សម្រាប់លោកអ្នកដែលនៅខេត្តសៀមរាប មានគម្រោងទៅណាល្ងាចហ្នឹង? ចង់រកកន្លែងលំហែអារម្មណ៍មែនអត់? ស្ថិតនៅខាងកើតជាប់ភូមិវប្បធម៌ ផ្លូវជាតិលេខ6 មានកន្លែងមួយឈ្មោះ Box Ville Container ជាកន្លែងដែលប្រមូលផ្តុំទៅដោយហាងអាហារឆ្ងាញ់ៗ មុខម្ហូបគ្រប់ប្រភេទ ហើយមានបរិយាកាសបែបថ្មី ប្លែក ដែលធ្វើអោយការជួបជុំកាន់តែមានភាពសម្បូរបែប សប្បាយរីករាយ ថែមទាំងមានក្រុមតន្រ្តី Live Band រួមទាំង DJ ចាំប្រគុំបទភ្លេងស្តាប់កំដរអារម្មណ៏ថែមទៀតផង។




ផ្សារបកស៍ វីល មានសួនកម្សាន្តធំទូលាយ មានកន្លែងក្មេងលេងសម្បូរបែប ព្រមជាមួយភោជនីយដ្ឋានខ្នាតជាតិ និង អន្តរជាតិជាច្រើនហាង ក៏ដូចជាហាងលក់ទំនិញជាច្រើនមុខ។ កាន់តែងាយស្រួលសម្រាប់លោកអ្នកក្នុងការមកកម្សាន្តនៅ ផ្សារបកស៍ វីលពីព្រោះ ផ្សារបកស៍ វីល មានចំណតរថយន្ត ធំទូលាយ ព្រមជាមួយការរៀបចំយ៉ាងស្រស់ស្អាតសម្រាប់ការថតរូបលេងកម្សាន្ត។





ផ្សារបកស៍ វីល ប្រមូលម្តុំនូវហាងអាហារជាច្រើនមានគ្រប់បែបគ្រប់យ៉ាង សម្បូរដោយអាហារប្លែកៗ ច្រើនមុខ កនែ្លងស្អាតៗ មានអនាម័យ ខ្យល់ត្រជាក់បរិសុទ្ធ បរិយាកាសស្រស់ស្រាយ ម្ហូបឆ្ងាញ់ សាកសមក្នុងការជួបជុំ ជជែកលេង និងមានការប្រគុំតន្ត្រី ចូលរួមដោយតារាល្បីៗ ព្រមទាំងមានទទួលធ្វើកម្មវិធីថែមទៀតផង ។ ចំពោះ អ្នកភ្នំពេញ បើបានទៅដល់សៀមរាប កុំភ្លេចទៅលេង Box Ville Container ទទួលយកអារម្មណ៍ថ្មី នៅលើទឹកដីសៀមរាបម្ដងមើល៍។ ស្ថិតក្នុងការជួបជុំមិត្តភ័ក្រ ជ្រើសរើសហាងដែលសាកសម ជជែកគ្នាលេងកំសាន្ត ញាុំអាហារជាច្រើនបែប ច្រើនមុខ ប្លែកៗ ក្នុងផ្សារបកស៍ វីល ជឿជាក់ថាមិនខកបំណងទេ។







Box Ville Container
Tel: 016 892 888
ទីតាំង៖ ផ្លូវជាតិលេខ ៦ ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប (ខាងកើតជាប់ភូមិវប្បធម៌)
ផែនទី៖ https://goo.gl/maps/gyUoP8RnWPP2
វីដេអូ៖