ល្ងាចនេះមានគម្រោងទៅណាដែរ? គិតនាំគ្នាប្ដូរអារម្មណ៍ទៅសាកភ្លក្សស៊ុបខ្យងរសជាតិថ្មី ដែលជារូបមន្តពិសេសបង្កើតឡើងដោយម្ចាស់ហាងផ្ទាល់វិញម្ដងមើល៍។ បើបានសាកហើយ ច្បាស់ជាជក់ចិត្ត ប្លែកមាត់ជាមួយរសជាតិថ្មីរបស់ស៊ុបខ្យងប្រចាំហាង Omega Street Food នេះតែម្ដង។



ដោយសាររសជាតិនៃស៊ុបខ្យងបែបនេះហើយទើបធ្វើអោយហាងនេះ អាចលក់ខ្យងអស់ ១០០គីឡួ ក្នុងរយៈពេលបីថ្ងៃ ហើយភ្ញៀវពេញៗតុតែម្ដង នេះអាចបញ្ចាក់បានថារសជាតិអាហាររបស់ហាង Omega Street Food ពិតជាមានរសជាតិឆ្ងាញ់ពិតមែន។ រីឯតម្លៃវិញសម្រាប់ស៊ុបខ្យង ត្រឹមតែ ៣០០០០៛ ប៉ុណ្ណោះ ក្នុងមួយឆ្នាំង ។



មិនត្រឹមតែមានស៊ុបខ្យងប៉ុណ្ណោះទេ ពីហាង Omega Street Food ក៏មាននូវអាហារប្លែកៗ រសជាតិសុទ្ធតែអ៊ែម ជាមួយបរិយាកាសត្រជាក់ៗពីជំនោរខ្យល់ទន្លេបែបនេះផង បើបានញ៉ាំស៊ុបខ្យងក្ដៅៗកំដៅក្រពះទៀតដឹងតែអ៊ែមហ្មង។ ហាង Omega Street Food ដែលមានទីតាំងនៅកោះពេជ្រ ចុះពីស្ពានហង្សបត់ស្ដាំ ជាប់មាត់ទន្លេចាប់ផ្ដើមលក់ពីម៉ោង ៤ល្ងាច ដល់ ម៉ោង ១២យប់។



ហាង Omega Street Food
លេខទូរស័ព្ទ៖ 012 94 51 94 | 097 65 51 666 | 070 67 70 70
ទីតាំង៖ ចុះពីស្ពានហង្ស បត់ស្ដាំ ជាប់មាត់ទន្លេ
វីដេអូ៖