នេះនែក៎! ពីហាង The Cake ម្ដងនេះលេងសុទ្ធតែនំខេកផ្លែទុរេនខ្យូតៗ ទុរេនទាំងរូប ទុរេនទាំងរសជាតិ ក្លិនក៏ឈ្ងុយទៀត ទ្រាំម៉េចបានទៅ? តោះ ទៅទិញចែកគ្នាញាំុម្ដងមើល៍ រសជាតិផ្អែមរបស់ផ្លែទុរេន ព្រមជាមួយសាច់នំទន់ៗ រសជាតិផ្អែមស្រទន់បែបនេះ មិនសាកប្រយ័ត្នស្ដាយក្រោយណា លឿនឡើងទាន់មានប្រូម៉ូសិនពិសេស។



ដូចដែលអតិថិជនរបស់ហាងនំ The Cake បានដឺងហើយថា ហាងនំមួយនេះ តែងតែផ្ដល់ជូននូវនំខេកដែលមានរសជាតិឆ្ងាញ់កប់ សាច់នំទន់ រសជាតិជាច្រើនមុខ ជាមួយនឹងគំនិតច្នៃប្រឌិត រចនានំខេកនីមួយៗឡើងខ្យូតកប់ហ្មង។ ថ្មីៗនេះ ហាងនំ The Cake ទើបតែបានបើកសាខាថ្មីនៅម្ដុំទួលទំពូង ព្រមទាំងបង្កើតនូវនំរសជាតិថ្មី គឺនំទុរេន ដែលជានំទទួលបានការគាំទ្រជាខ្លាំង ដោយសារតែរសជាតិនំដ៏ផ្អែមស្រទន់ សាច់នំទន់ ថែមទាំងក្លិនឈ្ងុយ និងរូបរាងខ្យូតគួរអោយស្រលាញ់ថែមទៀតផង។




កាន់តែពិសេសសម្រាប់អតិថិជនដែលអញ្ចើញមកទិញនំនៅហាង The Cake សាខាទួលទំពូងនឹងទទួលបានការបញ្ចុះតម្លៃ ២០% រយៈពេលពេញមួយសប្ដាហ៍ចាប់តាំងពីថ្ងៃទី ៤ ខែសីហា នេះរហូតដល់ថ្ងៃទី ១១ ខែសីហាឆ្នាំ២០១៨ ។ហាង TheCake ក៏មានទទួលកម្មង់នំអាពាហ៍ពិពាហ៍ នំខួបកំណើត នំសំរាប់ប្រារព្ធកម្មវិធីផ្សេងៗ ឬក៏ដើម្បីបង្កើតភាពភ្ញាក់ផ្អើល អោយមនុស្សជាទីស្រលាញ់ផងដែរ មានច្រើនម៉ូតសម្រាប់លោកអ្នកជ្រើសរើស សុទ្ធតែខ្យូតៗស្អាតទាក់ភ្នែក ធានាថានិងពេញចិត្តតែម្តង ។




បញ្ចាក់៖ ប្រូ្មម៉ូសិនបញ្ចុះតម្លៃ ២០% ចាប់ពីថ្ងៃទី ៤ ខែសីហា នេះរហូតដល់ថ្ងៃទី ១១ ខែសីហាឆ្នាំ២០១៨ គ្រប់នំនៅក្នុងហាងនំ The Cake សាខាទួលទំពូងតែប៉ុណ្ណោះ
ហាង The Cake សាខាទួលទំពូង
លេខទូរស័ព្ទ៖ 081 82 82 88 | 017 72 27 77
ទីតាំង៖ ផ្លូវ ១៥៥ កែងផ្លូវ ៤៦០ ទល់មុខ Brown ទួលទំពូង
វីដេអូ៖