ចង់ញ៊ាំអ្វីក៏បាន? ជម្រើសអាហារ ៣ពេល នៅភោជនីយដ្ឋាន Sukiyaki Express

0

ជម្រើសមួយសម្រាប់អ្នក ក្នុងការស្វែងរកទីតាំងទទួលទានអាហារនោះគឺ​ Sukiyaki Express ។ ភោជនីយដ្ឋាន Sukiyaki Express ស្ថិតនៅក្នុងនៅផ្សារទំនើប Chip Mong Noro Mall ជាន់ទី3 បានបើកបំរើជូនលោកអ្នកនៅម្ហូបអាហារទាំង៣ពេល ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ដែលស្ទើរតែគ្រប់មុខម្ហូបជាច្រើន ប្លែកទាំងរូបរាង ប្លែកទាំងរសជាតិ។

ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express

ភោជនីយដ្ឋាន Sukiyaki Express មានលក់នៅម្ហូបជាច្រើនមុខ សម្រាប់បំរើជូនអតិថិជន ទាំងអស់ដែលកំពុងតែស្វែងរកកន្លែងទទួលទានអាហារ ហើយម្ហូបទាំងនោះមានដូចជា៖ ស៊ុបអូដុង​ក្ដៅ​ៗ សូស៊ី បាយឆាខ្ចីសាច់ជ្រូកពិសេស បាយឆាសាច់មាន់ និងស៊ុតហាវ៉ៃ ស្តេក មីជប៉ុន Yakisoba ហើយក៏មាននៅមុខម្ហូបជាច្រើនមុខទៀត ដែលជាជម្រើសល្អសម្រាប់ការទទួលទាន។

ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express

សម្រាប់លោកអ្នកដែលស្វែងរកការជួបជុំគ្រួសារទទួលទានអាហាររសជាតិឆ្ងាញ់ប្លែក កុំភ្លេចណា ភោជនីយដ្ឋាន Sukiyaki Express តែងតែផ្តល់នូវរសជាតិ បរិយាកាស និងតម្លៃសមរម្យ។

ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express
ភោជនីយដ្ឋាន Sukiyaki Express

ភោជនីយដ្ឋាន Sukiyaki Express
លេខទូរសព្ទ៖ 093 244 888
ទីតាំង៖ នៅផ្សារទំនើប Chip Mong Noro Mall ជាន់ទី 3 តាមបណ្ដោយមហាវិថីព្រះនរោត្តម (កែងផ្លូវលេខ 360 និងផ្លូវលេខ 370) ក្នុងសង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើកចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់

វីដេអូ

បាយមាន់វាលរេញ​ ចាប់បើកសាខាថ្មី ទីធ្លាធំទូលាយងាយស្រួលសម្រាប់អតិថិជនចតយានយន្ត

0

ហាង បាយមាន់វាលរេញ អ្នកណាមិនស្គាល់អ្នកណាមិនល្បីថាជាហាងលក់បាយព្រឹកដ៏ឆ្ងាញ់ ជាពិសេសគឺល្បីខ្លាំងដោយសារមាន់ស្រែប្រលាក់គ្រឿងអាំងដ៏មានរសជាតិធ្វើអោយអតិថិជនបានញ៊ាំហើយគឺជក់មាត់ជីបៗតែម្ដង។ ដោយសារតែមានការគាំទ្រខ្លាំងបែបនេះ ពេលនេះ ហាង បាយមាន់វាលរេញ បានសាខាថ្មីបន្ថែមទៀតដែលជាសាខាទី២ ដែលមានទីតាំងស្ថិតនៅផ្លូវហាណូយ ជាប់ស្តុបបឹងបៃតង មានទីធ្លាធំទូលាយទាំងខាងក្នុង និងខាងក្រៅដែលងាយស្រួលសម្រាប់អតិថិជនក្នុងការចតយានយន្ត។

ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ

ហាង បាយមាន់វាលរេញ គឺមានលក់បាយព្រឹកចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ និងមានប្រភេទសាច់ដូចជា៖ បាយភ្លៅមាន់ បាយស្លាបមាន់ បាយទ្រូងមាន់ បាយសាច់ជ្រូក និងបាយផាក់ឡូវ។ សម្រាប់សាច់ប៉ុន្មានប្រភេទនេះ គឺប្រភេទសាច់មាន់គឺលក់ដាច់ខ្លាំងជាងគេ ដោយសារតែសាច់មាន់ គឺជាមាន់ស្រែពិតៗ១០០% នៅពេលដែលយកមកប្រលាក់គ្រឿងដ៏ពិសេសប្រចាំហាងទៀតធ្វើអោយរសជាតិពិសេសឆ្ងាញ់ចាប់ចិត្តជក់មាត់។

ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ

បែបនេះសម្រាប់អ្នកដែលចង់ភ្លក្សជាមួយបាយមាន់វាលរេញ ក៏ដូចជាម៉ូយៗហាង បាយមាន់វាលរេញ កុំភ្លេចមកសាខាថ្មីនេះណាធានាថាទទួលបានរសជាតិឆ្ងាញ់ និងរីករាយជាមួយបរិយាកាសដ៏ធំទូលាយ។ បញ្ជាក់ម្ដងទៀតណា សាខាថ្មីនេះស្ថិតនៅផ្លូវហាណូយ ជាប់ស្តុបបឹងបៃតងបញ្ឍិតពន្ធដារ៕

ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ
ហាង បាយមាន់វាលរេញ

ហាង បាយមាន់វាលរេញ
លេខទូរសព្ទ៖ 098 88 71 03
សាខាទី២៖ ស្ថិតនៅផ្លូវហាណូយ ជាប់ស្តុបបឹងបៃតងបញ្ឍិតពន្ធដារ
សាខាទី១៖ ផ្ទះលេខ១៦ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
(ចាប់បើកពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់)

វីដេអូ៖

ជួបជុំគ្រួសារ ញ៊ាំអាហារឆ្ងាញ់ៗជាមួយបរិយាកាសដ៏ស្រស់ស្រាយនៅប៉ែកខាងជ្រោយចង្វារបានយ៉ាងរីករាយនៅRiver Bay Lounge

0

ស្វែងរកទីកន្លែងដែលល្អសម្រាប់ការជួបជុំនៅប៉ែកខាងជ្រោយចង្វារមែនទេ? អស់បារម្ភទៀតហេីយ! River Bay Lounge(សាខាជ្រោយចង្វារ)​ គឺជាទីកន្លែងតែមួយគត់ដែលលោកអ្នកកំពុងស្វែងរក។ ធានា​ថា​ពិតជា​មិន​ខកបំណង​ជាមួយ​ម្ហូប​អា​ហារ​ឆ្ងាញ់​ៗពិ​សេស​ៗ ជាច្រើន​មុខ​មាន​ក្នុង​មឺ​នុយ​ ដែល​ត្រៀម​ចម្អិនពី​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ភោជនីយដ្ឋាន​ជូន​លោកអ្នក​។

River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)

ជាពិសេសភោជនីយដ្ឋាន​ គឺមានបរិវេណធំទូលាយទាំងខាងក្នុង​ និងខាងក្រៅជាមួយបរិយាកាសខ្យល់ធម្មជាតិ​ អមជាមួយក្រុមតន្រ្តីច្រៀងកំដរបែបរ៉ូមែនតិច​និងបែបកន្រ្តាក់អារម្មណ៍​ ដែលអាចធ្វេីឲ្យលោកអ្នកទទួលទានអាហារដ៏មានរសជាតិ​ កាន់តែសប្បាយរីករាយ។

River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)

បន្ថែមពីនេះសម្រាប់អ្នកដែលចង់រៀបចំកម្មវិធីជប់លៀង ខួបកំណើត និងកម្មវិធីផ្សេងៗលោកអ្នកអាចជ្រើសរើស River Bay Lounge គឺជាជម្រើសដ៏សក្តិសមបំផុតសម្រាប់លោកអ្នក ព្រោះទីនេះមានលក្ខណៈពិសេសដោយមានទីតាំងធំទូលាយអាចផ្ទុកអ្នកចូលរួមបានយ៉ាងច្រើនកុះករ និងមានសេវាកម្មល្អសម្រាប់លោកអ្នក។ តោះ​ៗនៅចាំ​អី​ទៀត​ ស្គាល់​កន្លែង​ល្អ​ប៉ុណ្ណេះ​ហើយ​ មិន​អាច​រំលង​បានទេ​ណា​៕

River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)
River Bay Lounge (សាខាជ្រោយចង្វារ)

River Bay Lounge (សាខាជ្រោយចង្វារ)
ទីតាំង៖ ផ្លូវ​អូសុីអាយសុី​ ទីក្រុងរណបជ្រោយចង្វា(ជាប់គ្នាជាមួយគម្រោងសួនដាយណូស័រ)​ រាជធានី​ភ្នំពេញ
លេខទូរសព្ទ៖ 095 55 25 05 / 096 264 99 88
(ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១២យប់)

វីដេអូ៖

ស្រលាញ់ការងារ Media ៣មុខតំណែងនេះ ឱកាសអ្នកមកដល់ហើយ

សម្រាប់វិស័យប្រព័ន្ធផ្សព្វផ្សាយ (Media) ឥឡូវនេះកំពុងមានការពេញនិយមខ្លាំង ហើយតម្រូវការធនធានមនុស្សក៏មានច្រើន ចឹងហើយប្រសិនបើដឹងច្បាស់ថាខ្លួនពិតជាអ្នកដែលស្រលាញ់ខាងហ្នឹងហើយ ចំម៉ាច់តែម្តងចូលមកអានអត្តបទនេះ ដោយសារ Home S-art ដែលជា Channel ប្រព័ន្ធផ្សព្វផ្សាយលើផ្នែក Real Estate Knowledge, Architecture, Interior Exterior Design…ដែលគោលបំណងជារួមគឺ ធ្វើយ៉ាងណាអោយប្រជាជនរស់នៅស្រួល និងស្រស់បំព្រង ផ្ទះនៅទូទាំងប្រទេសកម្ពុជាសុទ្ធតែជាផ្ទះស្អាត ប្រជាជនមានចំនេះដឹងពីការរស់នៅបានប្រសើរជាងមុន ដូច្នេះហើយដើម្បីអោយគំរោងនេះបានសម្រេចទៅដោយរលូត ច្បាស់ណាស់យើងត្រូវការធនធានមនុស្សជាច្រើន ដែលពេលឥឡូវនេះ យើងកំពុងត្រូវការមុខតំណែង ៣ ជាបន្ទាន់ចូលមកបម្រើការងារដូចខាងក្រោម៖

1. Video Editor | Videographer x 2

តួនាទីការងាររួមមាន៖

  • អាចប្រេីប្រាស់កាមេរ៉ាស្ទាត់ជំនាញ
  • ចាប់ប្លង់ថតបានល្អ
  • ​​​មានចំណង់ចំណូលចិត្តថតអ្នកទាក់ទងនឹង Real Estate Knowledge, Architecture, Interior Exterior Design…
  • អាចកែរូបភាព (PS, AI) និង អាចកាត់តវីដេអូបាន (Premiere or After Effect)

តម្រូវការ៖​

  • មានទេពកោសល្យ​ និងភាពច្នៃប្រឌិតខ្ពស់ក្នុងការងារ
  • មានចំនេះដឹងលេីការប្រេីប្រាស់ Camera និង Computer បានល្អ
  • រួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន និងធ្វើការងារជាក្រុម

គំរូវីដេអូដែលត្រូវសម្តែង


2. Vlogger x 2

តួនាទីការងាររួមមាន៖

  • ចេះបង្កើតស្តាយ៍ថតថ្មីៗ ជាប្រចាំ
  • មានទេពកុសល្យខាងសម្តែងពីធម្មជាតិ
  • អាចនិយាយរៀបរាប់បានយ៉ាងក្បោះក្បាយ និងមានភាពទាក់ទង
  • ចេះតុបតែងខ្លួនប្លែកៗ ជាប្រចាំ និងសមរម្យតាមវីដេអូដែលត្រូវថត

តម្រូវការរួមមាន៖

  • មានចំណូលចិត្ត ពិតជាស្រលាញ់ការងារនេះមែន
  • ជាមនុស្សរីករាយធ្វើការដែលមានចំណែកជួយដល់សង្គម
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ ស្ដាប់ និងសរសេរ ខ្លះៗ
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម

គំរូវីដេអូដែលត្រូវសម្តែង

3. News Anchor x 2

តួនាទីការងាររួមមាន៖

  • ស្វែងរកប្រភពដំណឹងល្អៗ ទាក់ទងនឹង Real Estate Knowledge, Architecture, Interior Exterior Design…
  • បង្កើតអត្តបទ និងបកប្រែអត្តបទពីភាសាអង់គ្លេសមកខ្មែរ
  • សំរួលអត្តបទអោយខ្លី ងាយយល់ និងគ្រប់ជ្រុងជ្រោយ
  • អានដំណឹងដើម្បីថតសំលេង

តម្រូវការរួមមាន៖

  • មានចំណូលចិត្ត ពិតជាស្រលាញ់ការងារនេះមែន
  • ជាមនុស្សរីករាយធ្វើការដែលមានចំណែកជួយដល់សង្គម
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានបទពិសោធផ្នែកសរសេរអត្តបទខ្លះៗ
  • មានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ ស្ដាប់ និងសរសេរ បូករួមទាំងកុំព្យូទ័រ អាចប្រើការបាន
  • មានចំណេះដឹងលើការប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរជាសំណេរបានល្អ
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម

បើសិនលោកអ្នកមានមានជំនាញ​ និងចាប់អារម្មណ៍ទៅលើតួនាទីខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប ( CV ) មកកាន់អ៊ីមែល jobs@kspg.co សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 011 98 55 58 / 098 555 624 ៕

ចែអៀងប្រហិតទួលទំពូង មកដល់ក្រោយសាលាវ៉ាន់ដាហើយតើស​ តោះទៅញ៊ាំ?

0

និយាយដល់ប្លុកក្រោយសាលាវ៉ាន់ដាអ្នកណាមិនស្គាល់ជាតំបន់ដែរសម្បូរទៅដោយហាងម្ហូបអាហារជាច្រើន ជាពិសេសសុទ្ធតែមានរសជាតិឆ្ងាញ់។ ពេលនេះហាង ចែអៀងប្រហិតទួលទំពូង ក៏បានមកបង្ហាញវត្តមាននៅទីនេះដែរ បែបនេះម៉ូយដែលធ្លាប់តែញ៊ាំនៅសាខាទួលទំពូង អាចមកញ៊ាំនៅសាខាថ្មីក្រោយសាលាវ៉ាន់ដានេះបាន គឺមានទីតាំងនៅលើផ្លូវ១៨៧ ក្រោយសាលាវ៉ាន់ដា(ក្នុងភូមិសាច់អាំង១៦៨)។

ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង

​សម្រាប់ម៉ូយៗ ហាង ចែអៀងប្រហិតទួលទំពូង ច្បាស់ជាដឹងហើយជាមួយប្រហិតបំពងដ៏មានរសជាតិមានច្រើមុខច្រើនជម្រើស ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ អ្វីដែលពិសេសមិនត្រឹមតែប្រហិតមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ រីឯទឹកជ្រលក់រសជាតិក៏មិនធម្មតាដែរ គឺត្រូវជាតិគ្នាខ្លាំងនៅពេលដែលញ៊ាំជាមួយប្រហិតបំពង។

ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង

តោះៗ អ្នកដែលចូលចិត្តញ៊ាំប្រហិតបំពងកុំភ្លេចមកសាកនៅទីនេះណា ហើយបើថាមិនចង់មកញ៊ាំដោយផ្ទាល់ហាង ចែអៀងប្រហិតទួលទំពូង ក៏មានសេវាកម្មដឹកជញ្ជូនជូនអតិថិជនផងដែរ តាមរយៈលេខទូរសព្ទ 069 20 27 45 / 061 44 48 14 ដែលអាចធ្វើការខលកុម្ម៉ងបានចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង២រសៀល៕

ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង
ហាង ចែអៀងប្រហិតទួលទំពូង

ហាង ចែអៀងប្រហិតទួលទំពូង
លេខទូរសព្ទ៖ 069 20 27 45 / 061 44 48 14
ទីតាំង៖ ស្ថិតនៅលើផ្លូវ១៨៧ ក្រោយសាលាវ៉ាន់ដា(ក្នុងភូមិសាច់អាំង១៦៨)

វីដេអូ៖

ងាកចេញក្រៅក្រុងទៅលំហែរអាម្មណ៍ម្តង អើតមើលនៅកៀនស្វាយក្រៅមានអ្វីញ៊ាំខ្លះ?​

0

រាល់ពេលសំរាកពីការងារនាពេលចុងសប្តាហ៍ម្តងៗ បងប្អូនភាគច្រើនតែងតែមានដំណើរកំសាន្តទៅលេងនៅតាមរមណីយដ្ឋា​ននានា ក្នុងនោះដែរ សម្រាប់រមណីយដ្ឋា​នកៀនស្វាយក្រៅ ដែលជាទូទៅបងប្អូ​នមួយចំនួនធំតែងតែធ្វើដំណើរកំសាន្តទៅជាញឹកញាប់ ក៏ព្រោះតែទីនោះសំបូរដោយម្ហូបអាហារជាច្រើន តម្លៃសមរម្យហើយក៏នៅមិនឆ្ងាយពីទីក្រុងភ្នំពេញយើងនេះដែរ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

សម្រាប់បងប្អូនដែលមានបំណងចង់ទៅលេង រមណីយដ្ឋា​នកៀនស្វាយក្រៅ ដើម្បីកុំអោយចំណាយលុយច្រើន បងប្អូនអាចចូលទិញម្ហូបអាហារដែលមានលក់ក្នុងរមណីយដ្ឋា​នកៀនស្វាយក្រៅស្រាប់ មានទាំងម្ហូបបែបជនបទស្រុកស្រែ គ្រឿងសមុទ្រអាំង ម្ជូរ ភេសជ្ជៈផ្សេងៗ ជាច្រើនមុខសម្បូរបែប ហើយបងប្អូនអាចរកជួលកញ្ចុះអង្គុយបាន ដែលតម្លៃចន្លោះពី១០០០០៛ ទៅ២០០០០៛ អាចអង្គុយលែងញ៊ាំអាហារជជែកគ្នាលេងបានយ៉ាងសប្បាយរីករាយ។

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

តោះថ្ងៃនេះក៏ជាពេលទំនេរចុងសប្តាហ៍ដែរ រកពេលកាត់ស្រ្តេសចេញខ្លះទៅណា៎ ជិះចេញទៅក្រៅក្រុងលំហែរអារម្មណ៍ចេញម្តង គឺរមណីយដ្ឋា​នកៀនស្វាយក្រៅ

រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ

រមណីយដ្ឋានកៀនស្វាយ
ទីតាំង៖ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

វីដេអូ៖

https://youtu.be/W_wPSgLrmDg

សប្បាយមាត់ញ៊ាំអាហារបែបវៀតណាម នៅភោជនីយដ្ឋាន ហ្គាញ់ ដែលមានតែមួយគត់នៅកម្ពុជា

0

អ្នកដែរនឹកឃ្លានអាហារបែបវៀតណាម ពេលនេះលែងលំបាកទៀតហើយ មិនចាំបាច់ទៅញ៊ាំដល់ប្រទេសវៀតណាមនោះទេ នៅក្នុងប្រទេសយើងក៏អាចញ៊ាំបានអោយតែបានមកដល់ភោជនីយដ្ឋាន ហ្គាញ់ គឺអាចញ៊ាំបានយ៉ាងរីករាយជាមួយមុខម្ហូបបែបវៀតណាមដែលមានរសជាតិដើម និងមានច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។ ភោជនីយដ្ឋាន ហ្គាញ់ គឺមានទីតាំងនៅជាន់ទី៣ នៃ Chip Mong Noro Mall (ផែនទី​៖ ចុចទីនេះ)។

ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់

ពេលនេះលោកអ្នកអាចមកទទួលយកនូវមុខម្ហូបល្បីៗប្រចាំភោជនីយដ្ឋាន ហ្គាញ់ ដែលមានដូចជា៖ បាញ់ហយសាច់ជ្រូកអំពៅ, បង្គាអាំងអំបិលម្ទេស, ត្រីទីឡាប់យ៉ាបំពង, ណែមនឿង គួង ឆាយ៉ និងទឹកហ្គាញ់, ទឹក3C ដែលល្អសម្រាប់សុខភាព និងមានរសជាតិឈ្ងុយឆ្ងាញ់រសជាតិដើមពីវៀតណាមពិតៗ។ សម្រាប់ទឹកហ្គាញ់គឺមានរសជាតិ ផ្លែប៉ោម ត្របែក ម្នាស់ រីឯទឹក3Cមានរសជាតិការ៉ុត ប៉េងប៉ោះ ក្រូច។

ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់

តោះៗ នៅចាំអីទៀត អ្នកដែលចូលចិត្តញ៊ាំអាហារបែបវៀតណាម ស្គាល់កន្លែងពិសេសបែបនេះហើយ វឺតៗមកណាដឹងតែសប្បាយមាត់ញ៊ាំហ្មងហើយ ជាពិសេសគឺទទួលបានរសជាតិដើមពិតៗញ៊ាំយ៉ាងជក់មាត់?៕

ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់
ភោជនីយដ្ឋាន ហ្គាញ់

ភោជនីយដ្ឋាន ហ្គាញ់
លេខទូរសព្ទ៖ 015 99 77 17
ទីតាំង៖ នៅជាន់ទី៣ នៃ Chip Mong Noro Mall
ផែនទី​៖ ចុចទីនេះ

វីដេអូ៖

មិនបាច់ទៅណាឆ្ងាយអី! មកដល់ ???’? ??? TK មានទាំងអាហារសម្រន់ឆ្ងាញ់ និងភេសជ្ជៈប្លែកៗ ??

0

សម្រាប់បងៗដែលជាម៉ូយៗនៅម្តុំទួលគោក មិនបាច់ជិះឆ្ងាយទៀតទេ ហាង ???’? ??? មកដល់ក្បែរហ្នឹងហើយ មានទាំងម្ហូបឆ្ងាញ់ និងភេសជ្ជៈប្លែកៗ ? កំពុងរងចាំអតិថិជនជាទីស្រលាញ់មកសាករសជាតិឆ្ងាញ់ពី ???’? ??? TK។

ហាង ???’? ??? TK
ហាង ???’? ??? TK
ហាង ???’? ??? TK

ហាង ???’? ??? បានបើកដំណើរការសាខាថ្មីមួយទៀតហើយនៅម្តុំទួលគោក គឺ ???’? ??? TK ដែលផ្តល់នៅភាពងាយស្រួលសម្រាប់បងប្អូនអតិថិជនដែលតែងតែនិយមគាំទ្រ ភេសជ្ជៈគ្រប់មុខ និងមុខម្ហូអាហារសម្រន់ជាច្រើនមុខ របស់ ???’? ??? កន្លងមក មិនបាច់ចំណាយពេលជិះទៅទីតាំងដែលនៅឆ្ងាយ ក៏អាចមករកក្បែរៗផ្ទះ ឬកន្លែងធ្វើការបានដែរ។

ហាង ???’? ??? TK
ហាង ???’? ??? TK
ហាង ???’? ??? TK

សម្រាប់ហាង ???’? ??? TK គឺបើកបំរើជូន នៅប្រភេទកាហ្វេ ភេសជ្ជៈ ជាច្រើនមុខ ច្រើនរសជាតិ រួមជាមួយអាហារសម្រន់ឆ្ងាញ់ៗ រសជាតិប្លែក ហើយងាយស្រួលក្នុងការវិច្ចខ្ចប់យកទៅញ៊ាំខាងក្រៅក៏បានដែរ តោះចឹងកុំភ្លេចរកសាខា???’? ??? TK ទាំងអស់គ្នាណា៎។

ហាង ???’? ??? TK
ហាង ???’? ??? TK
ហាង ???’? ??? TK
ហាង ???’? ??? TK

ហាង ???’? ??? TK
លេខទូសព្ទ៖ 015 234 236 / 012 234 236
ទីតាំង៖ ផ្លូវលេខ 289 ទួលគោក (ជិតABA TK )
បើកលក់ពីម៉ោង 6:30?? – 8:30??

វីដេអូ

មិនឆ្ងាយពីក្រុង ម្ហូបឆ្ងាញ់ សេវាកម្មល្អ ខ្យល់អាកាសបរិសុទ្ធ និងមានអាងហែលទឹកម៉ាកំប្លេហ្មង ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង

0

ថ្ងៃឈប់សម្រាក ថ្ងៃចុងសប្ដាហ៍ចង់ដើរលេងជុំគ្រួសារ មិត្តភក្តិ ក្រុមការងារជាយៗក្រុងតែមិនដឹងទៅណា លែងជាបញ្ហាហើយពេលអោយតែបានមកដល់ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង គឺដឹងតែសប្បាយរីករាយហ្មង ព្រោះថានៅទីនេះមានម្ហូបឆ្ងាញ់ សេវាកម្មល្អ ខ្យល់អាកាសបរិសុទ្ធ និងមានអាងហែលទឹកម៉ាកំប្លេហ្មង។

ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង

សម្រាប់ទីតាំងភោជនីយដ្ឋាន ភូមិលំហែតារាសំណាង គឺស្ថិតនៅវាលស្បូវដោយលោកអ្នកធ្វើដំណើរដោយចេញពីភ្នំពេញតាមស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ១ មកត្រង់រហូត ហួសវត្តវាលស្បូវប្រហែល ១០០ម៉ែត្រ មើលខាងស្តាំដៃនោះនឹងឃើញស្លាកបុរីតារាសំណាង និង ភូមិលំហែតារាសំណាង ដោយគ្រាន់តែធ្វើការបត់ស្តាំតាមស្លាកសញ្ញាប្រហែល800ម៉ែត្រ ដល់ជាការស្រេច ផែនទីចុចទីនេះ

ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង

ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង មានលក់នូវមុខម្ហូបឆ្ងាញ់ៗជាច្រើនដូចជា៖ ភ្លៅមាន់បំពង ស្លាបមាន់បំពង ប្រហិតបំពង ដំឡូងបំពង ភីហ្សា និងម្ហូបបែបខ្មែរបែបស្រុកស្រែដូចជាសម្លរម្ជូរពងត្រី ប្រហុកលើជ្រុញ មាន់ដុត ខ្យងចំហុយ កំពឹសបំពង បុកល្ហុង​​ ត្រីបំពង និងមានមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀតផងដែរ។ ពិសេសបែបនេះចាំអីទៀត មានថ្ងៃឈប់សម្រាក ថ្ងៃចុងសប្ដាហ៍កុំភ្លេចណា ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង ជាជម្រើសដ៏សាកសមបំផុត៕

ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង

ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង
លេខទូរសព្ទ៖ 012 30 29 00
ទីតាំង៖ ចុះស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ១ មកត្រង់រហូត ហួសវត្តវាលស្បូវប្រហែល ១០០ម៉ែត្រ មើលខាងស្តាំដៃនោះនឹងឃើញស្លាកបុរីតារាសំណាង និង ភូមិលំហែតារាសំណាង ដោយគ្រាន់តែធ្វើការបត់ស្តាំតាមស្លាកសញ្ញាប្រហែល800ម៉ែត្រ ដល់ជាការស្រេច
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ងាកចេញពីភាពហត់នឿយ មកក្រៀបស្រាបៀរត្រជាក់ៗ ម្ហូបប្លែកៗនៅ130 Gastro Pub

0

បន្ទាប់ពីបំពេញការងារហត់នឿយ គ្រប់គ្នាតែងតែចង់ស្វែងរកកន្លែងញ៊ាំមុខម្ហូបប្លែកៗ ជាមួយស្រាបៀរត្រជាក់ៗ ដើម្បីកាត់បន្ថយការតានតឹងហើយ ដូចនេះដែរសម្រាប់ភោជនីយដ្ឋាន 130 Gastro Pub គឺបើកបំរើជូន នៅមុខម្ហូបប្លែកៗ និងស្រាបៀរគ្រប់មុខ ច្រើនប្រភេទ ចាំទទួលលោកអ្នករួចជាស្រេច។

ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub

ភោជនីយដ្ឋាន 130 Gastro Pub មានទីតាំងនៅផ្លូវ១៣០ កែងផ្លូវលេខ៥ ជិតមាត់ទន្លេ ជាកន្លែងដែលមានមនុស្សអ៊ូអរ ហើយស្ថិតក្នុង130 Gastro Pub ផ្ទាល់តែម្តងមានទីបរិយាកាសធំទូលាយ មានការឡាយផ្ទាល់នៅព្រឹត្តការណ៍ប្រកួតបាល់ទាត់ពិភពលោកផងដែរ សម្រាប់មុខម្ហូបជាច្រើនមុខប្លែកៗ ស្រាបៀរព្រិលត្រជាក់ៗ​ ជឿជាក់ថាលោកអ្នកនិងកាត់បន្ថយភាពស្មុកស្មាញបានជាក់ជាមិនខាន ។

ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub

តោះល្ងាចហើយ សម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងកាត់បន្ថយភាពនឿយហត់ អាចមកសាកបាននៅភោជនីយដ្ឋាន 130 Gastro Pub ម្ហូបប្លែកៗ បរិយាកាសល្អ សម្រាប់លេខទំនាក់ទំនងកក់ 069 829 998 / 069 466 008 / 060 768 768។

ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub

ភោជនីយដ្ឋាន 130 Gastro Pub
លេខទូរសព្ទ៖ 069 829 998 / 069 466 008 / 060 768 768
ទីតាំង៖ នៅផ្លូវ១៣០ កែងផ្លូវលេខ៥ ជិតមាត់ទន្លេ

វីដេអូ៖