ទទួលយកបទពិសោធន៍ថ្មីក្នុងការស្នាក់នៅក្នុងសណ្ឋាគារប្រណិតបែបអន្តរជាតិ ផ្កាយ៥ ប្រចាំក្រុងសៀមរាប។ សណ្ឋាគារ អង្គរភែលេស រីហ្សត ជាសណ្ឋាគារតែមួយគត់របស់កម្ពុជាដែលទទួលបានពានរង្វាន់ “សណ្ឋាគារប្រណិតលំដាប់ពិភពលោក ប្រចាំឆ្នាំ២០១៨” ហើយក៏ជាសណ្ឋាគារដែលបានផ្ដល់ជូននូវបទពិសោធន៍ស្នាក់នៅប្រកបដោយប្រណិតភាព បដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អឯកក្នុងការស្នាក់នៅ ជារៀងរាល់ថ្ងៃលោកអ្នកនឹងទទួលបាននូវសេវាកម្មបម្រើល្អបំផុត ដែលកម្ពុជាអាចផ្ដល់ជូនបាននាពេលបច្ចប្បន្ននេះ។



ស្ថិតនៅលើផ្ទៃដី ១១ហិកតា សណ្ឋាគារ អង្គរភែលេស រីហ្សត មាន ២៦០បន្ទប់ អាងហែលទឹកចំនួនពីរ ដែលជាអាងហែលទឹកមានក្បូរក្បាច់រចនាយ៉ាងស្អាត និងអាងហែលទឹកចម្ងាយសម្រាប់ភ្ញៀវដែលចូលចិត្តហែលទឹក ព្រមជាមួយភោជនីយដ្ឋានចំនួនបី ត្រៀមរៀបចំស្វាគមន៍ភ្ញៀវដែលស្នាក់នៅមកទទួលទានអាហារ ទាំងបែបខ្មែរ ចិន អាស៊ី និងអ៊ឺរ៉ុប។ មិនតែប៉ុណ្ណោះ សណ្ឋាគារក៏មានទទួលរៀបចំកម្មវិធីផ្សេងៗដូចជាកិច្ចប្រជុំ សន្និសិទពាណិជ្ជកម្ម និងកម្មវិធីជប់លៀងជាដើម។




សម្រាប់ភ្ញៀវដែលមកស្នាក់នៅ សណ្ឋាគារ អង្គរភែលេស រីហ្សត នឹងទទួលបានបទពិសោធន៍ក្នុងការស្នាក់នៅយ៉ាងល្អប្រពៃ ជាមួយសេវាកម្មជាច្រើនរបស់សណ្ឋាគារដូចជា៖ ក្លិបវាយកូនហ្គោលលើផ្ទៃដីដ៏ធំ ក្លិបហាត់ប្រាណបំពាក់ទៅដោយឧបករណ៍ទំនើបៗ ទីលានវាយTennis ស្ប៉ា ស្ទីម ស័រណា ត្រាំទឹកក្នុងអាងទឹក Jacuzzi ដ៏ប្រណិត ព្រមជាមួយកន្លែងក្មេងលេងសម្រាប់កូនលោកអ្នក សេវាទទួលភ្ញៀវពីព្រលានយន្តហោះ និងសេវាបង្រៀនធ្វើម្ហូបថែមទៀតផង។





បុគ្គលិក ថ្នាក់គ្រប់គ្រង ដែលមានបទពិសោធន៍ខ្ពស់ និងយូរឆ្នាំ ដែលពួកគេអាចផ្តល់នូវបដិសណ្ឋារកិច្ចបែបខ្មែរពិតៗជូនដល់ភ្ញៀវ។ ការផ្តល់ជូននូវបទពិសោធន៍ប្លែកៗ បូករួមទាំងវប្បធម៌ខ្មែរ និងស្នាមញញឹមនៃបុគ្គលិកជនជាតិខ្មែរ។ សណ្ឋាគារ អង្គរភែលេស រីហ្សត មានបែងចែកប្រភេទនៃបន្ទប់ជាច្រើនដូចជា ប្រភេទ Deluxe, Premier Deluxe, Palace Club, Two Bedroom Family Deluxe Connecting, One Bedroom Suite និងប្រភេទជាវីឡា Studio Villa និងវីឡាដែលមានអាងទឹកបែបផ្ទាល់ខ្លូន មានសភាពស្ងប់ស្ងាត់ ពិតជាសាកសមសម្រាប់ការស្នាក់នៅបែបឯកជន។


សណ្ឋាគារ Angkor Palace Resort & Spa
Tel: 063 760 511
ទីតាំង៖ No. 555, ភូមិ គ្រួស សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/Hr9yL5yn8vs
វេបសាយ៖ angkorpalaceresort.com
វីដេអូ៖