LG G5 បង្កប់នូវលក្ខណះ សម្បត្តិពិសេសៗដែលយើងមិននឹកស្មានដល់

0
Ads Banner By Post - LG យើងដឹងហើយថាក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ ស្មាតហ្វូនដែលបង្កើតរចនាបថរូបរាងដោយខ្លួនឯងមិនចម្លងពីគេដូចបណ្តា ក្រុមហ៊ុនដទៃ។ ហើយក៏ជាស្មាតហ្វូនដែលមានរចនាបថប្លែកពីគេគ្មានពីរដែលមានដូចជាស្មាតហ្វូនបំពាក់ប៊ូតុងចុចនៅផ្នែកខាងខ្នង (LG G2,G3), ស្មាតហ្វូន អេក្រង់ពីរ ( LG V10), ស្មាតហ្វូនអេក្រង់កោង (LG G Flex) និង ទូរស័ព្ទដែលដោះថ្មចេញតាមរយះខាងក្រោមនិងមានកាមេរ៉ាពីរដំបូងគេក្នុងពិភពលោកស្មាតហ្វូន (LG G5) ជាដើម។ ម្យ៉ាងទៀត LG G5 គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយដំបូងគេបង្អស់ដែលត្រូវបានក្រុមហ៊ុន LG បង្កើតឡើងតាមរយះរចនាបថសម័យទំនើប (Modular Design) ដែលអាចដោះថ្មចេញតាមរយះការដកផ្នែកខាងក្រោមដែលផ្តល់ភាពងាយស្រួលក្នុងការដោះដូរតភ្ជាប់ជាមួយឧបករណ៍មួយចំនួនដែលផ្តល់បទពិសោធន៍ថ្មីសម្រាប់ការប្រើប្រាស់។ LG G5      1- តួរម៉ាស៊ីនងាយស្រួលដោះ តួរម៉ាស៊ីនរបស់ LG G5 រចនាឡើងពីលោហះធាតុដ៏រឹងមាំផ្នែកម៉ាស៊ីន (Board) របស់វាភ្ជាប់ជាមួយស៊ុមផ្នែកកណ្តាលតួរទូរស័ព្ទយ៉ាងហាប់ជិតល្អដោយប្រើវ៉ិស (Screws) ចំនួន 6 គ្រាប់ ហើយបន្ទះសៀគ្វីដែលភ្ជាប់ទៅកាន់ផ្នែកសំខាន់នីមួយៗមិនមានភាពសុំាញាំមានភាពងាយស្រួលដោះចេញដាក់ចូលវិញផ្តល់ភាពកាន់តែងាយស្រួលក្នុងការដោះជួសជុលម៉ាស៊ីនរបស់វា។LG G5      2- គ្រឿងម៉ាស៊ីនមានរបាំងការពារដ៏រឹងមាំ LG G5 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 820 ដែលមាន សមត្ថភាពប្រើការខ្លាំង។ បន្ទះឈីប (CPU) និង ម៉េមូរីក្នុងម៉ាស៊ីនរបស់ LG G5 ត្រូវបាន ការពារដោយរបាំងដ៏ពិសេសរឹងមាំមានសុវត្ថិភាពនៅពេលដោះគ្រឿងម៉ាស៊ីនចេញ (Board)។ មេម៉ូរីកាតសម្រាប់ផ្ទុកទិន្នន័យមានទំហំ 32GB ប្រភេទUFS ROM ( Universal Flash Storage) ដែលមានសមត្ថភាពផ្លាស់ប្តូរទិន្នន័យចេញចូលបានយ៉ាងលឿងជាងមេម៉ូរីប្រភេទ eMMCs និង microSD។LG G5      3- កាមេរ៉ាពីរគ្រាប់ចែកដាច់ពីគ្នា LG G5 បំពាក់ដោយកាមេរ៉ាក្រោយពីរគ្រាប់ដែលមួយគ្រាប់ជាប្រភេទ Angle Lens ភ្ជាប់ជាមួយគ្រឿងផ្នែកអេក្រង់ និងមួយគ្រាប់ទៀតជាប្រភេទ Wide Angle Lens ភ្ជាប់ជាមួយតួរម៉ាស៊ីន(Board) របស់វាតែម្តងជាមួយកាមេរ៉ាមុខ។ កាមេរ៉ាមួយគ្រាប់ដែលជាប្រភេទ Angle Lens មានសមត្ថភាពថតរូបភាពបានក្នុងកម្រិត 78 ដឺក្រេ និងមួយគ្រាប់ទៀតប្រភេទ Wide Angle Lens អាចថតរូបភាពបានកម្រិត 135 ដឺក្រេ។ កាមេរ៉ាទាំងពីរគ្រាប់របស់ LG G5 មានសមត្ថភាពថតរូបភាពបានច្បាស់ទាំងពណ៌ និង ពន្លឺដោយសារតែមួយគ្រាប់មានមុខងារផលិតរូបភាពបែបសខ្មៅឬ monochrome និង មួយទៀតមានមុខងារផលិតរូបភាពពណ៌ RGBដែលបង្គុំចូលគ្នាបង្កើតបានជារូបភាពមួយសន្លឹកដែលមានលក្ខណះភ្លឺច្បាស់បែបធម្មជាតិពិតៗតែម្តង។ហើយរូបភាពដែលថតដោយកាមេរ៉ាទាំងពីររបស់ LG G5គឺបានច្បាស់ជាងការមើលដោយភ្នែកយើងផ្តល់ទៅទៀត។នេះពិតជាពិសេសអស្ចារ្យបំផុតសម្រាប់អ្នកដែលនិយមថតរូបដោយប្រើកាមេរ៉ាទូរស័ព្ទ។LG G5      4- ទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃ (Fingerprint sensor) នៅពីក្រោមកាមេរ៉ាទាំងពីររបស់ LG G5 មានទ្រនាប់រង្វង់មួយបង្កប់មុខងារពីរគឺប្រើសម្រាប់ចាក់សោរ-បិទបើកភ្លើងទូរស័ព្ទនិងប្រើជាទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃផងដែរ។ហើយនេះគឺជាគុណសម្បត្តិដ៏អស្ចារ្យមួយដែលក្រុមហ៊ុនផលិតទូរស័ព្ទដទៃមិនទាន់ធ្វើបានដូច LG។ LG G5      5- កញ្ចក់អេក្រង់មានសភាពផុស ផ្នែកខាងមុខរបស់ LG G5 បំពាក់ដោយកញ្ចក់អេក្រង់មានសភាពផុសឡើងហើយស្តើងបែប 3D Arc Glass មានកម្រិតភាពច្បាស់ផ្ទៃអេក្រង់ 554ppi ស្រោបដោយស្រទាប់ការពារ Corning Gorilla Glass 4 ដែលមានសមត្ថភាពបង្ហាញរូបភាពបានភ្លឺច្បាស់ទាំងពណ៌ និងពន្លឺបែបធម្មជាតិៗពិតក្នុងកម្រិត Quad-HD ឬ 1440 x 2560px។ LG G5 ពិតជាទូរស័ព្ទស្មាតហ្វូនដែលមានរចនាបថទាន់សម័យកាលប្លែកពីគេតាមបែប Modular Design ផ្តល់ភាពងាយស្រួលគ្រប់យ៉ាងសម្រាប់ការប្រើប្រាស់ទាំងការកាន់ប្រើក្នុងដៃ ទាំងការដោះដូរ និងជួសជុលនៅពេលមានបញ្ហាគ្រឿងម៉ាស៊ីនរបស់វា៕

ជ័យជំនះទី១ ធ្វើអោយបីសាចក្រហមឈរលើកំពូលតារាង

0
លទ្ធផលការប្រកួតបើករដូវកាលសំរាប់យប់ថ្ងៃអាទិត្យរបស់ក្រុម Manchester United នឹង Bournemouth ត្រូវបានបញ្ចប់ក្នុងលទ្ធផល 3-1។ Bournemouth-vs-Manchester-United-Highlights នេះជាជោគជ័យរបស់ក្រុមបីសាចក្រហមសំរាប់ ពេល បើករដូវកាល ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Bournemouth គឺរកបាននៅនាទី 69 ដោយកីឡាករ A Smith។ ចំណែក 3គ្រាប់របស់ Manchester United គឺរកបានដោយកីឡាករ Mata នៅនាទី 40, កីឡាករ Rooney នៅនាទី 59 និងកីឡាករ Ibrahimovic នៅនាទី 64។ លទ្ធផលជ័យជំនះនេះ ធ្វើអោយក្រុម Manchester United ស្ថិតនៅកំពូលតារាង EPL ដោយមាន3ពិន្ទុ និងគ្រាប់បាល់ 2គ្រាប់។ ចំណែករឿងដែលគួរអស្ចារ្យមួយទៀតនោះ គឺ៣ប្រកួតចុងក្រោយរបស់ក្រុម បីសាចក្រហម ទទួលបាន ជ័យជំនះទាំងអស់។ ហើយ៣ប្រកួតចុងក្រោយ គឺកីឡាករ Ibrahimovic អាចរកគ្រាប់បាល់បានទាំង៣ប្រកួត។ Bournemouth-vs-Manchester-United-Highlights Bournemouth-vs-Manchester-United-Highlights Bournemouth-vs-Manchester-United-Highlights Bournemouth-vs-Manchester-United-Highlights បើយើងមកមើលការប្រកួតរបស់ក្រុមកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool វិញ គឺមានគ្រាប់ បាល់កើតឡើងរហូតដល់ទៅ 7គ្រាប់។ ដែល ៣គ្រាប់ ជារបស់ក្រុម Arsenal នឹង ៤គ្រាប់ជារបស់ក្រុម Liverpool។ ដូច្នេះ ក្រុម Liverpool យកឈ្នះ Arsenal ក្នុងលទ្ធផល 4-3។ Arsenal-vs-Liverpool Arsenal-vs-Liverpool https://www.youtube.com/watch?v=vzdGek_d5Kg https://www.youtube.com/watch?v=kI8aS4ws_aA

ប្លែកទៀតហើយ! ស្យ៉ាមសមុទ្រភ្លើង

0
រសជាតិចំណីអាហារលក់តាមបណ្តាហាងជាច្រើន នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា តែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូ រថយន្ត ដើម្បីទទួលទាន។ ក្នុងចំណោមនោះ មានហាងអាហារ មួយកន្លែងដែលប្រហែលជា មានមនុស្សមួយចំនួនធំ បានស្គាល់រួចមកហើយដោយសារតែម្ចាស់ហាងតែងតែរិះរក នូវមុខដែលប្លែកជានិច្ចមិនដែលដាច់ឡើយ ។ ហើយម្ហូបនីមួយៗសុទ្ធតែឆ្ងាញ់ៗ គ្រាន់តែឈរត្រឹមមុខហាងក៏ជះក្លិនឈ្ងុយមកតែម្តង។
ស៉្យាមសមុទ្រភ្លើង
ស៉្យាមសមុទ្រភ្លើង
ស៉្យាមសមុទ្រភ្លើង
ស៉្យាមសមុទ្រភ្លើង
សំរាប់លើកនេះ ហាងនេះបានបង្ហាញ ពីមុខម្ហូបថ្មីមួយទៀតគឺ ស៉្យាមសមុទ្រភ្លើង អីយ៉ូយ! គ្រាន់តែលឺឈ្មោះ ញាក់សាច់ឡើងកូរពោះតែម្តងហើយ ។ ម៉ោះ កុំនិយាយច្រើន សូមទស្សនាវីដេអូខាងក្រោមពីមុខម្ហូបថ្មីនេះ។ អូ៎!ភ្លេច សំរាប់ម្ហូបថ្មីនេះដែរក៏មានការថែមជូននូវភេសជ្ជៈញ៉ាំដោយឥតគិតថ្លៃផងដែរ ដោយគ្រាន់តែលោកអ្នក Like Page និង Share Video ម្ហូបនេះជាការស្រេច អរគុណជួបគ្នាល្ងាចនេះនៅ Siam Thais Street Food.
ហាង Siam Thai Street Food ទូរស័ព្ទ ទំនាក់ទំនង៖ 015 456 123 ទីតាំងក្រោយសាលាវ៉ាន់ដា ហើយខាងក្រោមនេះជាម្ហូបដែលមាននៅ Siam Thai Street Food:
បង្គាបំពងទឹកត្រីបុក: 15000៛
បង្គាបំពងទឹកត្រីបុក: 15000៛
Hot dog រុំប្រហិតត្រី: 8500៛
Hot dog រុំប្រហិតត្រី: 8500៛
ប្រហិតត្រីរុំផ្សិតម្ជុល: 14000៛ប្រហិតត្រីរុំផ្សិតម្ជុល: 14000៛
ប្រហិតត្រីរុំផ្សិតម្ជុល: 14000៛
ត្រីបបែលអាំងអំបិលម្ទេស: 6500៛
ត្រីបបែលអាំងអំបិលម្ទេស: 6500៛
សាច់គោអាំង: 10000៛
សាច់គោអាំង: 10000៛
សាច់ជ្រូកឈីសអាំង: 8500៛
សាច់ជ្រូកឈីសអាំង: 8500៛
សាច់ក្រកអាំង: 7500៛
សាច់ក្រកអាំង: 7500៛
សាច់គោរុំផ្សិតម្ជុល: 12000៛
សាច់គោរុំផ្សិតម្ជុល: 12000៛
សាច់ជ្រូករុំបង្គាអាំង: 10000៛
សាច់ជ្រូករុំបង្គាអាំង: 10000៛
ក្តាមអាំងអំបិលម្ទេស: 12000៛
ក្តាមអាំងអំបិលម្ទេស: 12000៛

ពិសាតែខ្មៅ យូរហើយទើបតែដឹងថាមានអត្ថប្រយោជន៍​ដល់ម្លឹងផង

0
មានការអះអាងថា កាហ្វេកាលណាប្រើប្រាស់ច្រើនគឺផ្តល់ផលអាក្រក់ដល់សុខភាពពោលគឺមិនដូច តែ នោះទេ ។ ប៉ុន្តែ វាជារឿងសំខាន់ដែលត្រូវស្វែងយល់ពីមូលហេតុដែលតែពិសេសតែខ្មៅផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ។ ដូចជាតែបៃតងដែរ តែខ្មៅគឺស្ថិតនៅក្នុងប្រភេទរុក្ខជាតិមានឈ្មោះតាមវិទ្យាសាស្ត្រថា sinensis camellia ។ ស្លឹករបស់វានៅពេលត្រូវបានត្រាំក្នុងទឹក វាក៏បញ្ចេញពណ៌ខ្មៅដែលអាចប្រើការជាភេសជ្ជៈបាន ។ ក្រៅពីនេះ គេអាចសម្ងួតវាឱ្យបានស្ងួតល្អដើម្បីទុកឱ្យបានយូរ ។ Black Tea តែខ្មៅត្រូវគេរកឃើញថា ផ្ទុកសារធាតុកាហ្វេអុីនទាបបំផុត ដែលនេះផ្តល់ផលល្អខ្លាំងដល់ការចរាចររបស់ឈាម ។ Fluoride គឺជាសមាសធាតុមួយផ្សេងទៀតមាននៅក្នុងតែខ្មៅបន្ថែមលើសមាសធាតុ Flavonoids ។ សមាសធាតុនេះជួយធ្វើឱ្យល្អប្រសើរដល់សុខភាពមាត់និងឆ្អឹង ។ ខុសពីតែបៃតង តែពណ៌ខ្មៅនឹងបាត់បង់សមាសធាតុប្រឆាំងអុកស៊ីតកម្មទាំងអស់ប្រសិនជាគេយកវាទៅកែច្នៃបន្ថែមសារធាតុគីមីទុកឱ្យបានយូរ ។ ជាមួយវត្តមានយ៉ាងច្រើនលើសលប់នៃសមាសធាតុប្រឆាំងអុកស៊ីតកម្មបាននាំឱ្យតែខ្មៅមិនត្រឹមតែអាចប្រយុទ្ធប្រឆាំងនឹងបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយទៀតផង ។ Black Tea ដូចដែលគេបានដឹងមកហើយថា ផឹកតែជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន ដូច្នេះផឹកមួយពែងក្នុងមួយថ្ងៃជួយឱ្យស្បែកមានសំណើម ។ ក្រៅពីនេះ វាជួយធ្វើឱ្យមានតុល្យភាពកម្រិតអ័រម៉ូន ទប់ស្កាត់ការកើតមានជំងឺ Stress ប្រឆាំងការរលាកជួយរក្សាផ្លូវរំលាយអាហារឱ្យបំពេញមុខងារបានត្រឹមត្រូវ ។ អត្ថប្រយោជន៍សំខាន់ចុងក្រោយរបស់តែខ្មៅគឺជួយរក្សាតុល្យភាពកម្រិតខ្លាញ់កូឡេស្តេរ៉ូល កាត់បន្ថយបានហានិភ័យកើតមានជំងឺដាច់សរសៃឈាម ៕ ដោយ ៖ ឈិត គឹមឆុន
ប្រភព៖ YouTube Channel Pastimers – World’s Best & Worst  

រន្ធត់ទៀតហើយ! ក្នុងការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច នៅ​ប្រេ​ស៊ី​ល

0
ការប្រកួតកីឡាអូឡាំពិច នៅប្រទេសប្រេស៊ីល មានរឿងដ៏រន្ធត់ច្រើន ការពីអំឡុងពេលចាំផ្តើមការប្រកួត មានកីឡាករម្នាក់ មានបញ្ហាក្នុងការប្រកួតរហូតដល់បាក់ជើង។ តែពេលនេះមានរឿងរន្ធត់មួយទៀតហើយ គឺកីឡាករម្នាក់មកពីប្រទេស អាមេនី កីឡាករលើកទម្ងន់ Andranik Karapetyan បានបាក់ដៃរបស់គាត់ក្នុងអំឡុងពេលប្រកួតលើកទម្ងន់។ តែយើងមិនទាន់ដឹងថាស្ថានភាពគាត់ទៅជាយ៉ាងណានោះទេ។ Andranik Karapetyan Andranik Karapetyan Andranik Karapetyan Andranik Karapetyan ទស្សនាវីដេអូដូចខាងក្រោម… https://www.youtube.com/watch?v=NOQrSAP9lJg

អស្ចារ្យ! បច្ចេកទេសផលិត តុក្កតារឿង Kubo and the Two Strings

0
ការផលិតតុក្តតាបានមួយរឿងៗ យើងមិនដឹងថាគេត្រូវធ្វើយ៉ាងម៉េចទេ ដើម្បីឲ្យតួរអង្គនីមួយៗមានចលនារស់រវើក ដូចជាការពិត ហើយត្រូវចំណាយពេលក្នុងការផលិតយូរ មានភាពអំនត់ព្យាយាម ផ្ចិតផ្ចង់ក្នុងការផលិត  បច្ចេកទេសការកាត់ត និងបច្ចេកទេសការរៀបចំប្លង់ថត ជាដើម។ ជាក់ស្តែង នៅក្នុងរឿង Kubo and the Two Strings បានបង្ហាញពីការផលិត ដូចជាការផលិតតួអង្គ ទេសភាពផ្សេងៗ ការបញ្ចូលសំលេង ការកាត់តប្លង់ រៀបចំប្លង់ថតជាដើម ដែលយើងមិនធ្លាប់ឃើញ ។ Kubo and the Two Strings Kubo and the Two Strings Kubo and the Two Strings Kubo and the Two Strings 07 Kubo and the Two Strings ចង់ដឹងកាន់តែសូមទស្សនាវីដេអូក្នុងការផលិតទាំងអស់គ្នា…

ហៀរទឹកមាត់ ដំណាប់អំពិល ក៏ឆ្ងាញ់មិនធម្មតាដែរ!​

0
អំពិល ជាផ្លែឈើមួយប្រភេទដែលលោកអ្នកចូលចិត្តបរិភោគពេលវាទុំផ្អែម ជាគ្រឿងផ្សំសម្រាប់ការចំអិនម្ហូបអាហារពេលវាជូរ ជាម្ជូរសម្រាប់អ្នកដែលចូលចិត្តបរិភោគគ្រឿងជូរ ពេលវាខ្ចី ឬទុំ។
ដំណាប់អំពិល
អំពិលមានអត្ថប្រយោជន៏ជាច្រើនដល់សុខភាពអ្នកបរិភោគដូចជា ជួយសំរួលការរំលាយអាហារ សំបូរទៅដោយវីតាមីន សំបូរជាតិប្រឆាំងអុកស៊ីតកម្ម ថែមទាំងបានស្បែកស្អាតទៀតផង ។
ដំណាប់អំពិល
ជាហេតុដោយសារតែការវៃឆ្លាតរបស់មនុស្ស ពួកគាត់បានច្នៃអំពិលនេះ ទៅជា ដំណាប់អំពិល មួយបែបផ្សេងទៀត។ គ្រាន់តែឃើញឡើងស្រក់ទឹកមាត់។
ទំនាក់ទំនងទិញបានដំណាប់អំពិលគ្រប់ប្រភេទ 012 78 58 74 | 017 62 62 61 | 017 621 011
ដំណាប់អំពិល

បែកធ្លាយសកម្មភាពថតរឿង Transformers វគ្គថ្មី

0
រឿង Transformers វគ្គថ្មីមិនទាន់ចេញ Trailer ផង តែឥឡូវបានបែកធ្លាយពីសកម្មភាពក្នុងការថតវីដេអូខ្លះៗហើយ ដូចជាឈុតបើកឡានបុកគ្នា ការបាញ់ប្រហារ និងឈុតគ្រោះថ្នាក់ជាច្រើនផ្សេងៗទៀត ដែលមើលទៅល្អមើលជាងវគ្គមុនៗទៅទៀត។ ហើយនិងចាក់ផ្សាយដំបូងក្នុងរោងកុន សហរដ្ឋអាមេរិច នៅថ្ងៃទី 23 ខែមិថុនា ឆ្នាំ2017 ។ Transformers Transformers TransformersTransformers Transformers ទស្សនាវីដេអូពីសកម្មភាពថតទាំងអស់គ្នា… https://www.youtube.com/watch?v=Bx3nf2bxxBE

ឃ្លានហា៎ ស្រួយស្រិប គាវបំពងប្រហិតត្រី

0
គ្រឿងផ្សំ
  1. សំបកគាវ ( តាមតំរូវការពិសា )
  2. ប៊ីចេង (មិនដាក់ក៏បាន)
  3. ស្ករស (១ ស្លាបព្រាកាហ្វេ )
  4. ម្សៅស៊ុប (កន្លះស្លាបព្រាកាហ្វេ)
  5. ទឹកត្រី (កន្លះស្លាបព្រាកាហ្វេ)
  6. ម្រេច (តាមចំណង់ចំណូលចិត្ត)
  7.  ប្រេងឆា (បរិមាណសមល្មម)
  8. ផ្សិតម្្ជុល( តាមតំរូវការពិសា )
គាវបំពងប្រហិតត្រី
គាវបំពងប្រហិតត្រី
វិធីធ្វើ
  1. ប្រហិតត្រី លាយគ្រឿងផ្សំចូល ដូចជា ប៊ីចេង ស្ករស ម្សៅស៊ុប ទឹកត្រី និងម្រេច ( វ៉ៃអោយស្អិត បន្ទាប់មករក្សាទុក១៥នាទី-២០នាទី )
  2. យកសំបកគាវ មកខ្ចប់ជាមួយប្រហិតត្រី និង ផ្សិតម្ជុល
  3. ដាក់ខ្ទះអោយក្តៅ បន្ទាប់មកដាក់បំពង
  4. ពេលគាវមានពណ៍ក្រហមល្អហើយ អាចស្រង់មកបានជាការស្រេច។
  5. អាចបន្ថែមទឹកជ្រលក់បាន(ទឹកម្ទេស ឬទឹកប៉េងប៉ោះ) តាមចំណង់ចំណូលចិត្ត

កីឡាករដែលមានតំលៃខ្លួនថ្លៃបំផុតទាំង 5 ក្នុងការផ្ទេរ

0
ក្រុមបិសាចក្រហម Manchester United បានសំរេចក្នុងការផ្ទេរយកកីឡាករ Paul Pogba ពីក្រុមសេះបង្កង Juventus ត្រលប់មកវិញ ក្នុងតំលៃខ្លួនដ៏ថ្លៃបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិការដោះដូរកីឡាករ បាល់ទាត់។ សំរាប់តំលៃក្នុងការដោះដូរនេះ គឺ 89លានផោន ថ្លៃជាងការផ្ទេរយក Gareth Bale និង Cristiano Ronaldo ទៅទៀត។ ហើយខាងក្រោមនេះ គឺជាតំលៃខ្លួនក្នុងការផ្ទេរកីឡាការចំនួន ៥រូប ដែលថ្លៃជាងគេ ក្នុងវិស័យបាល់ទាត់។ ១. Paul Pogba កីឡាករ Paul Pogba សញ្ជាតិបារាំង មានអាយុ 23ឆ្នាំ ផ្ទេរពីក្រុម Juventus មកកាន់កក្រុម Manchester united ក្នុងឆ្នាំ 2016 ក្នុងតំលៃខ្លួន 89លានផោន។
២. Gareth Bale កីឡាករ Gareth Bale សញ្ជាតិ Wales មានអាយុ 27ឆ្នាំ ផ្ទេរពីក្រុម Totteham ទៅកាន់ក្រុម Real Madrid ក្នុងឆ្នាំ 2013 ក្នុងតំលៃខ្លួន 85,3លានផោន។ https://www.youtube.com/watch?v=qVTqMR7APpI ៣. Cristiano Ronaldo កីឡាករ Cristiano Ronaldo សញ្ជាតិ Portugal មានអាយុ 31ឆ្នាំ ផ្ទេរពីក្រុម Manchester United ទៅកាន់ក្រុម Real Madrid ក្នុងឆ្នាំ 2009 ក្នុងតំលៃខ្លួន 83,7លានផោន។
៤. Gonzalo Higuain កីឡាករ Gonzalo Higuain សញ្ជាតិ Argentina មានអាយុ 28ឆ្នាំ ផ្ទេរពីក្រុម Napoli ទៅកាន់ក្រុម Juventus ក្នុងឆ្នាំ 2016 ក្នុងតំលៃខ្លួន 75,3លានផោន។
៥. Luis Suarez កីឡាករ Luis Suarez សញ្ជាតិ Uruguay មានអាយុ 29ឆ្នាំ ផ្ទេរពីក្រុម Liverpool ទៅកាន់ក្រុម Barcelona ក្នុងឆ្នាំ 2014 ក្នុងតំលៃខ្លួន 75លានផោន។ https://www.youtube.com/watch?v=EziF_7k_Sug