សំរាប់ប្រិយមិត្ត ដែលនិយមចូលចិត្តមើលរឿងបែបរន្ធត់ៗ ប៉ុន្តែមិនមែនជារឿងខ្មោចនោះ។ អាចរង់ចាំមើលរឿងដែលមានចំណងជើងថា “Don’t Breathe” ដែលមានន័យជាខ្មែរយើងថា “កុំដកដង្ហើម”។
នៅក្នុងសាច់រឿងនេះ គឺនិយាយអំពីមនុស្ស៣នាក់ ដែលបានចូលទៅលួចលុយនៅក្នុងផ្ទះរបស់បុរសវ័យចំណាស់ម្នាក់ ដើម្បីលួចលុយខ្ទង់លានដុល្លារ។ ហើយរឿងដល់ភ័យរន្ធត់នោះ ក៏ចាប់ផ្តើមឡើងនៅពេលដែលពួកគេចូលទៅដល់ផ្ទះ របស់បុរសម្នាក់នោះ។
គាត់ជាមនុស្សដែលពិការភ្នែកមែន ប៉ុន្តែគាត់មានលក្ខណៈពិសេសជាងមនុស្ស ធម្មតាត្រង់ថា គាត់អាចស្តាប់សំលេងបានល្អជាង។ នៅពេលដែលគាត់ដឹងថាមានមនុស្សចូលមកក្នុងផ្ទះ និង បានលួចលុយរបស់គាត់ គឺគាត់ចាប់ផ្តើមខឹង និងតាមចាប់ពួកគេទាំងនោះ។ ក្នុងការតាមចាប់ នោះមានឈុតឆាកភ័យរន្ធត់ជាច្រើនស្ទើរលះព្រលឹង។


ចង់ដឹងថា ជោគវាសនារបស់មនុស្សទាំង៣នាក់ ដែលចូលទៅលួច លុយរបស់បុរសពិការភ្នែកនោះ នឹងទៅជាយ៉ាងណា។ សូមកុំភ្លេចរង់ចាំទស្សនា រឿង Don’t Breathe ទាំង អស់គ្នា ដែលនឹងមានដាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema។