វិធីសម្រកទម្ងន់សម្រាប់អ្នកចូលចិត្តញ៉ាំបង្អែម

Ads-Banner-By-Post-Angkor Beauty ញ៉ាំបង្អែមគឺជាមូលហេតុធ្វើឲ្យអ្នកដែលមានរាងកាយធាត់ ពិបាកក្នុងការគ្រប់គ្រងទម្ងន់ ។ តែបើអ្នកយល់អំពីរបបអាហារ ត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ នឹងជួយរក្សាស្ថេរភាពនៃទម្ងន់ ។ អាហារដែលមានជាតិផ្អែម ស្ករច្រើន តែងតែមានក្លិនក្រអូប ជក់ចិត្តធ្វើឲ្យយើងចង់តែញ៉ាំ ។ តើធ្វើដូចម្ដេច ទើបជួយអ្នកដែលញៀនអាហារផ្អែម អាចសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ។ Angkor Beauty 021. ទទួលទានអាហារពេលព្រឹកដែលសម្បូរជាតិប្រូតេអីន ជាតិប្រូតេអ៊ីនមានក្នុងយ៉ាអួ សណ្ដែក ស៊ុត ឈីស វាផ្ទុកជាតិខ្លាញ់តិច មានសមត្ថភាពកាត់បន្ថយដំណើរការបង្កើតអ័រម៉ូន ដែលជំរុញចំណង់អាហារកើតឡើង ។ ដូច្នះវិធីមួយដើម្បីទទួលបានរាងស្អាត តូចស្លីម គួរតែផ្លាស់ប្ដូរទម្លាប់ញ៉ាំបង្អែម ទៅជាញ៉ាំស៊ុតស្ងោរជាមួយនឹងយ៉ាអួគឺល្អបំផុត ។
Angkor Beauty 02 2. ចែកពេលញ៉ាំជាចំណែកតូចៗ ប្រសិនបើអនុវត្តន៍ម៉តចត់ក្នុងការតមអាហារ នឹងធ្វើឲ្យចំណង់ឃ្លានបង្អែមកាន់តែខ្លាំងឡើង។ ល្អបំផុតគឺចែកជា ៥ ពេលក្នុង មួយថ្ងៃ កាត់បន្ថយពេលទទួលទានអាហារធម្មតាទាំង៣ពេល និង ញុំា២ពេលបន្ថែមតិចៗទៀត ។ បរិភោគបែបនេះអាចធ្វើឲ្យអ្នកឆ្អែតបានយូរ តុល្យភាពបានចំនួនស្ករក្នុងឈាម កាត់បន្ថយបានចំណង់ឃ្លានបង្អែម ។ Angkor Beauty 02 3. គេងឲ្យបានច្រើន អ្នកអាចកាត់បន្ថយបានចំណង់ឃ្លានអាហារផ្អែមដោយវិធីគេង ដើម្បីតុល្យភាពអ័រមូនក្នុងរាងកាយ។ ប្រសិនបើអ្នកគេងមិន គ្រប់ ៧ម៉ោងក្នុងមួយថ្ងៃ អ្នកនឹងមានចំណង់ឃ្លានអាហារផ្អែមច្រើនជាង 45% ។ ត្រូវគេងគ្រប់ដំណេក ត្រូវម៉ោងកំណត់ហើយភ្ញាក់ឡើងយឺតជាងធម្មតា ធ្វើឲ្យអ្នកបាត់បង់ចំណង់ឃ្លានអាហារផ្អែម។ ជួយឲ្យអ្នកបាត់អារម្មណ៍ហាត់នឿយ បន្ថែមថាមពល ទប់ទល់បានចំណង់អាហារគ្រប់យ៉ាង ។Angkor Beauty 02 4. ញ៉ាំគ្រឿងទេសច្រើនប្រភេទ ញ៉ាំគ្រឿងទេសដែលមានជាតិក្ដៅឲ្យបានច្រើនដូចជា ឈើអែម ឬ ខ្ញី ព្រោះតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថាញ៉ាំគ្រឿងហិល ធ្វើឲ្យជាតិក្ដៅរបស់វាអាចជំនួយការសម្រកទម្ងន់បាន យើងអាចបន្ថែម ទឹកខ្មេះ សម្បកក្រូចឆ្មារ សម្បកក្រូចពោធិ៍សាត់ ដើម្បីទប់ស្កាត់ជាតិក្តៅខ្លាំងរបស់ខ្ញី ។ ពេលញ៉ាំកាហ្វេ គប្បីកុំថែមស្ករ ថែមម្សៅឈើអែមបន្តិចល្អជាង ។Angkor Beauty 02 5. ហាត់ប្រាណទៀងទាត់ តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ អ្នកកាន់តែអង្គុយច្រើនកាន់តែឃ្លានអាហារផ្អែមច្រើនថែមទៀត ទោះបីពេលដែលរាងកាយមិនបានខ្វះជាតិកាឡូរី ។ ដូច្នះគួរហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះជំនួយដល់ការរំលាយអាហារបានល្អ និងកាត់បន្ថយជាតិខ្លាញ់អាក្រក់ ថែមទាំងបំបាត់ការឃ្លានទៀតផង ជាពិសេស ប្រសិនបើអ្នកជាមេផ្ទះអ្នកអាចជំនួសការហាត់ប្រាណដោយរៀបចំផ្ទះ វាក៏អាចជួយកាត់បន្ថយបានច្រើនកាឡូរី និងសម្រកទម្ងន់បានល្អបំផុត ។ Angkor Beauty 02 6. ផឹកទឹកឲ្យបានច្រើន ប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លានបង្អែមហួសការទ្រាំ អ្នកអាចផឹកទឹកមួយកែវ និងញ៉ាំបន្លែ ផ្លែឈើ ប្រភេទដែលមានជាតិទឹកច្រើន ដើម្បីជួយផ្គត់ផ្គង់ច្រើន vitamin និង ជាតិផ្អែមតិច ធ្វើឲ្យអ្នកជៀសផុតពីអារម្មណ៍ឃ្លានបង្អែម។Angkor Beauty 02 ដើម្បីសម្រកទម្ងន់ដោយសុវត្ថិភាព អ្នកគប្បីរក្សារបបអាហារយ៉ាងម៉តចត់តាមបែបវិទ្យាសាស្ត្រ ផ្គត់ផ្គង់គ្រប់គ្រាន់សារជាតិចិញ្ចឹមដែលសំខាន់ដូចជាញ៉ាំច្រើនបន្លែខៀវ ផ្លែឈើស្រស់។ ហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីបង្កើនសុខភាពរឹងមាំ រាងកាយស្រស់ស្អាត។ ទន្ទឹមនឹងនោះ អ្នកគួរបន្ថែមនូវផលិតផលអាហារបំប៉ន ជំនួយការសម្រកទម្ងន់ផងដែរ។ Angkor Beauty 02 Green Coffee Bean ស្រង់ចេញពីឳសធម្មជាតិ 100% ដូចជា៖ កាហ្វេបៃតង cellulose capsules, rice shell, silica… ផលិតផលមានប្រយោជន៍រំលាយជាតិខ្លាញ់ កំចាត់ជាតិពុល ការពារការស្រូបយកជាតិខ្លាញ់ យ៉ាងមានប្រសិទ្ធភាព កាត់បន្ថយចំណង់ឃ្លានបង្អែម គ្រប់គ្រងចំនួនកាឡូរី ជំនួយការសម្រកទម្ងន់ល្អបំផុត ។ ជាពិសេសមិនមានផលប៉ះពាល់ដល់សុខភាពឡើយ។ Green Coffee Bean ជួយអ្នកឲ្យមានសម្រស់ស្រស់ស្អាតជាមួយនឹងស្បែកសម៉ដ្ឋរលោងទៀតផង។ ផលិតផលនេះជំនួយការសម្រកទម្ងន់តាមយន្តការធម្មជាតិ មិនធ្វើឲ្យវិលមុខឬហត់នឿយឡើយ។ ជាពិសេសមិនឡើងទម្ងន់ក្រោយពេលបញ្ឈប់ការប្រើប្រាស់។ contact-angkor-beauty

មហាអស្ចារ្យ! កំ​អែ​ភ្នំភ្លើង​នៅ​កោះ​ហា​វ៉ៃ​ទាក់ទាញ​អ្នកទេសចរ

0
ពិតជាអស្ចារ្យមែនគ្រាន់តែកំអែភ្នំភ្លើងបានធ្វើឲ្យក្លាយទៅជាតំបន់ទេសចរណ៍មួយដែលមានអ្នកទេសចរជាច្រើននាក់នៅលើពិភពលោកនាំគ្នាទៅមើលកំអែចេញពីភ្នំភ្លើង« Kilauea» នៅនៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក ដែលហូរចូលសមុទ្រជាលើកដំបូងក្រោយរយៈពេលពេល៣ឆ្នាំ ។ AAD_5741web2 បើចង់ដឹងថាកំអែរភ្នំភ្លើងនេះមានទ្រង់ទ្រាយយ៉ាងណានោះ ទើបមានអ្នកទេសចរច្រើននាក់ទៅទស្សនា។ សូមមើលវីដេអូទាំងអស់គ្នា!

ឆាប់ឡើងៗ Koh SantepheapTV កំពុងរើសបុគ្គលិកបន្ថែមទៀតហើយ

កោះសន្តិភាព គឺជាបណ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃពត៍មានដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើព័ត៌មានអនឡាញ និងកម្មវិធីកំសាន្តនានាជាច្រើនទៀត។ ដូច្នេះយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកទៅលើមុខដំណែងមួយចំនួន ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព ។ 1. Graphic Designer Responsibilities: • Design and develop artwork marketing and collateral materials for all related departments • Brainstorm and mock design ideas • Work with other teams to complete the final product • Perform other tasks as assigned by supervisor and management Requirements: • Practical experience in computer skills such as Photoshop,Adobe Flash, Illustrator and other design software … • Proven creative skills through portfolio of design work • Proven experience in professional graphic design and/or printing process • English proficiency to work with technical document • Possess superior in printing media design skill and artistry • Flexible and hardworking, able to repeatedly meet deadlines under pressures • Self-starter, imaginative, and innovative • Ability to communicate to a variety of different stakeholders at all levels • Excellent team-working ability 2. Cameraman Responsibilities: – Film related breaking news – Assist in all areas of production of Audio Visual Content for public broadcast – Manage, catalog, prioritize, and categorize footage – Function as DP on sets: direct cameras, set shot, properly light interview/interviewee, manage footage while in the field, and monitor audio – Other tasks as assigned by the manager Requirement: – Minimum 2-year in video equipment, personal computers, and techniques used in the video editing field – Know how to operate both DSLR & Video Camera – Strong desire to have a positive measurable impact on the business – Ability to get things done in a dynamic environment with competing business priorities – Must be a self-starter, a team player, and drive ផុតកំណត់ដាក់ពាក្យនៅថ្ងៃទី ៣០ ខែ កញា ឆ្នាំ ២០១៦! បើសិនលោកអ្នកមានមានជំនាញនិងចាប់អារម្មណ៍ទៅលើតួនាទីខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប ( CV ) មកកាន់អ៊ីមែលsoravy.t@kspg.co ឬការិយាល័យ កោះសន្តិភាព ផ្ទាល់ដែលមានអាសយដ្ឋាននៅអាគារ Anina នៅលើផ្លូវ ២៧១ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ០៩៨ ៥៥៥ ៦២៧ ៕

ជួបជុំគ្នាល្ងាចនេះ ជាមួយសាច់អាំង១៦៨

0
យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ព្រមទាំងសេវាកម្មផងដែរ។ ថ្ងៃនេះផងដែរយើងខ្ញុំសូមណែនាំហាងសាច់អាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១២ ផ្លូវ២៨៧ កែងផ្លូវ៥២៨ ទួលគោក (ជិតសាកលវិទ្យាល័យវេស្ទើន)។ និយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញាំុម្តងហើយ អ្នកនឹងចង់មកញាំុម្តងទៀត។ សាច់អាំង១៦៨ មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបានថែមទៀតផង មានទីកន្លែងធំទូលាយ អង្គុយញាំុសាច់អាំងដែលលើកពីខ្ទះឈ្ងុយៗ ជាពិសេសទៀតនោះគឺ មានតន្ត្រីកំដរអារម្មណ៍ថែមទៀតផង។ Concert Sach Ang 168 ហាងសាច់អាំងនេះមានចំណុចពិសេសៗ ជាច្រើនដែលធ្វើឲ្យមានភ្ញៀវជាច្រើនចូលចិត្តមកញាំុសាច់អាំងក្នុ្ងងហាងនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអ្វីដែលប្លែកនោះគឺ សាច់អាំងក្នុងនោះរួមមាន៖ សាច់គោ ក្រលៀនគោ សាច់គោអូស្ត្រាលី សាច់ចៀម កន្សោមគោ ថ្លើមគោ សាច់ប្រឡាក់ម្ទេស បង្គារ និងមឹកជាដើម-ល-។ បន្ថែមពីនេះទៅទៀត ហាងសាច់អាំង១៦៨ ក៏មានជាម្ហូបអាហារជាច្រើនដូចជា៖ បាយឆាយាំុងចូវ, គោចូលព្រៃ, ស៊ុប ១ឆ្នាំងត្រឹមតែ៣០០០០៛…។
បាយឆាយាំុងចូវ
បាយឆាយាំុងចូវ
គោចូលព្រៃ
គោចូលព្រៃ
បញ្ជាក់៖ សំរាប់សាច់អាំងមួយឈុតបញ្ចុះតម្លៃ៣០% ទៅលើ សាច់គោ ក្រលៀន ថ្លើម បេះដូង មានតម្លៃ១ចាន ៦០០០៛ នៅសល់ត្រឹមតែ៤២០០៛។ ចំពោះភេសជ្ជៈវិញ ស្រាថូធំ ២៣០០០៛ នៅសល់ត្រឹមតែ១៣០០០៛ ថូតូច៨០០០៛ នៅសល់៥០០០៛។ អាចទំនាក់ទំនង ៖ ០៨១ ៧៨០ ១៦៨, ០៩៦ ៥១៤ ៣២៨៣ បើចង់ដឹងថាសាច់អាំងនេះមានរសជាតិយ៉ាងណា សូមមើលវីដេអូទាំងអស់គ្នា!
 

ងាយៗ ក្នុងការធ្វើមីបំពងសាច់ជ្រូក ដោយខ្លួនឯងនៅផ្ទះ!

0

ជាធម្មតាយើងឃើញស្រាប់ហើយថាស្ត្រីមេផ្ទះគាត់មានគន្លឹះជាច្រើនក្នុងការធ្វើម្ហូបអាហារដើម្បីឲ្យគ្រួសារមានសុភមង្គល។ នេះហើយជាហេតុដែលយើងចាំបាច់ត្រូវតែចេះធ្វើម្ហូបអាហារឲ្យបានច្រើនមុខ ជាពិសេសនោះគឺអាហារដែលប្លែកៗ និងមានរសជាតិឆ្ងាញ់ដែលក្រុមគ្រួសាររបស់យើងមិនធ្លាប់ស្គាល់ពីមុន។

ថ្ងៃនេះផងដែរយើងខ្ញុំណែនាំនូវមុខម្ហូបមួយដែលមានឈ្មោះថា មីបំពងសាច់ជ្រូក សម្រាប់មុខម្ហូបមួយនេះ ស្តាប់ទៅប្លែក ធ្លាប់តែលឺមីស្រុះ និយាយពីរសជាតិវាវិញឆ្ងាញ់ផ្គាប់ផ្សំជាមួយទឹកជ្រលក់ និងស្រឡាត់ស្រស់ៗ គឺធ្វើឲ្យអ្នកញាំុម្តងហើយចង់ញាំុម្តងទៀត ចំពោះការធ្វើម្ហូបនេះងាយស្រួលបំផុតសម្រាប់អ្នកទាំងអស់គ្នា។

មីបំពងសាច់ជ្រូក
មីបំពងសាច់ជ្រូក
គ្រឿងផ្សំមាន៖ ១. មី ២កញ្ចប់ ២. សាច់ជ្រូកចិញ្រាំ្ច ២ខាំ ៣. ខ្ទឹមសចិញ្រាំ្ច ៣កំពឹស ៤. ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ ៥. ស្ករស ១ស្លាបព្រាកាហ្វេ ៦. អំបិល ១/២ស្លាបព្រាកាហ្វេ ៧. ម្រេច ១ស្លាបព្រាកាហ្វេ ៨. ទឹកស៊ីអីវ ១ស្លាបព្រាកាហ្វេ ៩. ស្លឹកខ្ទឹមហាន់ ១០. ការ៉ុត ១/២កូនចានចង្កឹះ ១១. ពងមាន់ ១គ្រាប់ ១២. ម្សៅបំពង ១កូនចានចង្កឹះ ១៣. ជីវ៉ាន់ស៊ុយតាមចំណង់ចំណូលចិត្ត បើចង់ដឹងពីវិធីធ្វើមុខម្ហូបនេះមានគ្រឿងផ្សំយ៉ាងណានោះ សូមមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា!

អង្គែមែនទេ មិនមែនជាបញ្ហាសំរាប់យើងទៀតឡើយ

0
អង្គែ នៅលើស្បែកក្បាលគឺជាកត្តាកើតឡើងដោយសារ ស្បែកក្បាលស្ងួត ប្រតិកម្មជាមួយសាប៊ូ ធូលីដី ឬបញ្ហាផ្សេងៗ ដែលជាទូទៅនៃបរិវេណស្បែកសម្បូរដោយក្រពេញប្រេង (មុខ ស្បែកក្បាល និងដងខ្លួនផ្នែកខាងលើ) ។ វាត្រូវបានសម្គាល់ដោយដុំកម្ទេចពណ៌សល្អិតៗ ហើយជួនកាលមានពណ៌ក្រហម និងរមាស់លើស្បែកក្បាលផងដែរ ។ អង្គែនេះ ពិតជារំខានដល់អារម្មណ៍របស់យើងណាស់មែនទេ ដូច្នេះតិចនិកងាយស្រួលទាំងនេះប្រហែលជាជួយលោកអ្នកបានខ្លះ។ បើចង់ដឹងសាកល្បងទាំងអស់គ្នា។ How to Remove Dandruff -ប្រើទឹកក្រូចឆ្មារស្រស់ ៖ ច្របាច់ទឹកក្រូចឆ្មារស្រោចក្បាលឱ្យជោករួចម៉ាស្សាឱ្យសព្វស្បែកក្បាល ។ ទុកចោលប្រហែលជា១៥នាទី បន្ទាប់មកលាងជម្រះដោយទឹកធម្មតា ។ តាមធម្មតា ការព្យាបាលបែបនេះត្រូវចំណាយពេលមិនលើសពី២ទៅ៣ដងនោះទេ ការរមាស់ស្បែកក្បាលដោយអង្គែនឹងបាត់ជាមិនខាន ។ How to Remove Dandruff
ប្រភព៖YouTube Channel Health and Care -ប្រើទឺកខ្ពុរមាត់ ៖ ចាក់ទឹកខ្ពុរមាត់ដែលមានរសជាត់ហិរៗ ចូលទៅដប់មួយដែលអាចមានបាញ់បាន និងទឹកក្នុងបរិមាណសមល្មមតាមសក់តិច ឬច្រើនរបស់លោកអ្នក។ How to Remove Dandruff
ប្រភព៖YouTube Channel farahdhukai

តោះ! ទស្សនាការវេចខ្ចប់ចេក និងការថែទាំ

0
ដូចដែលយើងទាំងអស់បានដឹង និងបានលឺហើយថា ផ្លែចេកជាប្រភេទផ្លែឈើមួយប្រភេទដែលល្អសម្រាប់សុខភាព។ ថ្ងៃនេះសូមបង្វែអារម្មណ៍លោកអ្នកឲ្យស្គាល់រោងចក្រផលិតចេកនាំចេញធំមួយ ដែលមានឈ្មោះ Dole ដែលមានមូលដ្ឋាន នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិច។ ដែលវីដេអូខាងក្រោមបានបង្ហាញយើងពីការ វេចខ្ចប់ចេក ការមើលថែទាំ និងជាប្រមូលផលជាដើម។ BananaBanana Banana Banana ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា… https://www.youtube.com/watch?v=JbOmFOQR6U4

ឡុយកប់ ជាមួយទេសភាពជ្រលងភ្នំនៅតំបន់ទាំង៣នេះ

Lauterbrunnen

១-Lauterbrunnen គឺជាជ្រលងភ្នំពណ៌ខៀវស្រងាត់ស្ថិតនៅប្រទេសស្វ៊ីស ។ វាជាទីតាំងអ្នកស្រុក១ក្រុមរស់នៅបែបសាមញ្ញប្លែកពីទីក្រុង ពោលគឺជាការរស់នៅសម្របជាមួយធម្មជាតិដែលធ្វើឱ្យអ្នកទេសចររីករាយនឹងទេសភាពព្រមទាំងខ្យល់អាកាសត្រជាក់បរិសុទ្ធអមដោយសំឡេងសត្វស្រែកច្រៀងឆ្លើយឆ្លងគ្នាជាចង្វាក់យ៉ាងពីរោះរងំ ។
Lauterbrunnen
Lauterbrunnen
ប្រភព៖ YouTube Channel WorldWideNewsService

Romsdalen

២-ជ្រលងភ្នំ Romsdalen មានប្រវែងបណ្តោយ៦០គីឡូម៉ែត្រស្ថិតនៅប្រទេសន័រវែសលាតសន្ធឹងតាមតំបន់ទីប្រជុំជន Rauma ។ Romsdalen គឺជាជ្រលងភ្នំនៃទន្លេ Rauma ។
Romsdalen
Romsdalen
ប្រភព៖ YouTube Channel RomsdalMovie

Lötschental

៣-Lötschental៖  គឺជាជ្រលងភ្នំធំជាងគេលើផ្នែកខាងជើងនៃជ្រលងភ្នំ Rhone ក្នុងតំបន់ Valais ប្រទេសស្វ៊ីស ។ ជ្រលងភ្នំនេះលាតសន្ធឹងក្នុងភ្នំ Bernese Alps ដែលជាជួរភ្នំ Alps ហើយទំនងជាត្រូវបានបោះទីតាំងរស់នៅដំបូងគេអំឡុងជំនាន់រ៉ូម៉ាំង ។ Lötschental
ប្រភព៖ YouTube Channel vs drone [td_smart_list_end]

សាមញ្ញៗ ជាមួយ នំប័ុង​អាំងអំបិលម្ទេស ម៉េចដែរ?​

0
អាហារសម្រន់នៅតាមដងដងវិថីកើនឡើងជាលំដាប់ ឥតឈប់ឈរ បើនិយាយអោយស្រួលស្តាប់ទៅ អោយតែមានលុយមិនខ្វះទេរបស់ញាុំ ។  kspg.tv បានណែនាំ អាហារសម្រន់ នឹងមុខម្ហូបជាច្រើនកន្លងមកហើ់យមិនចេះដាច់ដោយសារតែមានមនុស្សមូយចំនួន មិនទាន់ស្កាល់ និងមិនបានទាន់ពិសា នូវអាហារដែលថ្មីៗ ប្លែកនៅឡើយ ។ ដូច្នេះហើយ លើកនេះយើងខ្ញុំសូមលើកយក នូវអាហារសម្រន់មួយបែបផ្សេងមួយទៀត ដែលធ្លាប់ស្គាល់ឆ្លាប់ដឹងដែរ តែអ្នកលក់បានមានការកែច្នៃ ទៅជា អាហារមួយចាន ដែលប្លែកទៅវិញ ។
នំប័ុងអាំងអំបិលម្ទេស
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
វាគឺជានំប័ុងធម្មតាមូយដើម តែអ្នកលក់បានយកទៅអាំង ជាមូយអំបិលម្ទេស និងមានការបន្ថែមជាមួយនឹងគ្រឿងផ្សំជាច្រើនមុខទៀត ធ្វើអោយអាហារសម្រន់មួយចាននោះ កាន់តែមានរសជាតិប្លែកម្យ៉ាង ។
នំប័ុងអាំងអំបិលម្ទេស
នំប័ុងអាំងអំបិលម្ទេស ១ដើម ៤០០០៛
និយាយច្រើនពេកហើយ ម៉ោះ ក្រលេកមើលវីដេអូខាងក្រោមតែម្តងទៅ បានដឹងថាមានរូបរាងយ៉ាងណា គួរអោយចង់ញាំុកំរិតណា! អូ៎ភ្លេចប្រាប់ទីតាំង គឺនៅមុខក្លោងទ្វាវត្តបុទុមតែម្តង។

ភ័យរន្ធត់ចង់បាត់ដង្ហើម ជាមួយរឿង Don’t Breathe

0
សំរាប់ប្រិយមិត្ត ដែលនិយមចូលចិត្តមើលរឿងបែបរន្ធត់ៗ ប៉ុន្តែមិនមែនជារឿងខ្មោចនោះ។ អាចរង់ចាំមើលរឿងដែលមានចំណងជើងថា “Don’t Breathe” ដែលមានន័យជាខ្មែរយើងថា “កុំដកដង្ហើម”។ Dylan-Minnette-Jane-Levy-and-Daniel-Zovatto-in-Dont-Breathe2 នៅក្នុងសាច់រឿងនេះ គឺនិយាយអំពីមនុស្ស៣នាក់ ដែលបានចូលទៅលួចលុយនៅក្នុងផ្ទះរបស់បុរសវ័យចំណាស់ម្នាក់ ដើម្បីលួចលុយខ្ទង់លានដុល្លារ។ ហើយរឿងដល់ភ័យរន្ធត់នោះ ក៏ចាប់ផ្តើមឡើងនៅពេលដែលពួកគេចូលទៅដល់ផ្ទះ របស់បុរសម្នាក់នោះ។ COL_BILL_TEMPLATE_25 គាត់ជាមនុស្សដែលពិការភ្នែកមែន ប៉ុន្តែគាត់មានលក្ខណៈពិសេសជាងមនុស្ស ធម្មតាត្រង់ថា គាត់អាចស្តាប់សំលេងបានល្អជាង។ នៅពេលដែលគាត់ដឹងថាមានមនុស្សចូលមកក្នុងផ្ទះ និង បានលួចលុយរបស់គាត់ គឺគាត់ចាប់ផ្តើមខឹង និងតាមចាប់ពួកគេទាំងនោះ។ ក្នុងការតាមចាប់ នោះមានឈុតឆាកភ័យរន្ធត់ជាច្រើនស្ទើរលះព្រលឹង។ Stephen-Lang-in-Dont-Breathe1
Daniel Zovatto and Stephen Lang star in Screen Gems' horror-thriller DON'T BREATHE.
Daniel Zovatto and Stephen Lang star in Screen Gems’ horror-thriller DON’T BREATHE.
Daniel-Zovatto-and-Stephen-Lang-in-Dont-Breathe
Don’t Breathe
Don’t Breathe
ចង់ដឹងថា ជោគវាសនារបស់មនុស្សទាំង៣នាក់ ដែលចូលទៅលួច លុយរបស់បុរសពិការភ្នែកនោះ នឹងទៅជាយ៉ាងណា។ សូមកុំភ្លេចរង់ចាំទស្សនា រឿង Don’t Breathe ទាំង អស់គ្នា ដែលនឹងមានដាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema។