ការប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរពិនិត្យមើលស្ថានភាពផ្ទៃដីបានរកឃើញអាណាចក្រទីក្រុង បុរាណដ៏ស្កឹមស្កៃកប់នៅក្នុងព្រៃអង្គរវត្ត។ ទីក្រុងបុរាណទាំងនោះត្រូវបានគេដឹងថាបាន កសាងតាំងពីសតវត្សន៍ទី១២ មកម៉្លេះ។
បុរាណវិទូបានរកឃើញទីក្រុងជាច្រើនដែលមិនបានមានកំណត់ត្រាពីមុនមកនៅក្នុងឯកសារ និងមានអាយុកាលចន្លោះពី៩០០ឆ្នាំ ទៅ ១៤០០ឆ្នាំនៅក្រុងអង្គរ។ ទីក្រុងបុរាណទាំងនោះ ខ្លះមានទំហំធំជាងទីក្រុងបច្ចុប្បន្នទៅទៀត។
ការស្រាវជ្រាវរកដែលដឹកនាំដោយ លោកដុកទ័រ Damian Evans រួមជាមួយនឹង សាកលវិទ្យាល័យនៃទីក្រុងស៊ីដនី នេះបានធ្វើនៅឆ្នាំ២០១៥ ដោយប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែពិនិត្យមើល ស្ថានភាពផ្ទៃដីដែលអាចឲ្យយើងឃើញសភាពគ្រប់យ៉ាងនៅលើផ្ទៃផែនដី។ គេបានឃើញមានប្រាសាទ ផ្លូវ និង ប្រព័ន្ធទឹកខ្វាត់ខ្វែងនៅក្នុងព្រៃក្បែរអង្គរវត្ត។
លោកដុកទ័រ Damian Evans បានប្រាប់ឲ្យដឹងថាការរកឃើញនេះគឺអាចឲ្យទាញសេចក្តីសន្និដ្ឋានថា យើងមិនដែលធ្លាប់គិតដល់ថាមនុស្សបានផ្លាស់ប្តូរអ្វីៗដែលនៅជុំវិញគេដល់ថ្នាក់នេះសោះ។
អ្នកជំនាញផែ្នកបុរាណវិទ្យាលោក David Chandler ជឿថារបកគំហើញនេះជាជំហានមួយយ៉ាងសំខាន់ដែលអាចឲ្យយើងដឹងពីការរីកចម្រើន និង ការថយចុះឥទ្ធិពលរបស់សម័យអង្គរឲ្យកាន់តែច្បាស់លាស់។
[fbvideo link=”https://www.facebook.com/NewsBeatSocial/videos/1084919871588053/” width=”696″ height=”400″ onlyvideo=”1″]
ប្រភពវីដេអូ និងអត្តបទ៖ NewsBeat Social