ទស្សនារឿងដោយសេរីក្នុងឱកាសបើកដំណើរការសាកល្បងសម្រាប់សាខាថ្មីលេជេនហេរីថេក វ៉ក (Legend Heritage Walk) ខេត្តសៀមរាប

0
1445

ដំណឹងពិសេសសម្រាប់លោកអ្នកដែលជាហ្វេននិងតែងតែទន្ទឹងរង់ចាំការមកដល់របស់រោងភាពយន្តលេជេននៅខេត្តសៀមរាប ។ សម្រាប់ថ្ងៃទី 13 កញ្ញា​ 2018 នេះយើងនឹងមាន ការបើកដំណើរការសាកល្បងនៅសាខាថ្មីរបស់យើងផ្ទាល់គឺ លេជេនហេរីថេក វ៉ក (Legend Heritage Walk) ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប ហេរីថេក វ៉កម៉ល ខេត្តសៀមរាប។ តើលោកអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ការក្លាយជាអតិថិជនដំបូងដែលបានមកទទួលយកនូវបទពិសោធន៍ថ្មីតាមរយៈការទស្សនាខ្សែភាពយន្តល្បីៗនៅសាខាថ្មីរបស់យើង?

ក្នុងឱកាសបើកដំណើរការសាកល្បងនៅសាខាថ្មីដែលជាសាខាទី6 របស់រោងភាពយន្តលេជេន យើងក៏មានជាការចាក់បញ្ចាំងខ្សែភាពយន្តរឿងល្អៗនិងល្បីៗសម្រាប់លោកអ្នកដែលជាហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់ដែលអាចអញ្ជើញមកទស្សនាដោយសេរី។​ សម្រាប់កម្មវិធីពិសេសនេះ គឺមានតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី 13 កញ្ញា​ 2018 សម្រាប់តែសាខាថ្មីលេជេនហេរីថេក វ៉ក (Legend Heritage Walk)​ នេះតែប៉ុណ្ណោះ និងចាប់ផ្តើមពីម៉ោង 12 រសៀលតទៅ ដែលក្នុង 1​នាក់អាចទទួលបាន​ 2 សំបុត្រសម្រាប់ចូលរួមទស្សនា។​

តោះប្រញាប់ឡើង ! សម្រាប់ចំនួនមានកំណត់ អ្នកដែលមកមុនបានសំបុត្រចូលទស្សនាមុនណា៎។ ត្រៀមខ្លួនទៅទស្សនារឿងនៅលេជេនហេរីថេក វ៉ក (Legend Heritage Walk) ដើម្បីទទួលយកបទពិសោធន៍ថ្មីទាំងអស់គ្នាណា៎!!​
ជួបគ្នាឆាប់ៗនេះនៅលេជេនហេរីថេក វ៉ក (Legend Heritage Walk) ខេត្តសៀមរាប!
អ្នកណាៗក៏ទៅលេជេនដែរ!!
#LetsGoLegend
Click Here to visit our official website: https://www.legend.com.kh