បានមកលេងសៀមរាប អ្នកស្រលាញ់ការថតរូបជាមួយធម្មជាតិ ពិតជាមិនគួររំលង «ធម្មជាតិស្រះខ្វាវ» ក្នុងស្រុកបន្ទាយស្រី

«ធម្មជាតិស្រះខ្វាវ»

0
6076

បន្ទាប់ពីកូវីដបញ្ចប់ទៅ តើអ្នកគ្រប់គ្នានឹងមានគម្រោងទៅដើរលេងកម្សាន្តនៅតំបន់ណាខ្លះដែរ តំបន់សមុទ្រ ភ្នំ កោះ រឺក៏ប្រាសាទ? សម្រាប់អ្នកដែលបានដាក់ផែនការថានឹងមកលេងសៀមរាប ដើរលេងតាមប្រាសាទ នៅទឹកដីអង្គរ Admin ក៏សូមណែនាំអ្នកទាំងអស់គ្នាអោយស្គាល់កន្លែងធម្មជាតិមួយកន្លែងអោយអ្នកទាំងអស់គ្នាបានស្គាល់ផងដែរគឺ«ធម្មជាតិស្រះខ្វាវ» ។

" ធម្មជាតិស្រះខ្វាវ "
រូបភាពfb៖ ទៅលេងបន្ទាយស្រី
" ធម្មជាតិស្រះខ្វាវ "
រូបភាពFb៖ Sras Kvav Restaurant & Cafe
" ធម្មជាតិស្រះខ្វាវ "
រូបភាពFb៖ Sras Kvav Restaurant & Cafe

ធម្មជាតិស្រះខ្វាវ គឺមានភាពស្រស់ស្អាតខ្លាំងបែបធម្មជាតិ ដែលអាចនិយាយបានថាសម្រាប់អ្នកដែលចូលចិត្តថតរូបឃើញហើយ គឺដឹងសប្បាយចិត្តតែម្ដងព្រោះថាងាកទៅខាងណាចាប់ប្លង់ណាក៏ស្អាតដែរ។ ជាពិសេសសម្រាប់នារីៗ ត្រៀមតែសម្លៀកបំពាក់អោយបានច្រើនម៉ូត និងស្តាយ៍ថតបែបខ្យូតៗអោយហើយដឹងតែមិនខកបំណងហ្មង។ ហើយបន្ថែមពីនេះក្រៅពីទេសភាពស្រស់ស្អាត​ នៅទីនេះក៏មានលក់នូវម្ហូបអាហារ ភេសជ្ជៈ និងនំឆ្ងាញ់ៗផងដែរ និយាយរួមទៅគឺថាមានមួយកំប្លេរតែម្ដង។

" ធម្មជាតិស្រះខ្វាវ "
រូបភាពfb៖ ទៅលេងបន្ទាយស្រី
" ធម្មជាតិស្រះខ្វាវ "
រូបភាពfb៖ ទៅលេងបន្ទាយស្រី
" ធម្មជាតិស្រះខ្វាវ "
រូបភាពfb៖ ទៅលេងបន្ទាយស្រី

តោះៗតែប៉ុណ្ណេះសម្រាប់អ្នកដែលមានគម្រោងមកលេងសៀមរាប ដឹងតែបានប្លែកភ្នែកហើយជាមួយរមណីយដ្ឋានបែបធម្មជាតិដ៏ស្រស់ត្រកាល«ធម្មជាតិស្រះខ្វាវ» បានមកដឹងតែស្ត្រេសប៉ុណ្ណាក៏កាត់អស់ដែរ?។ ចំពោះទីតាំងគឺស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ដោយចុះពីរង្វង់មូលយក្ស(បន្ទាយស្រី) បត់ស្ដាំប្រហែល២០០ម៉ែត្រ បន្ទាប់មកបត់ឆ្វេង(បត់ចូលផ្លូវដីក្រហម) ប្រមាណ៥៥០០ម៉ែត្រ នោះអ្នកនឹងឃើញប៉ាយនៅខាងឆ្វេងដៃបត់ចូលតាមប៉ាយដល់ជាការស្រេច រឺក៏អាចទាក់ទងតាមលេខទូរសព្ទ 092 458 699 / 096 853 99 69 ៕ ផែនទី៖ ចុចទីនេះ

" ធម្មជាតិស្រះខ្វាវ "
" ធម្មជាតិស្រះខ្វាវ "
រូបភាពFb៖ Sras Kvav Restaurant & Cafe
" ធម្មជាតិស្រះខ្វាវ "
រូបភាពFb៖ Sras Kvav Restaurant & Cafe
រូបភាពFb៖ Sras Kvav Restaurant & Cafe
រូបភាពFb៖ Sras Kvav Restaurant & Cafe
" ធម្មជាតិស្រះខ្វាវ "
រូបភាពFb៖ Sras Kvav Restaurant & Cafe
" ធម្មជាតិស្រះខ្វាវ "
រូបភាពFb៖ Sras Kvav Restaurant & Cafe