LG G5 បង្កប់នូវលក្ខណះ សម្បត្តិពិសេសៗដែលយើងមិននឹកស្មានដល់

0
915
LG G5

Ads Banner By Post - LG

យើងដឹងហើយថាក្រុមហ៊ុន LG Electronics គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ ស្មាតហ្វូនដែលបង្កើតរចនាបថរូបរាងដោយខ្លួនឯងមិនចម្លងពីគេដូចបណ្តា ក្រុមហ៊ុនដទៃ។ ហើយក៏ជាស្មាតហ្វូនដែលមានរចនាបថប្លែកពីគេគ្មានពីរដែលមានដូចជាស្មាតហ្វូនបំពាក់ប៊ូតុងចុចនៅផ្នែកខាងខ្នង (LG G2,G3), ស្មាតហ្វូន អេក្រង់ពីរ ( LG V10), ស្មាតហ្វូនអេក្រង់កោង (LG G Flex) និង ទូរស័ព្ទដែលដោះថ្មចេញតាមរយះខាងក្រោមនិងមានកាមេរ៉ាពីរដំបូងគេក្នុងពិភពលោកស្មាតហ្វូន (LG G5) ជាដើម។ ម្យ៉ាងទៀត LG G5 គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយដំបូងគេបង្អស់ដែលត្រូវបានក្រុមហ៊ុន LG បង្កើតឡើងតាមរយះរចនាបថសម័យទំនើប (Modular Design) ដែលអាចដោះថ្មចេញតាមរយះការដកផ្នែកខាងក្រោមដែលផ្តល់ភាពងាយស្រួលក្នុងការដោះដូរតភ្ជាប់ជាមួយឧបករណ៍មួយចំនួនដែលផ្តល់បទពិសោធន៍ថ្មីសម្រាប់ការប្រើប្រាស់។

LG G5      1- តួរម៉ាស៊ីនងាយស្រួលដោះ
តួរម៉ាស៊ីនរបស់ LG G5 រចនាឡើងពីលោហះធាតុដ៏រឹងមាំផ្នែកម៉ាស៊ីន (Board) របស់វាភ្ជាប់ជាមួយស៊ុមផ្នែកកណ្តាលតួរទូរស័ព្ទយ៉ាងហាប់ជិតល្អដោយប្រើវ៉ិស (Screws) ចំនួន 6 គ្រាប់ ហើយបន្ទះសៀគ្វីដែលភ្ជាប់ទៅកាន់ផ្នែកសំខាន់នីមួយៗមិនមានភាពសុំាញាំមានភាពងាយស្រួលដោះចេញដាក់ចូលវិញផ្តល់ភាពកាន់តែងាយស្រួលក្នុងការដោះជួសជុលម៉ាស៊ីនរបស់វា។LG G5      2- គ្រឿងម៉ាស៊ីនមានរបាំងការពារដ៏រឹងមាំ
LG G5 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 820 ដែលមាន សមត្ថភាពប្រើការខ្លាំង។ បន្ទះឈីប (CPU) និង ម៉េមូរីក្នុងម៉ាស៊ីនរបស់ LG G5 ត្រូវបាន ការពារដោយរបាំងដ៏ពិសេសរឹងមាំមានសុវត្ថិភាពនៅពេលដោះគ្រឿងម៉ាស៊ីនចេញ (Board)។ មេម៉ូរីកាតសម្រាប់ផ្ទុកទិន្នន័យមានទំហំ 32GB ប្រភេទUFS ROM ( Universal Flash Storage) ដែលមានសមត្ថភាពផ្លាស់ប្តូរទិន្នន័យចេញចូលបានយ៉ាងលឿងជាងមេម៉ូរីប្រភេទ eMMCs និង microSD។LG G5      3- កាមេរ៉ាពីរគ្រាប់ចែកដាច់ពីគ្នា
LG G5 បំពាក់ដោយកាមេរ៉ាក្រោយពីរគ្រាប់ដែលមួយគ្រាប់ជាប្រភេទ Angle Lens ភ្ជាប់ជាមួយគ្រឿងផ្នែកអេក្រង់ និងមួយគ្រាប់ទៀតជាប្រភេទ Wide Angle Lens ភ្ជាប់ជាមួយតួរម៉ាស៊ីន(Board) របស់វាតែម្តងជាមួយកាមេរ៉ាមុខ។ កាមេរ៉ាមួយគ្រាប់ដែលជាប្រភេទ Angle Lens មានសមត្ថភាពថតរូបភាពបានក្នុងកម្រិត 78 ដឺក្រេ និងមួយគ្រាប់ទៀតប្រភេទ Wide Angle Lens អាចថតរូបភាពបានកម្រិត 135 ដឺក្រេ។ កាមេរ៉ាទាំងពីរគ្រាប់របស់ LG G5 មានសមត្ថភាពថតរូបភាពបានច្បាស់ទាំងពណ៌ និង ពន្លឺដោយសារតែមួយគ្រាប់មានមុខងារផលិតរូបភាពបែបសខ្មៅឬ monochrome និង មួយទៀតមានមុខងារផលិតរូបភាពពណ៌ RGBដែលបង្គុំចូលគ្នាបង្កើតបានជារូបភាពមួយសន្លឹកដែលមានលក្ខណះភ្លឺច្បាស់បែបធម្មជាតិពិតៗតែម្តង។ហើយរូបភាពដែលថតដោយកាមេរ៉ាទាំងពីររបស់ LG G5គឺបានច្បាស់ជាងការមើលដោយភ្នែកយើងផ្តល់ទៅទៀត។នេះពិតជាពិសេសអស្ចារ្យបំផុតសម្រាប់អ្នកដែលនិយមថតរូបដោយប្រើកាមេរ៉ាទូរស័ព្ទ។LG G5      4- ទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃ (Fingerprint sensor)
នៅពីក្រោមកាមេរ៉ាទាំងពីររបស់ LG G5 មានទ្រនាប់រង្វង់មួយបង្កប់មុខងារពីរគឺប្រើសម្រាប់ចាក់សោរ-បិទបើកភ្លើងទូរស័ព្ទនិងប្រើជាទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃផងដែរ។ហើយនេះគឺជាគុណសម្បត្តិដ៏អស្ចារ្យមួយដែលក្រុមហ៊ុនផលិតទូរស័ព្ទដទៃមិនទាន់ធ្វើបានដូច LG។

LG G5      5- កញ្ចក់អេក្រង់មានសភាពផុស
ផ្នែកខាងមុខរបស់ LG G5 បំពាក់ដោយកញ្ចក់អេក្រង់មានសភាពផុសឡើងហើយស្តើងបែប 3D Arc Glass មានកម្រិតភាពច្បាស់ផ្ទៃអេក្រង់ 554ppi ស្រោបដោយស្រទាប់ការពារ Corning Gorilla Glass 4 ដែលមានសមត្ថភាពបង្ហាញរូបភាពបានភ្លឺច្បាស់ទាំងពណ៌ និងពន្លឺបែបធម្មជាតិៗពិតក្នុងកម្រិត Quad-HD ឬ 1440 x 2560px។ LG G5 ពិតជាទូរស័ព្ទស្មាតហ្វូនដែលមានរចនាបថទាន់សម័យកាលប្លែកពីគេតាមបែប Modular Design ផ្តល់ភាពងាយស្រួលគ្រប់យ៉ាងសម្រាប់ការប្រើប្រាស់ទាំងការកាន់ប្រើក្នុងដៃ ទាំងការដោះដូរ និងជួសជុលនៅពេលមានបញ្ហាគ្រឿងម៉ាស៊ីនរបស់វា៕