អ្នកចូលចិត្តក្ដាមជ្រក់ មិនទាន់បានញ៉ាំគ្រាន់តែស្រមៃ ក៏ស្ទើរតែស្រក់ទឹកមាត់ដែរមែនអត់អ្នកដែលចូលចិត្តគ្នាយើង។ និយាយថា មិនអោយស្រក់ទឹកមាត់មិចទៅ បើទំនងៗតែយ៉ាងនេះហើយ ក្ដាមសុទ្ធតែពង ហើយយកមកស្រោចជាមួយទឹកត្រីសុទ្ធតែម្ទេសបែបនេះជាតិតិចអី។ ម៉ោះៗ ពេលនេះអ្នកទាំងអស់គ្នាអាចរៀនធ្វើញ៉ាំបានណា ព្រោះថាចុងភៅរបស់ Facetaste បង្ហាញពីរបៀបធ្វើជូនអ្នកទាំងអស់គ្នា។
▶️ គ្រឿងផ្សំដែលត្រូវមាន៖
- ទឹកសូដា ១ដប(ប្រើសម្រាប់ត្រាំក្ដាម)
- ក្ដាម ៣
? គ្រឿងផ្សំទឹកត្រីត្រាំក្ដាម
- ម្ទេសស្រស់ ១០គ្រាប់
- ទឹកត្រី ៣៣០មីលីលីត្រ
- ស្ករក្រហម កន្លះគីឡូ
- អំបិល ២ស្លាបព្រាកាហ្វេ
- ទឹក ១កូនចាន
- ខ្ទឹមស ១០កំពឹស
- ស្ករស ២ស្លាបព្រាបាយ
? គ្រឿងផ្សំទឹកត្រី(ស្រោចពេលញ៉ាំ)
- ទឹកត្រី ៥ស្លាបព្រាបាយ
- ស្ករស ៤ស្លាបព្រាបាយ
- ស្ករក្រហម ១ស្លាបព្រាបាយ
- អំបិល ២ស្លាបព្រាកាហ្វេ
- ប៊ីចេង ៣ស្លាបព្រាកាហ្វេ
- ម្ទេសស្រស់ ២០គ្រាប់
- ខ្ទឹមស ១២កំពឹស
- ក្រូចឆ្មា ១០ផ្លែ
- គល់ជីវ៉ាន់ស៊ុយ ២គល់
▶️ វីដេអូបង្រៀនធ្វើ៖ ចុចទីនេះ