រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២ សីហាឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយនៅតាមដងផ្លូវមាត់ទន្លេ វត្តភ្នំ ម្តុំវិមានឯករាជ្យ និងនៅរង្វល់មូលសម្តេចសង្ឃ ជួន ណាត ដោយសារតែមានយក្សធាក់ស៊ីក្លូ ដឹកស្វា ដើរលេងនៅរាជធានីភ្នំពេញ ។





តែយុវជនទាំង២ មិនបង្ហាញមុខនោះទេ ដែលធ្វើអោយគ្រប់គ្នាមានការងឿងឆ្ងល់ជាខ្លាំង ហើយក៏បានរង់ចាំមើលថាតើពេលដែលវីដេអូនោះចេញលើបណ្តាសង្គម ហ្វេសបុក មកអ្នកណាជាតួអង្គទាំង២នោះ។ ចឹងពេលនេះអ្វីៗ បានបកស្រាយហើយ ដោយការបង្ហោះខ្សែវីដេអូមួយ ដែលលោក តាន់ គីមសួ បានបង្ហោះប៉ុន្មានម៉ោងមុននេះ…
តាមពិតទៅ UNESCOបានសម្រេចដាក់ល្ខោនខោលខ្មែរយើងចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយ ពួកយើងគ្រាន់តែឆ្លៀតយកឪកាសល្អនេះដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះឲ្យតម្លៃនិងស្តាយស្រណោះចំពោះសម្បត្តិដូនតាដែលបន្សល់ទុកឲ្យតែប៉ុណ្ណោះ។ ខុសទាស់យ៉ាងណាអាចដាក់ទោសខ្ញុំ Tan Kimsour ជាអ្នកផ្តើមគំនិតនិង អាចារ្យធំ នគររាជបានទៅតាមផ្លូវច្បាប់ពីបទប្រមាថមើលងាយវប្បធម៌ខ្មែរ ពួកយើងនឹងចូលខ្លួនដើម្បីប្រឈមមុខជាមួយច្បាប់ដោយក្តីពេញចិត្ត អ្នកផ្សេងគឺគ្មានការពាក់ព័ន្ធដាច់ខាត។សូមអរគុណយ៉ាងខ្លាំងចំពោះបងស្រី Chanlakhena Chorn និង លោក @ប៉ែន ចំរ៉ុង ដែលផ្តល់កិត្តិយសដ៏មានតម្លៃចូលរួម???សូមអរគុណដល់បង Samonn Yem ដែលជួយពោល???សូមអរគុណទៅដល់ក្រុម យុវជនល្ខោនខោលកម្ពុជា Lakhaon Khaol Youth of Cambodia ព្រហ្ម ពុធវិសាល Mo Khon Chansithyka Ra Small ដែលបានចូលរួមសហការណ៍???អរគុណដល់ប្អូន Virakyuth Chear Snguon Bunthorn ដែលចូលរួមថតនិងកាត់វីដេអូ???YouTube link: https://youtu.be/xRoz3ocWtO8
បានបង្ហោះដោយ Tan Kimsour នៅ ថ្ងៃព្រហស្បតិ៍ 6 កញ្ញា 2018