Yearly Archives: 2017

Chelsea ទំលាក់ Man Utd ក្នុងវគ្គ 8ក្រុម របស់ពានរង្វាន់ FA Cup

នៅក្នុងការប្រកួតក្របខណ្ឌ FA Cup រវាងក្រុម Chelsea និង Manchester United ក្នុងវគ្គ 8ក្រុមចុង ក្រោយ។ ក្នុងការប្រកួតនេះ គឺជាជុំនួបដល់ធំមួយផងដែរ ដើម្បីបានកឿអីមួយទៅលេងវគ្គបន្ត។ ប៉ុន្តែ អ្វី ដែលគួរអោយ សោកស្តាយនោះ​ គឺក្រុមការពារតំណែងជើងឯង Manchester United ត្រូវបាត់បង់កីឡាករ Herrera តាំងតែ...

មួយគ្រាប់ពីពាក់កណ្តាលតារាងរបស់ Depay មិនសរសើរមិនបាន

សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌកំពូលរបស់បារាំងរវាងក្រុម Lyon និង Toulouse។ ដោយក្នុងការ ប្រកួតនេះ ក្រុម Lyon លុតក្រុម Toulouse រហូតដល់ទៅ 4គ្រាប់។ ក្នុងចំណោម 4គ្រាប់នោះ​គឺរកបាន ដោយកីឡាករ Christophe Jallet, Maxwel Cornet និង Depay (2 គ្រាប់)។ លើសពីនេះទៅទៀង...

ឆ្ងាញ់ហើយចំនេញទៀតមីគាវគោកខ្វៃទឹកឃ្មុំពី Park Cafe

កាន់តែពិសេសសម្រាប់ខែមិនានេះពីភោជនីយដ្ឋានផាកកាហ្វេ មានចេញលក់មុខម្ហូបថ្មី រសជាតិថ្មី ឈ្ងុយឆ្ងាញ់ប្លែកមាត់ ដែលលោកអ្នកមិនអាចបំភ្លេចបាននោះគឺ មីគាវគោកទាខ្វៃទឹកឃ្មុំ  ។ បន្ទាប់ពីបានសម្រិតសម្រាំងយ៉ាងពិសេសពីចុងភៅដ៏ចំណានរបស់ផាកកាហ្វេ ដែលមានបទពិសោធន៍ជាយូរឆ្នាំ ។ អ្វីដែលពិសេសសម្រាប់អាហារថ្មីនេះគឺ ៖ ទឹកស៊ុប មីគាវគោកទាខ្វៃទឹកឃ្មុំ បានផ្សំគ្រឿងយ៉ាងពិសេសជាមួយគ្រឿងផ្សំរសជាតិស្រស់ៗ ពីធម្មជាតិ ការកំណត់ភ្លើងក្នុងការរំងាស់យ៉ាងយកចិត្តទុកដាក់បំផុត និងពិសេសមិនប្រើប៊ីចេង ជាមួយសរសៃមីទន់ល្មើយ ដែលផលិតពីអង្ករធម្មជាតិ និង ស៊ុតមាន់ ជាមួយការផលិតប្រកប ដោយ អនាម័យគ្មានប្រើសារធាតុព៌ណ...

គោអាំង ពោះគោ និងងៀតក្របី ផ្ទះតាផៃ លក់ដាច់កប់ល្ងាចៗឡើង

កន្លែងឆ្ងាញ់ៗ ហើយល្បីឈ្មោះទោះកន្លែងលក់ ពិបាករកតែសំរាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិម្ហូបអាហារដ៏ឆ្ងាញ់ៗ នៅទីនោះបាន។ ហើយតែងតែនឹកឃើញ ហើយនិយាយតៗគ្នាថា របស់ញ៉ាំនៅទីនោះឆ្ងាញ់ មិនដាច់ឡើយពេលនឹកឃើញចង់ញ៉ាំម្ហូបដែលក្នុងហាងនោះមានលក់។ ជាក់ស្តែង ផ្ទះតាផៃ T3 លក់ដាច់កប់ល្ងាចៗឡើង មានលក់មុខម្ហូបគ្រឿងក្លែមជាច្រើនប្រភេទ ហើយសុទ្ធតែអ៊ែមៗ ធានាថាស្រក់ទឹកមាត់ មានដូចជា៖ ពោះគោទឹកប្រហុក សាច់គោទឹកប្រហុក សាច់គោងៀត ងៀតក្របី អូយ៎ច្រើនណាស់ មានច្រើនទៀត កុំភ្លេចណាល្ងាចនេះទៅសាក ជុំមិត្តភ័ក្ត្រ។ ហាង...

ម្ហូបសម្រន់ច្រើនមុខ! រើសបានតាមចិត្តម្តុំទួលសង្កែ

អាហារសម្រន់សព្វថ្ងៃនៅទីក្រុងភ្នំពេញ កាន់តែមានច្រើនឡើងៗជាបន្តបន្ទាប់​ ប៉ុន្តែពេលខ្លះឃ្លានក៏មិនដឹងថាទៅញាុំ​អី នៅកន្លែងណាដែរ?ទំាងនេះហើយជាមូលហេតុដែលក្រុមការងារ KPSG.TV តែងតែព្យាយាម​ ស្វែងរកកន្លែងញាុំអីប្លែកៗ ហើយក៏ធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់។ ថ្ងៃនេះ​សូមណែនាំទីតាំងមួយដែលមានមនុស្សមួយចំនួនបានស្គាល់រួចមកហើយដែលស្ថិតនៅម្តុំ ទួលសង្កែ ។​ទីនោះក៏ជាកន្លែងញ៉ាំដ៏ពេញនិយមដែរ មានច្រើនណាស់ ទាំងប្រហិត មានអាំង មានស្ងោរ ជើងមាន់​ ស្លាបមាន់ និងមានច្រើនទៀត ហើយអ្នកអាចរើសបានតាមចិត្ត មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅក្នុងផ្សារទួលសង្កែ … ...

មានដឹងថារឿង “Beauty and The Beast” មានបទចំរៀងទៀតណា!!

មើលតែ Trailer រឿង "Beauty and The Beast" រួចហើយ តែមិត្តទាំងអស់គ្នាមានដឹងទេថា រឿងនេះ ក៏មាន បទចំរៀងផ្ទាល់ខ្លួនផងដែរ។ សម្រាប់បទចំរៀងដែលច្រៀងនៅក្នុងរឿងនេះ គឺមានចំណងជើងថា "Beauty and The Beast" ហើយក៏មាន Full MVដែលណា។ បើចង់ដឹងថាបទចំរៀងនេះ ពិរោះយ៉ាងណាអាចស្តាប់ Full...

តើមានពីណាអត់ខ្លាចប្រពន្ធដូច Zono?

កាលពីម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាស បានបង្ហោះនៅបទចំរៀងថ្មីសម្រាប់ ត្រៀមក្នុងឳកាស ចូលឆ្នាំ​ប្រពៃណីខ្មែរខាងមុខ។ បទចំរៀងនេះ គឺជាការបទស្រាយរបស់លោក Zono ដែលមានចំណង ជើងថា “មានអី​ត្រូវ​ខ្លាចប្រពន្ធ”។ គ្រាន់តែលឺចំណងជើងក៏ដឹងថាប្លែកហើយ ប៉ុន្តែបើមើល MV Teaser គឺកាន់តែប្លែក។ បើចង់ដឹងច្បាស់ថាប្លែកយ៉ាងណា អាចមើល Teaser ខាងក្រោមបាន៖ https://www.youtube.com/watch?v=VBDW7VQchdA

បន្ទាប់ពី Ibrahimovic ជាប់បំរាម 3ប្រកួត ពេលនេះ Tyrone Mings ក៏ជាប់បំរាម 5ប្រកួតដែរ

សម្រាប់ពត៌មានដែលទាក់ទងនឹងការប៉ះទង្គិចរវាងកីឡាករ Ibrahimovic និងខ្សែការពារ Bournemouth កីឡាករ Tyrone Mings។ Ibrahimovic ត្រូវបានជាប់បំរាមមិនអោយចូលរួមប្រកួតចំពោះការប៉ះទង្គិច នោះ។ ហើយពេលនេះ សម្រាប់ Tyrone Mings ក៏បានត្រូវសហពន្ធ័បាល់ទាត់ ដាក់បំរាមដូចគ្នា ចំពោះ សកម្មភាព​ការរត់ជាន់ក្បាលរបស់ Ibrahimovic ដោយពិន័យចំនួន 5ប្រកួត។ គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតរវាង Bournemouth...

តោះទៅមើលរឿង “Beauty and the Beast” ទាំងអស់គ្នាណា

ធ្លាប់តែមើលតុក្កតារឿង “Beauty and the Beast” ប៉ុន្តែពេលនេះ ត្រូវបានគេយករឿងនេះមកថតជា ខ្សែភាពយន្តពិតវិញម្តង។ លោកអ្នកប្រាកដជាបានដឹងរឿងនេះច្បាស់ណាស់ ដែលនិយាយអំពីរាជបុត្រមួយអង្គ ត្រូវពាក្យបណ្តាស់សាររបស់បិសាច អោយទ្រង់ក្លាយជាសត្វចំឡែក។ រហូតដល់ថ្ងៃមួយដែលទ្រង់បានជួបជាមួយ មនុស្សស្រីដែលគេស្រឡាញ់ទ្រង់ ទើបអាចរំលាយបណ្តាស់សារនេះបាន។ ទើបថ្ងៃមួយទ្រង់ក៏បានជួបជាមួយ ក្មេងស្រីដ៏ស្រស់ស្អាត់ម្នាក់ ដោយហេតុថាឳពុករបស់អ្នកបានចូលទៅរុករានប្រាសាទរបស់ទ្រង់។  បើចង់ដឹងថា រឿងនេះខុសពីតុក្កតា យ៉ាងណា? អាចទស្សនានៅរោងភាពយន្ត Legend ទាំង...

កីឡាករ Alonso ប្រកាសចូលនិវត្តន៍នៅរដូវក្តៅខាងមុខ

តាមប្រភពពត៌មានពី BBC បានបញ្ជាក់ថា កីឡាករ Xabi Alonso ដែលកំពុងស្នាក់នៅជាមួយក្រុម Bayern Munich បានប្រកាសចូលនិវត្តន៍ហើយ បន្ទាប់ពីកកុងត្រារបស់គាត់ត្រូវបានបញ្ចប់ក្នុងរដូវក្តៅនេះ។ គួរបញ្ជាក់ផង ដែលថា កីឡាករ Alonso ដែលបានលេងជាមួយក្រុមធំៗជាច្រើនដូចជា Liverpool, Real Madrid នឹង Bayern Munich បានសម្រេចចិត្តចូលនិវត្តន៍ក្នុងអាយុ 35ឆ្នាំ។...

Nokia 6,5 ​និង ​3 ​ផលិត​នៅ​ឥណ្ឌា​គ្រោង​ចូល​ទីផ្សារ​ខែមិថុនា

HMD ​ម្ចាស់​ Nokia​ បាន​ប្រកាស​ជា​ផ្លូវការ​ថា ទូរស័ព្ទ​ Nokia ​ម៉ូ​ដែល​ថ្មី​ចំនួន​៣​ដើរ​ដោយ​ប្រព័ន្ធ​ Android នឹង​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​ខែមិថុនា ខាង​មុខ ។ ម៉ូ​ដែល​ទាំង​បី​នោះ​មាន ​Nokia6 Nokia5 និង​ Nokia3 និង​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​ឈ្មោះ​ Foxcconn ។ នា​ខែមិថុនា​ទូរស័ព្ទ​ទាំង​បី​ប្រភេទ​នោះ​នឹង​មាន​វត្តមាន​ទាំង​លើ​ទៅ​ផ្សារ​អន​ឡាញ និង​ទីផ្សារ​ក្នុង​ហាង​របស់​ក្រុមហ៊ុន ។ Nokia6​មាន​សមត្ថភាព​ដូច​ជា អង្គ​ចង​ចាំ​៣២GB​មាន​រ៉េ​ម​៣GB និង​៦៤GB​មាន​រ៉េ​ម​៤GB​មាន​អេ​ក្រង់​៥,៥​អីុ​ញ...

Nokia 3310​ ម៉ូ​ដែល​ចាស់​ត្រឡប់​ចូល​ឆាក​វិញ

​Nokia ​លក់​បាន​ប្រមាណ​១២៦​លាន​គ្រឿង​សម្រាប់​ម៉ូ​ដែល​៣៣១០ ក្នុង​ពេល​ដាក់ បង្ហាញ​ក្នុង​ទីផ្សារ​ដំបូង​កាលពី​ឆ្នាំ​២០០០ ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​ក្រុមហ៊ុន​Apple មិន​ទាន់ ប្រលូក​ចូល​ទីផ្សារ​ទូរស័ព្ទ​នៅឡើយ ។  ពេល​នោះ​Nokia​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក ហើយ​អ្វី​ដែល​ពិសេស​នោះ​គេ​អាច​លេង​ហ្គេ​ម​ធម្មតា​នៅ​លើ​ទូរស័ព្ទ ហើយ​ហ្គេ​ម​ដែល​ទទួល​បានការ​ពេញ​និយម​នា​ពេល​នោះ​មានឈ្មោះ​ថា​Snake ឬ​ហ្គេ​ម​ពស់ តែ​វា​មិន​អាច​ដំណើរការ ​Wifi​ បាន​ទេ ។ ពេល​នេះ​Nokie 3310 បាន​វិល​មក​វិញ​ដែល​មិន​លះបង់​ហ្គេ​ម​ជំនិត​របស់​ខ្លួន​Snake​ដែរ តែ​អ្វី​ដែល​ពិសេស​ហ្គេ​ម​នោះ​ក៏​វិ​វ​ឌ្ឍ​តាម​សម័យកាល​ដែរ ។ សម្រាប់​ម៉ូ​ដែល​ថ្មី​របស់​Nokia 3310​សម្រាប់​ឆ្នាំ​២០១៧ នេះ​មាន​អេ​ក្រង់​ទំហំ​២,៤​អីុ​ញ មាន​កាមេរ៉ា​២​មេ​ហ្គា​ភិ​ក​សែ​ល...

Most Read