ទៅដល់កំពត ខ្វល់រឿងគ្មានកន្លែងគេង កន្លែងដើរ ទៀតធ្វើអី? មិនខ្វះទេកន្លែងដើរលេង កន្លែងគេង ជាក់ស្ដែងដូចជា ដូងទេរឡឺប៊ូទិក ដែលស្ថិតនៅតាមបណ្ដោយដងព្រែក ក្នុងទីរួមខេត្តកំពត ជាកន្លែងស្នាក់នៅ ដើរលេងកម្សាន្ត គយគន់ទេសភាព ដ៏ស្រស់ត្រកាលជាប់នឹងដងព្រែក ថតរូបស្អាតៗ អង្គុយមើលថ្ងៃលិច រ៉ូមែនទិកមែនទែន។




ដូង ទេរឡឺប៊ូទិក មានបម្រើជូននូវសេវាកម្ម កន្លែងស្នាក់នៅ បន្ទប់ធំទូលាយដែលក្នុង មួយបន្ទប់មានគ្រែពីរ សម្រាប់ស្នាក់នៅ ៤ នាក់ មានម៉ាសីុនត្រជាក់ ទឹកក្ដៅ ទឹកត្រជាក់ ជាមួយតម្លៃចាប់ពី 35$ ឡើងទៅនិងមានការប្រែប្រួលតម្លៃទៅតាមរដូវកាល។ សម្រាប់ភ្ញៀវដែលមកស្នាក់នៅ ដូង ទេរឡឺប៊ូទិក ក៏អាចជិះទូក កាយ៉ាក់ ទស្សនាទេសភាពតាមដងព្រែកដោយសេរី។





មិនត្រឹមតែមានកន្លែងស្នាក់នៅដែលស្រស់ស្អាត ពីដូងទេរ ឡឺប៊ូទិកក៏មានជាសកម្មភាពកម្សាន្តជាច្រើនដល់ភ្ញៀវមកស្នាក់នៅដូចជា៖ មានជាកន្លែងអាំងសាច់ញាំុខ្លួនឯងនៅពេលល្ងាច ដែលកាន់តែងាយស្រួលក្នុងការជួបជុំ ញាំុអាហារជាលក្ចណៈគ្រួសារ មិត្តភក្តិ ព្រមជាមួយទេសភាពដងព្រែកដ៏ស្រស់ត្រកាល ជាប្លង់ថតរូបដ៏ស្រស់ស្អាត ក៏ដូចជាគយគន់ថ្ងៃលិច បណ្ដែតអារម្មណ៍លើផ្ទៃទឹក ស្ទូចត្រី ស្រូបយកខ្យល់អាកាសបរិសុទ្ធ ពិតជារសាយអស់នូវទុកកង្វល់។






Daung Te Le Boutique
ទូរស័ព្ទ៖ 010 34 34 51/ 086 39 66 69/ 012 37 48 99
ទីតាំង៖ សង្កាត់ កំពង់កណ្ដាល ក្រុងកំពត (ចម្ងាយ ៥០០ម៉ែត្រពីទីរួមខេត្ត)
ផែនទី៖ https://goo.gl/maps/WKbNMgpTa7p
វីដេអូ