រកឃើញក្រុមខ្លាំង ៣ទៀតសំរាប់វគ្គ ១/៤ Euro 2016

យប់មិញ​នេះ គឺ​មានការ​ប្រកួត​ចំនួន​៣​គូរ ក្នុង​វគ្គ​1/8​។ គូរ​ទី​១ លេង​នៅ​ម៉ោង ៨​យប់ ដែល​ជា​ការ​ប៉ះ​គ្នា រវាង​ក្រុម​ម្ចាស់ផ្ទះ France និង​ក្រុម Republic of Ireland​។ ក្នុង​ការ​ប្រកួត​នេះ គឺ​ក្រុម​ភ្ញៀវ​បាន​ទទួល​បាន ពិន័យ ១១​ម៉ែត្រ​តាំងពី​នាទី​ទី​1 ហើយ​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​គឺ Brady​។​ ​ការ​នាំមុខ​នេះ ធ្វើ​អោយ​ក្រុម​ម្ចាស់ផ្ទះ ធ្វើការ​សំរុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​បំបែក​ពងមាន់​ក្រុម​ភ្ញៀវ​បាន​ទេ ការ​ប្រកួត​រហូត​ដល់​នាទី 58 ទើប​កីឡាករ Griezmann អាច​រកបាន​គ្រាប់​តាម​ស្មើរ​បាន​វិញ​។ ហើយ​អ្វី​ៗ​ទាំងអស់​ត្រូវ​បាន​បញ្ចប់​ទាំង អស់​នៅ ៣​នាទី​បន្ទាប់ ដោយ​ការ​ស៊ុត​បាល់​មួយ​គ្រាប់​ទៀត​របស់​កីឡាករ Griezmann ដដែល​។ សរុប​មក គឺ​ក្រុម France យកឈ្នះ Republic of Ireland 2-1​។​ ​ដូច្នេះ​បារាំង នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​អង់គ្លេស ឬ​អ៊ី​ស្លង់​នៅ​វគ្គ​៨​ក្រុម​ជា​បន្ត​៕ Antoine-Griezmann Antoine-Griezmann Antoine-Griezmann Antoine-Griezmann Antoine-Griezmannចំណែក​ក្រុម Germany ក៏​យកឈ្នះ​ក្រុម Slovakia យ៉ាង​ចាស់ដៃ​ដែរ គឺ​ក្នុង​លទ្ធផល 3-0​។ ៣​គ្រាប់ នេះ គឺ​រកបាន​ដោយ​កីឡាករ Boateng នៅ​នាទី​8, កីឡាករ Gomez ក្នុង​នាទី​43 និង​គ្រាប់​ចុង​ក្រោយ​ដោយ កីឡាករ Draxler ក្នុង​នាទី 63​។​ ​ដូច្នេះ​អា​ល្លឺ​ម៉​ង់ នឹង​ឡើង​ទៅ​ប៉ះ​អ៊ី​តា​លី ឬ​អេ​ស្ប៉ា​ញ​នៅ​វគ្គ​៨​ក្រុម​ជា​បន្ត​៕ Germany vs Slovakia Germany vs Slovakia Germany vs Slovakia Germany vs Slovakia ​សំរាប់​គូរ​ចុង​ក្រោយ គឺ​ក្រុម Belgium យកឈ្នះ​ក្រុម Hungry ក្នុង​លទ្ធផល 4-0​។ គ្រាប់​ទាំង​៤ គឺ​រកបាន ដោយ​កីឡាករ Alderweireld, Batshuayi, Hazard និង​កីឡាករ Carrasco​។​ ​បែ​ល​ហ្សិ​ក នឹង​ឡើង​ទៅ​ប៉ះ​វែ​ល នៅ​វគ្គ​៨​ក្រុម​។ Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium Hungary vs Belgium https://www.youtube.com/watch?v=VKYJmuTyydM https://www.youtube.com/watch?v=B2Vn9vXOX5k https://www.youtube.com/watch?v=4sXmLuZ0GKo

គ្រាន់តែTrailer ខ្សែភាពយន្ត Storks ធ្វើអោយអ្នកអស់សំណើចបាត់ទៅហើយ

0
ខ្សែភាពយន្ត​លើក​ទីពីរ​សម្រាប់​ក្រុមហ៊ុន Warner Bros លក្ខណះ គំនូរជីវចល​បែបកំប្លែង Storks ដែល​ត្រៀម​នឹងចាក់​បញ្ចាំង នៅ​ថ្ងៃ​ទី ២៣ ខែ កញ្ញា ខាងមុខ​នេះ​ហើយ​។ ខ្សែ ភាពយន្ត​នេះ ដឹកនាំ​ដោយ លោក Nicholas Stoller និង​លោក Doug Sweetland ដែល​មាន​លក្ខណៈ​ពិសេស​ដោយសារ​មាន​ទេព​កោសល្យ​ជា​សំឡេង​ពី Kelsey Grammer, លោក Andy Samberg, Keegan ,Michael Peel និង​នាង Jennifer Aniston ។ គ្រាន់តែមើល Trailer នេះហើយ អស់សំណើច បាត់ទៅហើយ។
storks-trailer-2
storks Storks 2 storks
ត្រៀម ​រូចរាល់​សំរាប់ ខ្សែភាពយន្ត​មួយ​នេះ​ហើយ​នៅ​?
ប្រភព៖​ YouTube Channel Warner Bros. Pictures

ឡូយពេកហើយ ជាមួយ TEASER​ របស់ CL មួយនេះ​!

0
បើ​និយាយពី ឈ្មោះ​ តារាចំរៀង​កូរ៉េ​ខាងត្បូង CL ដែល​ជា​ប្រធាន​ក្រុម 2NE1 នោះ​ប្រហែល ជា​យុវវ័យ​ ភាគច្រើន​គឺ​ពិតជា​ស្គាល់​នាង​ច្បាស់ ហើយ​អ្នកខ្លះ​ ក៏ជា Fans របស់នាង​យ៉ាង​ពេញទំហឹង​តែ​ម្តង​។ ហើយ​សំរាប់​មួយ​រយះ​ពេល​នេះ CL បាន​ពង្រីក​ខ្លួន​ដល់ទី​ផ្សា​រអា​មេ​រិចដោយសារតែ ​ជំនាញ​រ៉េប​ ការ​លេង​ម៉ូដ និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ដ៏​ស្ទាត់​ជំនាញ​របស់​នាងតែម្តង។ ជារួមនាងកំពុងធ្វើការជាមួយ  Scooter Braun និងក្រុមការងាររបស់ពួកគេទាំងមូល ក្នុងការៀបចំចេញអាល់ប៊ុមថ្មី​ុំនោះនៅសហរដ្ឋអាមេរិច។ CL ខាងក្រោមនេះគឺជាចំណងជើងបទចម្រៀង សំរាប់ Album​ ថ្មីរបស់នាង។
  • Birthday
  • Dr. Pepper (feat. Diplo, RiFF RAFF & OG Maco)
  • Hello Bitches
  • Fallin | Blood Diamonds & DJ Dahi
  • Lifted | Robert Diggs & Clifford Smith
  • One
  • Superdope (CL & will.i.am)
CL CL តើ​មាន​ភាព​ទាក់ទាញ​យ៉ាងណា សូម​ទស្សនា​Teaser នោះ​ ទាំងអស់​គ្នា​។ https://www.youtube.com/watch?v=PaX_Ln7o9Bs&list=RDPaX_Ln7o9Bs&index=1 ប្រភព៖​YouTube Channel MADE MANAGEMENT

ប្រើ អ៉ីនធើណិតរាល់ថ្ងៃ ដឹងអត់ថា Web Browsers ណាមួយដែលអ្នកមិនអាចអត់បាន?

0
មានមនុស្ស​ភាគច្រើន​ប្រហែលជា​ មិនដែល​ចាប់អារម្មណ៍​ទេ​ថា រាល់ថ្ងៃ​ នៅ​ពេល​ដែល​ចាប់កាន់ ទូរស័ព្ទដៃ កំព្យូទ័រ ឬ​ក៏ ឡេ​បថប​ក្តី កម្មវិធី Web Browser  ណាមួយ​ដែល​យើង​មិនអាច​អត់បាន​នោះ? តួយ៉ាង​គឺ យើង​ប្រើ ដើម្បី ស្រាវជ្រាវ ឯកសារ ផ្សេងៗ ជា​ច្រើន​មិនថា ពាក់ពន្ធ័នឹង ការងារ ការសិក្សា -ល​-។ ជា​ទូទៅ អ្នក​តែងតែ ​ត្រូវការ​នូវ  Web Browser ណាមួយ​ដែល​មាន​សុវត្ថិភាព និង​ល្បឿនលឿន​បំផុត​ក្នុង​ប្រព័ន្ធ​អនឡាញ​។ ដូច្នេះ ​ខាងក្រោម​នេះ​គឺជា​ការ​បង្ហាញពី Web Browser ដែល​ប្រសើរ​បំផុត​សំរាប់​លោក​អ្នក​។ Top Of Web Browser Top Of Web Browser ចង់ដឹងសូមទស្សនាវីដេអូខាងក្រោម។

តោះ! ទស្សនាក្នុងការផលិតរឿង Ice Age: Collision Course

រឿង Ice Age: Collision Course បាន​ចេញ Trailer របស់​ខ្លួន​ជា​បន្តបន្ទាប់ ហើយរឿង​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ខែ​ក្រោយ​នេះ​ហើយ​។ នៅ​ពេល​ថ្មី​នេះ រឿង Ice Age: Collision Course បាន​បង្ហាញ​ពី​សកម្មភាព​ខ្លះ​ក្នុង​ការ​ផលិត​រឿង​នេះ​ឡើង ដូច​ជា​ការ​គូស​តួអង្គរ ការ​ធ្វើ​ឲ្យ​មាន​ចលនា ការ​បញ្ចូល​សំលេង​ បច្ចេកទេសកាត់តជាដើម​។ Ice AgeIce AgeIce Age 04 ចង់​ដឹង​កាន់​ច្បាស់​ពី​សកម្មភាព​ក្នុង​ការ​ផលិត​យ៉ាងនោះ សូម​ទស្សនា​វី​ដេ​ដូច​ខាងក្រោម​…

កីឡាករណាខ្លះជាវីរៈបុរសជួយ ព័រទុយហ្គាល់ ប៉ូឡូញ វែល ​ឡើង​វគ្គ​៨​ យប់មិញ?

យប់មិញនេះ ក្រុម​ជម្រើស​ជាតិ​ ៣ក្រុមដែលបានឡើងទៅវគ្គ៨ មានដូចជា ព័រទុយហ្គាល់ ប៉ូឡូញ និង វែល។ ព័រទុយហ្គាល់បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ឈ្នះ​ក្រូអាត ១-០ យប់មិញ នៅ​​ចុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង នាទី ១១៧ ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ Ricardo Quaresma ​របស់​ក្លឹប​ Beşiktaş ​បាន​តែត​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​ ១-០ ឡើង​ទៅ​វគ្គ​៨​ក្រុម​ ប៉ះ​ប៉ូឡូញ​ជា​បន្ត បន្ទាប់​ពី​ការ​ស៊ុត​នាំ​សំណាង​ពី​ជើង​ Cristiano Ronaldo ខណៈ​ដែល​ក្រូអាត ត្រូវ​​ធ្លាក់​ហាល​អាវ​ត្រឹម​វគ្គ​នេះ។ Portugal vs Croatia Portugal vs Croatia Portugal vs Croatia Portugal vs Croatia Portugal vs Croatia Portugal vs Croatia ការប្រកួតរវាង ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ និងស្វីសយប់មិញ លទ្ធផល​ធម្មតា​​ស្មើ​គ្នា​ ១-១ តែបាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​​ ៥-៤ ​អោយប៉ូឡូញ ឈ្នះស្វីស ក្នុង​ការ​ប្រកួត​ Euro 2016 ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​​យប់មិញ​នេះ និង​កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​មុន​គេ។ ដូច្នេះ​​​ស្វីស​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ​ហើយ ខណៈ​ដែល​ប៉ូឡូញ នឹង​​ឡើង​ទៅ​ប៉ះព័រទុយហ្គាល់​ នៅ​វគ្គ​៨​ក្រុម​ជា​បន្ត៕ Switzerland vs Poland Switzerland vs Poland Switzerland vs Poland ក្រុមជម្រើសជាតិវែល បានយកឈ្នះ អ័​រ​ឡង់​ខាងជើង ក្នុងលទ្ធផល ១-០ ដោយកីឡាករ Gareth McAuley នៅនាទី ៧៥ ដូច្នេះវែលត្រូវឡើងទៅវគ្គ៨ក្រុមបន្ត។ Wales vs Northern Ireland Wales vs Northern Ireland https://www.youtube.com/watch?v=E4g9W3d0Ld8
 

ម៉ោះ! រៀនធ្វើ​រុក្ខជាតិលម្អ​នៅ​កន្លែងធ្វើការ ​ជួយ​ឱ្យ​​អារម្មណ៍​ស្រស់ថ្លា

0
ដោយ ៖ ឈិត គឹមឆុន

ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៩:០៤   (16-06-2016 09:04)

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ដាក់​តាំង​រុក្ខជាតិ ឬ​ដើម​ផ្កា​ដែល​ដាំ​ក្នុង​ផើង​នៅ​ក្នុង​ការិយាល័យ​ធ្វើការ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​របស់​អ្នក ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា វត្តមាន​រុក្ខជាតិ​ដាំ​ក្នុង​ផើង​នៅ​តាម​ការិយាល័យ​ធ្វើការ​អាច​ជួយ​កាត់​បន្ថយ​ការ​អស់កម្លាំង ភាព​តានតឹង​ក្នុង​អារម្មណ៍ (Stress) ការ​ស្ងួត​.​ក  ឈឺក្បាល ក្អក ព្រមទាំង​ការពារ​ស្បែក​បុគ្គលិក​មិន​ឱ្យ​ស្ងួត​ទៀត​ផង ។ រុក្ខជាតិលម្អ នៅ​ក្នុង​ការ​ពិសោធ​លើ​បុគ្គលិក​ការិយាល័យ​៣៨៥​នាក់ បណ្តា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ជីវិត​ប្រទេស​ណ័​រវេ​ស​និង​សាកលវិទ្យាល័យ Uppsala University ​ប្រទេស​ស៊ុ​យ​អែ​ត​បាន​ពិនិត្យ​អត្រា​ធូរស្បើយ​ពី​ជំងឺ​និង​ចំនួន​នៃ​រុក្ខជាតិ​ដែល​បុគ្គលិក​ម្នាក់​ៗ​បាន​មើលឃើញ​អំឡុង​ពេល​បំពេញការងារ​របស់​ពួក​គេ ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា បុគ្គលិក​ដែល​ឃើញ​រុក្ខជាតិ​ទាំងនោះ​កាន់តែ​ច្រើន​ដង អត្រា​ប្រឈម​នឹង​ជំងឺ​របស់​ពួក​គេ​កាន់តែ​តិច​ទៅ​ៗ ។ មូលហេតុ​ខាងលើ​នេះ តាម​ការ​ពន្យល់​មួយ​បាន​បញ្ជាក់​ថា គឺ​ដោយសារ​តែ​រុក្ខជាតិ​និង​អតិសុខុមប្រាណ​នៃ​ដី​ក្នុង​ផើង​អាច​ស្រូប​យក​បាន​យ៉ាង​ល្អ​នូវ​សារធាតុ​ហើរ​ក្នុង​ខ្យល់​ដែល​ជា​សមាសធាតុ​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព ។ លោកស្រី​វេជ្ជបណ្ឌិត​ប្រ៊ី​ង​ស្ល៊ីម៉ាក​បាន​និយាយ​ថា ការ​ពន្យល់​តាម​បែប​ចិត្តសាស្ត្រ​មួយទៀត​គឺថា នៅ​ក្នុង​ជំនឿ​មនុស្ស​យើង រុក្ខជាតិ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​សុខភាព ។ រុក្ខជាតិលម្អ ចំណែក​របាយការណ៍​មួយទៀត​ចេញពី​សាកលវិទ្យាល័យ Washington State បាន​បញ្ជាក់​ថា ផ្កា​ឬ​រុក្ខជាតិ​ដែល​ដាំ​ក្នុង​ផើង​ផ្តល់​អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់​បណ្តា​អ្នក​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ទាំងឡាយ​ណា​ដែល​គ្មាន​បង្អួច ។ ក្រុម​អ្នក​សិក្សា​នៅ​អា​មេ​រិ​ក បាន​រក​ឃើញ​ថា វត្តមាន​របស់​រុក្ខជាតិ​ដាំ​ក្នុង​ផើង​ក្នុង​ការិយាល័យ​បិទ​ជិត​ទាំងនេះ​បាន​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ក៏​ដូច​ជា​សម្ពាធ​ឈាម​ឱ្យ​ស្ថិត​នៅ​កម្រិត​ទាប​បំផុត ។ រុក្ខជាតិលម្អ លោកស្រី​វេជ្ជបណ្ឌិត Virginia Lohr អ្នកដឹកនាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា វត្តមាន​រុក្ខជាតិ​ដាំ​ក្នុង​ផើង​ជួយ​កាត់​បន្ថយ​កម្រិត​ធូលី​នៅ​កន្លែងធ្វើការ​បាន​ដល់​ទៅ​ជាង​២០% ជា​ពិសេស​នៅ​ពេល​ដែល​ស្លឹក​រុក្ខជាតិ​ចាប់ផ្តើម​លាស់ ។ កាលណា​ស្លឹក​កាន់តែ​ធំ រុក្ខជាតិ​ផលិត​អុក​ស៊ី​សែន​បាន​កាន់តែ​ច្រើន ហើយ​បន្ទាប់​មក​វា​មាន​លទ្ធភាព​អាច​ជួយ​បំបែក​សារជាតិ​ពុល​នៅ​ក្នុង​ខ្យល់អាកាស ៕

នេះជាវីដេអូ បុរសម្នាក់ដែលអាច​រស់​​បានដោយគ្មានបេះដូង​

ដោយ ៖ គង់ រិទ្ឋរីណា

ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១៣:៤១   (15-06-2016 13:41)

បេះដូង​ គឺជា​សរីរាង្គ​ដែល​សំខាន់ ដែល​យើង​​រស់​ដោយ​គ្មាន​វា​​មិន​បាន​ ។ ជា​ការ​ពិត​​ណាស់ ដោយសារ​តែ​បច្ចេកវិទ្យា​ខាង​​ផ្នែក​វេជ្ជសាស្ត្រ​កាន់តែ​ទំនើប យើង​ក៏​អាច​យក​បេះដូង​អ្នក​ផ្សេង​ មក​ជំនួស​បេះដូង​របស់​យើង​​ក៏​បាន​ដែរ ​។ តែ​ចុះ​បើ​មិន​ទាន់​មាន​នរណា​ម្នាក់ ​អាច​បរិ​ច្ចាគ​បេះដូង​មកឱ្យ​​យើង​បាន​​នោះ តើ​យើង​អាចរ​ស់បាន​តាម​របៀប​ណា​ នៅ​ពេល​ដែល​បេះដូង​យើ​ង​ខូច? ក្រឡេក​មក​មើល​កំលោះ​​វ័យ​២៥​ឆ្នាំ Stan Larkin ដែល​អាចរ​ស់បាន​៥៥៥​ថ្ងៃ ​ដោយ​មិន​មាន​​បេះដូង ខណៈ​ពេល​ដែល​រូបគេ​កំពុង​តែ​រង់ចាំ​ទ​ទួល​បេះដូង​ ពី​អ្នក​បរិ​ច្ចាគ​ ​អស់​រយៈពេល​ជិត​២​ឆ្នាំ​ ។ ហេតុ​ដែល​រូបគេ​​ត្រូវការ​បេះដូង​ពី​​អ្នក​បរិ​ច្ចាគ ​គឺ​ដោយសារ​តែ​គេ​មាន​​ជំងឺ​បេះដូង​​មិន​ប្រក្រតី​ពី​កំណើត​ ។ Larkin គឺ​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ទេ​ ដែល​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​នេះ​​ ​។ មាន​មនុស្ស​មិន​តិច​នាក់​ទេ​ ដែល​កើត​ជំងឺ​មួយ​នេះ ហើយ​ពូក​គេ​ ពិតជា​ត្រូវការ​​វះកាត់​ប្តូរ​បេះដូង​ជា​ចាំបាច់​ ។
The Freedom portable driver is powered by two lithium-ion batteries.
The Freedom portable driver is powered by two lithium-ion batteries.
តាម​ការ​ពិត​ទៅ​ មូលហេតុ​ដែល​ទាមទារ​ឱ្យ​គេ​រង់​​ចាំ​យូរ​បែប​នេះ គឺ​ដោយសារ​​តែ​មិនសូវ​មាន​អ្នក​បរិ​ច្ចាគ​ ហើយ​បើ​មាន ក៏​បេះដូង​នោះ​ មិន​ត្រូវ​នឹង​បេះដូង​របស់​គេ​ដែរ​ ។ ដូច្នេះ​ហើយ​ ទើប​គេ​ត្រូវរ​ស់ទាំង​​គ្មាន​បេះដូង ហើយ​ត្រូវ​ប្រើ​ម៉ាស៊ីន​អស់​រយៈពេល​៥៥៥​​ថ្ងៃ ទម្រាំ​ តែ​រក​ឃើញ​បេះដូង ​ដែល​ត្រូវ​នឹង​រូបគេ​ ។   ចំពោះ​ម៉ាស៊ីន​នោះ​ គឺ​ពិសេស​មែនទែន​ ។ ពោល​គឺ​វា​អាច​ជំនួស​បេះដូង​យើង​​បាន​មួយ​រយៈ​ ។ វា​មាន​ទម្ងន់​​ប្រហែល​ត្រឹមតែ​១៣,​៥​ផោន (​ប្រហែល​៦,១២​គីឡូក្រាម​) តែ​ប៉ុណ្ណោះ​ ។ បើ​យើង​មើលរូប​ខាងក្រោម គឺ​វា​ដូច​ជា​កាបូបស្ពាយ​អ៊ីចឹង​ ។ មុខងារ​របស់​ម៉ាស៊ីន​នេះ​ មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​បេះដូង​​ណាស់ ដែល​វា​អាច​ច្របាច់​ឈាម​ ​ទៅ​គ្រប់​សារពាង្គកាយ​ ។
heart
With the total artificial heart there are two tubes that exit the body, and those tubes have to be connected to a machine that can deliver compressed air into the ventricles to allow blood to be pumped through the body.
លោក​វេជ្ជបណ្ឌិតឯកទេស​បេះដូង​ ដែល​ជា​អ្នក​វះកាត់​បេះដូង​​ឱ្យ​លោក Larkin បាន​ឲ្យ​ដឹង​ថា ​Larkin គឺជា​អ្នកជំងឺ​ទី​មួយ​​ហើយ ដែល​បាន​ប្រើ​ឧបករណ៍​នេះ ​ហើយ​អាច​ត្រឡប់​ទៅ​ផ្ទះ​ បាន​ដោយ​អាច​លេង​កីឡា​ បាន​ដូច​មនុស្ស​ទូទៅ​ ។ វា​មាន​ភាព​ងាយស្រួល​ណាស់ ក្នុង​ការ​យក​ឧបករណ៍​នេះ​តាម​ខ្លួន​ ព្រោះ​វា​មើលទៅ​ដូច​កា​តាប​ស្ពាយ​អ៊ីចឹង» ។ គួរ​​បញ្ជាក់​​ថា ក្រោយ​ពី​បាន​រក​ឃើញ​បេះដូង​ ដែល​ត្រូវ​នឹង​គេ​ហើយ លោក​វេជ្ជបណ្ឌិត ​ក៏​បាន​ធ្វើការ​វះកាត់ និង​យក​ឧបករណ៍​នោះ​ចេញ ហើយ​ឱ្យ​លោក ​Larkin ​ត្រឡប់​ទៅ​ផ្ទះ​ដូច​​ធម្មតា​។

ដឹងអត់ថា ពិសា​ផ្លែ​ប៊័រជួយអ្វីខ្លះ?

ដោយ ៖ ឈិត គឹមឆុន

ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៨:៤៧   (20-06-2016 08:47)

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ផ្លែ​ប៊័រ (Avocado) អាច​ជា​អាវុធ​មួយ​ប្រយុទ្ធ​ប្រឆាំង នឹង​ភាព​ចាស់​ទៅ​តាម​អាយុ​និង​ជំងឺ​នានា​ក្នុង​រាង​កាយ ។ ប្រេង​ដែល​គេ​ចម្រាញ់​ពី​ផ្លែ​ឈើ​ប្រភេទ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ពិសោធ​ថា វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​(​ជា​ប្រភេទ​ម៉ូលេគុល​គ្រោះថ្នាក់​ម្យ៉ាង​នៅ​ក្នុង​ខ្លួន​មនុស្ស​) ។ មាន​សមាសធាតុ​គីមី​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ជា​ច្រើន​របស់​បន្លែ​និង​ផ្លែ​ឈើ​ដូច​ជា​ការ៉ុត​និង​ប៉េងប៉ោះ​ដែល​សុទ្ធតែ​អាច​កម្ទេច​ចោល​នូវ​រ៉ា​ឌី​កាល់​សេរី  ប៉ុន្តែ​ពួក​វា​ទាំងនេះ​មិន​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​កន្លែង​ផ្ទុក​កោសិកា mitochondria បាន​ទេ ។ មាន​តែ​សមាសធាតុ​គីមី​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ក្នុង​ផ្លែ​ប៊័រ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​បាន ។
ដើមប៊័រ
ដើមប៊័រ – Avocado Tree
ផ្លែប៊័រ - Avocado
ផ្លែប៊័រ – Avocado
លោក Christian Cortes-Rojo អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា បញ្ហា​គឺថា សមាសធាតុ​គីមី​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​នៅ​ក្នុង​ផ្លែ​ឈើ​ផ្សេង​មិន​អាច​ចូល​ក្នុង mitochondria បាន ។ ដូច្នេះ​រ៉ា​ឌី​កាល់​សេរី​បាន​បន្ត​បំផ្លាញ mitochondria ធ្វើ​ឱ្យ​ការ​ផលិត​ថាមពល​ត្រូវ​បញ្ឈប់​ហើយ​កោសិកា​ទាំងឡាយ​ក៏​ងាប់ ។ ចំណែក​ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែកុម្ភៈ​កន្លង​មក​បា​នរក​ឃើញ​ពី​អត្ថប្រយោជន៍​ផ្លែ​ប៊័រ​ផង​ដែរ ។ ពួក​គេ​ថា ផ្លែ​ប៊័រ​ជា​ពិសេស​ផ្លែ​ប៊័រ​ដាំ​នៅ​ប្រទេស​ស៊ី​លី មាន​សមាសធាតុ​ពី​ធម្មជាតិ​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំង​ទៅ​នឹង​ជំងឺ​ស៊ាំ​នឹង​ថ្នាំ Antibiotics(antibiotic-resistant infections) បាន ។ សមាសធាតុ​ដែល​មាននៅ​ក្នុង​ផ្លែ​ប៊័រ​នេះ​អាច​ទប់ស្កាត់​ប្រភេទ​បាក់តេរី staphylococci មាន​ពណ៌​លឿង​មិន​ឱ្យទៅ​រំលាយ​ប្រសិទ្ធភាព​ថ្នាំ Antibiotics បាន ។ បាក់តេរី​ទាំង នេះ​ហើយ​ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​រោគ​ឆ្លង​នៅ​ក្នុង​ដំបៅ​ដែល​កើត​ពី​ការ​វះកាត់ ។ វា​បាន​បង្កើត​ជា​ភាពស៊ាំ​នៅ​ក្នុង​ខ្លួន​មនុស្ស​យ៉ាង​ឆាប់រហ័ស ។ លោក Jes Gitz Holler និស្សិត​វេជ្ជបណ្ឌិត​មក​ពី​សាកលវិទ្យាល័យ University of Copenhagen របស់​ដា​ណឺ​ម៉ាក​បាន​ធ្វើ​ការងារ​ពិសោធន៍​ស្រាវជ្រាវ​នេះ​ជាមួយ​មនុស្ស​មួយ​ចំនួន​នៅ​ប្រទេស​ស៊ី​លី ។ គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​រក​ឃើញ​សារធាតុ​ពី​ធម្មជាតិ​មួយ​នៅ​ក្នុង​ផ្លែ​ប៊័រ​នៅ​ស៊ី​លី​ដែល​មាន​សកម្មភាព​សម្រាប់​ការ​ព្យាបាល ។ សមាសធាតុ​ពី​​ធម្មជាតិ​នេះ មាន​សក្តានុពល​យ៉ាង​អស្ចារ្យ​បំផុត ហើយ​ប្រហែលជា​ក្នុង​រយៈពេល​មួយ​វែង​ជាង​នេះ​យើង​នឹង​អាច​បង្កើត​បានជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ប្រភេទ​ដើម្បី​ប្រឆាំង​នឹង​បាក់តេរី staphylococci ។ តែ​ក្នុង​ពេល​នេះ​ពុំ​ទាន់​មាន​ផលិតផល​បែប​នេះ​នៅ​លើ​ទីផ្សារ​នៅឡើយ​ទេ​» ។ បា​តេ​រី staphylococci ឬ Staphylococcus ដែល​មាន​ពណ៌​លឿង​គឺជា​មូលហេតុ​បង្ក​ដ៏​សាមញ្ញ​បំផុត​នៃ​ការ​ឆ្លង​មេរោគ​ចំពោះ​ដំបៅ​ដែល​កើត​ក្រោយ​ពី​ការ​វះកាត់​រួច ។ បាក់​តេរី​​នេះ​ក៏​អាច​ជា​មូលហេតុ​បង្ក​ឱ្យទៅ​ជា​ជំងឺ​ច្រើន​ប្រភេទ​ដែល​កើត​ពីរ​បួស​និង​ការ​ពុល​អាហារ​ផង​ដែរ​ដែល​ជំងឺ​ទាំងនេះ​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​ស្លាប់​បាន​-​តួយ៉ាង​ដូច​ជា ជំងឺ​រលាក​ភ្នាស់​ខាងក្នុង​របស់​បេះដូង (Endocarditis) និង​ជំងឺ​ដែល​បណ្តាល​មក​ពី​មេរោគ​ឆ្លង​រាលដាល​ក្នុង​ឈាម (Septicemia) ជាដើម ៕​ របៀបធ្វើទឹកក្រឡុកផ្លែប៊័រ  (ប្រភព៖ Kin Community)  
កែច្នៃផ្លែប៊័រធ្វើជាម៉ាស់បិទមុខយ៉ាងងាយ (ប្រភព៖ ehowbeauty)  

ហាត់​ក្បាច់គុន ​១​ម៉ោង ២ដង​ក្នុង ​១​ស​ប្តា​ហ៍ជួយ​អ្នកជំងឺ​ញ័រញាក់​អាច​ដើរ​បាន

ដោយ ៖ ឈិត គឹមឆុន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ០៩:១១   (23-06-2016 09:11)

បណ្តាជន​ដែល​មាន​ជំងឺ​ញ័រញាក់​កន្ត្រាក់​សរសៃ​(Parkinson’s) ជា​រឿយ​ៗ​ទទួល​រង​ការ​ឈឺ​ចុក​ចាប់ពី​ការ​ញ័រ​អវយវៈ​ដៃជើង​និង​តឹង​តាម​បណ្តា​សាច់ដុំ​ដែល​បញ្ហា​នេះ​នាំ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ។ ឥឡូវនេះ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​ហាត់​ក្បាច់គុន​ពី​បុរាណ​របស់​ចិន​ឈ្មោះ​«​ថៃ​ជិ​» អាច​ជួយ​ឱ្យ​ពួក​គេ​ទាំងនោះ​ដើរ​បាន និង​អាច​ទប់​ជំហរ​បាន​ទៀត​ផង ។ លទ្ធផល​នេះ​បាន​កើត​ចេញពី​ការ​ពិសោធ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អា​មេ​រិ​ក Oregon Research Institute ដែល​បាន​តាមដាន​ពិនិត្យ​អ្នកជំងឺ​ជិត​២០០​នាក់​ហាត់ប្រាណ​តាម​ក្បាច់គុន​ខាងលើ​រយៈពេល​៦០​នាទី​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ កាយវិការ​យឺត​ៗ​មួយ​ៗ​របស់​ក្បាច់គុន​ថៃ​ជិ​នាំ​ឱ្យ​មនុស្ស​ចាស់​មាន​ជំងឺ​ញ័រញាក់​កន្ត្រាក់​សរសៃ​(Parkinson’s) អាច​ទប់​ជំហរ​ខ្លួន​និង​ដើរ​បាន ។ សាស្ត្រាចារ្យ​ដឹកនាំ​ការ​ស្រាវជ្រាវ​លោក Fuzhong Li បាន​និយាយ​ថា លទ្ធផល​ការ​រក​ឃើញ​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដ្បិត​វា​បាន​បង្ហាញ​ថា ក្បាច់គុន​ថៃ​ជិ​អាច​យក​ទៅ​ប្រើ​ជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ដោយ​ចលនា​ដែល​បញ្ហា​នេះ​ឈាន​ទៅ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ជំហរ​និង​ដំណើរ ។ ចំណែក​ការ​សិក្សា​ថ្មី​មួយ​របស់​ចិន​កាលពី​ឆ្នាំទៅ​មិ​ញ​បាន​រក​ឃើញ​ថា មនុស្ស​វ័យចាស់​ដែល​ភ្នែក​មើល​មិនសូវ​ច្បាស់​អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ជំហរ​របស់​ខ្លួន​ដោយ​ជៀសវាង​បាន​នូវ​ការ​ដួល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​តាម​រយៈ​ការ​ហាត់​ក្បាច់គុន​«​ថៃ​ជិ​»  ។ អ្នកជំនាញ​បាន​និយាយ​ថា កាយវិការ​ក្បាច់គុន​យ៉ាង​សុភាព​និង​យឺត​ៗ​បាន​ជួយ​បង្កើន​កម្លាំង​និង​ព្រមទាំង​កែ​លំអ​ការ​ទប់​ជំហរ​ខ្លួន​បាន កាត់​បន្ថយ​អត្រា​ដួល​ក្នុង​ចំណោម​មនុស្ស​ចាស់​ដែល​ភ្នែក​មើល​មិនសូវ​ច្បាស់ ។ នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Hong Kong Polytechnic University ដែល​បាន​ធ្វើ​ពិសោធន៍​អស់​៤​ខែ​លើ​មនុស្ស​ចាស់​៤០​នាក់ ។ អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​ក្នុង​១​ស​ប្តា​ហ៍​ត្រូវ​គេ​កំណត់​ឱ្យ​ហាត់ប្រាណ​តាម​ក្បាច់គុន​«​ថៃ​ជិ​» រយៈពេល​ដល់​ទៅ​៩០​នាទី ។ Tai-chiTai-chi វេជ្ជបណ្ឌិត Dr William Tsang អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ក្បាច់គុន​ថៃ​ជិ ជា​ប្រភេទ​លំ​ហាត់ប្រាណ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នកមាន​ភ្នែក​មើល​មិនសូវ​ច្បាស់ ដ្បិត​វា​ជួយ​ទប់​ជំហរ​ខ្លួនប្រាណ​បាន​យ៉ាង​ល្អ​។ វា​ពិតជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​ចំពោះ​លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ ។ ហាត់​ក្បាច់គុន​ថៃ​ជិ​ត្រូវការ​យល់​ដឹង​ដោយ​ញាណ​ចំពោះ​ជំហរ​រាង​កាយ ហើយ​និង​ការ​ធ្វើ​ចលនា​។ ចលនា​ក្បាល​គឺជា​ធាតុ​សំខាន់​មួយ​នៅ​ក្នុង​ក្បាច់គុន​ថៃ​ជិ ហើយ​ចលនា​នេះ​អាច​ជួយ​លើក​កម្លាំង​ប្រព័ន្ធ​រក្សា​ជំហរ​(vestibular system) ឈាន​ទៅ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ការ​ទប់​លំនឹង​ខ្លួន ។ សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​អង់​អង់គ្លេស​ឈ្មោះ Age and Ageing journal​ដែល​ចេញផ្សាយ​ពេល​កន្លង​មក​៕​
ប្រភពវីដេអូ៖ Taiji Zen