Yearly Archives: 2018

ដឹង​ទេ តារា​ភាព​យន្ត​ល្បីឈ្មោះ​​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មាន​ប្រវត្តិ​បែប​ណា

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​តារាភាពយន្ត​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០ ។ អ្នកស្រី​សូ​ដា​នី មាន​រូប​សម្រស់​ស្រស់​សោភា ចរិត​ទន់ភ្លន់ សុភាព​រាបសា ស្រគត់ស្រគំ និង​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ​សម្ដែង​ល្អ ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មានឈ្មោះ​ដើម​សោម វណ្ណ​ស៊ុ​ក ប្រភព​កំណើត​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ឪពុក​ឈ្មោះ​សោម ផ​ន ជា​ទាហាន​ហ្លួង...

កុន​ខ្លួន​ហើយ​ម៉ៃ សុគន្ធ ពូកែទើស​គេ​ពេក ខេមរៈ សិរីមន្ត គំរាម​ប្តឹង

រាជធានី​ភ្នំពេញ​ ៖​ តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បាន​ត្រៀម​មេធាវី​ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ ដោយសារ​តែ​រិះគន់​រូប​លោក​ជា​បន្តបន្ទាប់​កន្លង​មក ។ លោក​ខេមរៈ សិរីមន្ត ចាត់​ទុក​ការ​រិះគន់​ទាំងឡាយ​លើ​រូប​លោក​ពី​ម៉ៃ សុគន្ធ ធ្វើ​ឲ្យ​ប៉​ពាល់​កិត្តិយស សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល ហើយ​កន្លង​មក​លោក​មិន​ដែល​បាន​តបត​វិញ​ទេ ។ លោក​ខេ​មរ សិរីមន្ត បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៨ ថា លោក​បាន​ត្រៀម​មេធាវី​រួច​ហើយ​ដើម្បី​ប្តឹង​លោក...

នៅ​ចាំ​បាន​ទេ អ្នក​នាង អ៊ុំ សុវណ្ណ​នី អតីត​តារា​ភាព​យន្ត​ខ្មែរ

រាជធានី​ភ្នំពេញ​ ៖​ ផលិតករ​ភាពយន្ត​នៃ​ប្រទេស​ឆេ​ក គ្រោង​នឹង​អញ្ជើញ​អតីត​តារា​ភាព​យ​ន្ត​ខ្មែរ​អ្នក​នាង ​អ៊ុំ សុវណ្ណ​នី មក​ប្រទេស​កម្ពុជា ដើម្បី​រំលឹក​ឡើង​វិញ​ពី​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​រឿង​«​នរក​៩​ជាន់​» ដែល​បាន​ថត​កាលពី​ឆ្នាំ​១៩៨៥ ។ ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​លោក ប៉ុក រក្ស បាន​អះអាង​ថា បន្ទាប់​ពី​បាន​ចូល​ជួប​សម្តែង​ការ​គួ​សមជា​មួយ​លោក​ជំទាវ​រដ្ឋមន្ត្រី​ភឿ​ង ស​កុ​ណា កាល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ ផលិតករ​ភាពយន្ត​របស់​ប្រទេស​ឆេ​ក គ្រោង​នឹង​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដែល​មានឈ្មោះ​ថា «​ដានជើង​ដែល​គេ​ភ្លេច​»​។ ភាពយន្ត​ឯកសារ​នេះ​គ្រោង​ផលិត​នៅ​កម្ពុជា ជាមួយនឹង​ការ​បង្ហាញ​នូវ​ទីតាំង​មួយ​ចំនួន​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ឆេ​ក​ក្នុង​ប្រទេស​កម្ពុជា...

ផ្អែមមាត់ទៀតហើយ! ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម ទើបបើកថ្មីបញ្ចុះតម្លៃ២០%

អ្នកណាមិនល្បី មិនស្គាល់ហាងស៊ុបចង្កាក់ Volcano ហាងដែលមានសាខាច្រើនរួចមកហើយក្នុងទីក្រុងភ្នំពេញយើងនោះ ថ្មីៗនេះដើម្បីឱ្យមានជម្រើសដល់អ្នកពិសារ ម្ចាស់ហាងបានបន្ថែមសាខាថ្មីមួយទៀតគឺ ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម ហើយមិនត្រឹមតែប៉ុណ្ណោះទេ បាននាំមកជាមួយនៅការបញ្ចុះតម្លៃពិសេសទៅដល់ ២០%ពេញ១សប្តាហ៍ទៀត។ សាខាថ្មីលើកនេះក៏ដូចសាខាថ្មីលើកមុន សម្រាប់សាខាបាត់ដំបង តែមួយប៉ុណ្ណោះ រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃ ១៤ ខែសីហា ២០១៨ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០%។ ហើយតម្លៃវិញត្រឹម១៥០០០៛ ប៉ុណ្ណោះក្នុង១ឆ្នាំងសម្រាប់ស៊ុបចង្កាក់, បន្លែ...

កំពូលហាងម្ហូបលក់ដាច់ទាំង ៣ កន្លែង​ ណែនាំដោយប៉ូលីសថៃ

បើនិយាយពីអាហារនៅប្រទេសថៃ​ លោកអ្នកប្រហែលជានឹកទៅដល់អាហារតាមដងផ្លូវ ជាងការរកញាំុអាហារនៅតាមហាងធំៗ ព្រោះអាហារនៅតាមដងផ្លូវនៅប្រទេសថៃ ពិតជាមានច្រើន​សម្បូរ​បែប ឥត​ខ្វះ​ទេ ជាពិសេសអាហារដែលប្លែកៗ ឃើញ​ហើយ​ទ្រាំ​មិន​បាន រីឯរសជាតិវិញមិនចាញ់អាហារនៅតាមហាងឡើយ បើឃើញអាហារច្រើនមុខ ទំនងៗបែបនេះហើយ រឿងធាត់ទុកមួយឡែកសិន​ សំខាន់ញាំុម៉ាឆ្អែតម្ដងមើល៍។ ថ្ងៃនេះក្រុមការងារ​ KSPG.TV នឺងបង្ហាញជូននូវហាងអាហារល្បី ៣ កន្លែងនៅម្ដុំ China Town ដែលបានណែនាំដោយប៉ូលីសថៃផ្ទាល់តែម្ដង។ Kanom Pang Jao...

តារា​មួយ​ចំនួន​ដែល​មានប្រតិកម្ម​ញឹកញាប់​តាម​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ ​៖ ​បច្ចុប្បន្ន​ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ជា​ពិសេស​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​កំពុង​តែ​ពេញ​និយម​នោះ មាន​តារា​ជា​ច្រើន​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​សម្រាប់​បញ្ចេញ​រឿងរ៉ាវ ផ្សេង​ៗ ។ មាន​តារា​ខ្លះ​បាន​យក​ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​កំហឹង​ដាក់​គ្នា​ជាមួយនឹង​អ្នកសិល្បៈ​ដូច​គ្នា និង​មហាជន​ផង​ដែរ ។ ខុស​ប្លែក​កាលពី​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក តារា​ភាគច្រើន​តែងតែ​យក​វិ​ទិ​កា ផ្សេង​ៗ​តាម​រយៈ​ស្ថានីយទូរទស្សន៍ ដើម្បី​បកស្រាយ ឬ​តប​តទៅ​កាន់​មហាជន ជុំវិញ​ព័ត៌មាន​ដែល​បាន​កើតឡើង​ចំពោះ​ខ្លួន ។ ប៉ុន្តែ​មក​ដល់​សម័យនេះ​តារា​ភាគច្រើន​បាន​ប្រើប្រាស់​បណ្តាញ​​សង្គម​ដ៏​ទាន់​សម័យមួយ​នេះ​ជា​ការ​ឆ្លើយ​តប ឬ​បកស្រាយ​បញ្ហា​នានា​ដែល​បាន​កើតឡើង រហូត​ដល់​ពេល​ខ្លះ​ពួក​គេ​បាន​យក​វេទិកា​នេះ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ តារាចម្រៀង​ដ៏​ល្បី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មួយ​រយៈ​នេះ​ត្រូវ​គេ​មើលឃើញ​ថា បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​ក​វាយបក​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ចោទប្រកាន់​មួយ​ចំនួន​ដែល​បាន​កើត​ចំពោះ​អ្នក​នាង ។ កាលពី​ពេល...

ម៉ោះៗ មកភ្លក្សរសជាតិបាញ់ឆែវឆ្ងាញ់ ប្រចាំម្ដុំសែនសុខ

និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជានៅទីណា ទៅ​ដល់ទីកន្លែងណា តាមរកទាល់តែឃើញមែនអត់?​ ល្ងាចនេះគិតនាំគា្នទៅសាកបាញ់ឆែវនៅម្ដុំសែនសុខវិញម្ដងមើល៍មិនពិបាករកទេ ស្ថិតនៅលើផ្លូវ ឧកញ្ញ៉ា ម៉ុង រិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារម៉ាក្រូនេះតើស៍ ល្បីថាឆ្ងាញ់ ជាពិសេសស្នាដៃនៃការចាក់បាញ់ឆែវរបស់អ៊ុំស្រីមកពីខេត្តសៀមរាប មានរយៈពេល២៥ ឆ្នាំមកហើយ។ សម្រាប់លោកអ្នកដែលចូលចិត្តញាំុបាញ់ឆែវ ប្រហែលជាពិបាករកកន្លែងណាដែលមានលក់បាញ់ឆែវឆ្ងាញ់ហើយមែនទេ? ដូច្នេះល្ងាចនេះសាកមកភ្លក្សរសជាតិបាញ់ឆែវពីហាង ម្លប់លាភបាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យងវិញម្ដងមើល៍ ព្រោះអីនៅទីនេះមានលក់នូវបាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃ​អ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ។ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ...

ពិសេស! ជាមួយតម្លៃសំបុត្រសម្រាប់ការបើកដំណើរការសាកល្បងនៅសាខាថ្មី លេជេនអេដិន (Legend Eden)

សម្រាប់ថ្មីៗនេះរោងភាពយន្តលេជេនបានធ្វើការបើកដំណើរការសាកល្បងសម្រាប់សាខាទី5 គឺលេជេនអេដិន (Legend Eden) ។ តើលោកអ្នកបានអញ្ជើញទៅទស្សនាព្រមទាំងទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងលេជេនអេដិន រួចរាល់ហើយឬនៅ? ប្រសិនជាលោកអ្នកនៅមិនទាន់បានអញ្ជើញទៅទស្សនាទេនោះសូមកុំភ្លេចទៅអោយសោះណា៎ធានាថា ប្រាកដជាថ្មីនិងប្លែកខុសពីសាខាផ្សេងៗ។ សម្រាប់តម្លៃវិញគឺពិសេសតែម្តងសម្រាប់នៅក្នុងរយះពេលនៃការបើកដំណើរសាកល្បងនេះ។ ដូចនេះយើងសូមជម្រាបជូននូវតម្លៃក្នុងការបើកដំណើរការសាកល្បងនៅ សាខាអេដិនដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ ចំពោះសំបុត្រកុន 2D គឺ តម្លៃត្រឹមតែ 2.50 ដុល្លារ រីឯ សំបុត្រប្រភេទ 3D គឺតម្លៃ 3.50 ដុល្លារ ដែលតម្លៃនេះ...

ខាត់ សុឃីម ប្រកាសសុំចិត្ត​មហាជន​ជួយក្មេង​ប្រុសកម្សត់​ម្តងទៀតដែល​ឡានបើកកិន

គេចាំបានថាកុមារាម្នាក់រងរបួសសម្រាកនៅមន្ទីរពេទ្យដោយករណីគ្រោះថ្នាក់ចរាចរណ៍ហើយដងខ្លួនរងរបួសរហូតកាត់ជើងនិងកាត់ប្រដាប់ភេទ។ នៅពេលនេះឃើញសភាពកាន់តែលំបាកអ្នកនាងខាត់ សុឃីមបានប្រកាសសារជាថ្មីសុំអោយមហាជនជួយឧបត្ថម្ភថវិកាមួយចំនួនម្តងទៀតស្របពេលស្ថានភាពចំណាយខើចឡើងវិញហើយការព្យាបាលនៅតែប្រឈមនៅឡើយ។ កុមារាអភ័ព្ទរូបនេះនៅតែបន្តព្យាបាលជាប្រចាំដោយមួយរយៈមុនប្អូនបានត្រូវសប្បុរសជនមួយចំនួនមានក្តីអាណិតអាសូរក្រៃលែងរហូតជួយជាថវិកាបានបង់ថ្លៃព្យាបានមួយរយៈ។ ប៉ុន្តែដោយស្ថានការនៅមិនទាន់អាចប្រសើរកុមាររូបនេះនៅសម្រាកយូរទៀត។ អុីចឹងហើយទើបការខ្វល់ចិត្តធ្វើអោយអ្នកនាងខាត់ សុឃីមដឹងរឿងសុំចិត្តអ្នកលេងក្នុងបណ្តាញសង្គមមេត្តាបន្តជួយយកបុណ្យទាំងអស់គ្នា។ ក្មេងកំសត់អាយុ ៨ ឆ្នាំ ដែលត្រូវបានឡានធន់ធ្ងន់បើកកិនពីលើជើង បណ្តាលឲ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសំរេចកាត់ជើងរបស់ប្អូនចោល ហើយពេលនេះប្អូនកំពុងតែសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ដោយសារតែក្រុមគ្រួសាររបស់ប្អូនមានជីវភាពខ្វះខាត មិនមានថវិការគ្រប់គ្រាន់ក្នុងការព្យាបាលរបួសដ៏ធ្ងន់ធ្ងររបស់ប្អូន បានធ្វើឲ្យមហាជនជាច្រើនមិនអាចមើលនិងភ្នែកបានទេ ក៏បាននាំគ្នាជួយរកការឧបត្ថម ពីសប្បុរសនានា ជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណា មកដល់ពេលនេះ ក្មេងប្រុសកម្សត់ឈ្មោះ លី ហេង...

រំលឹក​តារា​ធ្លាប់​ទៅ​រស់នៅ​បរទេស ហើយ​ត្រឡប់​មក​ស្រុក​វិញ

រាជធានី​ភ្នំពេញ​ ៖​ តារា​ខ្មែរ​មួយ​ចំនួន​ធ្លាប់​បាន​ចាកចេញ​ទៅ​រស់នៅ​បរទេស ដោយ​ពី​ដំបូង​ហាក់ដូចជា​ចង់​រស់នៅ​ជា​អចិន្ត្រៃយ៍ តែ​គោលបំណង​នេះ​ខ្លះ​បាន​សម្រេច ខ្លះ​មិន​វិល​រស់នៅ​ស្រុក​វិញ​ដោយសារ​មូលហេតុ ផ្សេង​ៗ ។ បើ​តាម​ការ​រំលឹក​ពី​តារា​ជើង​ចាស់​ម្នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា តារា​មួយ​ចំនួន​ដែល​ធ្លាប់​ចេញ​ទៅ​រស់នៅ​បរទេស​មួយ​រយៈ ហើយ​ត្រឡប់​មក​ស្រុក​វិញ​នោះ​មាន​ដូច​ជា អ្នក​នាង​អឿ​ន ស្រី​មុំ អ្នក​នាង​ព្រំ រ​ដ្ឋា តារា​កំប្លែង​នាយ​ក្រឹម លោក​សុវណ្ណ មក​រា លោក​សាន ផានិត លោក​ពេជ្រ ពន្លឺ និង​អតីត​ពិធីករ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​លោក​លាន...

តារា​កំប្លែង​មាឌ​ធាត់​ធំ​មួយ​ចំនួន​កំពុង​កាក់កប

រាជធានី​ភ្នំពេញ​ ៖​ ទន្ទឹម​នឹង​មាន​ទេព​កោសល្យ​នៃ​ការ​សម្តែង​កំប្លុកកំប្លែង​នោះ តារា​កំប្លែង​​មួយ​ចំនួន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច​ផង​ដែរ​តាម​រយៈ​រូបរាង​ធំធាត់​របស់​ពួក​គេ ។ សម្រាប់​អ្នក​កំប្លែង រូបរាង​ខុស​ប្រក្រតី​ពី​ធម្មជាតិ​ក៏​ជា​ការ​ទាក់ទាញ​មួយ​ផ្នែក​ផង​ដែរ ។ ​តារា​កំប្លែង​ដែល​មាន​មាឌធំ​ធាត់​ជាងគេ​នៅ​កម្ពុជា​ក៏​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ការ​រក​ចំណូល​ពី​អាជីព​សម្តែង​របស់​ពួក​គេ ។ តារា​កំប្លែង​ខ្លះ​មានឱកាស​ចូល​សម្តែង​ដោយសារ​តែ​មាន​មាឌធំ​នេះ​ផង​ដែរ ។ តារា​កំប្លែង​ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​ពិធីករ និង​ចម្រៀង​លោក​ប៊ី​អាយ​ជី បាន​ក្លាយជា​តារា​កំប្លែង​ដ៏​ទាក់ទាញ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​តារា​រូប​នេះ​បាន​ចូលខ្លួន​រួម​កំប្លែង​ជាមួយនឹង​ក្រុម​នាយ​ពែ​ក​មី ។ ប៊ី​អាយ​ជី កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​អាជីព​សិល្បៈ​ទាំង​ការ​សម្តែង​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ ខណៈ​ពេល​ដែល​តារា​រូប​នេះ​ក៏​ជាតា​រា​កំប្លែង​មួយ​ដួង​ផ្តាច់មុខ​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN ។ តារា​កំប្លែង​ស្រី​ដែល​មាន​ឈាមជ័រ​ឪពុក​ជាតា​រា​កំប្លែង​ដូច​គ្នា​អ្នក​នាង​ប៉េងប៉ោង គឺជា​តារា​កំប្លែង​ស្រី​ដែល​មាន​មាឌធំ និង​មាន​ទាក់ទាញ​ផង​ដែរ ទៅ​លើ​មាឌ​របស់​នាង​ជាមួយ​ទេព​កោសល្យ​សម្តែង...

លោក​ញ៉ែ​ម សុគន្ធ របួស​ធ្ងន់ក្រោយ​ជួបគ្រោះ​ថ្នាក់

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្ដែង និង​ពិធីករ​លោក​ញ៉ែ​ម សុគន្ធ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​បើករថយន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​លើ​មហាវិថី​ម៉ៅ​សេ​ទុង ។ របាំង​ថ្ម​បាក់ និង​ខ្ទាតរ​បាត់​រប៉ាយ​ពេញ​ផ្លូវ ខណៈ​រថយន្ត​ខូចខាត​យ៉ាងដំណំ ។ គ្រោះថ្នាក់​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៩៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ សាក្សី​នៅ​កន្លែង​កើតហេតុ​ថា លោក​​ញ៉ែ​ម...

Most Read