ដឹងតែអ៊ែមហើយថ្ងៃនេះ រករបស់ញុាំប៉ូវកម្លាំងតិចហើយ ចឹងសម្រាប់ភោជនីយដ្ឋាន អណ្ដាតរាំ ដឹងតែអ៊ែមហ្មង សាច់គោស្រស់ៗដាក់អាំងនៅលើថ្ម ក្លិនភាយឈ្ងុយជាប់ច្រមុះតែម្តងហើយ ។ ចឹងគិតពីកន្លែងញាំុអាហារពេលល្ងាចនេះ កុំភ្លេចភោជនីយដ្ឋាន អណ្ដាតរាំ អោយសោះ មានទាំងគ្រឿងសមុទ្រថ្មីៗ ស្រស់ៗ ព្រមទាំងសាច់គោអាំងលើថ្ម ឆ្ងាញ់ទាល់តែអណ្ដាតរាំហ្មង។



ចង់ញាំុអាហារថ្ងៃត្រង់ក៏មាន អាហារពេលល្ងាចក៏បានពី ភោជនីយដ្ឋាន អណ្ដាតរាំ ទាំងពីរសាខា។ សម្រាប់ការជួបជុំ ញាំុអាហារថ្ងៃត្រង់ ពីភោជនីយដ្ឋាន អណ្ដាតរាំ មានបម្រើជូននូវម្ហូបអាហារបែបខ្មែរ ជាច្រើនមុខច្រើនជម្រើស។ រីឯពេលល្ងាច ភោជនីយដ្ឋាន អណ្ដាតរាំ ក៏មាននូវគ្រឿងសមុទ្រថ្មីៗ ស្រស់ៗ ចំអិនជូនជាមុខម្ហូបពិសេសៗ ព្រមជាមួយសាច់គោអាំងលើថ្មដែលបានជ្រើសរើសយកថ្មមកពីភ្នំភ្លើងមកប្រើក្នុងការអាំងសាច់។ ក្នុងនោះផងដែរ ពីភោជនីយដ្ឋាន អណ្ដាតរាំ ក៏មានជាភេសជ្ចៈជាច្រើនមុខដូចជា៖ ស្រាក្រឡុក ស្រាក្រហម ស្រាបៀរ ទឹកផ្លែឈើស្រស់ និងទឹកផ្លែឈើក្រឡុកជាច្រើនមុខផ្សេងទៀត។




ភោជនីយដ្ឋាន អណ្ដាតរាំ មានទីតាំងធំទូលាយ ងាយស្រួលក្នុងការចតរថយន្ត មានបន្ទប់ធំទូលាយ បរិយាកាសមានផាសុកភាព ជាពិសេសនៅជាន់ខាងលើមានជា ខារ៉ាអូខេ Snooker សម្រាប់ភ្ញៀវច្រៀងលេងកំសាន្ត បន្ធូរអារម្មណ៍។ ដូច្នេះ កុំភ្លេចណា! ជម្រើសក្នុងការជួបជុំ ក្រុមគ្រួសារ ក្រុមការងារ មិត្តភក្តិ រៀបចំកម្មពិធីជប់លៀង ខួបកំណើត អញ្ចើញមកភោជនីយដ្ឋាន អណ្ដាតរាំ ពិតជាមិនធ្វើអោយខកបំណងឡើយ។






ភោជនីយដ្ឋាន អណ្ដាតរាំ
លេខទូរស័ព្ទ៖ 023 998 338 | 015 455 338
ទីតាំង៖ សាខាមុនីវង្ស ផ្ទះលេខ ២៨៦A ផ្លូវមុនីវង្សកែងផ្លូវ ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ
សាខាបឹងកេងកង ផ្ទះលេខ ២០៧ ផ្លូវ ៥១ ទល់មុខ Costa Coffee លេខទូរស័ព្ទ 077 533 338
វីដេអូ៖