Yearly Archives: 2017

Dubai គ្រោងនឹងបង្កើត​សេវា Drone Taxi

នៅ​ប្រទេស​អា​រ៉ាប់​អេ​មី​រ៉ាត់ មាន​គម្រោង​ថ្មី​លើ​ផ្នែក​សេវា​ដឹក​ជញ្ជូន​លើ​អាកាស​ដើម្បី​បញ្ចៀស ការ​បើកបរ​លើ​ផ្លូវ​ដ៏​មមាញឹក និង​ឆ្លងកាត់​តំបន់​វាល​ខ្សាច់​ទៅ​កាន់​ទីក្រុង​ដែល​មាន​អគារ​ខ្ពស់កប់ពពក Dubai ។ លោក Mattar Al Tayer​ប្រធាន​អាជ្ញាធរ​សាធារណការ​ក្រុង​ថ្លែង​ថា Drone Taxi ដែល​អាច​ដឹក​ជញ្ជូន​មនុស្ស​បាន​តែ​ម្នាក់​ជាមួយនឹង​កាបូប​យួរដៃ​តូច​មួយ​នោះ នឹង​អាច​ចាប់ផ្តើម​សេវា​ថ្មី​នេះ​យ៉ាង​លឿន​បំផុត​នៅ​ត្រឹម​ខែកក្កដា ខាង​មុខ ។ វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​មហិច្ឆតា​បង្កើន​បច្ចេកវិទ្យា​ក្នុង​ទីក្រុង​ផង​ដែរ ។ នៅ​ថ្ងៃ​សាកល្បង​ហោះហើរ​លើក​ទី​មួយ​នៅ​ក្នុង​ទីក្រុង Dubai មាន Drone ចំនួន​៨​គ្រឿង​របស់​ក្រុមហ៊ុន​ចិន Ehang បាន​ហោះហើរ​ឆ្លង់កាត់​អគារ​និមិត្តរូប​ទីក្រុង និង​ជា​អគារ​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក...

កម្មវិធី​ក្នុង​ទូរស័ព្ទ​អាច​ខ្សឹប​ប្រាប់​ពី​ក្លិន​ខ្លួន​ស្អុយ

អនាម័យ​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​អាច​រក​ឃើញ​តាម​រយៈ​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដែរ ហើយ​វា​នឹង​ប្រាប់​អ្នក​នូវ​ការ​ពិត​ដោយ​គ្មាន​ខ្វល់​ពី​រឿង​សុជីវធម៌​អ្វី​ទេ ។ វា​ជា​ឧបករណ៍​បំពាក់​ដោយ​ប្រព័ន្ធ Bluetooth ដែល​អាច​កំណត់ព្រំដែន​ក្លិន​ខ្លួន​របស់​មនុស្ស​បាន ។ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន​មួយ​ឈ្មោះ​ថា Konica Minolta បាន​និយាយ​ថា ខ្លួន​មាន​គំរោង​នាំ​មក​នូវ​បច្ចេកវិទ្យា​មួយ​ប្លែក​ខុស​គេ ដែល​អាច​ប្រាប់​កម្រិត​ក្លិន​ខ្លួន​ដែល​កើត​ចេញពី​ការ​បែកញើស​របស់​អ្នក​ដែល​វា​បង្កើត​បានជា​ក្លិន​ខ្លួន​មិនល្អ​ព្រោះ​បង្ក​ឡើង​ដោយ​មេរោគ ។ ឧបករណ៍​នោះ​មានឈ្មោះ​ថា The Kun kun ជា​ភាសា​ជប៉ុន​ប្រែ​ថា «​ហិត​» ។ វា​មាន​រូបរាង​ស្រ​ដៀង​នឹង​ឧបករណ៍​ថត​សំឡេង​ទូទៅ និង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​តាម​រយៈ​កម្មវិធី​មួយ ។ នៅ​ពេល​អ្នក​ប្រើប្រាស់​វា​នឹង​ប្រាប់​អ្នក​ដោយ​ឥត​លាក់លៀម​ថា អ្នកមាន​ក្លិន​ខ្លួន​ហើយ...

Tottenham យកឈ្នះ Everton ឡើងទៅឈរនៅលំដាប់ទី 2 ក្នុងតារាង EPL

នៅក្នុងជំនួបយប់មិញរវាងក្រុម Tottenham នឹង Everton គឺបានបញ្ចប់ក្នុងលទ្ធផល ក្រុម Tottenham យកឈ្នះក្រុម Everton ក្នុងលទ្ធផល 3-2។ សម្រាប់​3 គ្រាប់របស់ Spur គឺរកបានដោយកីឡាករ Kane ចំនួន 2 គ្រាប់ ក្នុងនាទីទី​ 20 និង 56។ ចំណែក...

ស្ងាត់ៗ Song Song ចេញបទចម្រៀងថ្មីទៀត​ហើយ!

Song Song ម្ចាស់បទ “មេឃភ្លៀងហើយ” បានចេញនៅបទចំរៀងថ្មីរបស់ខ្លួនទៀតហើយ ដែលមានចំណង ជើងថា “Your Call”។ បទថ្មីរបស់ Song Song គឺកំពង់ទទួលបានការគ្រាំទ្រពិសំណាក់យុវវ័យ បន្ទាប់ពី បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។ សម្រាប់បទនេះ គឺចង់បង្ហាញពីអារម្មណ៏របស់បុរសម្នាក់ ដែលកំពុងរង់ចាំទូរសព្ទ័របស់មនុស្សដែលខ្លួនស្រឡាញ់។ ទោះជាគាត់ ព្យាយាមទាក់ទាងទៅវិញក៏មនុស្ស ដែលខ្លួនស្រឡាញ់មិនទទួលផងដែរ។ បើចង់ដឹងពីអារម្មណ៏របស់បុរសម្នាក់នេះ អាចស្តាប់បទចំរៀងខាង ក្រោមបាន៖

Torres ទៅមើលមិត្តរួមក្រុមប្រកួត បន្ទាប់ពីគាត់ចាកចេញពីមន្ទីពេទ្យ

នៅក្នុងការប្រកួតរវាងក្រុម Atletico Madrid ជាមួយ Valencia កាលពីយប់មិញនេះ គឹបានបញ្ចប់ក្នុងលទ្ធផល 3-0។ 3 គ្រាប់របស់ Atletico Madrid គឺរកបានដោយកីឡាករ Griezmann  ចំនួន 2គ្រាប់ ក្នុងនាទីទី 10 និង 83។ ចំណែក 1គ្រាប់ទៀត គឺរកបានដោយកីឡាករ Gameiro...

អ្នកណាមិនល្បី បង្អែមពងទាកូន ម្តុំផ្សារញ៉ែនោះ!

លោកអ្នកដឹងហើយថា បង្អែម ពងទាកូន ជាអាហារសម្រន់ពេលល្ងាចដែលពេញនិយមសំរាប់ប្រជាពលរដ្ឋខ្មែរមួយភាគធំ។ ដូច្នេះហើយ លើកនេះ​ KSPG.TV សូមណែនាំកន្លែងពិសាពងទាកូន​ដែលមានឈ្មោះល្បី រយៈពេលយូរណាស់មកហើយ ដោយសាររសជាតិ ព្រមទាំង អនាម័យ ។ សព្វថ្ងៃ ហាង ម៉ាក់អាកាំងសាខាទី​១ រាល់ថ្ងៃគឺមានការគាំទ្រខ្លាំងណាស់ តែងតែមានភ្ញៀវមកពិសាតំរង់ជួររង់ចាំមិនដែលចេះដាច់ ដោយសាររសជាតិ ពងទាកូនថ្មីរបស់គាត់គឺថ្មីជានិច្ច ដែលអ្នកញាំអាចផ្ទាប់​ពិសាជាមួយ​អំបិលម្រេច ​ក្រូចឆ្មារ និងជាពិសេសអត់មិនបាននោះ គឺខ្ទឹម​ជ្រក់ប្រចាំហាងផ្ទាល់តែម្តង វាកាន់ឆ្ងាញ់ទៀតហើយ​។ តាមរយៈការសាកសួរពីម្ចាស់...

ទាអាំងចក្រវាឡ ពង្រីកខ្លួនព្រោះតែល្បីថារសជាតិអ៊ែម

ដោយសារតែរសជាតិទាអាំងឆ្ងាញ់ ធ្វើអោយការលក់ ទាអាំងចក្រវាឡលក់ដាច់ខ្លាំងហើយម្ចាស់ហាងក៏សម្រេចចិត្តពង្រីកខ្លួន។ ដោយកាលពីមុន ទាអាំងចក្រវាឡ មានលក់ត្រឹមខ្ចប់យកទៅញ៉ាំតាមផ្ទះ ហើយនឹងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះឥតគិតថ្លៃ។ តែពេលនេះ អ្នកអាចអញ្ជើញទៅញ៉ាំដោយផ្ទាល់បានហើយ ជាមួយកន្លែងអង្គុយញ៉ាំយ៉ាងសមរម្យ មានភ្លេងកំដរទៀតផង។ មកនិយាយពីម្ហូប និងរសជាតិវិញគឺថា មាន់ ទាអាំង ត្រីអាំង ងៀតក្របី នោះមានស្បែកស្រួយនិងពណ៌ឆ្អិនឆ្អៅហើយរសជាតិរបស់វាក៏ប្លែកពីហាងទូទៅដែរដោយបន្ថែមដោយទឹកជ្រលក់ ដែលមានរសជាតិប្លែក ឆ្ងាញ់ ពីបណ្តាកន្លែងផ្សេងៗទៀត។ សម្រាប់តំលៃទាំងអស់នៅទីនោះមានតម្លៃផ្សេងៗគ្នា ចាប់ពី ៣មឺុន ទៅដល់៥មឺុន ។...

កុំភ្លេចទៅមើល “I Love You Two” នៅ Legend ណា

ធ្លាប់តែឃើញមនុស្សស្រី រៀបការជាមួយមនុស្សប្រុសតែម្នាក់ ប៉ុន្តែពេលនេះ មនុស្សស្រីម្នាក់បែបជារៀប ការជាមួយមនុស្សប្រុសដល់ទៅ 2នាក់វិញ តើវានឹងក្លាយទៅជាយ៉ាងណា? បើចង់ដឹងថាច្បាស់អាច ទៅ ទស្សនារឿង “I Love You Two” នៅរោងភាពយន្ត Legend ទាំង 3សាខា។ រឿង “I Love You Two” គឺជា...

មិនឃ្លានទៀតអី! ​គ្រឿងសមុទ្រអាំងបង្កប់ស្លឹកឈូកប៉ុណ្ណឹងដែរ

នៅសុខៗ បើលោកអ្នកឃ្លាន គ្រឿងសមុទ្រស្រស់ ថាមិនត្រូវដល់ថ្នាក់ធ្វើដំណើរ ទៅកំពង់សោម ឬកំពត ផង មែនអត់? ប៉ុន្តែឥលូវនេះ KSPG.TV​ បានដឹងថា ហាង Fast Food បើក​ដំណើរ​ការ​ដែលតែង​តែ​មាន​សភាពមមាញឹក​ជាមួយ​វត្តមាន​ភ្ញៀវ​កន្លងមកនោះ លើកនេះរឹតតែប្លែក ឆ្ងាញ់ទៀតហើយ គាត់បានដាក់លក់ គ្រឿងសមុទ្រ ស្រស់ៗតែម្តង មានទាំងក្តាមបង្គា បង្កង និង គ្រឿងសមុទ្រជាច្រើនមុខទៀត។ អ្វិដែលពិសេសនោះ...

មានបានស្តាប់បទថ្មីរបស់ DJ ក្តឹប ឫនៅ?

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ DJ ក្តិប យ៉ាងច្បាស់ហើយ។​ពេលនេះ​គាត់បានក្លាយជាតារា ចម្រៀង​មួយរូបប្រចាំនៅផលិតកម្មរស្មីហង្សមានសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានចេញនៅបទ ចំរៀងរបស់ខ្លួន ដែលមានចំណងជើងថា “បងសុំថើប”។ គ្រាន់តែបទចំរៀងនេះចេញ Official Lyric របស់ ខ្លួនភ្លាម គឺទទួល​បាន​ការគ្រាំទ្រយ៉ាងខ្លាំង ដោយនៅលើទំព័រហ្វេសប៊ុកមានអ្នកមើលលើស 5ម៉ឺននាក់ទៅទៀត។ បើចង់ដឹង​ថា​បទ​ថ្មីរបស់ DJ ក្តឹបឡូយយ៉ាងណា? អាចមើលវីដេអូខាងក្រោមបាន៖ https://www.youtube.com/watch?v=qfKOR3e9tVo

LG ប្រាប់​ថា​អាច​ចាប់ផ្តើម​បញ្ជា​ទិញ​នាឡិកា​ថ្មី​បាន​ហើយ

នៅ​ក្នុង​ស​ប្តា​ហ៍​ថ្មី​នេះ ទាំង​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន LG នឹង​ដាក់​បង្ហាញ​នូវ​គំរូ​ម៉ូ​ដែល​នាឡិកា​ថ្មី​របស់​ខ្លួន ។ Google នឹង​បង្ហាញ​កម្មវិធី​ថ្មី​សម្រាប់​នាឡិកា Android Wear 2.0 នៅ​លើ​នាឡិកា ចំណែក​ក្រុមហ៊ុន LG នឹង​បង្ហាញ​នាឡិកា​២​ម៉ូ​ដែល​គឺ នាឡិកា Sport និង​នាឡិកា​Style ។ នាឡិកា​ទាំង​២​នេះ ​អាច​បញ្ជា​ទិញ​នៅ​គ្រប់​ហាង Google Store ។...

កាស​ត្រចៀក Apple ម៉ូ​ដែល BeatsX បង្ហាញមុខ​ថ្ងៃ​10 កុម្ភៈ ខាងមុខនេះហើយ!!

បន្ទាប់​ពី​ពន្យារពេល​មួយ​រយៈ ក្នុង​ការ​ដាក់​បង្ហាញ​នូវ​គំរូ​កាស​ត្រចៀក​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​ Apple ទីបំផុត​ BeatsX នឹង​មាន​វត្ត​មាននៅ​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ។ BeatsX ជា​កាស​ត្រចៀក​ដែល​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​តាម​រយៈ​ Bluetooth ហើយ​ពេល​ប្រើប្រាស់​ត្រូវ​ដាក់​វា​ពាក់​នឹង​ក​យើង​តែ​ម្តង ដោយ​មិន​រំខាន​ដល់​ការ​ស្តាប់​របស់​យើង និង​ក៏​មិន​ងាយ​ធ្លាក់​ដែរ ។ សម្រាប់​ដំណាក់កាល​ដំបូង កាស​BeatsX មាន​តែ​៤​ពណ៌​ប៉ុណ្ណោះ​ គឺ ពណ៌​ស ពណ៌​ខ្មៅ ពណ៌​ខៀវ និង​ពណ៌​ប្រផេះ ។  វា​មាន​ថ្ម​កាន់​បាន​យូរ​រហូត​ដល់​៨​ម៉ោង ហើយ​សម្រាប់​ការ​សាក​ថ្ម​រយៈពេល​ត្រឹមតែ​៥​នាទី​នោះ អ្នក​អាច​ប្រើប្រាស់​វា​បាន​រយៈពេល​២​ម៉ោង...

Most Read