Yearly Archives: 2018

ទំនងយ៉ាងៗហ្នឹងហើយ!​​ មិនសាកម៉េចបាន មីខួរបង្កង​ និងមីខួរក្តាម ពីហាងមីស៊ុប

ផ្តើមសាករសជាតិថ្មី នៃការច្នៃប្រឌិតរសជាតិប្លែកមាត់ របស់ហាងមីស៊ុប នោះគឺ មីខួរក្តាម​ មីខួរបង្កង មីកូនកាត់​ មីបីសាសន៍ មានគ្រប់ជម្រើសជូន និយាយពីថាទំនងញុាំណាស់គ្រាន់តែឃើញឃ្លានតែម្តង​ មួយណាក៏រសជាតិឆ្ងាញ់ប្លែកមាត់ដែរ។ យុទ្ធនាការថ្មី​ ពីហាងទឹកស៊ុប​ សម្រាប់អ្នកដែលនិយមចូលចិត្តញាំុមីស៊ុបបើបានដឹងហើយ ប្រាកដជាពេញចិត្ត។ ពីហាង ទឹកស៊ុប​ នឹង​ លក់ជូននូវមីខួរក្តាម​ មីខួរបង្កង​ មីកូនកាត់​ មីបីសាសន៍រសជាតិដ៏ឈ្ងុយឆ្ងាញ់ចម្រាញ់ចេញពីទឹកស៊ុប ព្រមទាំងខួរក្ដាមក្នុងចានតែមួយ បើបានសាកហើយច្បាស់ជាជាប់ចិត្ត។​​ ពីហាងទឹកស៊ុបដែលចាប់បើកពីម៉ោង ៧ព្រឹក...

ល្ងាច​​នេះ​​ជុំ​​គ្នា មក​​ញាំុ​​ស៊ុប​ សាច់​​អាំង ​​ពី The Panda វិញ​​ម្ដង​​មើល៍​ មាន​ប្រូម៉ូ​សិន​បញ្ចុះ​តម្លៃ ១០%​​ទៀត​ផង

គិតថាត្រូវទៅញាំុអី នៅឯណាល្ងាចនេះ? សាកមកញាំុស៊ុប សាច់អាំង និងគ្រឿងសមុទ្រ ពីហាង ឌឹផេនដា វិញម្ដងមើល៍ មានទៅពិបាករកអី​ នៅខាងក្រោយពេទ្យរុស្ស៊ី យើងនេះហ្នឹង ណាត់គ្នា​អោយហើយមក ល្ងាចនេះជុំគ្នា​ មានសុទ្ធតែម្ហូបឆ្ងាញ់ៗ ព្រមជាមួយគ្រឿងក្លែមជាច្រើនមុខទៀត រួមទាំងមានប្រូម៉ូសិនពិសេសទៀត នៅចាំអី? ទៅសាកល្ងាចនេះម្ដងមើល៍! ហាង​ ឌឹផេនដា ស្ថិតនៅខាងក្រោយ ពេទ្យរុស្ស៊ី ពិតជាសាកសមក្នុងការជួបជុំក្រុមគ្រួសារ​ មិត្តភក្តិ មានលក់ស៊ុប សាច់អាំង អយស្ទ័រ...

កំពត​ខ្វះ​អី​កន្លែង​​ដើរ​ កន្លែង​គេង​ គេ​ល្បី​ត​គ្នា​ តិច​អត់​ដឹង​គួរ​ជ្រើស​មួយ​ណា​ចុះ?

ទៅដល់កំពត ខ្វល់រឿងគ្មានកន្លែងគេង កន្លែងដើរ​​ ទៀតធ្វើអី? មិនខ្វះទេកន្លែងដើរលេង កន្លែងគេង ជាក់ស្ដែងដូចជា ដូងទេរឡឺប៊ូទិក ដែលស្ថិតនៅតាមបណ្ដោយដងព្រែក ក្នុងទីរួមខេត្តកំពត ជាកន្លែងស្នាក់នៅ ដើរលេងកម្សាន្ត គយគន់ទេសភាព ដ៏ស្រស់ត្រកាលជាប់នឹងដងព្រែក ថតរូបស្អាតៗ អង្គុយមើលថ្ងៃលិច រ៉ូមែនទិកមែនទែន។ ដូង ទេរឡឺប៊ូទិក​ មានបម្រើជូននូវសេវាកម្ម កន្លែងស្នាក់នៅ បន្ទប់ធំទូលាយដែលក្នុង មួយបន្ទប់មានគ្រែពីរ សម្រាប់ស្នាក់នៅ ៤...

នំខេកទុរេនខ្យូតៗ គួរអោយស្រលាញ់ រសជាតិក៏ឆ្ងាញ់ជាប់ចិត្ត

នេះនែក៎! ពីហាង The Cake ម្ដងនេះលេងសុទ្ធតែនំខេកផ្លែទុរេនខ្យូតៗ ទុរេនទាំងរូប ទុរេនទាំងរសជាតិ ក្លិនក៏ឈ្ងុយទៀត ទ្រាំម៉េចបានទៅ? តោះ ទៅទិញចែកគ្នាញាំុម្ដងមើល៍ រសជាតិផ្អែមរបស់ផ្លែទុរេន ព្រមជាមួយសាច់នំទន់ៗ រសជាតិផ្អែមស្រទន់បែបនេះ មិនសាកប្រយ័ត្នស្ដាយក្រោយណា លឿនឡើងទាន់មានប្រូម៉ូសិនពិសេស។ ដូចដែលអតិថិជនរបស់ហាងនំ The Cake បានដឺងហើយថា ហាងនំមួយនេះ​ តែងតែផ្ដល់ជូននូវនំខេកដែលមានរសជាតិឆ្ងាញ់កប់ សាច់នំទន់ រសជាតិជាច្រើនមុខ​​ ជាមួយនឹងគំនិតច្នៃប្រឌិត...

ចូលរួមទស្សនាដោយសេរីក្នុងឱកាសបើកដំណើរការសាកល្បងសម្រាប់សាខាថ្មីលេជេនអេដិន (Legend Eden)

សម្រាប់ថ្ងៃទី 4 សីហា​ 2018 នេះយើងនឹងមាន ការបើកដំណើរការសាកល្បងនៅសាខាថ្មីរបស់រោងភាពយន្តលេជេនគឺ លេជេនអេដិន (Legend Eden)។ លោកអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ក្លាយជាអតិថិជនដំបូងដែលបានមកទទួលយកនូវបទពិសោធន៍ថ្មីតាមរយះការទស្សនារឿងនៅសាខាថ្មីរបស់យើង? ក្នុងឱកាសបើកដំណើរការសាកល្បងនៅសាខាថ្មីដែលជាសាខាទី5របស់រោងភាពយន្តលេជេន យើងក៏មានជាការចាក់បញ្ចាំងភាពយន្តល្បីៗសម្រាប់លោកអ្នកដែលជាហ្វេនរបស់រោងភាពយន្តលេជេនផ្ទាល់ដែលអាចអញ្ជើញមកទស្សនាដោយសេរី។​សម្រាប់កម្មវិធីពិសេសនេះ គឺមានតែក្នុងថ្ងៃទី 4 សីហា​ 2018 និងសម្រាប់តែសាខាថ្មីលេជេនអេដិន (Legend Eden)នេះតែប៉ុណ្ណោះ និងចាប់ផ្តើមពីម៉ោង 12 រសៀលតទៅ។​ សម្រាប់ចំនួនមានកំណត់ អ្នកដែលមកមុនបានសំបុត្រចូលទស្សនាមុនណា៎។ ត្រៀមខ្លួនទៅទស្សនារឿងនៅលេជេនអេដិន ដើម្បីទទួលយកបទពិសោធន៍ថ្មីទាំងអស់គ្នាណា៎!!​ ជួបគ្នាឆាប់ៗនេះនៅលេជេនអេដិន! អ្នកណាៗក៏ទៅលេជេនដែរ!! #LetsGoLegend Click...

ទទួលអារម្មណ៍បែបថ្មី ពីផ្សារនិងសួនកំសាន្ត Box Ville​ លើទឹកដីខេត្តសៀមរាប

សម្រាប់លោកអ្នកដែលនៅខេត្តសៀមរាប មានគម្រោងទៅណាល្ងាចហ្នឹង? ចង់រកកន្លែងលំហែអារម្មណ៍មែនអត់? ស្ថិតនៅខាងកើតជាប់ភូមិវប្បធម៌ ផ្លូវជាតិលេខ6 មានកន្លែងមួយឈ្មោះ Box Ville Container ជាកន្លែងដែលប្រមូលផ្តុំទៅដោយហាងអាហារឆ្ងាញ់ៗ មុខម្ហូបគ្រប់ប្រភេទ ហើយមានបរិយាកាសបែបថ្មី ប្លែក ដែលធ្វើអោយការជួបជុំកាន់តែមានភាពសម្បូរបែប សប្បាយរីករាយ ថែមទាំងមានក្រុមតន្រ្តី Live Band រួមទាំង DJ ចាំប្រគុំបទភ្លេងស្តាប់កំដរអារម្មណ៏ថែមទៀតផង។ ផ្សារបកស៍ វីល មានសួនកម្សាន្តធំទូលាយ មានកន្លែងក្មេងលេងសម្បូរបែប ព្រមជាមួយភោជនីយដ្ឋានខ្នាតជាតិ​​...

ស្រស់ ឆ្ងាញ់ ទាល់តែអណ្ដាតរាំ

ដឹងតែអ៊ែមហើយថ្ងៃនេះ រករបស់ញុាំប៉ូវកម្លាំងតិចហើយ ចឹងសម្រាប់ភោជនីយដ្ឋាន អណ្ដាតរាំ ដឹងតែអ៊ែមហ្មង សាច់គោស្រស់ៗដាក់អាំងនៅលើថ្ម ក្លិនភាយឈ្ងុយជាប់ច្រមុះតែម្តងហើយ ។ ចឹងគិតពីកន្លែងញាំុអាហារពេលល្ងាចនេះ កុំភ្លេចភោជនីយដ្ឋាន អណ្ដាតរាំ អោយសោះ មានទាំងគ្រឿងសមុទ្រថ្មីៗ ស្រស់ៗ ព្រមទាំងសាច់គោអាំងលើថ្ម ឆ្ងាញ់ទាល់តែអណ្ដាតរាំហ្មង។ ចង់ញាំុអាហារថ្ងៃត្រង់ក៏មា​ន​ អាហារពេលល្ងាចក៏បានពី ភោជនីយដ្ឋាន អណ្ដាតរាំ ទាំងពីរសាខា។ សម្រាប់ការជួបជុំ ញាំុអាហារថ្ងៃត្រង់ ពីភោជនីយដ្ឋាន អណ្ដាតរាំ មានបម្រើជូននូវម្ហូបអាហារបែបខ្មែរ...

មិន​លង់​មិច​បាន បើ​សម្រស់​តារា​ស្រី​ទាំង​៩​នេះ​ស្រស់​ស្អា​តម្លឹង​ៗ

តារា​សម្តែង​ថៃ​ស្រស់​ស្អាត​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ទស្សនិកជន​ចំនួន​៩​នាក់រួម​មាន​ ៖ ១-​នាង​អាំ ផា​ច​ឆា​រ៉ា​ផា​(Aum Patcharapa) សម្រស់​ផ្ទៃមុខ​របស់​នាង​បែប​ធម្មជាតិ ។ ២-​នាង​ម៉ៃ ដា​វី​កា​(Mai Davika) ទាំង​ភ្នែក ច្រមុះ មាត់ និង​ទម្រង់​មុខគួរ​ឲ្យ​គយគន់ មាន​ន័យ​ថា​ស្អាត​ផូរផង់ និង​មាន​មន្ត​ស្នេហ៍ ។ ៣-​នាង​ឈុ​ម​ផូ អា​រ៉ា​យ៉ា ​(Chompoo Ara ya) អ្នក​ម្ដាយ​កូនភ្លោះ វង់​ភ័​ក្រ​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់ ។ ៤-​នាង​នុ​ន វ័​រ​នុ​ត ​(Noon...

គិតពីបាយព្រឹក នឹកដល់បាយមាន់ហៃណាំប្រចាំម្ដុំសែនសុខ

បើអ្នកបានជីះកាត់ផ្លូវ ១០០៣​ ទៅកាន់ផ្សារ Aeon សែនសុខ ច្បាស់ជាប្រទះឃើញស្លាកពណ៌លឿង​​នៅខាងឆ្វេងដៃ ដែលមានដាក់ថា​ ហាង​ បាយមាន់ហៃណាំកំពត​ (មាន់ស្រែសុទ្ធ១០០%)​ ទីនេះហើយជាហាងបាយមាន់ហៃណាំដែលទទួលបានការគាំទ្រជាខ្លាំង ដោយសារតែរសជាតិឆ្ងាញ់ ជម្រើសសុទ្ធតែមាន់ស្រែ​​ ១០០% ។​ បើបានមកដល់នេះហើយ កុំភ្លេចចូលសាកណា​ដឹងតែត្រូវមាត់ហ្មង។ សម្រាប់អ្នកនៅម្ដុំសែនសុខមួយចំនួនច្បាស់ជាបានស្គាល់ នឹងធ្លាប់ភ្លក្សរួចមកហើយនូវបាយមាន់ហៃណាំរបស់ហាងមួយនេះ ព្រោះ ហាងបាយមាន់ហៃណាំកំពតរបស់ហាងនេះ ហាក់ទទួលបានកាគាំទ្រខ្លាំងពីអតិថិជនរបស់ខ្លួនមិនណយទេ អ្វីដែលពេញនិយមខ្លាំងនោះ គឺបាយប្រភេទពណ៌ដែលមានក្លិនឈ្ងុយគួរឱ្យចង់ពិសារ រួមទាំងសាច់មាន់ដែលម្ចាស់ហាងគាត់ជម្រើសយកតែមាន់ស្រែសុទ្ធសាធ...

លោក​ចាន់ សម័យ​យ៉ាង​ណា​ហើយ… ក្រោយ​រឿង​ជីវិត​ដ៏កម្សត់​ច្រើន​ដំណាក់កាល

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​សំឡេង​ពី​រោះ​ដែល​រង​ការ​លំបាក​ក្នុង​ជីវិត​ចុង​ក្រោយ​​ប៉ុន្មាន​ឆ្នាំ​នេះ​ ព្រោះតែ​ជំងឺ​ និង​ភារៈ​ចិញ្ចឹម​គ្រួសារ​លោក​ ចាន់ សម័យ​​ បាន​ត្រូវ​ខ្មែរ​នៅ​​​ស្រុក​បារាំង​ រៀបចំ​ឱ្យទៅ​សម្តែង​នៅ​ទី​​នោះ​នា​ដើមខែ​វិច្ឆិកា​នេះដែល​ដូច​ជា​​ជួយ​ឱ្យ​មាន​​ពន្លឺ​ឡើង​វិញ​។ ដំណឹង​ដ៏ប្រសើរ​នេះ​ ជា​ការ​រីករាយ​របស់​អ្នក​អាណិត​ស្រឡាញ់​លោក ​ហើយ​សំខាន់​ការ​ទៅ​ប្រទេស​បារាំង​មាន​លក្ខណៈ​ច្រើន​ខែ​ផងដែរ។ កន្លង​មក​​គេ​ឃើញ​ថា ​មហាជន​មួយ​ចំនួន​បាន​បង្ហាញ​ទឹកចិត្ត​នៃ​ការ​ចេះ​ជួយ​យកអាសា ជួយ​​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម​ខ្មែរ ឬ​ហៅ​ដោយ​សាមញ្ញ​ថា សង្គម​ធម៌​។ ដូច្នេះ យើង​​ត្រូវ​ចេះ​បណ្តុះ​ពូជ ​គឺ​ទឹកចិត្ត​របស់​យើង ដើម្បី​ជួយ​ខ្វល់ខ្វាយ​ ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ​, ​តាំង​សេចក្ដី​ប្រាថ្នា​ល្អ​ចំពោះ​មនុស្ស​ទូទៅ ដោយ​ចាប់ផ្តើម​ពី​ខ្លួន​យើង​តទៅ​ ទោះ​តិច​ក៏​ដោយ...

ស្ថានភាព​ជីវិត​​តារា​កំប្លែង​នាយ​ត្រដក់ និង​ស្រី​ទូច

រាជធានី​ភ្នំពេញ ​៖ ​តារា​កំប្លែង​ប្តី​ប្រ​ព​ន្ឋ​មួយគូ​គឺ​នាយ​ត្រដក់ និង​អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច​បាន​សាង​ជីវិត​លើ​វិ​ថី​សិល្បៈ​ប្រកបដោយ​ភាព​ជោគជ័យ ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ទាំង​ពីរ​បាត់​វត្តមាន​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ ដោយ​ងាក​ទៅ​ធ្វើ​ជា​ថៅកែ​ហាង ។ ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​នាយ​ត្រដក់ និង​អ្នក​នាង​ស្រី​ទូច បាន​សាង​ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​ច្រើន​តាំងពី​អំឡុង​ទស​វត្ស​៩០​ជំនាន់​សិល្បៈ​ភាពយន្ត​ខ្មែរ​មានការ​ពេញ​និយម រួម​ទាំង​ចម្រៀង​ខារ៉ាអូខេ ។ ភរិយា​នាយ​ត្រដក់​អ្នកស្រី​ជុំ រស្មី​ហៅ​ស្រី​ទូច មាន​រាង​តូច​ច្រឡឹង​ដូច​ឈ្មោះ តែបើ​និយាយ​​ពី​ទេព​កោសល្យ​សិល្បៈ​វិញ​ល្អ​ណាស់ ។​ស្រី​ទូច​ក្រៅពី​ចាប់​ដៃគូ​កំប្លែង​ជាមួយ​ស្វាមី​ក៏​ជា​តួកំប្លែង​ដ៏​សំខាន់​ជាមួយ​នាយ​ក្រឹម និង​នាយ​កុយ​ផង​ដែរ​ដោយ​សាច់​រឿង នីមួយ​ៗ​ដែល​អ្នកស្រី​ចូលរួម​សម្តែង​គឺ​សុ​ទ្ឋ​តែ​ទទួល​បានការ​គាំទ្រ ។ អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច​មិន​ត្រឹមតែ​ចេះ​កំប្លែង​ប៉ុណ្ណោះ​ទេ​ក៏​ចេះ​ច្រៀង​ដោយ​មាន​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​មិន​ចាញ់​អ្នកចម្រៀង​អាជីព​ប៉ុន្មាន​ទេ...

ស្រី​ម៉ុ​ច អរគុណ ឬ​ចំអក​អ្នក​រិះគន់ ?

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​អ្នក​នាង​ស្រី ម៉ុ​ច ហាក់​មិន​ភ្ញាក់ផ្អើល និង​ខ្វល់ខ្វាយ​ចំពោះ​រលក​នៃ​ការ​រិះគន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​នាង​បង្ហាញ​ភាព​សិច​ស៊ីហួសហេតុ​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​ទេ ។ មិន​ឈឺក្បាល​វិលមុខ​ចំពោះ​បញ្ហា​នេះ​តួឯក​ក្នុង​បទ​ជីដូន​កាកី​ស្រី​ម៉ុ​ច បែរជា​អរគុណ​ចំពោះ​មហាជន​ដែល​បាន​រិះគន់​រូប​នាង​ទៅ​វិញ ។ ស្រី​ម៉ុ​ច បាន​ចាត់​ទុក​ការ​រិះគន់​ទាំងនោះ មិន​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កិច្ច​ការងារ និង​គ្រួសារ​នាង​ទេ ដ្បិត​នាង​បច្ចុប្បន្ន​មិនមែន​ជាតា​រា​អ្វី​ទៀត​ឡើយ ។ ផ្ទុយ​ពី​ការ​រិះគន់​ស្រី​ម៉ុ​ច ត្រូវ​ហាង​កែ​សម្រស់​ដ៏​ល្បី​មក​ពី​ប្រទេស​កូរ៉េ ទទួល​ធ្វើ​អ្នកតំណាង​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត ។ បើ​យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ ស្រី​ម៉ុ​ច អះអាង​ថា​«I’m so...

Most Read