យប់មិញនេះ ក្រុមជម្រើសជាតិ ៣ក្រុមដែលបានឡើងទៅវគ្គ៨ មានដូចជា ព័រទុយហ្គាល់ ប៉ូឡូញ និង វែល។
ព័រទុយហ្គាល់បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះក្រូអាត ១-០ យប់មិញ នៅចុងម៉ោងបន្ថែម១៥នាទី២ដង នាទី ១១៧ ខ្សែបម្រើវ័យ៣២ឆ្នាំ Ricardo Quaresma របស់ក្លឹប Beşiktaş បានតែតឲ្យព័រទុយហ្គាល់ឈ្នះ ១-០ ឡើងទៅវគ្គ៨ក្រុម ប៉ះប៉ូឡូញជាបន្ត បន្ទាប់ពីការស៊ុតនាំសំណាងពីជើង Cristiano Ronaldo ខណៈដែលក្រូអាត ត្រូវធ្លាក់ហាលអាវត្រឹមវគ្គនេះ។
ការប្រកួតរវាង ក្រុមជម្រើសជាតិប៉ូឡូញ និងស្វីសយប់មិញ លទ្ធផលធម្មតាស្មើគ្នា ១-១ តែបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ អោយប៉ូឡូញ ឈ្នះស្វីស ក្នុងការប្រកួត Euro 2016 វគ្គ១៦ក្រុមចុងក្រោយយប់មិញនេះ និងកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយមុនគេ។ ដូច្នេះស្វីសត្រូវហាលអាវត្រឹមវគ្គនេះហើយ ខណៈដែលប៉ូឡូញ នឹងឡើងទៅប៉ះព័រទុយហ្គាល់ នៅវគ្គ៨ក្រុមជាបន្ត៕
ក្រុមជម្រើសជាតិវែល បានយកឈ្នះ អ័រឡង់ខាងជើង ក្នុងលទ្ធផល ១-០ ដោយកីឡាករ Gareth McAuley នៅនាទី ៧៥ ដូច្នេះវែលត្រូវឡើងទៅវគ្គ៨ក្រុមបន្ត។
https://www.youtube.com/watch?v=E4g9W3d0Ld8