គេចាំបានថាកុមារាម្នាក់រងរបួសសម្រាកនៅមន្ទីរពេទ្យដោយករណីគ្រោះថ្នាក់ចរាចរណ៍ហើយដងខ្លួនរងរបួសរហូតកាត់ជើងនិងកាត់ប្រដាប់ភេទ។ នៅពេលនេះឃើញសភាពកាន់តែលំបាកអ្នកនាងខាត់ សុឃីមបានប្រកាសសារជាថ្មីសុំអោយមហាជនជួយឧបត្ថម្ភថវិកាមួយចំនួនម្តងទៀតស្របពេលស្ថានភាពចំណាយខើចឡើងវិញហើយការព្យាបាលនៅតែប្រឈមនៅឡើយ។ កុមារាអភ័ព្ទរូបនេះនៅតែបន្តព្យាបាលជាប្រចាំដោយមួយរយៈមុនប្អូនបានត្រូវសប្បុរសជនមួយចំនួនមានក្តីអាណិតអាសូរក្រៃលែងរហូតជួយជាថវិកាបានបង់ថ្លៃព្យាបានមួយរយៈ។ ប៉ុន្តែដោយស្ថានការនៅមិនទាន់អាចប្រសើរកុមាររូបនេះនៅសម្រាកយូរទៀត។ អុីចឹងហើយទើបការខ្វល់ចិត្តធ្វើអោយអ្នកនាងខាត់ សុឃីមដឹងរឿងសុំចិត្តអ្នកលេងក្នុងបណ្តាញសង្គមមេត្តាបន្តជួយយកបុណ្យទាំងអស់គ្នា។
ក្មេងកំសត់អាយុ ៨ ឆ្នាំ ដែលត្រូវបានឡានធន់ធ្ងន់បើកកិនពីលើជើង បណ្តាលឲ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសំរេចកាត់ជើងរបស់ប្អូនចោល ហើយពេលនេះប្អូនកំពុងតែសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ដោយសារតែក្រុមគ្រួសាររបស់ប្អូនមានជីវភាពខ្វះខាត មិនមានថវិការគ្រប់គ្រាន់ក្នុងការព្យាបាលរបួសដ៏ធ្ងន់ធ្ងររបស់ប្អូន បានធ្វើឲ្យមហាជនជាច្រើនមិនអាចមើលនិងភ្នែកបានទេ ក៏បាននាំគ្នាជួយរកការឧបត្ថម ពីសប្បុរសនានា ជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណា មកដល់ពេលនេះ ក្មេងប្រុសកម្សត់ឈ្មោះ លី ហេង អាយុ ៨ឆ្នាំ មិនទាន់បានធូស្រាលនៅឡើយទេ គឺកាន់តែមានអការៈគួរឲ្យបារម្ភ ដោយសារតែពេលនេះប្អូនមិនត្រឹមតែត្រូវបាត់បងជើងមួយជំហៀងទេ តែត្រូវកាត់ប្រដាប់ភេទរបស់ប្អូនប្រុសចោលទៀត ព្រមទាំងត្រៀមវះកាត់តំរងនោមម្តងទៀតផងដែរ។
សភាពរបស់ក្មួយប្រុស លី ហេង ធ្ងន់ធ្ងរខ្លាំងដោយក្មួយប្រុសឈឺគ្រប់នៅស្នាមរបួសគួរអោយសង្វេគនិងអាណិតក្មួយប្រុសណាស់ ហើយប្រដាប់ភេទរបស់ក្មួយក៏ត្រូវបានកាត់ចោលអស់ហើយមិនមានទៀតទេ និងថ្ងៃខាងមុខនេះក្មួយប្រុសនឹងអាចត្រូវវះកាត់នៅផ្នែកតំរោងនោមម្តងទៀត។ សូមបងប្អូនសប្បុរសជនមេត្តាជួយដល់ក្មួយប្រុសដ៏គួរអោយអាណិតម្នាក់នេះតាមលទ្ធផងចុះព្រោះឥឡូវនេះក្មួយប្រុសនិងក្រុមគ្រួសារពិតជាត្រូវការជំនួយពីបងប្អូនសប្បុរសជនទាំងអស់ខ្លាំងណាស់។