1. Lauterbrunnen

១-Lauterbrunnen គឺជាជ្រលងភ្នំពណ៌ខៀវស្រងាត់ស្ថិតនៅប្រទេសស្វ៊ីស ។ វាជាទីតាំងអ្នកស្រុក១ក្រុមរស់នៅបែបសាមញ្ញប្លែកពីទីក្រុង ពោលគឺជាការរស់នៅសម្របជាមួយធម្មជាតិដែលធ្វើឱ្យអ្នកទេសចររីករាយនឹងទេសភាពព្រមទាំងខ្យល់អាកាសត្រជាក់បរិសុទ្ធអមដោយសំឡេងសត្វស្រែកច្រៀងឆ្លើយឆ្លងគ្នាជាចង្វាក់យ៉ាងពីរោះរងំ ។
ប្រភព៖ YouTube Channel WorldWideNewsService
2. Romsdalen

២-ជ្រលងភ្នំ Romsdalen មានប្រវែងបណ្តោយ៦០គីឡូម៉ែត្រស្ថិតនៅប្រទេសន័រវែសលាតសន្ធឹងតាមតំបន់ទីប្រជុំជន Rauma ។ Romsdalen គឺជាជ្រលងភ្នំនៃទន្លេ Rauma ។
ប្រភព៖ YouTube Channel RomsdalMovie
3. Lötschental

៣-Lötschental៖ គឺជាជ្រលងភ្នំធំជាងគេលើផ្នែកខាងជើងនៃជ្រលងភ្នំ Rhone ក្នុងតំបន់ Valais ប្រទេសស្វ៊ីស ។ ជ្រលងភ្នំនេះលាតសន្ធឹងក្នុងភ្នំ Bernese Alps ដែលជាជួរភ្នំ Alps ហើយទំនងជាត្រូវបានបោះទីតាំងរស់នៅដំបូងគេអំឡុងជំនាន់រ៉ូម៉ាំង ។
ប្រភព៖ YouTube Channel vs drone