Yearly Archives: 2018

ស៊ុបខ្យងរសជាតិថ្មី រូបមន្តពិសេសមានតែមួយគ្មានពីរ

​ល្ងាចនេះមានគម្រោងទៅណាដែរ? គិតនាំគ្នាប្ដូរអារម្មណ៍ទៅសាកភ្លក្សស៊ុបខ្យងរសជាតិថ្មី​ ដែលជារូបមន្តពិសេសបង្កើតឡើងដោយម្ចាស់ហាងផ្ទាល់វិញម្ដងមើល៍។ បើបានសាកហើយ ច្បាស់ជាជក់ចិត្ត ប្លែកមាត់ជាមួយរសជាតិថ្មីរបស់ស៊ុបខ្យងប្រចាំហាង Omega Street Food នេះតែម្ដង។ ដោយសាររសជាតិនៃស៊ុបខ្យងបែបនេះហើយទើបធ្វើអោយហាងនេះ អាចលក់ខ្យងអស់ ១០០គីឡួ ក្នុងរយៈពេល​បីថ្ងៃ ហើយភ្ញៀវពេញៗតុតែម្ដង នេះអាចបញ្ចាក់បានថារសជាតិអាហាររបស់ហាង Omega Street Food ពិតជាមានរសជាតិឆ្ងាញ់ពិតមែន។ រីឯតម្លៃវិញសម្រាប់ស៊ុបខ្យង ត្រឹមតែ ៣០០០០៛ ប៉ុណ្ណោះ ក្នុងមួយឆ្នាំង ។ មិនត្រឹមតែមានស៊ុបខ្យងប៉ុណ្ណោះទេ...

បញ្ចុះតម្លៃ៥០%ពីផាយផេសម្រាប់សំបុត្រកុនរឿង The Nun នៅរោងភាពយន្តលេជេន

តើអ្នកណាខ្លះដែលកំពុងតែទន្ទឹងរង់ចាំទស្សនារឿងរបស់ដូនជី វលក្ខណ៍​ ឬ​ The Nun នេះខ្លះ? តោះ!​ ដូច្នេះកុំភ្លេចអញ្ចើញទៅទស្សនារឿងនេះនៅរោងភាពយន្តលេជេនទាំងអស់គ្នាណា៎ ព្រោះថាយើងនឹងមានកម្មវិធីពិសេសសម្រាប់លោកអ្នកដែលបានមកទស្សនា ដែលកម្មវីធីពិសេសនេះគឺ លោកអ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ ៥០% ពីផាយផេ សម្រាប់ថ្ងៃចាក់បញ្ចាំងដំបូងរបស់រឿង The Nun ហើយលោកអ្នកអាចរកជាវសំបុត្រចាប់ពីថ្ងៃនេះតទៅនៅគ្រប់សាខារបស់រោងភាពយន្តលេជេន។ ដូចនេះកុំភ្លេច Mention ហៅមិត្តភ័ក្តមកស្រែកជាមួយអ្នក ហៅកាន់តែច្រើន កាន់តែសប្បាយ រីករាយ និងជួបជុំគ្នានៅរោងភាពយន្តលេជេនទាំងអស់គ្នា! ប្រញាប់ឡើងប្រយ័ត្នអស់សំបុត្រណា៎! អ្នកណាៗក៏ទៅលេជេនដែរ!!! Click Here...

ប្លែក​ទៀត​ហើយ​ បាញ់​ឆែវ​បី​ពណ៌ ពី​ម្លប់​លាភ រសជាតិ​អ្នក​សៀមរាប អាយុ​ជាង ២៥ ឆ្នាំ

ធ្លាប់តែឃើញបាញ់ឆែវពណ៌លឿង តែពេលនេះ មានទាំងពណ៌បៃតង ហើយមានពណ៌ក្រហមទៀត ប្លែកណាស់មែនអត់? ចង់ដឹងរសជាតិវិញយ៉ាងណាដែរ ចឹងល្ងាចនេះគិតទៅសាកបាញ់ឆែវបីពណ៌នៅហាង ម្លប់លាភ សាកមើល៍ រសជាតិពីអ្នកសៀមរាប មានអាយុ​ ២៥ឆ្នាំផង បើមិនសាកប្រយ័ត្នស្ដាយក្រោយណា។ ដូចដែលអ្នកធ្លាប់ទៅញ៉ាំបាញ់ឆែវនៅ​ ហាង​ ម្លប់លាភ ច្បាស់ជាបានដឹងពីរសជាតិ តម្លៃ ព្រមទាំងអនាម័យនៃហាង​នេះប្រាកដណាស់។ បាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃ​អ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ បច្ចេកទេសក្នុងការចាក់ក៏បិុនប្រសប់ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ គ្របពីលើដោយម្សៅនំបាញ់ឆែវដ៏ទន់ស្រួយ...

បញ្ចុះតម្លៃ៥០%ទៅលើសំបុត្រកុននៅរោងភាពយន្តលេជេនអេដិន (Legend Eden) ដោយប្រើប្រាស់ វីង (Wing App)

កាន់តែពិសេសទៀតហើយជាមួយនឹងកម្មវិធីដ៏អស្ចារ្យពីរោងភាពយន្តលេជេន និងវីង។ ចាប់ពីថ្ងៃទី ៣ ខែកញ្ញា រហូតដល់ថ្ងៃទី ២៨ ខែកញ្ញានេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃទៅលើសំបុត្រកុននៅរោងភាពយន្តលេជេន អេដិន (Legend Eden) ៥០% ដោយគ្រាន់តែធ្វើការទូទាត់ប្រាក់តាមរយៈការស្កេន MasterPass QR។ បញ្ជាក់ៈ សម្រាប់កម្មវិធីនេះគឺមាននៅតែរោងភាពយន្តលេជេន អេដិន (Legend Eden) តែប៉ុណ្ណោះ កម្មវិធីនេះដែរពុំអាចបញ្ចុះតម្លៃជាមួយនឹងកម្មវិធីផ្សេងទៀតនោះទេ កម្មវិធីនេះ គឺសម្រាប់តែអតិថិជនមកជាវផ្ទាល់តែប៉ុណ្ណោះ។ អ្នកណាៗក៏ទៅលេជេនដែរ! Click...

នំប័ុង​​អាំង​​ដ៏​​ល្បី រសជាតិ​​ដើម​​ពី​​ប្រទេស​​ថៃ បញ្ចុះ​​តម្លៃ ២០% នៅ​ថ្ងៃទី​ ៦​ ខែកញ្ញា នេះ

នំប័ុងអាំងក្ដៅៗដាក់​ប័រ​ ហើយ​បៀក​ជាមួយ​នឹង​ស្នូល​រសជាតិ​​ជាច្រើន​មុខ​ ​ដែលកំពុងពេញនិយមនៅប្រទេសថៃ ពេលនេះមានវត្តមាននៅកម្ពុជាដែលហើយ​ អ្វីដែលកាន់តែពិសេសនោះ ចាប់ពីថ្ងៃទី ៦ ខែ កញ្ញានេះ ដល់ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៨ នឹងមានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃ ២០% ទៀតផង។ បើចង់សាករសជាតិនំប័ុងអាំងរសជាតិថ្មីនេះ អាចរកបាននៅ ហាង ផុងដេត នៅជិតសាលាជ័យថាវី។ ពីហាង...

រឿងល្ខោនខោលកំពុងតែក្តៅ! យុវជន២នាក់ បែរជាទ្រង់គ្រឿងជាតួយក្ស និងស្វាធ្វើរឿងបែបនេះ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ២ សីហាឆ្នាំ២០១៨ នេះមានការភ្ញាក់ផ្អើលមួយនៅតាមដងផ្លូវមាត់ទន្លេ វត្តភ្នំ ម្តុំវិមានឯករាជ្យ និងនៅរង្វល់មូលសម្តេចសង្ឃ ជួន ណាត ដោយសារតែមានយក្សធាក់ស៊ីក្លូ ដឹកស្វា ដើរលេងនៅរាជធានីភ្នំពេញ ។ យុវជន១នាក់ បានរៀបរាប់ឲ្យដឹងថារូបលោកតុបតែងកាយទ្រង់គ្រឿងជាតួអង្គនៃល្ខោនខោល (តួយក្ស) គឺដើម្បីធ្វើវីដេអូដាស់ស្មារតីខ្មែរឲ្យចេះរួមគ្នាស្រលាញ់ និងអរិរក្សវប្បធម៌របស់ខ្មែរឲ្យបានល្អ កុំចាំ «គោបាត់ទើបធ្វើរបង» ។ យុវជននេះ ពោលយ៉ាងដូច្នេះថា «គោលបំណងដែលយើងធ្វើវីដេអូញញាក់អារម្មណ៍នេះគឺ...

សណ្ឋាគារដ៏ល្អប្រណិត ស្ថិតនៅលើផ្ទៃដី​ ១១ហិកតា

ទទួលយកបទពិសោធន៍ថ្មីក្នុងការស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបអន្តរជាតិ ផ្កាយ៥ ប្រចាំក្រុងសៀមរាប។ សណ្ឋាគារ អង្គរភែលេស​ រីហ្សត ជាសណ្ឋាគារតែមួយគត់របស់កម្ពុជាដែលទទួលបានពានរង្វាន់ "សណ្ឋាគារប្រណិតលំដាប់ពិភពលោក ប្រចាំឆ្នាំ២០១៨" ហើយក៏ជាសណ្ឋាគារដែលបានផ្ដល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយប្រណិតភាព បដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឯកក្នុងការស្នាក់នៅ ជារៀងរាល់ថ្ងៃលោកអ្នកនឹងទទួលបាននូវសេវាកម្មបម្រើល្អបំផុត ដែលកម្ពុជាអាចផ្ដល់ជូនបាននាពេលបច្ចប្បន្ននេះ។ ស្ថិតនៅលើផ្ទៃដី ១១ហិកតា​ សណ្ឋាគារ អង្គរភែលេស​ រីហ្សត មាន​ ២៦០បន្ទប់ អាងហែលទឹកចំនួនពីរ ដែលជាអាងហែលទឹកមានក្បូរក្បាច់រចនា​យ៉ាងស្អាត និងអាងហែលទឹកចម្ងាយសម្រាប់ភ្ញៀវដែលចូលចិត្ត​ហែលទឹក ព្រមជាមួយភោជនីយដ្ឋានចំនួនបី ត្រៀមរៀបចំស្វាគមន៍ភ្ញៀវដែលស្នាក់នៅមកទទួលទានអាហារ ទាំងបែបខ្មែរ ចិន...

ខ្យូតៗបែបនេះ! ឃើញហើយចង់ញ៉ាំអត់?

នំខេក! គឺជារបស់តំណាងនៃថ្ងៃកំណើតយើងទាំងអស់គ្នាក៏ដូចជាថ្ងៃខួបកំណើត ឬ ថ្ងៃពិសេសរបស់មនុស្សសំខាន់ ហើយក៏ជាអ្វីដែលយើងតែងតែយកមកធ្វើរឿងភ្ញាក់ផ្អើលជូនពួកគាត់មុនដំបូងគេដែរ​ !​ ចឹងបើចង់បាន នំខេក ដែលមានរូបស្អាតៗ ប្លែកៗ និង ច្រើនម៉ូត សម្រាប់មនុស្សជាទីស្រលាញ់គួរទៅណា? ហាង Let's Eat Cake ជាហាងមួយដែលមានលក់នៅប្រភេទ នំអាពាហ៍ពិពាហ៍ នំខួបអនុស្សាវរីយ៍ នំខួបកំណើត នំសំរាប់ប្រារព្ធកម្មវិធីផ្សេងៗ ជាច្រើនម៉ូតស្អាតៗ ប្លែកៗ ច្រើនរសជាតិ ធ្វើថ្មីភ្លាមៗ ថែមទាំងមានរសជាតិឆ្ងាញ់ប្លែក...

ស្នាម​ញញឹម និង​សេចក្ដី​សុខ បាន​ពី​ការ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗជា​ច្រើន​មុខ​នៅ​លើ​តុ​អាហារ

មានក្ដីសុខណាស់មែនទេពេលដែលអង្គុយញាំុម្ហូប ឆ្ងាញ់ៗ ងាកឆ្វេង ងាកស្ដាំ សុទ្ធតែជាអាហារពេញលើតុ បរិយាកាសកក់ក្ដៅ រសជាតិអាហារត្រូវមាត់ត្រូវចិត្តបែបនេះ បើបានទៅជាមួយមនុស្សជាទីស្រលាញ់ទៀត កាន់តែមានក្ដីសុខបន្ថែមទៀត។ ភោជនីយដ្ធាននិងហាងកាហ្វេបែបជប៉ុន On the Table Tokyo Café គឺជាភោជនីយដ្ធានថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្ដល់ជូនលោកអ្នកនូវរសជាតិមុខម្ហូបថ្មីបែបជប៉ុន​ និង អ៊ីតាលី។​ គ្រប់មុខម្ហូបសុទ្ធសឹងតែជាស្នាដៃរបស់ចុងភៅជំនាញហើយនិងត្រូវបានយកចិត្តទុកដាក់ក្នុងការចម្អិន និង ផ្សំគ្រឿង ក៏ដូចជាមានបម្រើជូននូវមុខម្ហូបជាច្រើនដែលអតិថិជនអាចកម្មង់បានតាមចំនង់ចំណូលចិត្ត។ អាហាររបស់ On the Table...

មិត្តទាំងប្រាំប្រភេទដែលអ្នកគួរតែជៀសឆ្ងាយ

វាពិតជាពិបាកណាស់ក្នុងការស្វែងរកនរណាម្នាក់មកក្លាយជាមិត្តល្អ ព្រោះពេលខ្លះអ្នកមិនបានដឹងទេថាគេជាមិត្តដែលស្មោះត្រង់ ស្រលាញ់រាប់អានអ្នកជាមិត្តល្អដូចដែលអ្នកគិតចំពោះគេដែរឫទេ? ខាងក្រោមនេះជាមិត្តប្រាំប្រភេទដែលចាត់ទុកថាជាមិត្តក្លែងក្លាយ៖ អ្នកសំខាន់តែពេលគេត្រូវការអ្នកប៉ុណ្ណោះ៖ អ្នកអាចនឹងមើលឃើញពីអត្តចរិកល្អរបស់គេតាមរយៈកាយវិការ នឹងការធ្វើដូចជាល្អមកកាន់អ្នកនាពេលដែលគេត្រូវការជំនួយពីអ្នក។ ពួកគេបាត់ខ្លួននៅពេលដែលអ្នកត្រូវការជំនួយ៖ មនុស្សប្រភេទនេះនឹងបង្ហាញមុខតែក្នុងពេលគេត្រូវការប្រយោជន៍ពីអ្នកតែប៉ុណ្ណោះ នៅពេលដែលអ្នកត្រូវការពួកគេវិញនោះ គេប្រហែលជាគ្មានការឆ្លើយតប ឬ និយាយត្រឹមពាក្យថាសូមទោសខ្ញុំមិនអាចជួយអ្នកបានទេ។ ពួកគេអាចជាអ្នកសើុបការណ៍ពីអ្នក៖ មិត្តប្រភេទនេះពិតជាមានគ្រោះថ្នាក់បំផុត គេអាចនឺងមកសម្ដែងជាមិត្តល្អស្ដាប់រឿងរ៉ាវរបស់អ្នក ហើយយករឿងទាំងនោះមកបំផ្លាញអ្នកក្នុងថ្ងៃណាមួយ។ មិត្តដែលតែងតែមើលងាយអ្នក៖ មិត្តល្អគឺតែងតែជួយជំរុញលើ់កទឹកចិត្តអ្នក ប៉ុន្តែមិត្តប្រភេទនេះវិញបែរជាបន្ទក់បង្អាក់អ្នក និយាយមើលងាយអ្នក នឹងមិនចង់អោយអ្នកល្អជាងគេឡើយ។ មិត្តដែលលបចាក់ពីក្រោយខ្នង៖ នៅចំពោះមុខអ្នកធ្វើដូចជាយកចិត្តទុកដាក់ណាស់...

ម៉ោះ! មកញាំុស៊ុបក្ដៅៗក្នុងកំសៀវ​ ជាមួយប្រូម៉ូសិន ២០%

កំពុងតែគិតទៅរកញ៉ាំអីនៅណាល្ងាចហ្នឹងមែនអត់? ម៉ោះ! មិនបាច់គិតច្រើនទេ ល្ងាចនេះគិតទៅភោជនីយដ្ឋាន Best Friends នៅខាងក្រោយសាលាវ៉ាន់ដានេះតើស៍ មិនបាច់ពិបាករកផ្លូវអីទៀត ស្រួលរកហើយមានសុទ្ធតែរបស់ញាំុច្រើនទៀត ប្លែកៗថ្មីៗ ច្រើនជម្រើសបែបនេះ មិនបាច់ពិបាកគិត។ ទំនងណាស់ ត្រូវអត់? ធ្លាប់តែញ៉ាំស៊ុបក្នុងឆ្នាំង​ តែពេលនេះប្តូរអារម្មណ៍មកញាំុ​ស៊ុបក្នុងកំសៀវវិញម្ដងមើល៍ ប្លែកក៏ប្លែក ហើយរសជាតិវិញក៏អ៊ែម មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានអាហារជាច្រើនមុខទៀត មានទាំងអាហារសម្រន់ បុកល្ហុង ប្រភេទអាហារអាំង អាហារបែបបំពង​​​​​​ ស៊ុប ...

បាយឆាក្ដាមកំពត រសជាតិល្បីជាង១០ឆ្នាំ ពេលនេះក៏មានវត្តមាននៅភ្នំពេញដែរ

ជឿថាអ្នកទាំងអស់គ្នាប្រហែលជាបានលឺ ហើយមានអ្នកខ្លះក៏បានសាករួចមកហើយនូវបាយឆាក្ដាមដ៏ល្បីពីហាងមួយនេះ ព្រោះអីនៅខេត្តកំពតល្បីជាង ១០ឆ្នាំមកហើយ អ្នកខ្លះបានញ៉ាំហើយជាប់ចិត្តនឹងរសជាតិដ៏ឆ្ងាញ់របស់បាយឆាក្ដាមនេះ​ ហើយចង់ទៅញ៉ាំទៀត។ ពេលនេះបើឃ្លានចង់ញ៉ាំបាយឆាក្ដាមកំពត មិនបាច់ជិះទៅដល់កំពតទេ មកតែក្រោយសាលាវ៉ាន់ដាក៏អាចញ៉ាំបាយឆាក្ដាមកំពតរសជាតិដើមបានដែរ។ ទើបតែប៉ុន្មានខែថ្មីៗនេះ ហាង​បាយឆាក្ដាមកំពតទើបតែបានបើកសាខាថ្មីមួយទៀតនៅទីក្រុងភ្នំពេញ ស្ថិតនៅខាងក្រោយសាលាវ៉ាន់ដា បាននាំយកនូវបាយឆាក្ដាមដែលល្បីអស់រយៈពេលជាង១០ឆ្នាំ ក៏ជារសជាតិដើមពីខេត្តកំពតពិតៗ មកអោយអ្នកភ្នំពេញបានសាកនូវរសជាតិបាយឆាដ៏ឈ្ងុយឆ្ងាញ់ ចម្អិនចេញពីក្ដាមស្រស់ៗ និងបាយដ៏ទន់ ញ៉ាំហើយរសជាតិជាប់ចិត្តតែម្ដង។ រីឯការរៀបចំប្រកបទៅដោយអនាម័យ សេវាកម្មល្អ ហើយតម្លៃវិញក៏សមរម្យទៀត ចង់ញ៉ាំក្នុងម៉ោងបាយព្រឹកក៏បាន បាយថ្ងៃក៏បាន ឬ ញ៉ាំពេលល្ងាចក៏មាន ព្រោះ​...

Most Read