណាមកណា បានផងដែរ» ។













តើគេផលិត ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញដូចម្តេចខ្លះ?
ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញ ដែលយើងទាំងអស់គ្នាបានដឹង បានស្គាល់ ធ្លាប់បានប្រើប្រាស់គ្រប់ៗគ្នា ហើយវាក៏មានអត្ថប្រយោជន៍ច្រើនសម្រាស់ជីវភាពប្រចាំថ្ងៃដែលខ្វះមិនបាន និងវាអត្ថប្រយោជន៍ជាច្រើនផ្សេងៗ។ ប៉ុន្តែយើងមិនបានដឹងថា ការផលិតវាយ៉ាងនោះទេ និងយកវត្ថុធាតុដើមអ្វីមកផលិតវា?
ចង់ដឹងច្បាស់សូមទស្សាវីដេអូខាងក្រោមពីការផលិត ថ្នាំដុះធ្មេញ និងច្រាសដុះធ្មេញទាំងអស់គ្នា…
https://www.youtube.com/watch?v=0ZGsElJ2Hx4






“បើមិនស្រឡាញ់ម្តេចផ្តល់ក្តីសង្ឃឹម” ដោយ Step
កាលពីម្សិលមិញនេះ តារាងចំរៀង Step ដែលមានមុខមាត់ដូចតារាងចំរៀងកូរ៉េ Rain នោះ។ ពេលនេះ គាត់បានចេញនៅ MV Teaser បទចំរៀងថ្មីហើយ ដែលមានចំណងជើងថា “បើមិនស្រឡាញ់ម្តេចផ្តល់ក្តី សង្ឃឹម”។ ចំពោះអត្ថន័យ របស់បទនេះ គឺចង់និយាយស្នេហាបរាជ័យរបស់បុរសម្នាក់ដែលស្រឡាញ់គេតែ ម្ខាង ហើយស្មានតែគេស្រឡាញ់ខ្លួនដែរវិញ ប៉ុន្តែអ្វីៗ មិនដូចខ្លួនគិត ទើបធ្វើអោយគាត់ឈឺចាប់យ៉ាង ខ្លាំង។
បើចង់ដឹងថា MV នេះ ពិរោះ និងល្អមើល យ៉ាងណាសូមមើល Teaser ខាងក្រោមទាំងអស់គ្នា៖


ការចងក្រវ៉ាត់ក ត្រឹមតែ១០ វិនាទីរួចជាស្រេច
តើមានមនុស្សប៉ុន្មានអ្នកដែលមិនទាន់បានដឹងអំពីការចង់ក្រវ៉ាត់ក? ប្រហែលអាចនឹងមានមនុស្សមួយចំនួនមិនទាន់បានជ្រាបនៅឡើយ ដោយសារតែវាមានភាពសាុំញាុំបន្តិចបើសិនជាយើងមិនចាប់អារម្មណ៍ មិនថាបុគ្គលជាបុរសក្តី សំរាប់មិត្តនារីក៏គួរតែដឹងអំពីការចងក្រវ៉ាត់កនេះដើម្បីជាចំនេះដឹងផងដែរ។
សំរាប់ថ្ងៃនេះ KSPG.TV នឹងលើកយកនៃការចងក្រវ៉ាត់ក នេះមកបង្ហាញលោកអ្នកដែលអាចប្រើពេលត្រឹមតែ ១០វិនាទីប៉ុណ្ណោះ។
ចង់ដឹងថាមានងាយស្រួលនឹងរហ័សកំរិតណា សូមទស្សនាវីដេអូខាងក្រោម។
https://www.youtube.com/watch?v=dd7-QG2SMQk
ប្រភព៖ YouTube Channel 5 Minute Crafts


Arsenal កំពុងតាមប្រម៉ាញ់ខ្សែប្រយុទ្ធ Lucaz Perez
តាមរយៈរបាយការណ៍ចុងក្រោយបានបង្ហាញថា ក្រុមកាំភ្លើងធំ Arsenal អាចនឹងចុះហត្ថលេខានាំយក កីឡាខ្សែប្រយុទ្ធរបស់ក្រុម Deportivo ឈ្មោះ Lucas Peres ក្នុងកំឡុងការដោះដូរនារដូវក្តៅនេះ។ គ្រូបង្វឹក របស់ក្រុម Arsenal លោក Arsene Wenger កំពុងស្ថិតក្នុងវិបត្តក្នុងការដោះដូរកីឡាករ។ បើទោះបីជា ម្ចាស់ក្លឹបបានផ្តល់ទឹកប្រាក់សំរាប់គាត់ក្នុងការទិញកីឡាករថ្មីយកមកជួយក្រុមក៏ដោយ។
សំរាប់ការដោះ ដូរក្នុងរដូវក្តៅនេះ គឺក្រុម Arsenal ទើបតែនាំយកកីឡាករមកបានតែ៤រូបប៉ុណ្ណោះ សំរាប់ពង្រឹងក្រុម ក្នុងរដូវកាលថ្មី។ សំរាប់កីឡាករ Lucas Perez ដែលជាទិសដៅថ្មីរបស់ក្រុមកាំភ្លើងធំ គឺបានបង្ហាញខ្លួន ចំនួន36ប្រកួតអោយ ក្រុម Deportivo ក្នុងរដូវកាលចាស់ នឹងរកគ្រាប់បាល់បាន ចំនួន17គ្រាប់។ កីឡាករវ័យ 27ឆ្នាំ រូបនេះ គឺលេងក្នុងតំណែងជា ខ្សែប្រយុទ្ធកណ្តាល។






រន្ធត់ញាប់ញ័រជាមួយនឹងរឿង The Rings!!!
សម្រាប់អ្នកចូលចិត្តមើល រឿងភ័យ រន្ធត់ នឹងគួរឲ្យខ្លាច ពេលនេះ មានរឿងថ្មីដែលទើបចេញទៀត ហើយ គឺរឿង Rings។ នៅក្នុងសាច់រឿងនេះ គឺនិយាយអំពីគូរស្នេហ៍មួយគូរ ដែលខាងស្រីព្យាយាមសង្គ្រោះ ជីវិតមិត្តប្រុសរបស់ខ្លួន។
ដែលមិត្តប្រុសរបសខ្លួនត្រូវរំពាត់ដោយស្រមោលអាថ៌កំបាំង នៅពេលដែលរូប គាត់បានមើលវីដេអូមួយ ហើយអ្នកដែលបានមើលវីដេអូនោះនឹងត្រូវស្លាប់ក្រោយពេល៧ថ្ងៃ។ ហេតុនេះ ហើយទើបមិត្តស្រីរបស់គាត់ព្យាយាមជួយមិត្តប្រុសខ្លួន ដែលបង្កើតឲ្យទៅជាខ្សែរឿងដ៏រន្ធត់មួយ ដែល យើងអាចនិយាយបានថា “ភាពយន្ត នៅក្នុងភាពយន្ត”។
ចង់ដឹងច្បាស់ថា រឿងនេះពិតជារន្ធត់យ៉ាងណា សូមទស្សនា Trailer ដូចខាងក្រោមៈ





អស់ស្ទះ ! Mariah Carey ភ្ជាប់ពាក្យជាមួយមហាសេដ្ឋីជនជាតិអូស្ត្រាលី
កាលពីពេលថ្មីៗកន្លងមកផ្សាយថា នាង Mariah Carey តារាចម្រៀងដ៏ល្បីជនជាតិអាមេរិកអាយុ៤៦ឆ្នាំ បានភ្ជាប់ពាក្យជាមួយលោក James Packer អាយុ៤៧ឆ្នាំ មហាសេដ្ឋីជនជាតិអូស្ត្រាលី ក្រោយពេលអ្នកទាំង២បានទាក់ទងគ្នាតាំងពីខែមិថុនា ២០១៥មក ។
ដោយឡែកពួកគេ សុទ្ធតែបានធ្លាប់មានជីវិតលែងលះរួចមកហើយ គឺ James Packer បានលែងលះប្រពន្ធនាង Erica Baxter ជាតារាម៉ូដែល និងជាតារាចម្រៀងកាលពីឆ្នាំ២០១៣ ចំណែកនាង Mariah Carey ទើបលែងលះប្តីលោក Nick Cannon ជាពិធីករ ក្នុងកម្មវិធីការប្រកួតសមត្ថភាព «America’s Got Talent» និងមានកូនស្រីភ្លោះជាមួយគ្នាកាលពីឆ្នាំ២០១១ ។ លោកNick Cannon បានប្តឹងសុំលែងលះនាង Mariah Carey នៅខែមេសា ២០១៥។
សូមទស្សនាវីដែអូខាងក្រោមអំពីពត៍មានខ្លះៗរបស់ពួកគេ ៖
ប្រភព៖ YouTube Channel Entertainment Tonight
ប្រភព៖ YouTube Channel Entertainment Tonight


ភា្ញក់ផ្អើលជាខ្លាំង! រញ្ជួយដីឆក់យកជីវិតមនុស្សជាច្រើននៅមីយ៉ាន់ម៉ា និងអ៊ីតាលី
ប្រទេសដែលកម្រនឹងជួបគ្រោះធម្មជាតិ ពីរបានទទួលរងនៅសោធនាកម្ម កាលពីម្សិលមិញព្រមគ្នា ដោយសារការរញ្ជួយដី ដែលត្រូវនឹងថ្ងៃទី២៤ សីហា។ សំរាប់ប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង៥ៈ០៤នាទី ការរញ្ជួយដីបានវាយប្រហារនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច៣នាក់ (មានក្មេងស្រីអាយុ៧ឆ្នាំម្នាក់, ១៥ឆ្នាំម្នាក់, និងបុរសវ័យ២២ឆ្នាំម្នាក់) រួមទាំងមានស្ត្រីម្នាក់របួស ហើយបានធ្វើឲ្យខូចខាតប្រាសាទ ចេតិយ និងវត្តជិត២០០កន្លែងក្នុងតំបន់ ក្នុងកម្រិតរញ្ជួយដី ៦,៨វិចទ័រ។

មីយ៉ាន់ម៉ា
ចំណែកឯប្រទេសអ៊ីតាលីវិញ បានទទួលរងនៅការរញ្ជួយដី ដែលបានកើតឡើងនៅវេលាម៉ោង ៣ និង ៣៦នាទី ម៉ោងនៅអ៊ីតាលី (ត្រូវនឹងម៉ោង ៨ និង ៣៦នាទីនៅកម្ពុជា) ដែលកើតឡើងព្រមគ្នាជាមួយនិងប្រទេសមីយ៉ាន់ម៉ាដែរ។ ការរញ្ជួយដីស្ថិតក្នុងកម្រិត៦,២វិចទ័រ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់មនុស្សចំនួន ១៥៩នាក់បានស្លាប់ និង ៣៦៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី ដែលបានវាយប្រហារតំបន់ភ្នំ នៃភាគកណ្ដាលប្រទេសអ៊ីតាលី។

អ៊ីតាលី

អ៊ីតាលី

អ៊ីតាលី
បើចង់ដឹងថាការរញ្ជួយដីមានសកម្មភាពបែបណា សូមមើលវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=wq1QxkwZRbI





កប់សារី ! Teaser របស់ JYP ថ្មីមួយបទនេះ
កាលពីយប់មិញនេះ លោក JYP (Park Jin-young) បានបញ្ចេញនូវបទចំរៀងថ្មីមួយគឺបទ Born to be wild ជា Teaser នឹងបកស្រាយជាមួយតារាផ្សេងទៀត JYP, Hyoyeon, Min and Jo Kwon ។ លោកក៏បានបញ្ជាក់ផងដែរសូមអោយអ្នកគាំទ្ររង់ចាំទស្សនាបទនេះនឹងមាននឹងបញ្ចេញនូវថ្ងៃទៅ២៦ ខាងមុខនេះផងដែរ។
សូមទស្សនាវីដេអូខាងក្រោម
ប្រភព ៖ YouTube Channel SMTOWN
